ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
22
ក្រុមហ៊ុន | គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គក្នុងគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ចរួម |
ព័ត៌មានក្រុមហ៊ុន | គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ មានគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ចរួម ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៣ រួមមានប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឱកាសការងារដល់អ្នកមានចំណូលទាបដែលស្របទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃអនុតំបន់មេគង្គឆ្នាំ២០១២-២០២២ យុទ្ធសាស្ត្រវិស័យឆ្នាំ២០០៥-២០១៥ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនាពេលបច្ចុប្បន្នរបស់បណ្តាប្រទេសដែលចូលរួម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនៃគម្រោងនេះផ្តោតទៅលើខេត្តកំពត និងកែប ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំណាត់ថ្នាក់គម្រោង "ខ" ហើយការវិនិយោគលើកកម្ពស់រចនាសម្ព័ន្ធ និងកិច្ចការបរិស្ថាននៅតំបន់អនុគម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពត និងកែបនេះចង្អុលបង្ហាញនៅក្នុងលទ្ធផលចំនួនបួនដូចតទៅនេះ៖ - លទ្ធផលទី១៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើដំណើរទេសចរណ៍ - លទ្ធផលទី២៖ ការពង្រឹងសេវាកម្មបរិស្ថាននៅមណ្ឌលទេសចរណ៍ព្រំដែនឆ្លងកាត់ - លទ្ធផលទី៣៖ គាំទ្រដល់ការកសាងសមត្ថភាព - លទ្ធផលទី៤៖ ការគ្រប់គ្រងគម្រោង នៅក្នុងឯកសារការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងបានបង្ហាញថា អនុគម្រោងទំាងឡាយបានបង្ហាញពីលទ្ធផលទី១ និងទី២ ដោយមិនរាប់បញ្ចូលលទ្ធផលទី៣ និងទី៤ ដែលលទ្ធផលទី១ ផ្តោតទៅលើផែអភិវឌ្ឍន៍កំពតដែលជាផែដឹកអ្នកដំណើរសាងសង់ថ្មី និងជាកន្លែងទ្រទ្រង់ទេសចរណ៍។ រីឯតាមរយៈការកែលម្អបរិស្ថានផ្សារក្តាមខេត្តកែបនៃលទ្ធផលទី២ អនុគម្រោងផ្តោតលើប្រព័ន្ធប្រមូល និងបន្សុទ្ធទឹក។ របាយការណ៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងបានបញ្ជាក់ពីការសរុបព័ត៌មានដែលអាចរកបានលើផលប៉ះពាល់បរិស្ថាននៅខេត្តកំពត និងកែប គឺគ្រប់គ្រាន់ដើម្បីកំណត់ផលប៉ះពាល់បរិស្ថាន។ ចំណែកឯក្នុងអំឡុងពេលនៃការសាងសង់ និងដំណាក់កាលប្រតិបត្តិការលើផលប៉ះពាល់បរិស្ថានត្រូវបានគេមិនបានចាត់ទុកថាជាការប៉ះពាល់បរិស្ថានធ្ងន់ធ្ងរនោះទេ និងងាយកាត់បន្ថយតាមរយៈការគ្រប់គ្រងត្រឹមត្រូវ។ ដូច្នេះអនុគម្រោងមិនតម្រូវឱ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញទេ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ១៨.៧៧០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | ធនាគារអភិវឌ្ឍន៍អាស៊ី |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសហ្វីលីពីន |
អាសយដ្ឋានក្រុមហ៊ុន | អាសយដ្ឋាន៖ផ្លូវ ADB ៦ ក្រុង Mandaluyong ១៥៥០ មេត្រូម៉ានីល ប្រទេសហ្វីលីពីន |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងទេសចរណ៍ |
ទីតាំង | អនុគម្រោងរបស់ប្រទេសកម្ពុជាស្ថិតក្រោមគម្រោងនៃអនុតំបន់ទន្លេមេគង្គធ្វើឡើងនៅក្នុងទីតាំងដែលត្រូវបានស្នើឡើងនៅខេត្តកំពត និងផ្សារក្តាមខេត្តកែប។ កំពង់ផែអ្នកដំណើរនៅកំពតនឹងត្រូវអភិវឌ្ឍលើផ្ទៃដីទំនេរទំហំ ៤ ហិកតាដែលមានទីតាំងនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ឬទីតាំងនៅត្រើយខាងកើតនៃទឹកទន្លេទឹកឈូចម្ងាយប្រមាណ ១០ គីឡូម៉ែត្រផ្នែកខាងក្រោមកំពត នៅធាទឹកទន្លេកំពង់បាយ។ រីឯ ទីតំាងផ្សារក្តាមក្រុងកែបវិញ មានទីតាំងនៅមាត់សមុទ្រប្រហែល ១ គីឡូម៉ែត្រខាងលិចឆ្នេរទីក្រុង។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ឃុំជុំគៀល |
