ព័ត៌មាន
លោក ស ខេង ព្រមាននគរបាលមូលដ្ឋាន កុំឲ្យរើសអើងនយោបាយ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញបានព្រមានដល់នគរបាលនៅក្នុងមូលដ្ឋានទាំងអស់មិនឲ្យមានការរើសអើងខាងនយោបាយនៅពេលកំពុងបំពេញតួនាទីបម្រើការងារដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា បើទោះបីមានការប្រកួតប្រជែងខ្លាំងពីគណបក្សនយោបាយមិននៅក្នុងរដ្ឋាភិបាលក្នុង ...
ម៉ិច ដារ៉ា
https://bit.ly/2LgSYGX
ក្រសួង ២ ហាមមន្ត្រី និងអាជ្ញាធរយកឥទ្ធិពល និងទ្រព្យសម្បត្តិរដ្ឋទៅឃោសនាបម្រើបក្ស
ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែកក្កដាក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំដល់អាជ្ញាធរឃុំ សង្កាត់ មិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនត្រូវប្រើប្រាស់មធ្យោបាយសម្ភារ ថវិកា ឬម៉ោងធ្វើការរបស់រដ្ឋទៅបម្រើឲ្យសកម្មភាពរបស់គណបក្សនយោបាយ ...
ម៉ិច ដារ៉ា
https://bit.ly/2z8depf
គ.ជ.ប ថា ខុសច្បាប់បើ ខុមហ្វ្រែល ដាក់ពង្រាយអ្នកឃ្លាំមើលបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំឭកដល់ប្រធានគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតថា ជារឿងខុសច្បាប់ដែលអង្គការខុមហ្វ្រែលដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្តដើម្បីឃ្លាំមើលបរិយាកាសនយោបាយ និងសិទ្ធិមនុស្សតាមឃុំសង្កាត់មួយចំនួន។ ប៉ុន្តែមន្ត្រីខុមហ្វ្រែលថ្លែងថា វាជាសិទ្ធិពលរដ្ឋ ...
នៀម ឆេង
https://bit.ly/2KzJI0a
បក្សមួយចំនួនគ្មានលទ្ធភាព ដាក់ភ្នាក់ងារតាមការិយាល័យបោះឆ្នោត
គណបក្សមួយចំនួនបានបង្ហាញថា ពួកគេគ្មានលទ្ធភាពដើម្បីដាក់ភ្នាក់ងារគណបក្សរបស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោតទាំងជិត ២៣ ០០០ នៅទូទាំងប្រទេសនោះឡើយដោយរំពឹងលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងអង្គការសង្គមស៊ីវិល ខណៈការបោះឆ្នោតលើកនេះ អង្គការសង្គមស៊ីវិលល្បីឈ្មោះមួយចំនួនបាន ...
បែន សុខហ៊ាន
https://bit.ly/2t9xm4V
មិនមានបណ្តឹងនៅក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតទេ
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីម្សិលមិញបាននិយាយថា គ្មានគណបក្សណាមួយ នៅក្នុងចំណោមគណបក្សទាំង ២០ ដែលចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងអំឡុងពេលដំណើរការចុះបញ្ជីទេ។ ...
មុំ សុភ័ណ
https://www.khmertimeskh.com/50496530/no-complaints-filed-during-election-registration/
បោះឆ្នោតលើកនេះ ត្រូវចំណាយថវិកាជាតិប្រមាណ ៥៣ លានដុល្លារ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងចំណាយថវិកាជាតិប្រមាណ ៥៣ លានដុល្លារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំនេះ បន្ទាប់ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកផ្អាកជំនួយជាអ្វីដែលគេគិតថា លែងមានភាពត្រឹមត្រូវក្រោយការរំលាយអតីតបក្សប្រឆាំង។ ...
ម៉ិច ដារ៉ា
https://bit.ly/2JluxXE
គ.ជ.ប ប្តេជ្ញាធ្វើការបោះឆ្នោតប្រកបដោយយុត្តិធម៌
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យប្រាកដថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា គឺមានលក្ខណៈសេរី និងយុត្តិធម៌។ កាលពីម្សិលមិញ គ.ជ.ប ...
ឃួន ណារីម
http://www.khmertimeskh.com/50103929/nec-commits-to-fair-elections/
បេក្ខជនមួយចំនួនដែលមានក្នុងបញ្ជីបោះឆ្នោតត្រូវបានលុបចេញ
គណៈកម្មាការជាតិរៀបចំការបោះឆ្នោត (គជប) បានលុបចេញបេក្ខជនឈរក្នុង ៨៨នាក់ ពីការបោះឆ្នោតឃុំសង្កាត់ដោយសារមូលហេតុមួយចំនួន។ គណបក្សចំនួន៧ បានដាក់បេក្ខជនរបស់ខ្លួនឱ្យឈរឈ្មោះ ក្នុង ...
ឃួន ណារិម
http://www.khmertimeskh.com/news/38706/poll-candidates-kicked-off-list/
ការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតត្រូវបានហាមឃាត់មិនឲ្យធ្វើនៅតាមផ្លូវសំខាន់ៗ
ប្រតិកម្មតបទៅនឹងការរិះគន់ពីគណបក្សសង្គ្រោះជាតិ និងអង្គការផ្សេងៗទៀត ស្ថាប័នរៀបចំការបោះឆ្នោតកំពូលនៅកម្ពុជាកាលពីម្សិលមិញបានការពារការគាំទ្ររបស់ខ្លួនចំពោះបម្រាមលើការហែក្បួនឃោសនាបោះឆ្នោតតាមទីសាធារណៈសំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ដោយលើកឡើងថា ដោយសារសុវត្ថិភាពសាធារណៈ។ ...
អ៊ួច សូនី និង Ben Paviour
http://www.cambodiadailykhmer.com/37389
អង្គការពីរថា បញ្ជីបោះឆ្នោតថ្មីមានភាពត្រឹមត្រូវ ៩៨ ភាគរយ
អង្គការធ្វើការលើកិច្ចការបោះឆ្នោតចំនួនពីរបានសហការគ្នា ធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបានរកឃើញថាបញ្ជីឈ្មោះនេះមានភាពត្រឹមត្រូវស្ទើរតែមួយរយភាគរយ។ ...
ទូច សុខា
http://bit.ly/2oLW1Jc