វ៉ា គឹមហុង ថាផែនទីសម្រាប់បោះបង្គោលព្រំដែនខាងកើតបោះពុម្ពនៅវៀតណាម
នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយស្តីពីផែនទីសម្រាប់យកមកធ្វើជាត្រីវិស័យក្នុងការកំណត់បង្គោលព្រំដែនកម្ពុជា វៀតណាមដែលកំពុងតែមានវិវាទដែលមានការចូលរួមសួរដេញដោលពីតំណាងរាស្ត្រគណបក្សប្រឆាំងកាលពីម្សិលមិញលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនបានគូសបញ្ជាក់ថាផែនទីដែលបានប្រើសម្រាប់កំណត់ខណ្ឌសីមាត្រូវបានបោះពុម្ពដោយវៀតណាម។ លោក គឹមហុង បានថ្លែងថាផែនទីនេះត្រូវបានកែសម្រួលដោយភាគីវៀតណាមប៉ុន្តែលោកបានសង្កត់ធ្ងន់ថាផែនទីនេះគឺដូចគ្នាទៅនឹងផែនទី 1/100.000 ដែលបានតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤ ដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ ផែនទីនេះត្រូវបានចម្លងពីអង្គការសហប្រជាជាតិហើយបានយកទៅបោះពុម្ពនៅវៀតណាមដោយបានចំណាយពេលមួយខែសម្រាប់ធ្វើការកែសម្រួលផែនទីនេះ។ …
មាស សុខជា
http://bit.ly/1HAMjAi