ព័ត៌មាន​

នាយករដ្ឋមន្ត្រីព្រមានកម្មកររោងចក្រកាត់ដេរពីគណបក្សសង្គ្រោះជាតិ

លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​​រំឭក​ដល់​កម្មករ​​ថា​ មេដឹកនាំ​គណបក្សប្រឆាំង​តែងតែមាន​យុទ្ធនាការ​រារាំង​មិន​ឱ្យ​នាំ​ផលិតផល​នេះ​ទៅ​ទីផ្សារ​សហគមន៍​អ៊ឺ​រ៉ុ​ប​ ដរាបណា​មិន​បាន​ធ្វើ ...

យុន ស៊ីនាថ និង Ananth Baliga
http://www.phnompenhpost.com/national/pm-warns-garment-factory-workers-cnrp

CNRP សុំឱ្យលោក ស ខេងពន្យល់ការបំពានអំណាចថ្នាក់ឃុំ

អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិស្នើឱ្យក្រសួងមហាផ្ទៃពន្យល់ការកែប្រែប្រកាសនៃការសុំលិខិតបញ្ជាក់ទីលំនៅ ក្នុងគោលដៅនៃការចុះឈ្មោះបោះឆ្នោត និងការបំពានអំណាចចៅសង្កាត់ ដែលកើតមានក្រោយពេលគណបក្សសង្គ្រោះជាតិកាន់កាប់ជិត៥០០ឃុំចេញពីការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧នេះ។ ...

នៀម ឆេង
http://www.phnompenhpost.com/national/cnrp-questions-prakas-voter-registration

CPP ចង់​បាន​សមាជិក​ម្នាក់ សន្លឹក​ឆ្នោត​១ ឯ CNRP ចង់​លើស

គណបក្ស​ប្រជាជន​បាន​ដាក់​ចេញ​នូវ​វិធានការ​សម្ងាត់​មួយ​ចំនួន​ដើម្បី​ឲ្យ​មន្ត្រី​អនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​គ្រង​សតិអារម្មណ៍​សមាជិក​ ដើម្បី​ធានា​ថា «សមាជិក​មួយ​រូប​ គឺ​ជា​សំឡេង​ឆ្នោត​គាំទ្រ​បក្ស​មួយ​សន្លឹក» ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​បាន​ព្រលយ​ពាក្យ​ថា​ សមាជិក​បក្ស​ខ្លួន​ម្នាក់​ត្រូវ​រក ...

មាស សុខជា
http://bit.ly/2wkcBUs

ក្រសួងបានបិទការផ្សាយរបស់គណៈបក្សប្រឆាំង

ក្រសួង​ព័ត៌មាន​បាន​បិទ​ស្ថានីយ​វិទ្យុ​​ដែល​បាន​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​វិទ្យុ​អាស៊ី​សេរី​ និង​វិទ្យុ​សម្លេង​សហរដ្ឋ​អា​មេ​រិច​កំពុងស្ថិតនៅភាពចម្រូងចម្រាសជាមួយរដ្ឋាភិបាល​។​ ​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5079678/plug-pulled-critics-airtime/

អភិបាល​​​ខេត្ត​​​កំពង់ឆ្នាំ​​​ងរារាំង​​​បក្ស​​​សង្គ្រោះជាតិ​​​មិន​​​ឱ្យ​​​ធ្វើសិក្ខា​​​សាលា​​​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ខំចិត្ត​ធ្វើ​សិក្ខាសាលា​ក្នុង​ទ្រង់ទ្រាយ​តូច​សម្រាប់​មន្ត្រី​ជាប់​ឆ្នោត​របស់​ខ្លួន​នា​ពេល​ខាង​មុខ​ដែល​ដឹកនាំ​ដោយ​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​ខេត្តកំពង់ឆ្នាំង​កាលពី​ម្សិលមិញ​ ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ឱ្យធ្វើ ...

