ព័ត៌មាន​

លោក​ ហ៊ុន សែន ​ស្នើ​វៀត​ណា​ម​ចាប់ខ្លួន​លោក​ សម​ រង្ស៊ី ប្រគល់ឱ្យ​កម្ពុជា​បើ​ សម រង្ស៊ី​ ចូល​វៀតណាម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សា​ធា​រណៈ​ដោយ​ស្នើឱ្យ​ភាគី​វៀត​​ណា​ម​ធ្វើការ​ឃាត់ខ្លួន​លោក សម រង្ស៊ី ក្នុងករណី​បើ​ប្រធានស្តីទី​អតីត​គណបក្សប្រឆាំង​រូបនេះ​ចូល​ទឹកដី​នៃ​ប្រទេស​វៀត​ណា​ម​។ ការស្នើ​នេះ​បន្ទាប់ពី​លោក ហ៊ុន សែន ទទួលបាន​ព័ត៌មាន​ជាក់លាក់​មក​ថា លោក សម រង្ស៊ី​ កំពុង​ព្យាយាម​ចូល​ទឹកដី​វៀត​ណា​ម​ដោយ​ប្រើប្រាស់ ...

សុខ រក្សា
https://www.postkhmer.com/national/2023-06-08-0849-250996.html

ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី​៖​ គ្មាន​កម្មវិធី​សាធារណៈ​ណាមួយ​ធ្វើ​ឡើង​អំឡុង​ពេល​លោក​ សម​ រ​ង្ស៊ី​ ស្នាក់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​

​ក្រសួងការបរទេស​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បញ្ជាក់​ជា​ថ្មី​ថា​ មិន​មានកម្ម​វិធី​សាធារណៈ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងអំឡុងពេល​ស្នាក់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​និរទេស​ខ្លួន​ នោះ​ទេ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.at/uwOV5

មន្ត្រី និងមេធាវីលោកកឹម សុខា ប្រតិកម្ម​នឹង​អនុ​ប្រធាន​នៃ​អតីត​គណបក្ស​ប្រឆាំង

មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ មួយ​ចំនួន​ និង​មេធាវី​ការពារ​លោក​ កឹម សុខា សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​អនុ​ប្រធាន​ ២ រូប​នៃ​អតីត​គណបក្ស​​ប្រឆាំង​មួយ​នេះ​ ដោយ​លើក​ឡើង​ថា​ ការ​តែងតាំង​លោក សម រង្ស៊ី ​ធ្វើ​ជា​ប្រធាន​ស្តីទី​បាន​រំលោភ ...

ម៉ិច ដារ៉ា
https://bit.ly/2QDerNR

លោក ​គង់ គាំ៖ លោក​ សម រង្ស៊ី ជា​មនុស្ស​បរាជ័យ​គ្រប់​វិញ្ញាសា

អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​​ លោក គង់ គាំ ដែល​ទើប​ប្រកាស​ត្រៀម​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​ចាត់​ទុក​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​ប្រឆាំង​ថា​ជា​មនុស្ស​ «​បរាជ័យ​គ្រប់​វិញ្ញាសា​» និង​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង ហើយ​ «​ក្បត់​នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ​»​។ ...

បែន សុខហ៊ាន
https://bit.ly/2LjQ5CC

លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ថា​មិន​ចរចា​ជាមួយ​លោក សម រង្ស៊ី ដាច់ខាត

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី​ទៀត​ថា លោក​នឹង​មិន​ចរចា​ជាមួយ​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដាច់ខាត ប៉ុន្តែ លោក​នឹង​ចរចា​ដោយ​ផ្ទាល់​ជាមួយ​បរទេស​ជា​សារ​វាយបក​ទៅ​លោក​ សម រង្ស៊ី ដែល​ប្រកាស​មិន​ចរចា​ដោយ​ផ្ទាល់​ជាមួយ​គណបក្ស​កាន់​អំណាច ខណៈ​ដែល​សហភាព​អន្តរសភា IPU ចេញ​សេចក្ដី​សម្រេច​ទាមទារ​ឲ្យ​កម្ពុជា ...

នៀម ឆេង
https://bit.ly/2yRD0ea

តំណាង​រដ្ឋសភា​ និង​លោក​ សម រង្ស៊ី ​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ថ្លែង​នៅ IPU

អតីត​មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​សហភាព​អន្តរសភា​ (IPU) នៅក្នុង​ទីក្រុង​ហ្សឺណែវ​ស្រប​គ្នា​នឹង​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួន សុដារី អនុប្រធាន​ទី ២ នៃ​រដ្ឋសភា​ដែល​គូប្រជែង​នយោបាយ​មកពី​គណបក្ស​ដែល​ធ្លាប់​ជា​គូប្រកួត​ដ៏ស្រួចស្រាល់​ទាំង​ ២ ​នេះ​នឹង​ថ្លែង​សុន្ទរកថា​ដោយ ...

