ភ្នំពេញប៉ុស្តិ៍
ពុំមានគម្រោងវិនិយោគវៀតណាមទេនៅឆមាសទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៦ មិនមានគម្រោងវិនិយោគពីប្រទេសវៀតណាមត្រូវបានអនុម័តដោយ CDC នោះឡើយ ខណៈមន្ត្រីបដិសេធបង្ហាញព័ត៌មានលម្អិត។ នេះជាលើកដំបូងហើយ ខណៈកន្លងមកក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេសធំៗចូលមកកម្ពុជា វិនិយោគពីវៀតណាម ក៏ ...
ហ៊ គឹមសាយ
http://bit.ly/2cQdC1x
រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយ $៨៣៣០០០សម្រាប់ដោះមីន
កាលពីថ្ងៃពុធកន្លងទៅរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)នូវទឹកប្រាក់ចំនួន ៨៣៣០០០ ដុល្លារអាមេរិក ដល់គម្រោងដែលកំពុងអនុវត្តនិងដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់ខ្លួន។ ...
Ananth Baliga
http://bit.ly/2cW0Ev1
មន្ត្រីស្នើឲ្យអ្នករស់នៅក្បែរទំនប់តាម៉ុកប្រយ័ត្នខណៈកម្ពស់ទឹកឡើងហួសកំណត់
មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ កាលពីម្សិលមិញ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទំនប់បង្ហៀរទឹកតាម៉ុកដែលស្ថិតនៅក្នុងឃុំ-ស្រុកអន្លង់វែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ ខណៈកម្ពស់ទឹកនៅក្នុងតំបន់នោះបាន ...
ឃុត សុភចរិយា
http://bit.ly/2cxN4is
នាយករដ្ឋមន្ត្រីជម្រុញការចុះឈ្មោះបោះឆ្នោតចំពេលដែលមានការអះអាងថាអសកម្ម
គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងគណៈបក្សនយោបាយទាំងអស់គួរតែជម្រុញប្រជាពលរដ្ឋ ដែលរួមទាំងអ្នកនៅក្រៅប្រទេស ឱ្យមកចុះឈ្មោះបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញ ទោះបីជាតំណាងរាស្ត្រគណបក្សប្រឆាំងដែលលេចធ្លោ បានចោទប្រកាន់ថា រដ្ឋាភិបាលមិនបាន ...
ម៉ិច តារា, ប៊ុន សេងគង់ និង Cristina Maza
http://www.phnompenhpost.com/national/pm-pushes-voter-registration-amid-claims-inaction
តម្លៃផលិតផលឧស្សាហកម្មមានជាង $៥ពាន់លាន
តម្លៃសរុបនៃបរិមាណផលិតផលឧស្សាហកម្មប្រទេសកម្ពុជាមានជាង៥,៣២ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ដែលនាំមុខដោយឧស្សាហកម្មស្បែកជើង និងសម្លៀកបំពាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
Post Staff
http://bit.ly/2d4N4aF
អ្នកជំនាញមានសុទិដ្ឋិនិយមអំពីតំបន់ស្វាយជ្រុំ ខណៈការសាងសង់បុរីបានចាប់ផ្តើមនៅតំបន់នេះ
តំបន់ស្វាយជ្រុំ ជាទីកន្លែងដែលរដ្ឋាភិបាលគ្រោង សាងសង់ស្ពានពីត្រើយខាងលិចនៃទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយខាងកើតគឺនៅចំតំបន់នេះផ្ទាល់កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ ដែលធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នេះបានចាប់កញ្ជ្រោល ...
ស៊ីវ ម៉េង
http://bit.ly/2cMzWZL
រដ្ឋមន្រ្តីក្រសួងការងារថា ប្រាក់ខែគោល ១៦០ ដុល្លារ នៅឆ្នាំ ២០១៨
ខណៈការចរចារលើប្រាក់ឈ្នួលគោលរបស់កម្មករប្រចាំឆ្នាំកំពុងតែត្រូវបានធ្វើឡើង រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង នៅក្នុងឱកាសជំនួបជាមួយក្រុមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករកាត់ដេរនឹងឡើងទៅដល់ ១៦០ ដុល្លារនៅឆ្នាំ ២០១៨។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ...
Cristina Maza
http://bit.ly/2cT5cST
ជនសង្ស័យច្រើននាក់ត្រូវបានឃាត់ខ្លួនរឿងបំផ្ទុះគ្រាប់បែកនៅភ្នំពេញ
ពីរសប្តាហ៍បន្ទាប់ពីមានការវាយប្រហារគ្រាប់បែកនៅក្នុងរាជធានីភ្នំពេញដែលធ្វើឲ្យមនុស្ស ៤ នាក់រងរបួសនោះត្រូវបានមន្រ្តីនគរបាលបញ្ជាក់ថាមានជនសង្ស័យយ៉ាងហោច ៥ នាក់ត្រូវបានឃាត់ខ្លួនគិតចាប់តាំងពីថ្ងៃអង្គារ ...
