ព័ត៌មាន
សមត្ថកិច្ចអន្តោប្រវេសន៍ ចាប់ខ្លួនជនជាតិវៀតណាមខុសច្បាប់ ជិត១០០នាក់
ជនជាតិវៀតណាមជិត១០០នាក់ដែលកំពុងរស់នៅខុសច្បាប់ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅត្រូវបានសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃសុក្រ និងកំពុងសាកសួរមុនពេលបញ្ជូនទៅកាន់ប្រទេសដើមវិញ។ ជនជាតិវៀតណាម ចំនួន៩៣នាក់ ក្នុងនោះស្រីចំនួន ៣៤ នាក់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យនៅតាមបន្ទប់ជួល និងរកឃើញថា ជនអន្តោប្រវេសន៍វៀតណាម ទាំងនោះបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ មិនមានលិខិតស្នាមត្រឹមត្រូវ។ ពួកគេត្រូវបានបញ្ជូនទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ថែមទៀត។ ...
មុំ គន្ធា
http://bit.ly/29ozGgU
កម្ពុជាបញ្ជូនខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់៧០០នាក់ និងឃាត់ខ្លួនអ្នកស៊ើបការណ៍វៀតណាមនៅបន្ទាត់ព្រំដែន
ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាបានបញ្ជូនខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់៧០០នាក់ នៅក្នុងរយៈពេល៦ខែ ខណៈពេលដែលការឃុំខ្លួនឆ្មាំព្រំដែនវៀតណាមដែលក្លែងបន្លំខ្លួនជា នគរបាលមូលដ្ឋាន ដើម្បីយកការណ៍លើកិច្ចប្រជុំមួយ បានបង្ហាញឲ្យឃើញ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1MNwvsl