សម្បទានរ៉ែ
- ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧
- ការរុករករ៉ែ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
សម្បទានរ៉ែទាំងអស់
សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
ទិន្នន័យរដ្ឋាភិបាលពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់
ទិន្នន័យដទៃទៀត
ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)
អ្នកកាន់អាជ្ញាប័ណ្ណ | Sun Hill Minerals Co. Ltd. |
ខេត្ត | មណ្ឌលគិរី |
ស្រុក | ពេជ្រាដា |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ទំហំគិតជាហិកតា | ព័ត៌មានពុំអាចរកបាន |
ឈ្មោះតំបន់នៃសម្បទានរ៉ែ | អានទង់ |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ប្រភេទរ៉ែ | លោហៈធាតុ |
សញ្ជាតិអ្នកវិនិយោគ | អូស្ត្រាលី |
អាសយដ្ឋានចុះបញ្ជី | ផ្ទះលេខ១៥ ផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ |
ឈ្មោះអ្នកដឹកនាំ | Peter John Augustin Remta |
សញ្ជាតិអ្នកដឹកនាំ | ព័ត៌មានពុំអាចរកបាន |
ការចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
គេហទំព័រក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ក្រសួងផ្តល់អាជ្ញាប័ណ្ណ | ព័ត៌មានពុំអាចរកបាន |
រយៈពេលនៃកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពនៃការរុករក | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | មិនស្គាល់ |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ |
ឯកសារយោង
របាយការណ៍ស្តីពីសកម្មភាពអនុវត្តការងារឆ្នាំ ២០១១ និងទិសដៅការងារឆ្នាំ ២០១២ របស់អគ្គនាយកដ្ឋានធនធានរ៉ែ
|
នៅក្នុងមាតិការនេះបានផ្តល់ព័ត៌មានលំអិតអំពីសមិទ្ធិផលការងាររបស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឆ្នាំ២០១១ និងផែនការសកម្មភាពការងារឆ្នាំ២០១២ ។ នៅក្នុងឆ្នាំ២០១១ មន្រ្តីមកពី ក្រសួង និងក្រុមការងារជំនាញការJICA បានធ្វើការងាររួមគ្នាក្នុងការអង្កេត ស្រាវជ្រាវភូមិសាស្រ្ត នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនះគីរី មានរយះ ពេល៥ថ្ងៃ ហើយបានធ្វើការស្រាវជ្រាវអំពីភូមិសាស្រ្ត ជាមួយក្រុមហ៊ុនរុករក រ៉ែធ្យូងថ្ម នៅក្នុងខេត្តស្ទឹងត្រែង កំពង់ធំ មណ្ឌលគីរី ឧត្តមានជ័យ បន្ទាយ មានជ័យ ពោធិសាត់ ព្រះវិហារ តាកែវ និងកំពត ។ ការស្រាវជ្រាវធនធានរ៉ែ ក្នុងឆ្នាំ២០១១ ដោយក្រសួងបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មជូន៤៧ក្រុមហ៊ុន ដើម្បីធ្វើការរុករករ៉ែ និងស្រាវជ្រាវតំបន់សក្តានុពលរ៉ែ មុនក្រុមហ៊ុនធ្វើ ប្រតិបត្តិការរុករករ៉ែ ។ ដូច្នេះក្រសួងបានបញ្ជូនមន្រ្តីទៅធ្វើការសិក្សាស្រាវ ជ្រាវជាមួយក្រុមហ៊ុនរុករករ៉ែមាស រ៉ែលោហះ ធ្យូងថ្ម និងរ៉ែដែក ហើយបានធ្វើរបាយការណ៏សង្ខេបអំពីសមិទ្ធិផលការងារ ឆ្នាំ២០១០ និងផែនការសកម្មភាព ឆ្នាំ២០១១ ។ ក្រុមហ៊ុនរ៉ែសំរាប់ផ្នែកសំណង់ ចំនួន ៤៧ក្រុមហ៊ុនត្រូវបានផ្តល់អាជ្ញាប័ណ្ណថ្មី សំរាប់ធ្វើការរុករករ៉ែថ្ម បន្តអាជ្ញាប័ណ្ណចំនួន១៤៧ក្រុមហ៊ុន និងបានបញ្ចប់កិច្ច ព្រមព្រៀងជាមួយ ក្រុមហ៊ុនចំនួន៥០អាជ្ញាប័ណ្ណ ។ រៀបចំឯកសារ និងការងារចុះបញ្ជី ពាណិជ្ជកម្ម ដោយបានធ្វើបច្ចុប្បន្នភាពអាសយដ្ឋាន៤៨ក្រុមហ៊ុន កែតំរូវការ បង់កំរៃចំនួន៥ក្រុមហ៊ុន បន្តអាជ្ញាប័ណ្ណថ្មីចំនួន២៤ និងអាជ្ញាប័ណ្ណថ្មី២៩ សំរាប់ធ្វើការរុករករ៉ែដែក ចុះឈ្មោះពាណិជ្ជកម្មរ៉ែថ្មី២៨ និងបញ្ចប់អាជ្ញាប័ណ្ណ រុករករ៉ែ១១ ។ ការគ្រប់គ្រងទិន្ន័យ និងរក្សាទុកទិន្ន័យ រ៉ែធ្យូងថ្ម រ៉ែថ្ម និងការសិក្សារុករករ៉ែ តាមរយះទិន្ន័យផែនទី GIS។ សហការ និងបើកវគ្គបណ្តុះបណ្តាលជាមួយ KORES ស្តីពីការអង្កេតខ្យល់អាកាស នៅខេត្តស្ទឹងត្រែង អស់រយះពេល២ សប្តាហ៏ ។ ក្រសួងបានចុះហត្ថលេខាលើអនុស្សារណះ ជាមួយUNDPស្តីពី ការពង្រីកផ្នែកធនធានរ៉ែ ដោយគាំទ្រឲ្យមានការរៀបចំគោលនយោបាយ ជាតិ និងច្បាប់ស្តីពីនិរន្តភាពរ៉ែ ។ ចងក្រងផែនការសកម្មភាពរយះពេល២ឆ្នាំ ២០១១-២០១២ ដោយមានការគាំទ្រពីនាយកដ្ឋានធនធានរ៉ែ ស្តីពីគោល នយោបាយជាតិស្តីពីរ៉ែ ។ ទាក់ទងនឹងវគ្គបណ្តុះបណ្តាល ក្រសួងបានធ្វើការ ជាមួយAOTS, JICA, UNDP បានផ្តល់វគ្គបណ្តុះបណ្តាល និងការសិក្សានៅ ក្នុង និងក្រៅប្រទេស ។ ការប្រមូលពន្ធអាករ និងការត្រួតពិនិត្យលើអាជីវកម្មរ៉ែ ។ បញ្ហាយេនឌ័រត្រូវ បានលើកំពស់ តាមរយះការជ្រើសរើសបុគ្គលិកស្រ្តីបន្ថែម ។ |
កំណត់សម្គាល់លើការបង្កើតសហគ្រាសពាណិជ្ជកម្ម៖ Sun Hill Minerals Co., Ltd.
|
ឯកសារដែលបានថតចម្លងចេញពីគេហទំព័ររបស់ ក្រសួងពាណិជ្ជកម្ម ស្ដីពីការចុះបញ្ជី របស់ក្រុមហ៊ុន Sun Hill Minerals Co., Ltd. បានថតចម្លងសំរាប់ជាឯកសារយោង ក្នុងទម្រង់ pdf ដោយក្រុមការងាររបស់ ODC ថ្ងៃទី ២០ មិនា ២០១៤។ |