ព័ត៌មាន
សហគមន៍ចម្រុះវិស័យទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិបត្តិដីធ្លី នយោបាយ សិទ្ធិមនុស្ស និងការងារ
វិបត្តិដីធ្លី នយោបាយ ការងារ ទីផ្សារកសិកម្ម និងសិទ្ធិចូលរួមកិច្ចការសង្គម ត្រូវបានពលរដ្ឋមកពីសហគមន៍ចម្រុះវិស័យ ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ ដើម្បីឱ្យជីវភាពរស់នៅរបស់ពួកគេ ទទួលបានអត្ថប្រយោជន៍ ដែលត្រូវបានការពារដោយច្បាប់។ ...
ពលរដ្ឋជាង៣០០នាក់ប្រមូលផ្ដុំមុខសាលាស្រុកស្រែអំបិល ជំរុញឱ្យអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លី
ពលរដ្ឋអះអាងថា ពួកគេជាង៣០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខសាលាស្រុក នៅថ្ងៃនេះ ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ ខណៈពលរដ្ឋខ្លះកំពុងខ្វះដីសម្រាប់បង្កបង្កើនផល។ ...
សកម្មជនដីធ្លីម្នាក់ ភៀសខ្លួនចេញពីកម្ពុជាដោយអះអាងថាខ្លួនត្រូវបានគេគំរាមសម្លាប់
សកម្មជនដីធ្លី អ្នកស្រី សាត ផា ដែលត្រូវបានកាត់ទោសពីបទញុះញង់កាលពីខែសីហា ពាក់ព័ន្ធនឹងការតវ៉ាមួយកាលឆ្នាំមុននៅខាងក្រៅស្ថានទូតចិន បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ដោយថាអ្នកស្រីបានទទួលសារគំរាមសម្លាប់ដែលគេយកមកបិទនៅលើទ្វារផ្ទះ ...
ឃួន ណារីម
https://khmer.cambojanews.com/land-rights-activist-flees-cambodia-saying-she-received-death-threat/
អគ្គស្នងការនគរបាលកែសម្រួលសមាសភាពមន្ត្រីធ្វើការលើរឿងស៊ើបអង្កេតជម្លោះដីធ្លី និងទប់ស្កាត់ការទន្ទ្រានដីរដ្ឋ
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន សម្រេចកែសម្រួលសមាសភាពក្រុមការងារស៊ើបអង្កេត ជម្លោះដីធ្លី និងបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅទូទាំងប្រទេស ដោយក្នុងនោះបានតែងតាំងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធានក្រុមការងារនេះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-08-30-0939-222601.html
ជនជាតិដើមជំរុញឱ្យបញ្ចប់ការទន្ទ្រានដី
ប្រជាពលរដ្ឋជាង ៨០០ គ្រួសារនៃសហគមន៍ជនជាតិដើមភាគតិចកួយនៅសាឡាកសាគរ និងចោមព្រិចរស់នៅលើផ្ទៃដីជាង ៤០០០ ហិកតានៅក្នុងខេត្តកំពង់ធំកំពុងអំពាវនាវដល់អាជ្ញាធរ ឲ្យ មានដំណោះស្រាយឱ្យបានលឿនចំពោះជំលោះដីធ្លីដែលបណ្តាលមកពីការទន្ទ្រានយកដីពីភាគីខាងក្រៅ។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/natives-urge-end-land-rows
ក្រសួងរៀបចំដែនដីលើកឡើងពីសមត្ថកិច្ចរបស់ខ្លួនក្នុងការវាស់វែង និងផ្តល់សិទ្ធិកាន់កាប់ដីឯកជនរបស់រដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងពីសមត្ថកិច្ចរបស់ខ្លួនក្នុងការអង្កេតវាស់វែងសុរិយោដីនៃក្បាលដីក្នុងគោលបំណងផ្តល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ខណៈកន្លងមកការផ្តល់សិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ គឺត្រូវបានធ្វើឡើងដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ...