អ៊ូច សូនី
http://www.cambodiadailykhmer.com/38592

វិសោធនកម្មច្បាប់​​អនុញ្ញាត​ឲ្យ​​​បោះឆ្នោត​ពីបរទស​​​បញ្ជូន​ទៅ​​សភា​ហើយ​

កាលពី​ម្សិលមិញ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​អនុម័ត​ការ​សិក្សា​បន្ថែម​លើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ដែល​នឹង​អនុញ្ញាត​ឱ្យ​ពលករ​ចំណាកស្រុក​ខ្មែរ​ជាង​១​លាន​នាក់​បាន​បោះ​ឆ្នោត​ពី​បរទេស​។​ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/38590

ឯកសារលេចធ្លាយមួយថា NDI រៀបចំយុទ្ធសាស្ត្រជួយ CNRP ឱ្យឈ្នះឆ្នោត

ឯកសារលេចធ្លាយពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកត្រូវបានបង្ហាញដោយអ្នកប្រើប្រាស់ហ្វេសប៊ុកអនាមិកមួយ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអង្គការនេះ បានរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយគណបក្សប្រឆាំងឱ្យឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយរួមជាមួយនឹងសំណួរត្រូវបានលើកឡើងផងដែរ ពាក់ព័ន្ធនឹងការចុះឈ្មោះជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ ...

នៀម ឆេង និង Ananth Baliga
http://www.phnompenhpost.com/national/us-funded-national-democratic-institute-accused-colluding-cnrp

គជប បង្ហាញបញ្ជីអ្នកបោះឆ្នោតជាតិ ខណៈបក្សប្រឆាំងស្នើឱ្យអ្នកនៅបរទេសមានសិទ្ធិដែរ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញបញ្ជីបច្ចុប្បន្នភាពបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតបឋមសម្រាប់ឆ្នាំក្រោយ ខណៈគណបក្សប្រឆាំងស្នើធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់ឳកាសឱ្យអ្នកនៅបរទេសអាចចុះឈ្មោះ និងចូលរួមបោះឆ្នោតបាន។ ...

សុទ្ធ គឹមសឿន
http://bit.ly/2uO6RRd

គណបក្សប្រឆាំងជំរុញកំណែទម្រង់ការបោះឆ្នោត

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឱ្យធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​នឹង​អនុញ្ញាត​អោយ​ពលករ​ចំណាកស្រុក​កម្ពុជា​ចុះ​ឈ្មោះ​ និង​បោះ​ឆ្នោត​នៅ​បរទេស​។​ ការ​ធ្វើ​វិសោធនកម្ម​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៅ​ថ្ងៃ​សុក្រ​។​ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5077928/opposition-pushes-migrant-vote-reform/

មេឃុំត្រូវបានបញ្ជាឱ្យជួសជុលផ្លូវដែលឧបត្ថម្ភដោយ ADB

អាជ្ញាធរខេត្តកំពង់ចាមបានបញ្ជាអោយមេឃុំដែលទើបតែជាប់ឆ្នោតថ្មី ជួសជុលផ្លូវដែលគាត់បានចាប់ផ្តើមជីកដើម្បីយកទឹកចេញពីវាលស្រែរបស់អ្នកភូមិនៅក្នុងឃុំជើងព្រៃ។​  ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077496/commune-chief-ordered-repair-adb-funded-road/

លោក កឹម សុខា ចុះ​​​មូលដ្ឋាន​​​ប្រមូលមតិកែលម្អក្រោយការ​​​បោះ​​​ឆ្នោត​​​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ដោយ​គិត​ល្អិតល្អន់​ពី​ការ​ចាញ់​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​របស់​គណបក្ស​កាលពី​ខែមិថុនា​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ប្រមូល​មតិ​កែ​លម្អ ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38475

ចៅសង្កាត់​ល្បី​ឈ្មោះ ​ត្រូវ​អភិបាល​ខេត្ត​បាត់ដំបង​ព្រមាន

កញ្ញា ស៊ិន ចាន់ពៅរូហ្សេត ចៅសង្កាត់​អូរចារ​ដ៏ល្បី​ឈ្មោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​លិខិត​ព្រមាន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ពី​អភិបាល​ខេត្ត​បាត់ដំបង​ដោយសារ​តែ​មិន​យក​ប្រាក់​កម្រៃ​សេវា​សាធារណៈ​ដែល​ច្បាប់​បាន​កំណត់ ខណៈ​លិខិត​មួយ​ទៀត​បាន​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​នៃ​ការ ...

