វ៉ា គឹមហុង ​ថា​ផែនទី​សម្រាប់​បោះ​បង្គោល​ព្រំដែន​ខាង​កើត​បោះពុម្ព​នៅ​វៀតណាម

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏កម្រ​មួយ​ស្តីពី​ផែនទី​សម្រាប់​យក​មក​ធ្វើ​ជា​ត្រីវិស័យ​ក្នុង​ការ​កំណត់​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​ដែល​កំពុង​តែ​មាន​វិវាទ​ដែល​មាន​ការ​​ចូលរួម​សួរ​ដេញដោល​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​គូស​បញ្ជាក់​ថា​ផែនទី​ដែល​បាន​ប្រើ​សម្រាប់​កំណត់​ខណ្ឌ​សីមា​ត្រូវ​បាន​បោះពុម្ព​ដោយ​វៀតណាម​។ លោក គឹមហុង បាន​ថ្លែង​ថា​ផែនទី​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​ភាគី​វៀតណាម​ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា​ផែនទី​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​ផែនទី 1/100.000 ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ១៩៦៤ ដោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ។ ផែនទី​នេះ​ត្រូវ​បាន​ចម្លង​ពី​អង្គការ​សហប្រជាជាតិ​ហើយ​បាន​យក​ទៅ​បោះពុម្ព​នៅ​វៀតណាម​ដោយ​បាន​ចំណាយ​ពេល​​មួយ​ខែ​សម្រាប់​​ធ្វើ​ការ​កែសម្រួល​​ផែនទី​នេះ​។ ...

មាស សុខជា
http://bit.ly/1HAMjAi