អតីតសមាជិកក្រុមប្រឹក្សាភិបាល

អ៊ួន វិមល

ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​ភាព​ជា​ដៃគូ​

វិមល​ ជា​​ប្រធាន​គ្រប់​គ្រង​​កម្មវិធី​ និង​ភាព​ជា​ដៃគូ​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ នាង​ជា​អ្នក​ផ្តល់​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ត្រួតពិនិត្យ​ និង​ការ​គ្រប់គ្រង​សម្រាប់​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ISAC)​ និង​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​សម្រាប់​បង្កើត​ជា​មាតិកា​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ ព្រមទាំង​សម្របសម្រួល​លើ​គ្រប់​ផ្នែក​នៃ​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ISAC)​។​ នាង​ក៏​ទទួលខុសត្រូវ​ផង​ដែរ​ក្នុង​ការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ និង​ផ្តល់​ការ​បណ្តុះបណ្តាល​ក្រុម​គោលដៅ​អំពី​របៀប​ប្រើប្រាស់​គេហទំព័រ​អូ​ឌី​ស៊ី​។

នាង​បញ្ចប់​ការ​សិក្សា​ជាមួយ​បរិញ្ញាបត្រ​ពីរ​ ផ្នែក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ភាសា​អង់គ្លេស​សម្រាប់​ការ​បកប្រែ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន​ ការ​អភិវឌ្ឍ​ និង​និរន្តរភាព​ ពី​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន​។​ មុន​មក​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ នាង​គឺជា​ជំនួយការ​កម្មវិធី​នៅ​ វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI)​ និង​ជា​ជំនួយការ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​។

​បាន ចន្ទ​ផល្លា​

បណ្ណាធិការ​ – ​អ្នក​ស្រាវជ្រាវ ផ្នែក​អភិវឌ្ឍន៍​សង្គម

​លោក​ចន្ទ​ផល្លា​ជា​​ បណ្ណាធិការ- ​អ្នក​ស្រាវជ្រាវ ផ្នែក​អភិវឌ្ឍន៍​សង្គម​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ ការងារ​ និង​ការ​ទទួលខុសត្រូវ​ចម្បង​របស់​​លោក​មាន​ដូច​ជា​ ការ​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ ការ​ស្រាវជ្រាវ​ ការ​ផលិត​មាតិកា​ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​សង្គម​ ការ​បកប្រែ​ ការ​កែសម្រួល​ និង​ធ្វើ​របាយ​ការ​ណ៏​ពី​ការងារ​ផ្សេងៗ​។​

លោក​ចន្ទ​ផល្លា​ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ (IR)​ នៃ​វិទ្យាស្ថាន​ភាសាបរទេស​ (IFL)​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១៧​ ។​ មុន​ពេល​ចូលរួម​ជាមួយ​អូ​ឌី​ស៊ី​ លោក​ចន្ទ​ផល្លា​ធ្វើការ​ ជា​អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​វេទិកា​អនាគត​ ដែល​នៅ​ទីនោះ​ លោក​​បាន​ធ្វើ​គម្រោង​ស្រាវជ្រាវ​ជា​ច្រើន​។​ គម្រោង​ស្រាវជ្រាវ​ចុង​ក្រោយ​របស់​លោក​​ផ្តោត​ទៅ​លើ​ការ​អប់រំ​តាម​បែប​ស្តែ​ម​(STEM)​ក្នុង​ប្រទេស​កម្ពុជា​។​​

ឡុច កល្យាណ

​អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​

​កល្យាណ​ គឺជា​អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ លោក​ធ្លាប់​បាន​ធ្វើការ​ជាមួយ​គម្រោង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ចាប់តាំងពី​គម្រោង​ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១១​ រហូត​ដល់​ឆ្នាំ​ ២០១៥​។​ ក្រោយមក​​លោកបាន​ដើរតួ​ជា​អ្នកដឹកនាំ​បច្ចេកទេស​ក្នុង​គម្រោង​ព័ត៌មាន​ភូមិសាស្ត្រ​នៃ​ប្រព័ន្ធ​ GPS​ Navigation​ នៅ​ក្នុង​វិស័យ​ឯកជន​។​ លោក​បាន​ចូល​បម្រើ​ការងារ​ជា​ថ្មី​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ឆ្នាំ​ ២០១៩​។​

លោក​ទទួល​បន្ទុក​ដឹកនាំ​ក្រុម​ក្នុង​គ្រប់​សកម្មភាព​ស្រាវជ្រាវ​ទាក់ទង​ទៅ​នឹង​ទិន្នន័យ​ដោយ​ផ្តោត​លើ​ការ​ ប្រមូលផ្តុំ​ រៀបចំ​ និង​បង្ហាញ​ទិន្នន័យ​អំពី​ទីតាំង​ជាក់លាក់​មួយ​នៅ​ក្នុង​ទម្រង់​ជា​ឌី​ជី​ថ​ល​។​ លោក​ក៏​ប្រើ​បច្ចេកវិទ្យា​ ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ដើម្បី​ចងក្រង​ រក្សា​ទុក​ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​គ្នា​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​ និង​ធានា​ថា​ទិន្នន័យ​នៅ​លើ​គ្រប់​ប្រធានបទ​ទាំងអស់​មាន​លក្ខណៈ​ពេញលេញ​ត្រឹមត្រូវ​ និង​មាន​បច្ចុប្បន្នភាព​។​ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យដោយមានការអនុញ្ញាតក្នុងការបញ្ចប់ការសិក្សាមុនអាយុ និងទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជាបន្តបរិញ្ញាបត្រជំនាញផ្នែករៀបចំដែនដី និងរដ្ឋបាលដីធ្លី ដោយជោគជ័យក្នុងឆ្នាំ២០១១ និងបានបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ជំនាញ​គ្រប់គ្រង​ធនធានធម្មជាតិ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ (RUA)​ ក្នុង​ឆ្នាំ​២០២០​។​

