ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋសភានីតិកាលទីប្រាំ នឹងបំពេញភារកិច្ចប្រកបដោយជោគជ័យ

ភ្នំពេញ: ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​បើក​កិច្ចប្រជុំ​លើកដំបូង របស់​រដ្ឋសភា នីតិកាល​ទី​ប្រាំ ដោយមាន​បង្ហាញ​សុទិដ្ឋិនិយម​ថា រដ្ឋសភា​នីតិកាល​ទី​ប្រាំ នឹង​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​។​​នៅក្នុង​ សម័យប្រជុំ​ដំបូង នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នា​ព្រឹក​នេះ ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា រដ្ឋសភា​នីតិកាល​ទី​៥ នឹងមាន​ដំណើរ​ការល្អ បំពេញភារកិច្ច​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ ជូន​មាតុភូមិ និង​ប្រជាជន​។​ ​បន្ទាប់ពី​ព្រះអង្គ​បាន​អាន​ព្រះរាជសារ​ហើយ ក៏មាន​ការថតរូប​អនុស្សាវរីយ៍ មុន​ពេលដែល​ព្រះអង្គ​យាង​វិលត្រឡប់​ទៅ​ព្រះបរមរាជវាំង​វិញ​។​ ...

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=ZmRlYTczMz