បែន សុខហ៊ាន
https://bit.ly/2yF4SSr

ក្រុម​អ្នក​គាំទ្រ និង​ប្រឆាំង​ ​ជុំគ្នា​តវ៉ា​នៅ​ញូវយ៉ក ខណៈ​មេដឹកនាំ​បន្ដ​ផ្លែផ្កា​ដាក់​គ្នា​

ខណៈ​លោក​នាយករដ្ឋមន្ត្រី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អង្គការ​សហប្រជាជាតិ ការប្រមូល​ផ្តុំ​គ្នា​គាំទ្រ និង​ប្រឆាំង​​លោក​បាន​ផ្ទុះឡើង​ដូច​ការគ្រោង​​ទុក​ចាប់​តាំងពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​ម្សិលមិញ ស្រប​ពេល​ដែល​មេដឹកនាំ​នៃ​ក្រុម​ម្ខាងៗ​បន្ត​រិះគន់​គ្នា​ទៅវិញ​ទៅមក ថ្វី​បើ​មិន​មាន​វត្តមាន​លោក សម រង្ស៊ី ដឹកនាំ ...

បែន សុខហ៊ាន
https://bit.ly/2NTxrGb

បុរស​អូស្ត្រាលី ​ត្រូវ​បាន​ចៅក្រម​សួរ​រឿង​ពាក់ព័ន្ធ​អតីត​បក្ស​ប្រឆាំង

ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក James Ricketson ត្រូវ​បាន​សួរ​អំពី​ការជាប់​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ដែល​ជា​ថ្ងៃទី​ ៦ នៃ​សវនាការ​ពី​បទ​ចារកម្ម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ប៉ុន្តែ​បាន​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នេះ​ទេ បើទោះ​ជា​ចៅក្រម​លើក​ឡើង​អំពី ...

នៀម ឆេង
https://bit.ly/2wkz5pC

លោក​ ហ៊ុន សែន បបួល​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះជាតិ​ស្បថ បើ​មាន​ការ​ «​បំប៉ោង​ទិន្នន័យ​» ​អ្នក​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បបួល​ស្បថ​ដាក់​ជីវិត​រវាង​រូបលោក​ និង​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ បើ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​មាន​ការ «​បំប៉ោង​ទិន្នន័យ​» អ្នក​បោះឆ្នោត ឬ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ «​ការបំភិតបំភ័យ​» ដែល​នេះ​គឺជា​ការឆ្លើយតប​ទៅ​នឹង​ការរិះគន់​ជា ...

បែន សុខហ៊ាន
https://www.phnompenhpost.com/national/hun-sen-tells-rainsy-stake-life-poll-figures

គ.ជ.ប ប្រកាស​ភាពជោគជ័យ​របស់​កម្ពុជា ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដោយ​អ្នក​បោះឆ្នោត​មាន​ចំនួន​ជិត​ ៧ ​លាន​ស្មើ​​ ៨២,១៧ ​ភាគរយ

ប្រមាណ​ជាង​ ១ ​ម៉ោង​ក្រោយ​បិទ​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​បាន​ប្រកាស​លទ្ធផល​​បឋម​ចំពោះ​ការជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​នីតិកាល​ទី​ ៦ ​គឺជា​ជោគជ័យ​របស់​កម្ពុជា​ដែល​មាន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បានចេញ​ទៅ​បោះឆ្នោត​ចំនួន​ជាង ...

នៀម ឆេង, ម៉ិច ដារ៉ា និង មាស សុខជា
https://bit.ly/2NWmmjm

គណបក្ស​ឆន្ទៈ​ខ្មែរ រិះគន់​អតីត​មេដឹកនាំ​របស់​ខ្លួន ប៉ុន្តែ​មក​អូសទាញ​អ្នក​គាំទ្រ

គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​តាំងខ្លួន​ជា​ព្រលឹង​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​​បក្សប្រឆាំង​ដ៏ធំ​នោះ នៅឯ​អង្គប្រជុំ​ម្សិលមិញ បែរ​ជា​នៅ​តែ​រិះគន់​ចំពោះ​អតីត​ថ្នាក់ដឹកនាំ​របស់​ខ្លួន​នៃ​បក្សប្រឆាំង​មួយ​នេះ​ដោយ​ថា ខ្លួន​ជា​មេដឹកនាំ​ស្អាតស្អំ មិន​ដូច​អតីត​មេ​របស់​ខ្លួន​ដែល​មាន​ស្នាម ...