ណៃ​ ម៉ា​ណេ​ត​

ប្រធាន​ផ្នែក​ទំនាក់ទំនង​

​ម៉ា​ណេ​ត​គ្រប់គ្រង​បណ្ដាញ​សង្គម​ ការ​រចនា​ និង​គម្រោង​ពាក់ព័ន្ធ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ លោក​ក៏​ទទួល​បន្ទុក​ទៅ​លើ​ផ្នែក​ទំនាក់ទំនង​ខាងក្នុង​ និង​ខាងក្រៅ​អង្គការ​ផង​ដែរ​។​

​ម៉ា​ណេ​ត​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ និង​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ហើយ​ក៏​បាន​បញ្ចប់​ការ​ផ្លាស់​ប្ដូរ​ការ​សិក្សា​នៅ​ Carroll​ College​ សហរដ្ឋអាមេរិក​ផង​ដែរ​។​ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ លោក​បាន​ធ្វើ​ជា​គ្រូឧទ្ទេស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ និង​គោលនយោបាយ​សាធារណៈ​រយៈពេល​ជាង​ ៣​ ឆ្នាំ​។​ បន្ទាប់​មក​ លោក​បាន​ធ្វើការ​នៅ​លើ​ផ្នែក​ទីផ្សារ​ឌី​ជី​ថ​ល​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ និង​ឥឡូវនេះ​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​អូ​ឌី​ស៊ី​។​

រ័​ត្ន​ សា​រ៉ាត់​

​មន្ត្រីជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ និង​ រដ្ឋបាល​

​តម្លាភាព​ គណនេយ្យ​ភាព​ នឹង​ ភាព​ស្មោះត្រង់​ គឺជា​គុណ​តម្លៃ​របស់​ សា​រ៉ាត់​។​ មាន​តួនាទី​មន្ត្រីជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ និង​ រដ្ឋបាល​នៅ​ អូ​ឌី​ស៊ី​ សា​រ៉ាត់​ធ្វើការ​សហ​ការណ៍​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រុមការងារ​ទាំងអស់​ ដើម្បី​ផលិត​អោយ​បាន​ នូវ​សមិទ្ធផល​ដូច​ជា​៖​ ទី​១​ធានា​ថា​រាល់​ឯកសារ​ចំណូល​ ចំណាយ​ទាំងអស់​ពិតជា​ត្រឹមត្រូវ​តាម​ច្បាប់​គណនេយ្យ​ និង​ គោលការណ៍​របស់​ស្ថាប័ន​ នឹង​ ធ្វើការ​ទូទាត់​រាល់​ការ​ចំណាយ​ទាំងនោះ​អោយ​បាន​ទាន់​ពេលវេលា​។​ ទី​២​ ធ្វើការ​កត់ត្រា​រាល់​ការ​ចំណាយ​ទាំងអស់​ក្នុង​ប្រព័ន្ធ​គណនេយ្យ​អោយ​ត្រឹម​តាម​ខ្ទង់​នីមួយៗ​ នឹង​ផលិត​របាយ​ការ​ណ័​ហិរញ្ញវត្ថុ​អោយ​បាន​ត្រឹម​ត្រូ​ ទាន់​ពេលវេលា​។​ ធ្វើការ​សហ​ការណ៍​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ ដូច​ជា​ មន្ត្រី​ពន្ធដា​,​ មន្ត្រី​របប​សន្ដិសុខ​សង្គម​,​ មន្ត្រី​មន្ទីរ​ការងារ​,​ បុគ្គលិក​អង្គការ​ ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ ដើម្បី​អនុវត្ត​កា​តា​ព្វ​កិច្ច​ច្បាប់​ពន្ធ​ និង​រក្សា​បាន​អត្ថប្រយោជន៍​របស់​បុគ្គលិក​ ស្រប​តាម​ច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សា​រ៉ាត់​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ (NUM)​ ក្នុង​ឆ្នាំ​២០១៩​។​ មុន​ពេល​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ សា​រ៉ាត់​មានបទពិសោធន៍​ ១០​ ឆ្នាំ​មក​ហើយ​លើ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​និង​អន្តរជាតិ​។​

