សម្លេងម្ចាស់ឆ្នោតកម្ពុជា

គជប​ ចាប់ផើ្តមធ្វើបច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​តាមកា​រ​គ្រោងទុក ​បើទោះ​ជាតំបន់​ខ្លះ​ត្រូវ​ទទួល​រងនូវ​ទឹក​ជំនន់​

នៅក្នុង​​សេចក្តី​​ប្រកាស​​ព័ត៌មាន​​ស្តី​ពី​​​ការ​​ពិនិត្យ​​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​ដែល​ចេញ​ផ្សាយ​ដោយ​គ.ជ.ប​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទើប​ផ្លាស់​ប្តូរ​ទីលំនៅ​​ចូល​ពីឃុំ-សង្កាត់​ អ្នក​ពុំ​ធ្លាប់​បាន​ចុះឈ្មោះ​​បោះឆ្នោត​​ អ្នក​​ទើប​គ្រប់​អាយុ​​បោះឆ្នោត​​(១៨ឆ្នាំ​ គិត​ដ​ល់​​ថ្ងៃ​ទី៣១ ​ខែធ្នូ​ ឆ្នាំ​២០១៣) ​និង​អ្នក​បាត់​ឈ្មោះ​ក្នុង​បញ្ជី​​បោះឆ្នោត​កន្លងមក​​ សូម​ឲ្យ​​ពូកគាត់​​ទៅចុះ​ឈ្មោះ​​បោះ​​ឆ្នោត​​ដោយ​​ផ្ទាល់​​នៅ​តាម​ សាលាឃុំ-សង្កាត់​​ តាម​កាល​​បរិច្ឆេទ​ពីថ្ងៃ​ទី១​ ដល់​​ថ្ងៃ​​ទី​២០​ ខែតុ​លា ​ឆ្នាំ​​២០១៣​ ដោយ​ត្រូវ​ភ្ជាប់​​ជាមួយ​នូវ​ឯកសារ​​មួយ​ ឬច្រើន​​ដែល​អាច​បញ្ជាក់​លក្ខ​ខណ្ឌ​​០៤​ យ៉ាង​​ គឺ​​អត្តសញ្ញាណ សញ្ជាតិខ្មែ​រ​ អាយុ ​និងទី​លំនៅ។​ ...

សម្លេងម្ចាស់ឆ្នោតកម្ពុជា
http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4674:2013-10-01-03-45-08&catid=13:2011-10-14-07-20-47

លោក​ជាម​ យៀប៖ អ្វី​ដែល​កម្ពុជា​ អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​ត្រូវ​បំពេញ​ភារ​កិច្ច​ក្នុង​នាម​រដ្ឋា​ភិបាល​កើត ​ចេញ​ពី​ឆន្ទៈ​របស់​ពល​រដ្ឋ​កម្ពុជា​

យោង​តាម​ប្រភព​ព័ត៌​មាន​ពីគេហទំព័រRFA​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី២៩ ​កញ្ញា ​ដោយ​បាន​លើក​ឡើង​ពី​ការឆ្លើយ​តប​គ្នា ​រវាង​អ្នក​តំណាង​រាស្រ្ត​សហ​រដ្ឋអាមេរិច និងលោក ជាម យៀប ប្រធាន​​គណៈ​កម្ម​ការ​​ហិរ​ញ្ញវត្ថុ​ និង​​សវនកម្ម​​នៃ​​រដ្ឋ​សភា ចំពោះ​ការ​គម្រាមកាត់ជំនួយពីសហរដ្ឋអាមេរិចមកដល់កម្ពុជា។ ​គេហ​ទំព័រ​ព័ត៌​មានមួយនេះ​បានសរសេរថា តំណាងរាស្ត្រ​មក​ពី​រដ្ឋ​អូហ៊ីយ៉ូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) ព្រមាន​ថា ​នឹង​​ធ្វើ​​សេច​ក្ដី​​សម្រេច​​ចិត្ត​​មួយ​ស្នើ​ឲ្យ​សភា​អាមេរិកាំង ផ្អាក​​ផ្ដល់​​ជំនួយ​​ឲ្យ​​រដ្ឋា​ភិ​បាល​​កម្ពុជា ដែល​ទើប​​ប្រកាស​​ចូល​​កាន់​​តំណែង​ថ្មី​កន្លង​ទៅ​នេះ។ ដោយ​បាន​ចាត់​ទុកថា ការ​បោះ​ឆ្នោត​នេះ​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ​ ហើយ​ដែល​ការ​​បង្ហាញ​​ជំហរ​​បែប​​នេះ​​ គឺ​ក្រោយ​​ពី​​​សភា​​កោះ​​ប្រជុំ​​ជា​​លើក​​ដំបូង​ ក្រោម​​ព្រះ​​រាជា​ធិប​តី​​របស់​​ព្រះ​​មហា​ក្សត្រ ​ដែល​​មាន​​តែ​​គណ​បក្ស​​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​ចូល​រួម។ ​ព្រម​​ជា​​មួយ​​គ្នា​​​នេះ​ផង​ដែរ ​របាយ​ការណ៍​​រប​ស់​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ក៏​ចាត់​​ទុក​​ដែរ​​ថា ​ការ​​បោះ​​ឆ្នោត​​នៅ​​អាណត្តិ​ទី ៥ នេះ​មិន​មាន​ភាព​ត្រឹមត្រូវ តម្លាភាព និង​មិន​យុត្តិធម៌។ ...