ឡុង គីមម៉ារីតា
https://bit.ly/3c66pq6
ក្រសួងដែនដី ប្រកាសមិនទទួលដោះស្រាយទំនាស់ដីជូនពលរដ្ឋ ៧៧ គ្រួសារ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសមិនទទួលដោះស្រាយបញ្ហាទំនាស់ដីធ្លីតាមសំណើរបស់ពលរដ្ឋ ៧៧ គ្រួសារ នៅឃុំតានូន ស្រុកបទុមសាគរ ខេត្តកោះកុងឡើយដោយលើកឡើងថា ពលរដ្ឋទាំងនោះធ្លាប់ទទួលបានការដោះស្រាយរួចមកហើយពីគណៈកម្មការអន្តរក្រសួង។ ...
សុទ្ធ គឹមសឿន
https://bit.ly/2SEPzDo
ក្រុមអ្នកភូមិមកពីខេត្តចំនួន ៦ ធ្វើបាតុកម្មតវ៉ារឿងទំនាស់ដីធ្លី
កាលពីម្សិលមិញ អ្នកភូមិរាប់រយនាក់មកពីខេត្តចំនួន ៦ បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដីដើម្បីស្វែងរកជំនួយក្នុងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃដែលប៉ះពាល់ដល់ពួកគេ។ ...
សែន ដាវិដ
https://www.khmertimeskh.com/50675522/villagers-from-six-provinces-stage-protest-over-land-disputes
ក្រសួងនឹងធ្វើការចុះបញ្ជីដីធ្លីឱ្យបាន ១០០%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាថានឹងបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបាន ៩៤ ភាគរយនៅឆ្នាំក្រោយ និងបន្តសម្រេច ១០០ ភាគរយនូវការចុះបញ្ជីដីចំនួន ៧ លានក្បាលដីនៅត្រឹមឆ្នាំ ២០២១។ ដើម្បីសម្រេចគោលបំណងនេះ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/ministry-eyes-100-land-registrations
ក្រសួងដែនដីចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៤៥ ម៉ឺនប័ណ្ណ
រហូតមកដល់ពេលនេះ ក្រសួងរៀបចំដែនដីបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៦,២១០។ ការប្រជុំរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងដែលបានចាប់ផ្តើមកាលពីម្សិលមិញ បានលើកឡើងថាខ្លួនបានដោះស្រាយវិវាទដីធ្លីចំនួន ១០៥ លើ ៨១៧ពាក្យបណ្តឹង ដែលខ្លួនបានទទួល ហើយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ...
Sen David
https://www.khmertimeskh.com/50673867/land-ministry-issues-more-than-450000-land-titles
បក្សខ្មែរក្រោក នឹងបញ្ជូនសំណុំរឿងរំលោភយកអាងទឹករបស់រដ្ឋទៅលោក ហ៊ុន សែន
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកអះអាងថានឹងបញ្ជូនសំណុំរឿងលោកឧត្តមសេនីយ៍ឯក គាំ សារឿន ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះពាក់ព័ន្ធនឹងករណីពលរដ្ឋ ៩ ភូមិ មានជាង ១ ០០០ គ្រួសារ បានប្ដឹងបុគ្គលរូបនេះពីបទរំលោភយកដីនៅអាងទឹកសាធារណៈរបស់រដ្ឋក្នុងតំបន់ ២ តំបន់ ៣ នៅឃុំចំណារលើ ស្រុកស្ទោង។ ...
ឡុង គីមម៉ារីតា
https://bit.ly/2P6ut0A
ពលរដ្ឋជាង ២០ នាក់ ត្រូវបានតុលាការហៅសួររឿងជម្លោះដីធ្លីជាមួយឧកញ៉ា
ប្រជាពលរដ្ឋចំនួន ២៣ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាលាដំបូងខេត្តចេញដីកាកោះហៅសួរចម្លើយពាក់ព័ន្ធទំនាស់ដីធ្លីតាមបណ្តឹងរបស់លោកស្រី ហុង សួន ភរិយាឧកញ៉ា ស៊ី គង់ទ្រីវ និងបណ្តឹងរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលចោទពួកគេថា បានធ្វើឲ្យខូចខាតដោយចេតនា ប៉ុន្ដែពលរដ្ឋអះអាងថា ការចោទប្រកាន់នេះជារឿងអយុត្តិធម៌។ ...