វង្ស​ ពិ​សិទ្ធ​

មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព

​ពិ​សិទ្ធ​ធ្វើការ​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​GIS/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​។​ ​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិស្វករ​ឯកទេស​ធនធាន​រ៉ែ​ និង​ភូ​គ​ភ្ព​សាស្ត្រ​ ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ នៅ​ឆ្នាំ​ ២០១៩​។​ ​ក្នុង​ឆ្នាំ​បញ្ចប់​ការ​សិក្សា​​ ​លោក​​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​មួយ​ឆមាស​នៅ​សកល​វិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន​ ប្រទេស​ថៃ​ជាទី​ដែល​​លោក​​បាន​បញ្ចប់​និក្ខេប​ទ​សម្រាប់​ការ​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ការងារ​របស់​លោក​ គឺ​ផ្ដោត​ទៅ​លើ​ការ​ស្រាវជ្រាវ​ទិន្នន័យ​ភូមិសាស្ត្រ​ ស្ដី​ពី​វិស័យ​ជា​ច្រើន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​មក​ពី​គ្រប់​ប្រភព​ដែល​ផ្ដល់​ទិន្នន័យ​បើក​ទូលាយ​ សម្រាប់​ការ​គ្រប់គ្រង​ ប្រមូលផ្ដុំ​ កែសម្រួល​ និង​ធ្វើ​ទស្សនី​យ៍​កម្ម​ ដោយ​ប្រើប្រាស់​GIS​ សម្រាប់​ដាក់​អោយ​ប្រើ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​។​ ក្រៅពី​ការងារ​តួនាទី​ផលិត​ទិន្នន័យ​ ជា​ពិសេស​ទិន្នន័យ​ភូមិសាស្ត្រ​ ​លោក​ចូលរួម​នៅ​ក្នុង​ការ​ធ្វើការ​បណ្ដុះបណ្ដាល​ និង​តាក់តែង​កម្មវិធី​បណ្ដុះបណ្ដាល​ដែល​ទាក់ទង​នឹង​ទិន្នន័យ​ និង​GIS​ផង​ដែរ​ សម្រាប់​គម្រោង​ដែល​ពាក់ព័ន្ធ​។​

វង្ស​ ព្រហ្ម​នា​

​មន្ត្រី​គម្រោង​ផ្នែក​គម្រោង​ដឹកនាំ​ដោយ​យុវជន​

​ព្រហ្ម​នា​​ ជា​មន្ត្រី​គម្រោង​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​កំពុងធ្វើការ​នៅ​ក្រោម​គម្រោង​ដឹកនាំ​ដោយ​យុវជន​។​ នៅ​ក្នុង​គម្រោង​នេះ​ លោក​ផ្ដល់​ការ​គាំទ្រ​ទៅ​កាន់​អូ​ឌី​ស៊ីក្នុង​ការ​ធានា​ថា​យុវជន​កម្ពុជា​អាច​អនុវត្ត​សកម្មភាព​គម្រោង​ដែល​អាច​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សហគមន៍​របស់​ពួក​គេ​។​ លោក​មាន​បេស​សកម្ម​ជា​ចម្បង​មួយ​ ពោល​គឺ​ធ្វើការ​សហការ​ជាមួយ​ក្រុមការងារ​ពាក់ព័ន្ធ​របស់​អូ​ឌី​ស៊ី ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​យុវជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​ក្រុម​ងាយ​រង​គ្រោះ​ បន្ទាប់​មក​សម្របសម្រួល​ពួក​គេ​ឱ្យ​អនុវត្ត​សកម្មភាព​គម្រោង​របស់​ពួក​គេ​ក្រោយ​ពេល​ដែល​យុវជន​ទាំង​អស់នោះ​ទទួល​បាន​ជំនាញ​គ្រប់គ្រាន់​ពី​កម្មវិធី​របស់​អូ​ឌី​ស៊ី​។​

​ព្រហ្ម​នា​ ធ្លាប់​ធ្វើការ​ជា​ជំនួញ​ការ​គម្រោង​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មុន​ពេល​ចូល​បំពេញការងារ​ជាមួយ​អូ​ឌី​ស៊ី​។​ លោក​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ និង​រដ្ឋបាល​សាធារណៈ​ ដែល​ជា​បរិញ្ញាបត្រ​ពីរ​ផ្សេង​គ្នា​។​ លោក​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​កម្មវិធី​អ្នក​ស្រាវជ្រាវ​វ័យក្មេង​របស់​វេទិកា​អនាគត​ ដែល​នៅ​ក្នុង​នោះ​លោក​កំពុងធ្វើការ​ស្រាវជ្រាវ​ផ្នែក​គោលនយោបាយ​ទៅ​លើ​ពលរដ្ឋ​រស់នៅ​ភ្នំពេញ​ដែល​បាន​ធ្វើការ​ចំណាកស្រុក​មក​ពី​ទី​ជនបទ​ ឬ​បណ្ដា​ខេត្ត​នានា​របស់​ប្រទេស​កម្ពុជា​។​ ក្រៅពី​ប្រធានបទ​ទាក់ទង​នឹង​ចំណាកស្រុក​ លោក​ក៏​ចាប់អារម្មណ៍​ទៅ​លើ​សមភាព​យេ​ន​ឌ័​រ​ ការ​ប្រែប្រួល​អាកាសធាតុ​ ការងារ​សមរម្យ​ និង​កំណើន​ប្រកបដោយ​និរន្តរភាព​។​

វត ចាន់ណារ៉ា

មន្ត្រីផ្នែកទំនាក់ទំនង

ណា​រ៉ា​បាន​ចូល​បម្រើ​ការងារ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្នុង​ឆ្នាំ​២០២៤​ ក្នុង​តួនាទី​ជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​។​ ការ​ទទួលខុសត្រូវ​របស់​គាត់​រួម​មាន ការ​រចនា​សម្ភារៈ​ទំនាក់ទំនង​ គ្រប់គ្រង​ប្រព័ន្ធ​សង្គម​ បង្កើត​មាតិកា​ ព្រមទាំង​ចូលរួម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ សិក្ខាសាលា​ និង​ជួប​ប្រជុំ​ជាមួយ​ភាគី​ដែល​ពាក់ព័ន្ធ​សំខាន់ៗ​ និង​ដៃគូ​នានា​របស់​អូ​ឌី​ស៊ី​ផង​ដែរ​។​