សម្លេងម្ចាស់ឆ្នោតកម្ពុជា
http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4675:2013-10-01-04-24-03&catid=13:2011-10-14-07-20-47

គណបក្សសង្គ្រោះជាតិ ផ្ញើលិខិតជូនសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំជួបជុំមហាជន នៅទីលានប្រជាធិបតេយ្យ​​​

បើយោងតាមលិខិតចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិបានឲ្យថា គណ​​​បក្សសង្គ្រោះជាតិផ្ញើខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ស្នើសុំទីលានប្រជាធិបតេយ្យ ដើម្បីជួបជុំមហាជន។ ការជួបជុំនោះគឺដើម្បីជូនដល់ម្ចាស់ឆ្នោតគ្រប់មជ្ឈដ្ឋានធ្វើការសម្ដែងមតិ និងផ្ដល់អនុសាសន៍ សំខាន់ៗក្នុងការទាមទារស្វែងរកការពិត និងយុត្តិធម៌ពាក់ព័ន្ធ នឹងការបោះ ឆ្នោត។ ...

សម្លេងម្ចាស់ឆ្នោតកម្ពុជា
http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4676:2013-10-01-04-50-28&catid=13:2011-10-14-07-20-47

​គ.​ជ.​ប ​ចេញសេច​ក្តី​ប្រ​កាស​ប្រ​តិ​ទិន​នៃការ​ពិនិ​ត្យ​បញ្ជី​ឈ្មោះ​ និង​ចុះឈ្មោះ​បោះឆ្នោ​តឆ្នាំ​២០១​៣​​​​​​​

យោង​តាមសេ​ច​ក្តី​ជូន​ដំណឹង​ដែល​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោ​ត  ​បាន​ប្រកាស​ជា​សា​ធា​រ​ណៈ​​​​នៅ​លើគេហ​ទំព័រ​របស់​ខ្លួន ​ស្តីពី​ប្រ​តិទិន​បញ្ជី​ឈ្មោះ ​និងចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ គឺ​បាន​បញ្ជាក់​ប្រាប់​ថា កា​រចាប់​ផ្តើម​ការពិនិត្យ​ឈ្មោះ ​និង​ចុះឈ្មោះបោះ​ឆ្នោត​នៅតាម​ឃុំស​ង្កាត់​ នឹង​ត្រូវ​ចាប់​ផ្តើម​បិទ​ប្រកាស​ចាប់ពី​ថ្ងៃ​ទី០១​ ខែតុលា​ ដល់​ថ្ងៃ​ទី២០​ ខែ​តុលា​ឆ្នាំ២​០១៣នេះ​ហើយ។​ ...

សម្លេងម្ចាស់ឆ្នោតកម្ពុជា
http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4673:2013-09-30-08-20-49&catid=13:2011-10-14-07-20-47

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

zt7TT
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!