សុទ្ធ គឹមសឿន
https://bit.ly/2kt4pQa
លោក ហ៊ុន សែន ប្រកាសអនុវត្តអភិក្រមទី ៥ គឺវះកាត់មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើមិនប្រក្រតីក្នុងតួនាទី
ជួបជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុវត្តអភិក្រមទី ៥ គឺវះកាត់មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើមិនប្រក្រតីក្នុងតួនាទី ដោយលោកបានបញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ឱ្យពិនិត្យមើលអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ខណៈសមាជិកនៃឧត្តមក្រុមប្រឹក្សាក៏លើក ...
ឡុង គីមម៉ារីតា
https://bit.ly/2ZwnIGQ
តំណាងពលរដ្ឋ បដិសេធការប្រកាសថា ដីមានទំនាស់ដោះស្រាយរួច
តំណាងពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅខេត្តកោះកុងបានបដិសេធចំពោះសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលថា ដីដែលពួកគាត់តវ៉ាទាមទាររាប់រយហិកតាគឺធ្លាប់បានដោះស្រាយរួចហើយ ប៉ុន្តែបានស្នើឱ្យលោក ជាសុផារ៉ា ចុះទៅពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងដើម្បីដឹង ...
ខន សាវិ
https://bit.ly/33FGQ8C
តំណាងអ្នកមានទំនាស់ដីនៅកោះកុង មកដាក់ញត្តិនៅស្ថានទូតអាមេរិក
តំណាងពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន នៅខេត្តកោះកុងជាង ១០ នាក់ កាលពីម្សិលមិញ បានមកដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសុំឲ្យជួយអន្តរាគមន៍ករណីជម្លោះដីធ្លី បន្ទាប់ពីពឹងពាក់លើស្ថាប័នរដ្ឋអស់ពេលជិត ១០ ឆ្នាំមកហើយ តែនៅពុំ ...
ឡុង គីមម៉ារីតា
https://bit.ly/2Hak4fq
ពលរដ្ឋ ២២ ក្រុម សុំពន្លឿនការដោះស្រាយបញ្ហាដីធ្លី
ពលរដ្ឋមានទំនាស់ដីធ្លីចំនួន ២២ ក្រុម មកពី ២ ក្រុង និង ៣ ស្រុក នៅខេត្តព្រះសីហនុ បានស្នើឲ្យអភិបាលខេត្តជួយដោះស្រាយបញ្ហា និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ជាអ្វីដែលលោក គួច ចំរើន សន្យាថា ជួយដោះស្រាយម្ដង ...
សុទ្ធ គឹមសឿន
https://bit.ly/2YPwoMV
អាជ្ញាធរខេត្តបាត់ដំបង ដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ ២០ ឆ្នាំ ឲ្យពលរដ្ឋជិត ៥០ គ្រួសារ
អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ កាលពីថ្ងៃទី ៦ ខែ សីហា បានដោះស្រាយករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រវាងពលរដ្ឋ និងគ្រួសារកងទ័ព ចំនួន ៤៨ គ្រួសារ ស្ថិតនៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ដែលបានកើតឡើងតាំងពីឆ្នាំ ១៩៩៨ រហូត ...
វ៉ន ដារ៉ា
https://bit.ly/2YxJi1Z
មន្ត្រីខេត្តថា មន្ត្រីក្រសួងយុត្តិធម៌រំលោភយកដីដែនជម្រកសត្វព្រៃ
មន្ត្រីខេត្តមណ្ឌលគិរី ថ្លែងថា អាជ្ញាធរថ្នាក់ជាតិមានដូចជា ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថានកំពុងចាត់វិធានការស៊ើបអង្កេតលើលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានធ្វើលិខិតក្លែងបន្លំដើម្បីរំលោភយកដីក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងស្រុកកោះញែក និងដែន ...