មុន​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ ណា​រ៉ា​គឺជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខភាព​មួយ​រយៈពេល​ជាង​បី​ឆ្នាំ​។​ ក្រៅពី​នេះ​ គាត់​បាន​បម្រើ​ការ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​រយៈពេល​ជាង​បួន​ឆ្នាំ​នៅ​សាលា​ឯកជន​នានា​ និង​សាកលវិទ្យាល័យ​មួយ​ដែល​ល្បី​នៅ​ក្នុង​ប្រទេស​។​

ណា​រ៉ា​បាន​បញ្ចប់​ថ្នាក់​បរិញាបត្រ​ចំនួន​ពីរ​ រួម​មាន​ផ្នែក​អប់​រំជា​ភាសា​អង់គ្លេស​ និង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ មក​ពី​វិទ្យាស្ថាន​ភាសាបរទេស​ និង​បច្ចុប្បន្ន​កំពុង​បន្ត​សិក្សា​ថ្នាក់អនុបណ្ឌិត​វិទ្យាសាស្ត្រ​សង្គម​ក្នុង​កិច្ចការ​អន្តរជាតិ​ (MSc-IA)​។​

លៀង​ គី​ម​ហួយ​

​បុគ្គលិក​ផ្នែក​អនាម័យ​ការិយាល័យ​

​​បង​ស្រីគី​ម​ហួយ​មាន​ទំនួល​ខុស​ត្រូវជា​ចម្បង​ក្នុង​ការ​ថែរក្សា​​ឱ្យ​បាននូវ​បរិ​ស្ថាន​​​ស្អាត​ អនាម័យ​ និង​មាន​របៀបរៀបរយ​​នៅ​ក្នុង​ការិយាល័យ​អូឌីស៊ី​។​ គាត់​​ក៏​ទទួល​ខុស​​ត្រូវ​​​​រៀបចំ​ភេសជ្ជៈ​ និង​អាហារ​សម្រន់​សម្រាប់​ភ្ញៀវ​ និង​បុគ្គលិក​តាម​តម្រូវការ​ក្នុង​ពេល​ប្រជុំ​ វគ្គ​បណ្តុះបណ្តាល​ និង​សិក្ខាសាលា​ ព្រមទាំង​មើលថែ​ទាំ​រាល់​សម្ភារៈ​ផ្ទះបាយ​។​ មុន​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ ​​​បង​​គីម​ហួយ​ធ្លាប់​បម្រើ​ការ​ជា​អ្នក​រៀបចំ​អាហារ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​បាយ័ន​អ៊ែ​រឡាញ​រយៈពេល​ប្រាំពីរ​ឆ្នាំ​។​

លោក បេ ចន្ត្រា

លោក បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ លោក ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ លោក ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) វេទិការយុវជន និងបាខែមប្រចាំតំបន់ដទៃទៀត (Regional Bar Camps)។ គោលដៅរបស់លោកគឺ ដើម្បីលើកកម្ពស់ឲ្យមានការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធិភាពទាំងនៅក្នុងស្ថាប័ន និងមុខជំនួញ។ លោកបានធ្វើ ការងារផ្នែករៀបចំព្រឹត្តិការណ៍ឯកជន និងយុទ្ធនាការផ្សេងៗ ដើម្បីឲ្យមានចលនាសង្គម។ ក្រៅពី ការងារគ្រប់គ្រងព្រឹត្តិការណ៍ទាំងនោះ លោកក៏ជាអ្នកជំនាញផ្នែកមាតិកាអនឡាញ ប្រព័ន្ធផ្សព្វ ផ្សាយសង្គម និងផ្នែកទីផ្សារផងដែរ។ លោក ចន្ត្រា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សា ភិបាលរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីខែតុលា ឆ្នាំ២០១៣ កន្លងទៅ។

ប៉ា​ សិត​ទេវិន្ទ​

មន្ត្រីផ្នែករដ្ធបាល និងហិរញ្ញវត្ថុ​

​ទេវិន្ទទំនួលខុសត្រូវចម្បង គឺជួយផ្នែកហិរញ្ញវត្ថុ និងរដ្ធបាលក្នុងការផ្តល់ការគាំទ្រផ្នែករដ្ធបាល/ភស្តុភារសម្រាប់ព្រឹត្តិការណ៍ ដូចជា ការប្រជុំ និងសិក្ខាសិលាផ្សេងៗ ការរៀបចំទម្រង់បែបបទ និងលិខិតអនុញ្ញាតការធ្វើដំណើរ ការថែរក្សាទ្រព្យសម្បត្តិអសកម្មរបស់អង្គការ ការងារលទ្ធកម្ម គ្រប់គ្រងសាច់ប្រាក់បុរេប្រទាន ការថតចម្លងឯកសារហិរញ្ញវត្ថុផ្សេងៗ ព្រមទាំងការទូទាត់ទាន់ពេលវេលាដល់ បេឡាជាតិរបបសន្តិសុខសង្គម និងការបង់ពន្ធ។ បន្ថែមពីនេះគាត់ក៏មានសម្របសម្រួលជាមួយបុគ្គលិក បណ្ណាល័យអ្នកប្រយុទ្ធ និងអ្នកស្ម័គ្រចិត្ត ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំខែ និងការផ្គត់ផ្គង់ការិយាល័យ។

ទេវិន្ទ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី ទេវិន្ទមានបទពិសោធន៍ជាង ៣ ឆ្នាំជាមួយវិស័យក្រុមហ៊ុនឯកជនក្នុងផ្នែករដ្ឋបាល និងផ្នែកលទ្ធកម្ម។