នៀម ឆេង
http://bit.ly/2vJqWfF

គណបក្សប្រឆាំងបានលុបបំបាត់ទាំងស្រុងនូវរូបលោកសមរង្ស៊ី

កាលពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បញ្ចប់​កិច្ចការ​​ក្នុង​ការ​លុប​បំបាត់​រូបភាព​អ្នកដឹកនាំ​របស់​ខ្លួន​ពី​ផ្ទាំង​ប៉ាណូនៅ​ទូ​ទាំង​ប្រទេស ​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ដែលត្រូវ​បានគេ​រិះគន់​យ៉ាង​ខ្លាំង​ ហើយដែលធ្វើ​ឱ្យការចូលរួមពី​អតីត​ប្រធានរបស់​ខ្លួននៅក្នុងបក្ស​មាន​ភាព​មិនស្របច្បាប់​។ ...

មាស សុខជា
http://www.phnompenhpost.com/national/opposition-completes-removal-rainsy-signs

CNRP នឹង​​ស្នើ​វិសោធនកម្ម​​ដើម្បី​អនុញ្ញាត​ឱ្យ​​ពល​​រដ្ឋ​​​ខ្មែរ​បាន​បោះឆ្នោត​ពី​បរទេស​

ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​គ្រោង​ដាក់​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ស​ប្តា​ហ៍​ក្រោយ​ ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​ និង​រស់នៅ​ក្រៅប្រទេស​បាន​ចុះ​ឈ្មោះ​ និង​បោះ​ឆ្នោត​ពី​បរទេស​។​ ...

បែន​ សុខហ៊ាន និង Brendan O'Byrne
http://www.cambodiadailykhmer.com/38442

បក្សកាន់អំណាចព្រមានវាយក្បាលបក្សប្រឆាំងដោយគល់ឫស្សីបើតវ៉ា

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានថ្លែងឳ្យដឹងដា លោកនាយករដ្ឋមន្ត្រីនឹងប្រើកម្លាំងដើម្បីបង្ក្រាបទៅលើបក្សប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងណា ដែលប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ដោយព្រមានសំពងក្បាលដោយគល់ឫស្សី ហើយមន្រ្តីរាជការត្រូវតែគាំទ្របក្សកាន់រដ្ឋាភិបាល បើអត់ ត្រូវលាលែងពីការងារ។ ...

ម៉ិច ដារ៉ា
http://bit.ly/2wklo7Q

គណបក្សសង្គ្រោះជាតិស្វែងរកការបកស្រាយលើការហាមឃាត់ការបូមខ្សាច់

កាលពី​ម្សិលមិញ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ លោក​ សុ​ន​ ឆ័​យ​ បាន​ផ្ញើ​លិខិត​ជូន​ លោក​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ដើម្បី​ផ្ញើរ​ជូន​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ស៊ុ​យ​ សែ​ម​ ស្នើ​សុំ​ព័ត៌មាន​បន្ថែម​អំពី​ប្រតិបត្តិការ​បូម​ខ្សាច់​ និង​រោងចក្រ​កែ​ច្នៃ​ខ្សាច់​នៅ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/cnrp-mp-seeks-clarity-sand-dredging-ban

នគរបាលដាក់វិធានការលើអ្នកបំផ្លើសរឿងចាប់វះក្រលៀន

មួយថ្ងៃបន្ទាប់ពីសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានតុលាការខេត្តកំពង់ធំបង្គាប់ឲ្យឃុំខ្លួនករណីបង្ហោះតាមបណ្តាញសង្គមពីរឿងចាប់ក្មេងៗវះយកក្រលៀននោះ លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានព្រមានអ្នកបំផុសព័ត៌មានមិនពិតនេះ និងបានដាក់ផែនការឲ្យស្នងការខេត្ត-ក្រុងចាត់វិធានការរឿងនេះជាបន្ទាន់។ ...

