សម្បទានរ៉ែ
- ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧
- ការរុករករ៉ែ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
សម្បទានរ៉ែទាំងអស់
សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
ទិន្នន័យរដ្ឋាភិបាលពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់
ទិន្នន័យដទៃទៀត
ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)
អ្នកកាន់អាជ្ញាប័ណ្ណ | Lian Heng Trading Co. Ltd. |
ខេត្ត | តាកែវ |
ស្រុក |
អង្គរបុរី ទ្រាំង បុរីជលសារ |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ទំហំគិតជាហិកតា | ១៩,៦០០ |
ឈ្មោះតំបន់នៃសម្បទានរ៉ែ | អង្គរបុរី |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ប្រភេទរ៉ែ | ព័ត៌មានពុំអាចរកបាន |
សញ្ជាតិអ្នកវិនិយោគ | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានចុះបញ្ជី | ផ្ទះលេខ១២៩ ផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ឈ្មោះអ្នកដឹកនាំ | Kaing You Meng |
សញ្ជាតិអ្នកដឹកនាំ | កម្ពុជា |
ការចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
គេហទំព័រក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ក្រសួងផ្តល់អាជ្ញាប័ណ្ណ | ព័ត៌មានពុំអាចរកបាន |
រយៈពេលនៃកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពនៃការរុករក | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | មិនស្គាល់ |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
ឯកសារយោង
អនុស្សរណៈយោគយល់ស្តីពីការធ្វើសំរង់ទិន្នន័យភូគព្ភសាស្ត្រ នៅតំបន់អង្គរបុរី ស្រុកអង្គរបុរី ស្រុកទ្រាំង និងស្រុកបុរីជលសារ ខេត្តតាកែវ
ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០០៨
|
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានធ្វើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Lian Heng Trading Co.,Ltd សម្រាប់ប្រតិបត្តិការសំរង់ទិន្នន័យភូគព្ភសាស្ត្រ នៅខេត្តតាកែវ ក្នុងគោលបំណងសិក្សាអំពីលក្ខណៈភូគព្ភសាស្ដ្រជំហានដំបូង និងជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែ និងអាជីវកម្មនាពេលអនាគត។ |
អនុស្សរណៈយោគយល់ស្តីពីការចុះធ្វើសម្រង់ទិន្នន័យភូគព្ភសាស្ត្រ នៅតំបន់អង្គរបុរី ស្រុកអង្គរបុរី ស្រុកទ្រាំង និងស្រុកបុរីជលសារ ខេត្តតាកែវ
|
អនុស្សរណៈយោគយល់នេះ គឺត្រូវបានធ្វើឡើងរវាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និង ក្រុមហ៊ុន LIAN HENG TRADING Co., Ltd ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភាគីទាំងសងខាងយល់ព្រមសហការក្នុងការប្រមូលទិន្នន័យភូគព្ភសាស្ត្រ នៅក្នុងតំបន់អង្គរបុរីដែលរួមមាន ស្រុកអង្គរបុរី ស្រុកទ្រាំង និងស្រុកបុរីជលសារ ខេត្តតាកែវ នៅលើផ្ទៃដីសរុប ១៩៦ គីឡូម៉ែត្រក្រឡា។ |
កំណត់សម្គាល់លើការបង្កើតសហគ្រាសពាណិជ្ជកម្ម៖ LIAN HENG MINING Co., Ltd
|
គេហទំព័រ របស់ក្រសួងពាណិជ្ជកម្មបានប្រកាសពីការចុះបញ្ជីរបស់ក្រុមហ៊ុន Lian Heng Mining Co, LTD. ក្រុមហ៊ុនបង្កើតក្នុងគោលបំណងស្រាវជ្រាវរ៉ែ ក្នុងរយៈពេល ៩៩ឆ្នាំ។ |