លោកស្រី ស៊ីន គីមស៊ាន

លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី គីមស៊ាន បានប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌ខ្ពស់ផងដែរ ដើម្បីឲ្យមានតម្លាភាព និងប្រជាធិបតេយ្យ ទាំងស្មារតី និងការអនុវត្តជាក់ស្តែង។

វេ​ង​ សៀង​ហៃ​

​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​

​វេ​ង​ សៀង​ហៃ​ ចូលរួម​បម្រើ​ការ​ងារឱ្យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្នុង​ឆ្នាំ​ ២០២៣​ ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​ ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ប្រតិបត្តិការ​ និង​ផ្នែក​បច្ចេកទេស​ដល់​នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​ ព្រមទាំង​ក្រុម​ការងារ​អូ​ឌី​ស៊ី​ទាំងមូល​។​ លោក​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​និពន្ធ​ ដើម្បី​ធានា​បាន​នូវ​បណ្តុំ​ទិន្ន​ន័យ​ និង​មាតិកាដែល​អាច​ជឿ​ទុកចិត្ត​បាន​ និង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន​ និង​ចីរភាព​ក្នុង​ប្រទេស​កម្ពុជា​។​ មុន​ពេល​ចូល​បម្រើ​ការ​ឱ្យ​ អូ​ឌី​ស៊ី​ សៀង​ហៃ​ធ្លាប់​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​ស្ថាប័នមួយ​ចំនួន​ដូច​ជា​ វិទ្យាស្ថាន​ស្រាវជ្រាវ​ហ្គ​ត់​ធិ​ន​ប៊ឺ​ក​ វិទ្យាស្ថាន​រ៉ា​អ៊ុ​ល​វ៉ា​លេ​ន​ប៊ឺ​ក​ សាកលវិទ្យា​ល័​យឈៀង​ម៉ៃ​ និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ រ៉ា​ភី​ត​អេ​ស៊ា​។​ សៀង​ហៃ​ បានបញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ការ​សិក្សា​អភិវឌ្ឍន៍​មក​ពី​សាកល​វិទ្យាល័យ​ឈៀង​ម៉ៃ​ និង​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ ​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ដោយ​មាន​ប្រវត្តិ​ការងារ​ជានរ​វិទូ​ផ្នែក​ការ​អភិវឌ្ឍ​ផ្តោត​ជា​ពិសេស​លើ​តំបន់​មេគង្គ​ សៀង​ហៃ​ធ្លាប់​សិក្សា​លើ​បញ្ហា​ទាក់ទង​ការ​អភិវឌ្ឍ​មួយ​ចំនួន​ ដូច​ជា​បញ្ហា​ទាក់ទង​ទេស​ន្ត​ប្រវេសន៍​ឆ្លង​ប្រទេស​ និង​វិសមភាព​ បញ្ហា​ទាក់ទងនឹង​ការ​អ​ភិ​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព​ស្រប​តាម​គោល​ការ​ណ៍សិទ្ធិ​មនុស្ស​ បញ្ហា​ទាក់ទង​ពិការ​ភាព​ និង​សិទ្ធិ​កុមារ​ និង​បញ្ហា​ផ្សេងៗ​ទៀត​។​

លោក ណូប៊ឺត ក្លេន

លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។

លោក ប៊ុន ថារម្យ

លោក​ ប៊ុ​ន​ ថា​រម្យ​ គឺ​ជា​សហ​ស្ថាបនិក​នៃ​ ​Kiripost​ ​ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទំនើប​ ​ផ្តោត​លើ​អាជីវកម្ម​ ​និង​បច្ចេកវិទ្យា​។​ ​លោក​បាន​​ធ្វើ​ការ​​សរសេរ​ប្លុក​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០៤​។​ ការងារ​របស់​​លោក​​ក៏​ចេញផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ​។​

លោក​​ក៏​ជា​អ្នក​រួមចំណែក​ដល់​ Global​ Voices​ Online​ ដែល​ជា​គម្រោង​មួយ​បាន​ចាប់ផ្តើម​នៅ​មជ្ឈមណ្ឌល​ Berkman​ សម្រាប់​អ៊ីនធឺណិត​ និង​សង្គម​នៅ​សាលា​ច្បាប់​ Harvard​ ។​ លោក​ ថា​រម្យ​ បាន​ចាប់ផ្តើម​ដំណើរ​អាជីព​របស់​គាត់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​ នៅ​ពេល​ដែល​ការ​សរសេរ​ប្លុក​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ដោយ​មើលឃើញ​សក្តានុពល​បច្ចេកវិទ្យា​បង្កើត​ថ្មី​នេះ​ លោក​ បាន​ចាប់ផ្តើម​សរសេរ​ប្លុក​ផ្ទាល់ខ្លួន​ ដោយ​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​សរសេរ​ប្លុក​កម្ពុជា​។​ តាម​រយៈ​សំ​ណេ​រ​របស់​លោក​ ថា​រម្យ​ បាន​ចែករំលែក​គំនិត​​អំពី​បច្ចេកវិទ្យា​ និង​ឥទ្ធិពល​នៃ​អ៊ីនធឺណិត​លើ​សង្គម​ បាន​ធ្វើ​​​ឲ្យ​គេ​គោរព​នៅ​ក្នុង​សហគមន៍​អន​ឡាញ​។​ លោក​ ថា​រម្យ​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​ ​លោក​​គឺជា​អតីត​និស្សិត​នៃ​កម្មវិធី​ International​ Visitor​ Leadership​ Program​ (IVLP)​ ដែល​ជា​កម្មវិធី​ផ្លាស់​ប្តូរ​វិជ្ជាជីវៈ​ឈានមុខ​គេ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។​​

