សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីជំរុញការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានអនុម័តទទួលយកគណៈកម្មការ JBC ភាគីកម្ពុជាបានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចមានចែងក្នុងឯកសារភ្ជាប់។ ...
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
សេចក្តីប្រកាសព័ត៌មាន៖ កំណត់ទូតស្ដីពីការរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កំណត់ទូតស្ដីពីការរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា។នៅក្នុងសេចក្ដីប្រកាសនេះ កម្ពុជាស្នើកិច្ចប្រជុំបន្ទាន់ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមា កម្ពុជានិងថៃ។ ...
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
សេចក្តីប្រកាសព័ត៌មានរួម កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និង ...
ទីស្តីការគណៈរដ្ឋមន្ត្រី