បែន សុខហ៊ាន
https://bit.ly/2tK9wNu

លោក ហោ ណាំហុងថា លោក​ សម រង្ស៊ី «ក្បត់​ព្រះមហាក្សត្រ ក្បត់​ជាតិ​»

លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង បាន​ចាត់ទុក​សកម្មភាព​របស់​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ក្នុង​ការ​យុទ្ធនា​របស់លោក​ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើពហិកា​ ក្នុងការ​បោះឆ្នោតជាតិ​ នា​ខែកក្កដា​ខាងមុខ​ថា ​ជា«ការ​ក្បត់​ព្រះមហា​​ក្សត្រ ជាការ​ក្បត់​ជាតិ ជាការ​ក្បត់​ប្រជាជន» និង​ជា​ការ«ល្ងង់​ខ្លៅ»ក្នុងការ​ប្រៀប​ធៀប​ខ្លួន​លោក​ ទៅនឹង​សម្ដេចឪ នរោត្តម សីហនុ ដែល​បាន ...

បែន សុខហ៊ាន
https://bit.ly/2y87AD3

រដ្ឋមន្ត្រី​យុត្តិធម៌​ បញ្ជា​ឲ្យ​អយ្យការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ​ប្រឆាំង​លោក​ សម រង្ស៊ី ពី​បទ​ «​ប្រមាថ​» ​ព្រះមហាក្សត្រ

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា បាន​ធ្វើ​ «​អធិបញ្ជា​» ​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី ចំពោះ​បទ​ «​ប្រមាថ​» ​អង្គ​ព្រះមហាក្សត្រ ខណៈ​អតីត​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​ប្រកាន់ ...

បែន សុខហ៊ាន
https://bit.ly/2xYu2yp

លោក​ សម រង្ស៊ី ថា​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​នេះ​ល្អ​សម្រាប់​ពលរដ្ឋ ​តែ​មន្ត្រី​ថា ​ល្អ​មែន​គឺ​ល្អ​សម្រាប់​បក្ស​កាន់​អំណាច

អតីត​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ចាត់​ទុក​ស្ថានភាព​នយោបាយ​ក្នុង​ឆ្នាំ​បោះឆ្នោត​ជាតិ​នេះ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្វី​ដែល​លោក​អះអាង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ភ្លាត់ស្នៀត​ក្រោយ​ពី​បក្សប្រឆាំង​ដ៏ធំ​របស់​លោក​ត្រូវ​បាន ...

មាស សុខជា
https://bit.ly/2LHDjO2

គ.ជ.ប ស្នើ​ឲ្យ​ចាត់ការ​លោក​ សម រង្ស៊ី ​ដែល​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បា​នស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​តាម​ច្បាប់ ចំពោះ​សកម្មភាព​របស់​លោក សម រង្ស៊ី ដែល​នៅតែ​បន្ត​ធ្វើការ​ឃោសនា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ដែល គ.ជ.ប ថា​ការ​ឃោសនា​របស់​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ «​ធ្វើឲ្យ​ប៉ះពាល់​ដល់​​ការបោះឆ្នោត​» ...

បែន សុខហ៊ាន
https://bit.ly/2rSEr8s

លោក​ សម​ រ​ង្ស៊ី​ក្នុង​នាម​ «CNRP»​ អំពាវនាវ​ឱ្យធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​

​លោក​ សម​ រ​ង្ស៊ី​ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ ក្នុង​នាម​ «​គណបក្ស​សង្គ្រោះ​ជាតិ​»​ កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​ជា​ផ្លូវការ​ឱ្យ​មានការ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ ដែល​នេះ​បាន​ចោទ​ជា​សំណួរ​អំពី​សមត្ថកិច្ច​របស់​លោក​ក្នុង​ការ​និយាយ​ ក្នុង​នាម​ជា ...

Andrew Nachemson និង បែន សុខហ៊ាន
https://bit.ly/2HCJIvJ

រដ្ឋាភិបាល​ចេញ​វីដេអូ​ក្រុម​ប្រឆាំង​​ដោយ​ចាត់ទុក​ជា​ចលនា​នាំ​គ្រោះ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​វីដេអូ​ឯកសារ​ដោយ​បាន​ចាត់ទុក​អតីត​បក្ស​ប្រឆាំង និង​ចលនា​នានា​ដែល​រិះគន់​​រដ្ឋាភិបាល​ថា​ជា​ «​ក្រុម​ចលនា​ដែល​​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​» ​និង​ប្ដេជ្ញា​ទប់ស្កាត់ និង​បំផ្លាញ​ផែនការ​ «​ទុច្ចរិត​» ​របស់​ពួកគេ​ដោយ​​ចាត់ទុក​ថា ...