លោក​ ពុទ្ធ​ ច័ន្ទ​ជោត

លោក​ ពុទ្ធ​​ ច័ន្ទ​​ជោត​ គឺជា​អ្នកគ្រប់គ្រង​ផ្នែក​ ICT​ នៃ​អង្គការ​មនុស្សធម៌​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ មិនតែប៉ុណ្ណោះ​ លោក​ក៏​ជា​សមាជិក​ម្នាក់​នៃ​ក្រុមការងារ​បច្ចេកទេស​របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​សក​)​ ផង​ដែរ​ ដែល​ក្រុមការងារ​មួយ​នេះ​បាន​ជួយ​ចូលរួម​ចំណែក​ដល់​ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រើប្រាស់​ ICT​ សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​នានា​ ក៏​ដូច​ជា​កំពុង​ចូលរួម​ចំណែក​ផ្នែក​ ICT​ ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រដ្ឋាភិបាល​ តាម​រយៈ​វិស័យ​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ផង​ដែរ​។​ ប្រវត្តិ​ការ​សិក្សា​របស់​លោក​៖​ នៅ​ឆ្នាំ​ ២០១០​ លោក​បាន​ទទួល​សញ្ញាបត្រ​ភាព​ជា​អ្នកដឹកនាំ​ និង​គ្រប់គ្រង​ ពី​ចក្រភព​អង់គ្លេស​,​ សញ្ញាបត្រ​ Open​ Source​ Software​ និង​សមាហរណកម្ម​ ពី​ប្រទេស​ជប៉ុន​ នៅ​ឆ្នាំ​ ២០០៤​ និង​ បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​វិស្វកម្ម​ នៅ​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​ ២០០១​។​

លោក​ ម៉ួ​ន​ ​វិចិត្រ​

លោក​ ម៉ួ​ន​ វិចិត្រ​ ធ្លាប់​ជា​សិស្ស​ឆ្នើម​ម្នាក់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន​ សហភាព​មី​យ៉ា​ន់​ម៉ា​ ហើយ​លោក​ធ្លាប់​ជា​អ្នក​រៀបរៀង​អត្ថបទ​ និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ត្រួតពិនិត្យ​បោះពុម្ពផ្សាយ​សៀវភៅ​ប្រចាំឆ្នាំ​នៃ​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​សហភាព​មី​យ៉ា​ន់​ម៉ា​ ចន្លោះ​ឆ្នាំ​ ២០០៧​ និង​ ២០១០​។​ សៀវភៅ​ដែល​បាន​បោះពុម្ពផ្សាយ​ទាក់ទង​ទៅ​នឹង​៖​ ជីវិត​ គុណធម៌​ កាលៈទេសៈ​សង្គម​ មនុស្សជាតិ​ ការ​ធ្វើអំពើ​ល្អ​និង​អំពើអាក្រក់​ គ្រួសារ​។​ល​។​ សៀវភៅ​ទាំងនោះ​មាន​គោលបំណង​ជំរុញ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ដឹកនាំ​ជីវិត​របស់​ពួក​គេ​នៅ​លើ​ផ្លូវ​ប្រកបដោយ​គុណធម៌​។​ ​លោក​បាន​បម្រើ​ការ​ជា​អ្នកសម្របសម្រួល​នៃ​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា​។​ លោក​ក៏​ធ្លាប់​ជា​សមាជិក​នៃ​ការ​ពិភាក្សា​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ជាមួយនឹង​តំណាង​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC)​ និង​តំណាង​មន្ត្រី​ក្រសួងមហាផ្ទៃ​។​ លោក​មាន​ចំណេះដឹង​ទូលំទូលាយ​ពី​ការ​ធ្វើ​សមាធិ​។​ លោក​បាន​ធ្វើការ​បង្រៀន​មនុស្ស​ ដោយ​ប្រើ​បច្ចេកទេស​សមាធិ​សម្រាប់​ការ​គ្រប់គ្រង​ស្ត្រេ​ស​ និង​ថាមពល​ផ្លូវចិត្ត​។​

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ​ ថ្មីៗ​នេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន​ ប្រទេស​អូស្ត្រាលី​។​ លោកស្រី​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​សេដ្ឋកិច្ច​ និង​បរិញ្ញាបត្រ​ផ្នែក​ការ​អប់​រំជា​ភាសា​អង់គ្លេស​ពី​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ផង​ដែរ​។​