សុទ្ធ គឹមសឿន
http://bit.ly/2w01dMZ

ការដាក់ហិបសប្បុរសជនរបស់បក្សសង្គ្រោះជាតិធ្វើឲ្យបក្សប្រជាជនកម្ពុជារិះគន់

ចៅសង្កាត់គណបក្សប្រឆាំងទើបជាប់ឆ្នោតថ្មីដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋដាក់ហិបសប្បុរសជននៅក្នុងការិយាល័យរបស់លោកដើម្បីបានថវិកាសម្រាប់សេវាសង្កាត់នោះបានរងការរិះគន់ពីមន្ត្រីគណបក្សកាន់អំណាច និងមន្ត្រីថ្នាក់លើ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/38374

រដ្ឋាភិបាលនឹងឃ្លាំមើលទំព័រហ្វេសប៊ុករបស់ សម រង្ស៊ី ខណៈCNRPត្រូវប្តូរស្លាកសញ្ញារបស់ខ្លួន

ក្រសួងមហាផ្ទៃគ្រោងឃ្លាំមើលទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង រកមើលការលំលោភបំពានវិសោធនកម្មថ្មីៗ នៃច្បាប់ស្តីពីគណបក្សនយោបាយដែលក៏នឹងបង្ខំឲ្យគណបក្សសង្គ្រោះជាតិចំណាយខ្ទង់កន្លះលានដុល្លារដើម្បីលុបរូបលោកចេញពីស្លាកសញ្ញារបស់ខ្លួន។ ...

បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38376

CNRP ដករូបមេដឹកនាំចេញពីស្លាកគណបក្សឲ្យរួចចុងខែកញ្ញា

គណបក្សប្រឆាំងប្រញាប់ប្រញាល់ដករូបមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី និង លោក កឹម សុខា លើកដៃជាមួយគ្នាចេញពីស្លាកគណបក្សឲ្យទាន់ចុងខែកញ្ញាដើម្បីស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មដោយគណបក្សកាន់អំណាច។ ...

មាស សុខជា
http://bit.ly/2vHFr0k

បក្សប្រឆាំងនឹងស្នើឲ្យព្រះមហាក្សត្រកុំឡាយព្រះហស្តវិសោធនកម្មលើច្បាប់ស្តីពីបក្សនយោបាយ

គេរំពឹងថា នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិនឹងជំរុញឲ្យព្រះមហាក្សត្រ នរោត្តមសីហមុនី ច្រានចោលវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានតាក់តែងឡើងក្នុងគោលបំណងធ្វើឲ្យលោក សម សង្ស៊ីឥស្សរជនគណបក្សប្រឆាំងស្ថិតនៅក្រៅសង្វៀនប្រកួត។ ...

បែន សុខហ៊ាង និង Ben Paviour
http://www.cambodiadailykhmer.com/38236

ការ​ធ្វើ​ពហិការ​ទទួល​បាន​ផ្លែផ្កា​តិចតួច​សម្រាប់​គណបក្ស​​ប្រឆាំង

ខណៈច្បាប់ថ្មីដ៏ចម្រូងចម្រាសត្រូវបានអនុម័តនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យសហការជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ខ្លួន រូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពតំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំងទទួលទានអាហារនៅឯសណ្ឋាគារមាត់ស្ទឹងក្នុងខេត្តកំពត ត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក។ ...

ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38157

ខុទ្ទកាល័យ​ថា​ទីប្រឹក្សា​ CNRP មើល​ងាយ​លោក​ ស ខេង

ខុទ្ទកាល័យ លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បដិសេធ​នូវ​សម្ដី​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ និង​បាន​ហៅ​ការ​លើក​ឡើង​នោះ​ថា​ជា​ការ​ប្រមាថ​មើលងាយ​ធ្ងន់ធ្ងរ​ដល់​លោក ស ខេង ប៉ុន្តែ​ទីប្រឹក្សា​រូប​នោះ​ថា​មិនមែន​ជា​ការ​ប្រមាថ​ទេ​​តែ​ជា​ការ​គោរព ...

សុទ្ធ គឹមសឿន
http://bit.ly/2r0fCoN

គណបក្ស​សង្គ្រោះ​ជាតិ ​ធ្វើឲ្យ​កំពង់ចាម ​ជា​មូលដ្ឋាន​រឹងមាំ

សំឡេង​ហ៊ោ​អបអរ​បាន​ឮ​ឡើង​នៅ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​កាលពី​យប់​មិញ​នៅ​ពេល​ដែល​គណបក្ស​នេះ​អាច​ធ្វើឲ្យ​ខេត្ត​នេះ​បាន​ក្លាយ​ជា​មូលដ្ឋាន​រឹងមាំ​របស់​ខ្លួន​។ ...

ម៉ិច ដារ៉ា and Erin Handley
http://bit.ly/2sxRQCD

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SUAF2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!