ម៉ិច ដារ៉ា និង ឃុត សុភចរិយា
http://bit.ly/2diG7kc
ខ្មែរ-អ៊ិស្លាមនៅក្រចេះសុំឲ្យក្រសួងពន្លឿនដំណោះស្រាយជម្លោះដីធ្លី
ពលរដ្ឋខ្មែរ-អ៊ិស្លាមជាង ២០ នាក់តំណាងឲ្យ ១៣៦ គ្រួសារនៅស្រុកស្នួលខេត្តក្រចេះដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនវិនិយោគចំនួន ២ អស់ពេលជាង ៧ ឆ្នាំហើយនោះបានឡើងមករកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដីម្តងទៀតកាលពីម្សិលមិញដើម្បីជំរុញទៅអាជ្ញាធរខេត្តពន្លឿនការដោះស្រាយជូនពួកគេខណៈមន្ត្រីខេត្តពុំបានយកចិត្តទុកដាក់តាមការអន្តរាគមន៍របស់ក្រសួងនេះ។ ...
ឡាយ សាមាន
http://bit.ly/2daOD3Y
លោក ហ៊ុន សែន ជូនរង្វាន់ឲ្យដល់សិស្សបានជាប់និទ្ទេស A
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានថ្លែងកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានធ្វើកំណែទម្រង់លើវិស័យអប់រំរយៈពេល ៣ ឆ្នាំកន្លងមកកំពុងទទួលបានលទ្ធផលចំពោះសិស្សានុសិស្សក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ...
វង្ស សុខេង
http://bit.ly/2cnu6rB
លោក ហ៊ុន សែន ឲ្យមានការប្រយ័ត្នខ្ពស់ពីជំងឺឆ្លងហ្ស៊ីកា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអំពាវនាវស្នើដល់ក្រសួងសុខាភិបាល និងប្រជាពលរដ្ឋឲ្យមានការយកចិត្តទុកដាក់កម្រិតខ្ពស់កុំឲ្យមានជំងឺនេះឆ្លងមកទឹកដីកម្ពុជាខណៈជំងឺឆ្លងនេះកំពុងកើតមាននៅប្រទេសថៃ និងសិង្ហបុរី។ ការអំពាវនាវនេះបានធ្វើនៅក្នុងពិធីសម្ពោធឲ្យដំណើរការមន្ទីរពេទ្យឯកជនរបស់ជប៉ុនសាន់រ៉ាយស៍។ ...
វង្ស សុខេង
http://bit.ly/2cP70xR
សាលាក្រុងរកវិធីដោះស្រាយបញ្ហាសំរាមជិតផ្សារដើមគ
សាលារាជធានីកាលពីម្សិលមិញបានប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយលើបញ្ហាសំរាមនៅលើផ្លូវមុនីរ៉េតក្បែរផ្សារដើមគក្រោយពេលទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ...
នៀម ឆេង
http://bit.ly/2csXaBa
មជ្ឈមណ្ឌលថ្មីមួយ នឹងត្រូវបានបង្កើតឡើងសម្រាប់ឃុំជនល្មើសជាអនីតិជន
ក្រសួងសង្គមកិច្ច កាលពីម្សិលមិញ បានបញ្ជាក់ថា ខ្លួននឹងកសាងមជ្ឈមណ្ឌលជាតិថ្មីមួយសម្រាប់ការស្តារនីតិសម្បទាទៅលើជនល្មើសដែលជាកុមារ។ ព័ត៌មាននេះបានលេចឡើង ក្រោយពីកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោក ទូច ចន្នី អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច បានប្រាប់អ្នកចូលរួមថា មជ្ឈមណ្ឌលថ្មីនេះដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ឃុំខ្លួនជនល្មើសជាអនីតិជន នឹងត្រូវកសាងឡើង បន្ទាប់ពីការអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជនកាលពីពេលថ្មីៗនេះ។ ច្បាប់នេះ ត្រូវបានឡាយព្រះហស្ថលេខាដោយមហាក្សត្រ នរោត្តម សីហមុនី កាលពីខែកក្កដា។ ...
គង់ មេត្ដា
http://bit.ly/2cIq0Au
កម្ពុជា នឹងបានការវិនិយោគលើទំនិញធ្វើដំណើរកាន់តែច្រើន
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក វីលៀម ហៃ (Willaim Heidt) កាលពីម្សិលមិញបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកមានសុទិដ្ឋិនិយមខ្ពស់ថាកម្ពុជានឹងទទួលកំណើនវិនិយោគលើ រោងចក្រផលិតសម្ភារធ្វើដំណើរដូចជាកាបូបយួរ និងវ៉ាលិសជាដើមបន្ទាប់ពីគណៈប្រតិភូពីកម្ពុជាបានធ្វើសិក្ខាសាលាផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគិនក្នុងឧស្សាហកម្មនេះនៅទីក្រុងហុងកុង។ ...
