ព័ត៌មាន
រដ្ឋាភិបាលទួរគី នឹងបញ្ជូនភស្តុតាងឲ្យកម្ពុជា ដើម្បីស្នើបិទសាលាហ្សាម៉ាន់
រដ្ឋាភិបាលទួរគី កំពុងរៀបចំឯកសារ និងភស្តុតាងបញ្ជូនមករដ្ឋាភិបាលកម្ពុជា ដើម្បីស្នើឲ្យបិទសាលាហ្សាម៉ាន់ ក្រោយពីរដ្ឋាភិបាលទួរគី សង្ស័យថា សាលាហ្សាម៉ាន់ ដែលបច្ចុប្បន្នមានសិស្ស និងនិស្សិតកម្ពុជា ជាងពីរពាន់នាក់កំពុងសិក្សា ជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។ នេះបើតាមការអះអាងរបស់លោក ILhan Kemal Tug ឯកអគ្គរដ្ឋទូតទួរគី ប្រចាំនៅកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2cl9Hbk
ក្រសួងពិចារណាសំណើរបស់រដ្ឋាភិបាលតួកគី ដែលសុំឲ្យបិទសាលាហ្សាម៉ាន់
ក្រសួងការបរទេសបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែពិនិត្យឡើងវិញលើសំណើការទូតរបស់រដ្ឋាភិបាលតួកគីដែលស្នើសុំឲ្យបិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ ដោយសារសាលានេះជាប់សង្ស័យ ថាមានទំនាក់ទំនងជាមួយអង្គការមួយដែលត្រូវបានបន្ទោសចំពោះរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុននៅក្នុងប្រទេសនេះ។ ...
ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33798
ឯកអគ្គរាជទូតតួរគី៖ សាលាអន្តរជាតិ Zaman មានទំនាក់ទំនងនឹងពួកភារវករ
កាលពីថ្ងៃចន្ទ ឯកអគ្គរាជទូតតួរគីប្រចាំនៅកម្ពុជាបានចោទប្រកាន់ថា សាលាអន្តរជាតិដ៏ល្បីមួយនៅទីក្រុងភ្នំពេញត្រូវបានគ្រប់គ្រងដោយអង្គការភារវកម្មដែលស្ថិតនៅពីក្រោយរដ្ឋប្រហារនៅក្នុងប្រទេសតួរគីកាលពីសប្តាហ៍មុន ដែលការអះអាងនេះនាំឱ្យមានការគម្រាមលើសកម្មភាពផ្លូវច្បាប់ទៅលើសាលានេះ។ ...
Michael Dickison
https://www.cambodiadaily.com/news/phnom-penh-school-has-terrorist-ties-diplomat-says-115595/
![](https://opendevelopmentcambodia.net/wp-content/plugins/wp-odm_user_feedback/images/right-circular.png)