បែន សុខហ៊ាន និង Andrew Nachemson
https://bit.ly/2r0taCD

តុលាការ​កោះហៅ​លោក សម រង្ស៊ី បំភ្លឺ ពី​រឿង​កាត់​ដី​ឲ្យ​ម៉ុងតាញ៉ា

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី កាលពី​ម្សិលមិញ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​​ដីកា​កោះ​ថ្មី​មួយ​ឲ្យ​បំភ្លឺ​ទាក់ទង​នឹង​សំណុំ​រឿង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ឈ្មោះ កុក ស កាត់​ដី​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា ជា​ទង្វើ​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​អំពើ​ក្បត់​​ជាតិ ប៉ុន្តែ​មេធាវី​ម្នាក់​បាន ...

ឃុត សុភចរិយា
https://bit.ly/2pxOEWK

លោក ហ៊ុន សែន គ្រោង​នឹង​សួរ​​រដ្ឋាភិបាល​វៀតណាម ​រឿង​ការចរចា​សម្ងាត់​ជាមួយ​ សម រង្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា គ្រោង​នឹង​ចោទសួរ​ទៅ​រដ្ឋាភិបាល​វៀតណាម​អំពី​ភាព​ «​ស្មោះត្រង់​» ​ដែល​មាន​ចំពោះ​កម្ពុជា​ជា​យូរអង្វែង​ចាប់​តាំងពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួលរំលំ​។ ឥរិយាបថ​ដ៏កម្រ​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​បន្ទាប់ពី ...

បែន សុខហ៊ាន
http://bit.ly/2Gvn1G8

លោក​ សម រង្ស៊ី ប្រឈម​នឹង​ការជាប់​ទោស​ ១ ​ជីវិត​រឿង​ឲ្យ​​ម៉ុងតាញ៉ា​នៅ​ដី​ខ្មែរ

​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​ថា លោក​បាន​សន្យា​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​រស់នៅ​ក្នុង​ខេត្ត​ ៤ ​នៅ​ភាគ​ឦសាន​កម្ពុជា ខណៈ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​លោក សម រង្ស៊ី អាច​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។ ...

នៀម ឆេង និង Ananth Baliga
http://bit.ly/2FCSS9v

លោក​ ហ៊ុន​ សែន​ ថា​មន្ត្រី​បក្ស​ប្រឆាំង​សុំ​ធ្វើ​នយោបាយ​វិញ​

មន្ត្រីជាន់ខ្ពស់​ម្នាក់​ក្នុង​ចំណោម​ ១១៨​ រូប​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ដកសិទ្ធិ​មិន​ឱ្យធ្វើ​នយោបាយ​ ក្រោយ​បក្ស​របស់​ពួក​គេ​ត្រូវ​បាន​រំលាយ​នោះ​បាន​ស្នើ​សុំ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុញ្ញាត​ឱ្យ​ពួក​ខ្លួន​បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​វិញ​ ខណៈ ...

ម៉ិច ដារ៉ា និងបែន សុខហ៊ាន
http://bit.ly/2FfYes0

​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​និយាយ​ថា​ មានការ​បើកចំហរ​ដើម្បី​ចរចា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​

​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ លោក​បាន​បើកចំហរ​ដើម្បី​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​កាន់​អំណាច​តាំងពី​ឆ្នាំ​ ១៩៨៥​ ដើម្បី​បញ្ចប់វិបត្តិ​ដែល​បណ្តាល​មក​ពី​ការ​រំលាយ​គណបក្សប្រឆាំង​ធំ​មុន​ការ​បោះ​ឆ្នោត​កាលពី ...

ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-cambodia-politics/cambodias-former-opposition-head-says-open-to-talks-with-pm-idUSKBN1GG0S5

តុលាការ​សម្រេច​រឹបអូស​បណ្តោះអាសន្ន​ អតីត​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ជា​បណ្ដោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លើ​សំណុំ​រឿង​បរិហារកេរ្តិ៍​ចំនួន ២ ​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ប្ដឹង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ដែល​ចំណាត់ការ​របស់​តុលាការ​នេះ គឺជា​អ្វី​ដែល​លោក​ សម រង្ស៊ី បាន​ចាត់ ...

បែន សុខហ៊ាន
http://bit.ly/2FCkucG

លោក​ហ៊ុន​ សែន​ ព្រមាន​ចាប់​ សម​ រ​ង្ស៊ី​ បើ​ចូល​មក​តំបន់​អាស៊ី​

​លោក​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ម្សិលមិញ​ព្រមាន​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ ព្រោះ​ពេល​នេះ​ត្រូវ​ចាត់ទុកជា​មេ​ភេ​វរ​កម្ម​ហើយ​ បើសិនជា​ចូល​មក​ក្នុង​ប្រទេស​ណាមួយ​ក្នុង​តំបន់​អាស៊ី​នឹង​សុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2BMYhVL

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jZfRx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!