ហ៊ គឹមសាយ
http://bit.ly/2cleox3
កម្ពុជា បើកដំណើរការមន្ទីរពិសោធន៍ការដាំដុះដំឡូងបារាំងលើកដំបូង
មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងពិសោធន៍ការដាំដុះដំឡូងបារាំងលើកដំបូងនៅកម្ពុជាត្រូវបានដាក់សម្ពោធកាលពីថ្ងៃម្សិលមិញខណៈដែលការសិក្សាបានបង្ហាញថាកម្ពុជាអាចធ្វើការដាំដុះដំឡូងបារាំងបាន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម។ ...
ហ៊ គឹមសាយ
http://bit.ly/2csXQ9u
មន្ត្រី រដ្ឋ ឯកជន និងបក្សផ្សេងនាំគ្នាទិញអង្ករ
មន្ត្រីនៅតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនក្នុងស្រុករួមទាំងមកពីគណបក្សផ្សេងៗផងនោះបានចាប់ផ្ដើមបញ្ជាទិញអង្ករខ្មែរជាអ្វីដែលជាការលើកទឹកចិត្តដល់ប្រជាកសិករឲ្យផលិតបានច្រើនជាងមុនខណៈពួកគាត់កំពុងបារម្ភពីការចុះថោកតម្លៃស្រូវនាពេលបច្ចុប្បន្ន និងជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី ១៩ ខែកញ្ញាឲ្យពលរដ្ឋខ្មែររួមគ្នាទិញអង្ករខ្មែរ។ ...
ទូច សុខា
http://bit.ly/2d0Njlo
កម្មករប្រមាណ ៨០០ នាក់នៅកំពង់ស្ពឺ និងកណ្ដាលបាត់បង់ការងារ
កម្មករបណ្តុះកូនឈើម៉ៃសាក់របស់ក្រុមហ៊ុន Grandis ស្ថិតនៅខេត្តកំពង់ស្ពឺប្រមាណ ៣០០ នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារក្រុមហ៊ុនគ្មានការងារឲ្យធ្វើខណៈកម្មករនៅរោងចក្រ Great Honor ជិត ៥០០ នាក់នៅខេត្តកណ្តាលបាននាំគ្នាតវ៉ាបិទផ្លូវដោយសារថៅកែរត់ចោលរោងចក្រ។ ...
សែន ដាវីត
http://bit.ly/2d0N9KQ
ផ្លូវដែក កម្ពុជា-ថៃ ត្រូវបានតភ្ជាប់គ្នារួចហើយ
ទីបំផុតខ្សែផ្លូវដែកកម្ពុជា និង ថៃ ត្រូវបានតភ្ជាប់គ្នារួចហើយកាលពីព្រឹកម្សិលមិញនឹងគ្រោងបើកឲ្យចរាចរណ៍នៅដំណាច់ឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយដើម្បីកាត់បន្ថយការដឹកទំនិញតាមផ្លូវជាតិ និងក៏អាចកាត់បន្ថយការកកស្ទះចរាចរណ៍ និង ...
ឃុត សុភចរិយា
http://bit.ly/2d03MsZ
នាយករដ្ឋមន្ត្រីថា តម្លៃស្រូវរងឥទ្ធិពលពីក្រៅ
ខណៈមានការផ្ទុះឡើងនូវការតវ៉ារបស់កសិករទៅលើតម្លៃស្រូវដែលធ្លាក់ចុះខ្លាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យកសិករយោគយល់ចំពោះសភាពការណ៍ជារួមស្របពេលរដ្ឋាភិបាលបញ្ចេញមូលនិធិដើម្បីទ្រទ្រង់តម្លៃស្រូវ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រីអះអាងថានេះមិនមែនជាបញ្ហាក្នុងស្រុកប៉ុណ្ណោះទេនៅពេលដែលវិបត្តិសេដ្ឋកិច្ចសកលមិនទាន់បានឆ្លងផុតនៅឡើយនោះ។ ...
ហ៊ គឹមសាយ
http://bit.ly/2cDL9bI
អនុស្សរណៈនៃការយោគយល់រវាង UN និងកម្ពុជានៅតែជាប់គាំង
អនុស្សរណៈនៃការយោគយល់ (MoU) រវាងការិយាល័យឧត្តមស្នងការអង្គការប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងកម្ពុជានៅតែជាប់គាំងអស់រយៈពេលជិត ១០ ខែមកហើយដោយសាររដ្ឋាភិបាលចង់បានការសន្និដ្ឋានមានលក្ខណៈជ្រើសរើសនៃគោលការណ៍អង្គការសហប្រជាជាតិ។ នេះបើតាមអ្វីដែលភ្នំពេញ ប៉ុស្តិ៍បានដឹង។ ...