នៅ​ក្នុង​ជីវិត​ជា​និស្សិត​ លោកស្រី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​គម្រោង​ប្រកួតប្រជែង​គម្រោង​ LIVE​ (​សំដៅលើ​ការ​ដឹកនាំ​ ការ​ហាត់​ការ​ អ្នក​ស្ម័គ្រចិត្ត​ បទ​ពិសោធន៍​)​ ក្នុង​នាម​ជា​អ្នក​ប្រឹក្សា​យោបល់​ឈានមុខ​គេ​ ដែល​គាំទ្រ​ដោយ​មជ្ឈមណ្ឌល​សិក្សា​មែ​ល​ប៊​ន​នៃ​រដ្ឋាភិបាល​រដ្ឋ​វិច​តូ​រី​យ៉ា​។​ លោកស្រី​វ៉ា​ណេ​ ធ្លាប់​បាន​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និត​នៅ​ក្នុង​សហគមន៍​ និង​ត្រូវ​បាន​ស្គាល់​ថា​ ជា​អ្នកដឹកនាំ​ដែល​ទទួល​បានការ​កោតសរសើរ​ ចំពោះ​សមត្ថភាព​ខ្ពស់​ និង​ការ​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​ និង​ការ​អភិវឌ្ឍ​សហគមន៍​នៃ​កម្មវិធី​អ្នកដឹកនាំ​ ដោយ​លោកស្រី​បាន​ក្លាយជា​ អ្នក​ណែនាំ​ និង​បំពេញ​តួនាទី​យា់ង​សំខាន់​នៅ​ក្នុង​កម្មវិធី​អ្នកដឹកនាំ​ពិភពលោក​។​

ក្រៅពី​នេះ​លោកស្រី​ គឺជា​ជំនួយការ​នាយក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ និង​ពន្ធដារ​។​ នៅ​ក្នុង​មុខ​តំណែង​នេះ​ លោកស្រី​មាន​ភាព​ស្វាហាប់​ និង​រីករាយ​នឹង​ការងារ​ ហើយ​ជួយ​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ដែល​មិន​អាច​ខ្វះ​បាន​ដល់​ក្រុមការងារ​ នៅ​ក្នុង​កិច្ច​ដំណើរការ​ការងារ​ ការ​ស្រាវជ្រាវ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ ការ​វិភាគ​និង​ការ​ពិនិត្យ​ឯកសារ​។​ លើស​ពី​នេះ​ លោកស្រី​ក៏​មានបទពិសោធន៍​ក្នុង​ស្ថាប័នហិរញ្ញវត្ថុ​ដូច​ជា​ ធនាគារ​អន្តរជាតិ​មេ​ហ្គា​ពាណិជ្ជ​ និង​ធនាគារ​កម្ពុជា​សាធារណៈ​ភី​អិ​ល​ស៊ី​។​ តាម​រយៈ​ការ​ប្រើប្រាស់​បទ​ពិសោធន៍​ និង​ជំនាញ​លោកស្រី​មានចំណេះ​ដឹង​ទូលំទូលាយ​ និង​មាន​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ដែល​ជា​ជំនាញ​ចាំបាច់​មួយ​ដើម្បី​នាំ​មក​នូវ​ភាព​ជោគជ័យ​ដល់​ធុរកិច្ច​ និង​ការ​អភិវឌ្ឍ​សង្គម​។​ បន្ថែម​លើ​កិច្ចការ​សាជីវកម្ម​ លោកស្រី​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អតីត​និស្សិត​ឆ្នើម​នៃ​ពានរង្វាន់​កិត្តិយស​ នៃ​មហាវិទ្យាល័យ​ផ្នែក​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ នៃ​ទីក្រុង​មែ​ល​ប៊​ន​។​

លោក អៀន រ៉ាម៊ែឃ

លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក អៀន បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិកដើមក្នុងចំណោមសមាជិកដទៃទៀតរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។

katherine

ខាធើរីន ហាត (Katherine L. Hart)

មហាវិទ្យាល័យនីតិសាស្ត្រ Texas Wesleyan

អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-កក្កដា ២០១៣

ខា​ធើ​រី​ន​ (Katherine)​ គឺជា​និស្សិត​ម្នាក់​ដែល​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​មហាវិទ្យាល័យ​នីតិសាស្ត្រ​ Texas​ Wesleyan​ ។​ ខា​ធើ​រី​ន​ បាន​ចំណាយ​ រយៈពេល​រដូវក្តៅ​របស់​នាង​ក្នុង​ឆ្នាំ​២០១៣​ ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ ក្នុង​កំឡុង​ពេល​នោះ​ នាង​បាន​បញ្ចប់​របាយការណ៍​សង្ខេប​មួយ​ ដែល​សិក្សា​អំពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។​ បច្ចុប្បន្ន​ ខា​ធើ​រី​ន​ កំពុង​បំពេញការងារ​ជូន​ស្ថាប័ន​ AlliedBarton​ Security​ Services​ ហើយ​នាង​ក៏​កំពុង​តែ​បន្ត​ការ​សិក្សា​របស់​នាង​លើ​ផ្នែក​ សន្តិសុខ​អន្តរជាតិ​ ឱសថ​ និង​គោលនយោបាយ​ច្បាប់​។​

លោក អ៊ំ វណ្ណថារិទ្ធ

លោក អ៊ំ វណ្ណថារិទ្ធ គឺជាអ្នកតស៊ូមតិដើម្បីផ្លាស់ប្តូរចំណេះដឹង បែបសេរី និងបើកទូលាយក្នុងប្រទេសកម្ពុជា។ លោកចាប់អារម្មណ៍លើប្រធានបទដូចជា ទិន្នន័យបើកទូលាយ ការទទួលបានព័ត៌មានបើកទូលាយ ការផ្តល់អាជ្ញាប័ណ្ណបើកទូលាយ ការប្រមូលគំនិតពីប្រភពមជ្ឈដ្ឋាននានា កិច្ចសហប្រត្តិបត្តិការតាមប្រព័ន្ធអ៊ិនធឺណែត និងមីក្រូហិរញ្ញវត្ថុ។ ដំបូង លោកបានចូលរួមជាមួយនឹងចលនាប្រភពបើកទូលាយ តាមរយៈការបកប្រែជាភាសារខ្មែរ។ ក្រោយមក លោក បានដឹងអំពីវីគីភីឌា និងបានក្លាយទៅជាអ្នកស្ម័គ្រចិត្តមួយរូប តាំងពីឆ្នាំ២០០៦ និងបានធ្វើជាអភិបាល (Administrator) នៃវីគីភីឌាភាសាខ្មែរ នៅឆ្នាំ២០០៩។​លោកក៏ជាអ្នកកាន់គម្រោងស៊ីស៊ីកម្ពុជា (ccCambodia) ដើម្បីលើកកម្ពស់ចលនាផ្តួចផ្តើមគំនិតរួមមួយ នៅក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍ទូទៅរបស់លោក គឺភាសារបរទេស ការថតរូប និងការធ្វើដំណើរទេសចរណ៍។

