លោក ជាម យៀប៖ រយៈពេល ៣ ខែ ក្រោយពីបង្កើតរដ្ឋសភា បើគណបក្សសង្គ្រោះជាតិ នៅតែមិនចូលប្រជុំ នឹងមានការបែងចែកអាសនៈទាំង ៥៥ នោះ

ភ្នំពេញ: ​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រសាសន៍​បញ្ជា​ក់នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ ថា សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកទ្វារ​ចំហរ សម្រាប់​ការចូល​តុ​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បែងចែក​អំណាច​នៅក្នុង​រដ្ឋសភាជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បើក​ជើងមេឃ​ទូលាយ​ជូន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ពេលណា​ក៏បាន​។ -
ម្យ៉ាងទៀត លោក ជាម យៀប លើកឡើងថា តាមច្បាប់ បើសិនជា​តំណាងរាស្ត្រ មិន​គ្រប់លក្ខណៈ ( ព្រោះ​មិនទាន់​ស្បថ ) របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប នៅតែ​មិន​ចូលប្រជុំ​រដ្ឋសភា រយៈពេល ៣ ខែ គិត​ចាប់ពី​ថ្ងៃទី​២៣​កញ្ញា នោះ​គជប នឹង​បែងចែក​អាសនៈ​នោះ ដល់​គណបក្សនយោបាយ ដែល​ចូលរួម​ការបោះឆ្នោត​។​ ​ លោក ជាម យៀប បន្តថា គណបក្សប្រឆាំង ត្រូវ​ទន់​ទោ​មករក​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ឈ្នះឆ្នោត បើ​មិន​ទន់​ទោ​មក​ទេ ដូច​សុភាសិត​ខ្មែរ​ថា “​រទេះ​ចេះតែ​ទៅមុខ​ហើយ អត់​រង់ចាំ​ទេ កង់​ប្រវត្តិសាស្ត្រ ចេះតែ​វិល​ទៅមុខ​ហើយ​” អត់​រង់ចាំ​ឲ្យ​បរ​ទស​មក​ជិះជាន់ ឬ​បង្គាប់បញ្ជា​ដូច សម រង្ស៊ី ធ្វើ​នោះទេ​ទៅ​មិន​រួច​ទេ​។​...

រតនា
http://www.cen.com.kh/localnews/show_detail/19?token=OTkxYWQ5Nz