Shaun Turton
http://bit.ly/2cYaBIQ
សមត្ថកិច្ចរឹបអូសប្រហុកធ្វើពីត្រីមានជាតិគីមីនាំចូលពីវៀតណាម
នាយកដ្ឋានត្រួតពិនិត្យទំនិញនាំចេញ នាំចូលហៅកាត់ថាកាំកុងត្រូលសាខាខេត្តតាកែវកាលពីម្សិលមិញបានរឹបអូសប្រហុកចំនួន ១៨៣ គីឡូក្រាមពីសិប្បកម្មផលិតប្រហុករបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកទ្រាំងដោយសារប្រហុកទាំងនេះធ្វើពីត្រីនាំចូលពីប្រទេសវៀតណាមដែលមានសារធាតុគីមីប្រភេទហ័្វរម៉ាលីន។ នេះបើតាមមន្ត្រីកាំកុងត្រូលសាខាខេត្ត។ ...
នៀម ឆេង
http://bit.ly/2dcDhx6
ABC ដាក់ចេញកម្មវិធីផ្តួចផ្តើមហិរញ្ញវត្ថុបៃតង
សមាគមធនាគារកម្ពុជា (ABC) បានដាក់ចេញនូវកម្មវិធីផ្តូចផ្តើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដើម្បីផ្តល់ការប្រឹក្សាឲ្យកាន់តែកៀកដល់វិស័យហិរញ្ញវត្ថុខណៈវិស័យនេះកំពុងទទួលបានប្រយោជន៍លំហូរមូលនិធិពីអន្តរជាតិទៅក្នុងការវិនិយោគបៃតង។ គំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយស្ថិរភាពដែលបានចាប់ផ្ដើមដំណើរការកាលពីម្សិលមិញនឹងធ្វើការស្រាវជ្រាវរយៈពេលពីរឆ្នាំដើម្បីកំណត់ការអនុវត្តល្អបំផុតដែលអាចត្រូវបានអនុវត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅពេលពួកគេកំពុងពិចារណាពីការអនុវត្តផ្ដល់កម្ចីដូចជាកម្ចីទៅលើគម្រោងដែលកាត់បន្ថយការខូចខាតពីហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍថាមពល និងកសិពាណិជ្ជកម្មទ្រង់ទ្រាយធំដូចជាដំណាំកៅស៊ូ។ ...
Kali Kotoski
http://bit.ly/2d7ivme
វិនិយោគិនជប៉ុន បង្កើនចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា
ទំនាក់ទំនងកាន់តែធំរវាងប្រទេសជប៉ុន និងកម្ពុជាកំពុងរឹតបន្តឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរខណៈជប៉ុនកំពុងជំរុញដល់មហិច្ឆតាអភិវឌ្ឍខ្សែចង្វាក់ឧស្សាហកម្មរបស់ខ្លួន។ មន្ដ្រីនៅអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ជាភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនឲ្យដឹងថាភាពទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជាគឺផ្អែកលើកម្លាំងពលកម្មទាប និងទីតាំងភូមិសាស្ដ្រដែលនៅតាមបណ្ដោយច្រករបៀងសេដ្ឋកិច្ចទាំងខាងកើត និងខាងលិចរវាងតំបន់ឧស្សាហកម្មរបស់ប្រទេសថៃ និងកំពង់ផែកុងតឺន័រ កៃម៉េប (Cai Mep) របស់ប្រទេសវៀតណាម។ ...
ចេង សុខហ័ង
http://bit.ly/2d101Ra
អ្នកជំនាញថា កម្ពុជាត្រូវបង្កើតយីហោឲ្យច្រើន
កម្ពុជាចាំបាច់ត្រូវបង្កើត យីហោ ផ្ទាល់ខ្លួនឲ្យបានកាន់តែច្រើនដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិខណៈទីផ្សារក្នុងស្រុកពោរពេញដោយយីហោពិភពលោកមកពីខាងក្រៅ។ នេះបើតាមក្រុមពិភាក្សាដែលបានលើកឡើងកាលពីសប្តាហ៍មុន។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្រុមហ៊ុនកម្ពុជាចាំបាច់ត្រូវបង្កើតយីហោផ្ទាល់របស់ខ្លួនបន្ថែមទៀត និងអភិវឌ្ឍការយល់ដឹងពីគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងជាមួយយីហោអន្តរជាតិធំៗមួយចំនួនដែលកំពុងចូលមកប្រទេសនេះ។ ...
Matthieu de Gaudemar
http://bit.ly/2d57r9q