សម្បទានរ៉ែ
- ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧
- ការរុករករ៉ែ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
សម្បទានរ៉ែទាំងអស់
សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
ទិន្នន័យរដ្ឋាភិបាលពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់
ទិន្នន័យដទៃទៀត
ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)
អ្នកកាន់អាជ្ញាប័ណ្ណ | ខិនធីណិនថល ខបភើរ (ខេមបូឌា) ឯ.ក |
ខេត្ត | សៀមរាប |
ស្រុក | ព័ត៌មានពុំអាចរកបាន |
ឃុំ |
ខ្វាវ តាសៀម ស្វាយលើ |
ទំហំគិតជាហិកតា | ២០,០០០ |
ឈ្មោះតំបន់នៃសម្បទានរ៉ែ | ខ្វាវខាងលិច |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ប្រភេទរ៉ែ | ព័ត៌មានពុំអាចរកបាន |
សញ្ជាតិអ្នកវិនិយោគ | កម្ពុជា |
អាសយដ្ឋានចុះបញ្ជី | ផ្ទះលេខ I23-27 ភូមិឃ្មួញ សង្កាត់ឃ្មួញ ខ័ណ្ឌឃ្មួញ ភ្នំពេញ |
ឈ្មោះអ្នកដឹកនាំ | James Andrew STEPHEN |
សញ្ជាតិអ្នកដឹកនាំ | ព័ត៌មានពុំអាចរកបាន |
ការចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
គេហទំព័រក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ក្រសួងផ្តល់អាជ្ញាប័ណ្ណ | ព័ត៌មានពុំអាចរកបាន |
រយៈពេលនៃកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពនៃការរុករក | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
ឯកសារយោង
សេចក្តីជូនដំណឹង លេខ០០១ ស្តីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក
ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០
|
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករក នៅតំបន់សម្បទានស្វែងរុករករ៉ែចំនួន ៨ រួមមាន (១) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១១២,៧២ (មួយរយដប់ពីករក្បៀសចិតសិបពីរ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (២) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩០ (មួយរយកៅសិប) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ (៣) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៤៥ (មួយរយសែសិបប្រាំ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំច្រាច ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ (៤) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៥១ (មួយរយហាសិបមួយ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ (៥) តំបន់សម្បទានសែ្វងរុករករ៉ែទំហំ ២០០ (ពីរយ) គីឡូម៉ែត្រក្រឡា សិ្ថតនៅតំបន់ខ្វាវខាងកើត ឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ (៦) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០ (ពីររយ) គីឡូម៉ែត្រក្រឡា សិ្ថតនៅតំបន់ខ្វាវខាងលិច ឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប (៧) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៦,៨ (មួយរយកៅសិបប្រាំមួយក្បៀសប្រាំបី) គីឡូម៉ែត្រក្រឡា សិ្ថតនៅតំបន់ព្រែកខ្លុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និង (៨) តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៥,២ (មួយរយកៅសិបប្រាំក្បៀសពីរ) គីឡូម៉ែត្រក្រឡា សិ្ថតនៅតំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ |
សេចក្តីជូនដំណឹងស្តីពី ការប្រកាសលទ្ធផលក្រុមហ៊ុនដែលត្រូវបានជ្រើសរើសដើម្បីបន្តអនុវត្តន៍តិវិធី នៅក្នុងការផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ
ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០
|
សេចក្តីជូនដំណឹងលេខ ១៩ រហូតដល់លេខ ២៦ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ របស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលជម្រាបដល់ក្រុមហ៊ុនដែលបានជ្រើសរើសដើម្បីបន្តអនុវត្តន៍តិវិធី ក្នុងការផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ មានក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបមុិន ឯ.ក ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក ក្រុមហ៊ុន ខិនធីណិនថល ខបភើរ (ខេមបូឌា) ឯ.ក ក្រុមហ៊ុន រុឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន ឃុនមីង ស៊ីងឈី ម៉ាញនីង អ៊ីនវេសមេន។ |