លោក ចន វីកស៍

លោក ចន វីកស៍ (John WEEKS) គឺជាអ្នកផ្តល់ការអប់រំ និងជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើ វិស័យព័ត៌មានវិទ្យា និងប្រភពបើកទូលាយ។ លោក បានធ្វើការសម្របសម្រួលគម្រោងព័ត៌មានវិទ្យា ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍ តាមរយៈក្រុមហ៊ុនរចនាគេហទំព័រ House 32 Web Design ហើយបច្ចុប្បន្នលោកកំពុងគ្រប់គ្រងលើគេហទំព័រ Open-Comics.net

ស៊ឺន​ ​វិជ្ជរ៉ា​

មន្ត្រី​ផ្នែក​អភិវឌ្ឍន៍​គេហទំព័រ​ និង​ព័ត៌មាន​វិទ្យា​

លោក​វិ​ជ្ជ​រ៉ា​ទទួល​បន្ទុក​ជា​ចម្បង​ក្នុង​ការ​ធានា​ឱ្យ​មានដំណើរ​ការ​ល្អ​នៃ​ប្រព័ន្ធ​បណ្តាញ​ព័ត៌មានវិទ្យា​និង​ហេដ្ឋារចនាសម្ព័ន្ធ​រួម​ទាំង​ឧបករណ៍​និង​កម្មវិធី​។​ លើស​ពី​នេះ​ទៅ​ទៀត​ការ​ទទួលខុសត្រូវ​ចម្បង​របស់​លោក​ គឺ​ការ​ត្រួតពិនិត្យ​សន្តិសុខ​ឌី​ជី​ថ​ល​ ការ​តំឡើង​ប្រព័ន្ធ​ និង​ការ​គាំទ្រ​ដែល​ទាក់ទង​នឹង​ព័ត៌មានវិទ្យា​។​ លើស​ពី​នេះ​ទៀត​លោក​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ​ និង​ថែរក្សា​គេហទំព័រ​ផង​ដែរ​។​

​លោក​វិ​ជ្ជ​រ៉ា​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំ​ព្យួ​ទ័​រ​ពី​សាកលវិទ្យាល័យ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨​។​ លោក​វិជ្ជរ៉ាមាន​បទ​ពិសោធ​ន៍​ផ្តល់​ការ​គាំទ្រ​ផ្នែក​ព័ត៌មានវិទ្យា​ទាំង​ក្នុង​វិស័យ​ឯកជន​ និង​សាធារណៈ​អស់​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​មក​ហើយ​ មុន​ពេល​លោក​ចូលរួម​ជាមួយ​អូ​ឌី​ស៊ី​។​

matt

ម៉េតធ្យូ វ៉ារ៉េន (Matthew Warren)

សាកលវិទ្យាល័យ សាន់តា ក្លារ៉ា

អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-កក្កដា ២០១៣

លោក​ ម៉ាត់​ (Matt)​ គឺជា​និស្សិត​មក​ពី​ សាកលវិទ្យាល័យ​នីតិសាស្ត្រ​ សាន់​តា​ ក្លា​រ៉ា​ នៅ​សហរដ្ឋអាមេរិក​។​ លោក​ បាន​មក​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បន្ទាប់​ពី​លោក​បាន​រៀន​ចប់​ឆ្នាំ​ទី​១​ ហើយ​លោក​ បាន​រៀបចំសេចក្តី​ព្រាង​របាយការណ៍​សង្ខេប​មួយ​ ស្តី​ពី​ក្រប​ខណ្ឌ​ច្បាប់​របស់​ប្រទេស​កម្ពុជា​ សម្រាប់​ការ​វិនិយោគ​ ក៏​ដូច​ជា​ការ​សិក្សា​សាកល្បង​មួយ​ អំពី​ច្បាប់​ការងារ​ នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

“​ខ្ញុំ​ពិតជា​ពេញចិត្ត​ពេលវេលា​របស់ខ្ញុំ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​បាន​រៀនសូត្រ​យ៉ាងច្រើន​ អំពី​រចនាសម្ព័ន្ធ​នៃ​រដ្ឋាភិបាល​ ក្នុង​ប្រទេស​កម្ពុជា​។​ បុគ្គលិក​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ពូកែ​ និង​មាន​ទេព​កោសល្យ​ ហើយ​រឿង​ដែល​អស្ចារ្យ​ជាង​នេះ​ ពួក​គេ​កំពុង​បន្ត​ធ្វើការ​ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​ជា​ច្រើន​ ដែល​ជា​សេចក្តី​ត្រូវការ​ ជូន​សាធារណៈជន​!​ “-​ ម៉ាត់​ វ៉ា​រ៉េ​ន​ (Matt​ Warren)

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JAUnP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!