ព័ត៌មាន
ស្ថានទូតអាមេរិក៖អង្គភាពកិច្ចការមនុស្សធម៌អាមេរិកត្រូវបានបង្ខំឲ្យចេញពីកម្ពុជា
ស្របពេលទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែមានភាពរកាំរកូសនឹងគ្នា ស្ថានទូតអាមេរិកបានលើកឡើងកាលពីម្សិលមិញថា អង្គភាពកងទ័ពជើងទឹក ដែលមានជំនាញខាងការងារមនុស្សធម៌ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសកម្ពុជា ដោយធ្វើឲ្យប៉ះពាល់ដល់គម្រោងជួយសហគមន៍ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ក្នុងនោះរួមមានដូចជាការសាងសង់មន្ទីរសម្ភពនិងបង្គន់អនាម័យតាមសាលារៀនជាដើម។ ...
Michael Dickison និង សេក ឧត្តម
http://www.cambodiadailykhmer.com/37052
អង្គការ ៣ សុំឲ្យបញ្ឈប់បទល្មើសឈើក្នុងព្រៃឡង់
អង្គការចំនួន ៣ ដែលរួមមានម្ចាស់ពានរង្វាន់បរិស្ថានពិភពលោកលោក អ៊ូច ឡេង ផងនោះបានជំរុញឲ្យអង្គការអន្តរជាតិរបស់សហរដ្ឋអាមេរិកចាត់វិធានការបញ្ឈប់បទល្មើសព្រៃឈើនៅក្នុងព្រៃឡង់ និងព្រៃសហគមន៍ដែលស្ថិតក្នុងគម្រោងការពារព្រៃឈើរបស់ខ្លួន។ បន្ទាប់ពីបានស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងព្រៃឡង់មកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF), អភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព (CDPS) និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយជំរុញឲ្យអង្គការអន្តរជាតិ USAID ចាត់វិធានការលើសកម្មភាពកាប់ដើមជ័រច្បោះរបស់ពលរដ្ឋដែលស្ថិតក្រោមគម្រោងទ្រទ្រង់ព្រៃ និងជីវៈចម្រុះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2cNi7Jk