ព័ត៌មាន
កម្ពុជាមិនពេញចិត្តសហគមន៍អន្តរជាតិ ជ្រៀតជ្រែកនយោបាយ
តបទៅនឹងក្តីបារម្ភក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋទាំង ៣៩ ទៅលើស្ថានភាពនយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក ណី សំអុល ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានឆ្លើយថាលោកមិនស្វាគមន៍ទៅនឹងសកម្មភាពជ្រៀតជ្រែកណាមួយនៅក្នុងស្ថានភាពនយោបាយរបស់កម្ពុជា ឡើយ។ តាមរយៈសម័យប្រជុំទៀតទាត់លើកទី ៣៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីបានស្តាប់សេចក្តីថ្លែងការណ៍ និងសេចក្តីថ្លែងការណ៍រួមរបស់គណៈប្រតិភូ នៃបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រួចមក លោក ណី សំអុល បានលើកឡើងថា គណបក្សនយោបាយ និងអង្គភាពមួយចំនួន គ្រាន់តែធ្វើសកម្មភាពដើម្បីអត្តប្រយោជន៍ផ្នែកនយោបាយរបស់ពួកគេ តាមការរៀបចំ ការញុះញង់ និងការសម្ដែងល្ខោន ធ្វើឲ្យមានអស្ថិរភាពនៅកម្ពុជា តែប៉ុណ្ណោះហើយក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខសម្រាប់ផលប្រយោជន៍សាធារណៈ និងឯកជន។ ...
តាំង វីដា
http://bit.ly/2cSDwfX
រដ្ឋចំនួន ៣៦ បារម្ភពីស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា
តាមរយៈសេចក្តីប្រកាសរួមរបស់រដ្ឋចំនួន ៣៦ រួមមានសហរដ្ឋអាមេរិក អាល់បានី អូស្ត្រាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុប ចុះថ្ងៃទី១៤ ខែកញ្ញា និងត្រូវបានអានជូនដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Keith Harper បានឲ្យដឹងថា តាងនាមឲ្យរដ្ឋទាំងនោះ លោកបានកត់សំគាល់ឃើញការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជា បានទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជា បានប្រកាន់យក ក្នុងការផ្ដួចផ្ដើមឲ្យមានកំណែទម្រង់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នីតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៣។ ...
តាំង វីដា
http://bit.ly/2cKwnQf