ខន សាវិ
https://bit.ly/2GSgRB9
អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរខេត្តបាត់ដំបង ចុះស្រាវជ្រាវទំនាស់ដីធ្លីឧកញ៉ា លឹម ទាឡេង
អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរខេត្តបាត់ដំបង នឹងចុះស្រាវជ្រាវលម្អិតអំពីទំនាស់ដីធ្លីរវាងឧកញ៉ា លឹម ទាឡេង និងអ្នកស្រី ចាន់ ហឿ នៅថ្ងៃចន្ទនេះ បន្ទាប់ពីមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ...
ខន សាវិ
https://bit.ly/2MFBHYa
លោក សាប៊ុង នឹងដាក់ពាក្យបណ្ដឹងរបស់ពលរដ្ឋ ២២៤ គ្រួសារ ជូននាយករដ្ឋមន្ត្រី
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ និងជាប្រធានគណបក្សខ្មែរ ក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង នឹងរៀបចំពាក្យបណ្ដឹងមួយដាក់ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យនិងដោះស្រាយជូនពលរដ្ឋ ...
ខន សាវិ
https://bit.ly/2OAXkf0
បង្គោលប្រមាណ ៤០០ ត្រូវបានដកចេញពីគម្រោងព្រលានយន្តហោះ និងដែនជម្រកសត្វ
អាជ្ញាធរបានចុះទៅដកបង្គោល ដែលត្រូវគេបោះហ៊ុមព័ទ្ធលើដីរដ្ឋបម្រុងទុក សម្រាប់គម្រោងសាងសង់ព្រលានយន្តហោះស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង និងដីដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី ប្រមាណ ៤០០ បង្គោល ប៉ុន្តែពលរដ្ឋថា ដីមួយ ...
ខន សាវិ
https://bit.ly/2SP69QH
ពលរដ្ឋបង្ហាញក្ដីបារម្ភបាត់ដីសហគមន៍ ដោយចោទក្រុមហ៊ុន ទ្រី ភាព រំលោភយក
ពលរដ្ឋនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារបានឲ្យដឹងថា ដីសហគមន៍បឹងទន្លេម្រេចមានទំហំជាង ២ ៣០០ ហិកតា ត្រូវបានក្រុមហ៊ុនទ្រីភាពរំលោភយកស្ទើរទាំងស្រុង និង ...
ខន សាវិ
https://bit.ly/2ylolI8
ពលរដ្ឋប្តឹងឲ្យក្រសួងមហាផ្ទៃ ជួយរឿងតំណាងលុបឈ្មោះពួកគាត់ពីបញ្ជីទទួលបានដី
ប្រជាពលរដ្ឋជាង ៤០ នាក់ តំណាងអ្នករងគ្រោះក្នុងរឿងវិវាទដីធ្លីចំនួន ១៨០ គ្រួសារ រស់នៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឡើងមកដាក់ពាក្យប្តឹងនៅក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ដើម្បីប្ដឹងតំណាងពួកគាត់ ៤ នាក់ ដោយចោទថា បានឃុបឃិតគ្នាលុបឈ្មោះពលរដ្ឋចេញពីបញ្ជីទទួលដីពីរដ្ឋាភិបាល ប៉ុន្ដែសាមី ...
សុទ្ធ គឹមសឿន
https://bit.ly/2ylb16R
ក្រសួងប្រកាសមិនដោះស្រាយវិវាទដី ៧ សហគមន៍នៅខេត្តត្បូងឃ្មុំ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសមិនទទួលដោះស្រាយវិវាទដីធ្លីតាមការទាមទាររបស់ពលរដ្ឋចំនួន ៧ សហគមន៍ រស់នៅឃុំត្រពាំងព្រីង ស្រុកតំបែរខេត្តត្បូងឃ្មុំនោះទេ ប៉ុន្តែក្រសួងស្នើអាជ្ញាធរចាត់វិធានការអ្នកញុះញង់ឲ្យ ...
សុទ្ធ គឹមសឿន
https://bit.ly/2Mdu378