កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ​ប៉ះទង្គិច​ជាមួយ​អ្នក​តវ៉ា​ដោយសារ​មានការ​ចាប់​យក​ស្គរ​របស់​ពួក​គាត់​

​សកម្មជន​នយោបាយ​ពីរ​នាក់​បាន​រង​របួស​ដោយសារ​កម្លាំង​សន្តិសុខ​ខណ្ឌ​នៅ​ខាងក្រៅ​សាលា​ខណ្ឌដូនពេញ​កាលពី​ព្រឹក​ម្សិលមិញ​ បន្ទាប់​ពី​ការ​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​ដែល​ត្រូវ​បាន​វាយដំ​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ពេល​ធ្វើ​កូដកម្ម​កាលពី​ខែមករា​នោះ​ ​បាន​ទៅ​ទាមទារ​យក​ស្គរ​ដែល​ត្រូវ​បាន​រឹបអូស​អំឡុង​ការ​តវ៉ា​នោះ​មក​វិញ​។​ ​ក្រុម​អ្នក​តវ៉ា​ដែល​ស្លៀកពាក់​ស​ និង​កាន់​បដា​តូចៗ​មាន​សរសេរ​ឈ្មោះ​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​ដែល​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដែល​មាន​សន្តិសុខ​តឹង​រឹ​ុ​ង​ក្នុង​ខេត្តកំពង់ចាម​នោះ​ ​បាន​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​តុលា​កំពូល​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំងនេះ​។​ ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នៅ​សាលសន្និសីទ​ចតុមុខ​ក្បែរ​នោះ​ វត្តមាន​កម្លាំង​សន្តិសុខ​ជា​ច្រើន​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​តវ៉ា​ដែល​មាន​គ្នា​ចំនួន​ប្រហែល​១៥០​នាក់​។​ កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ​មួយ​ក្រុម​ពាក់មួក​ការពារ​សុវត្ថិភាព​ពណ៌​ខ្មៅ​បាន​ចាប់​យក​ស្គរ​ដែល​ក្រុម​អ្នក​តវ៉ា​បាន​វាយ​ខ្លាំងៗ​។​ …​

ឃួន ណារីម
http://www.cambodiadailykhmer.com/news/11390/