ស្រុក | ស្រុកទឹកឈូ |
ខេត្ត | ខេត្តកំពត |
រយៈពេលកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ទំហំផ្ទៃដីរបស់គម្រោង | ព័ត៌មានពុំអាចរកបាន |
វិស័យ | ហេដ្ឋារចនាសម្ព័ន្ធ |
ក្រុមហ៊ុនសិក្សា EIA | VICA Consultants |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ច្បាប់ស្តីពីការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រងនិងរដ្ឋបាលជលផលឆ្នាំ១៩៨៩ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ភូមិបាល ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក សារាចរលេខ ០១ សរណណ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សេចក្តីណែនាំស្តីពីការគ្រប់គ្រងភាពស្មោះត្រង់នៃឧស្សាហកម្ម សេចក្តីណែនាំស្តីពីការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយគ្រោះថ្នាក់ សេចក្តីណែនាំស្តីពីការគ្រប់គ្រងកាកសំណល់សុខភាព ព្រះរាជក្រឹត្យស្តីពីការបង្កើតសមាគមន៍នេសាទ ការបង្កើតព្រៃការពារការអភិរក្សធនធានធម្មជាតិតំបន់ការពារសត្វព្រៃ ការការពារព្រៃឈើសម្រាប់ការអភិរក្សជីវៈចម្រុះ។ |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ១. ផែដឹកអ្នកដំណើរថ្មីក៏អាចជួយពង្រឹងដល់កំពង់ផែដឹកទំនិញធុនតូចដែលមានស្រាប់នៅខាងត្បូងកំពត ដោយផ្តល់កំណើនដល់ភ្ញៀវទេសចរ និងទំនិញទៅកាន់ខេត្តកំពត និងក្នុងតំបន់។ តាមរយៈការប្រើប្រាស់ផែថ្មី នាវាដឹកទំនិញធុនតូចដែលមានស្រាប់អាចមានដំណើរការពេញមួយឆ្នាំ ២៤ម៉ោង ចូលកំពង់ផែហើយមិនចាំបាច់បន្តអនុវត្តន៍ ដឹកទំនិញចុះផ្នែកខាងក្រោមពេលជំនោរទាបឬលក្ខខណ្ឌរដូវប្រាំង។ ២ . ផែដឹកទំនិញដែលមានស្រាប់នឹងមិនត្រូវបានបិទឡើយ។ ការកែលំអបរិស្ថាននៅផ្សារក្តាមនឹងបង្កើនគុណភាពតំបន់ឆ្នេរដោយលុបបំបាត់បច្ចុប្បន្នភាពនៃការបញ្ចោញលូទឹកស្អុយពីផ្សារ និងតូបអាហារទៅតំបន់ឆ្នេរ។ នេះនឹងជួយបង្កើនគុណភាពទឹកសម្រាប់តំបន់ស្តុកដាក់ទ្រុងក្តាម នៅក្បែរមាត់សមុទ្រសម្រាប់ទីផ្សារ និងកែលម្អសោភ័ណភាពតំបន់ទាំងមូលសម្រាប់ការអភិវឌ្ឍទេសចរណ៍។ |
ចំនួនការងារដែលបានបង្កើត | ១. ផែនិងការពង្រឹងមធ្យោបាយធ្វើដំណើរពាក់ព័ន្ធនឹងផ្តល់ឱកាសការងារលើវិស័យទេសចរណ៍ចំនួន ២.៥០០ កន្លែង តាមរយៈសេវាកម្មដឹកជញ្ជូនតាមផ្លូវគោក និងទឹក ដែនដីគយនិងអន្តោប្រវេសន៍ និងការពង្រីកសេវាកម្មទេសចរណ៍ដទៃទៀតនៅក្នុងខេត្តកំពត។ ប្រជាពលរដ្ឋនៅឃុំជុំគ្រៀលដែលមានប្រជាជនចំនួន ៥.២៨២ នាក់ នឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចលើការពង្រឹងវិស័យទេសចរណ៍ថ្មីនេះ។ កសិករផលិតអំបិលដែលរស់នៅតាមបណ្តោយផ្លូវអភិវឌ្ឍន៍ នឹងទទួលបានអត្ថប្រយោជន៍លើការដឹកជញ្ជូនដោយមានតម្លៃសមរម្យ និងមានលក្ខណៈងាយស្រួល។ ២. ការកែលំអបរិស្ថាននៅផ្សារក្តាមនឹងចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពតំបន់ឆ្នេរ ដោយការអនុវត្តបញ្ឈប់ការបង្ហូរទឹកកខ្វក់ ពីផ្សារ និងតូបអាហារទៅតំបន់ឆ្នេរ។ នេះនឹងជួយឱ្យមានភាពប្រសើរឡើងដល់គុណភាពទឹកសម្រាប់កន្លែងស្តុកដាក់ទ្រុងក្តាមសម្រាប់ទីផ្សានៅក្បែរមាត់សមុទ្រ និងកែលម្អសោភ័ណភាពតំបន់ទាំងមូលសម្រាប់ការអភិវឌ្ឍទេសចរណ៍។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវអនាម័យនិងលក្ខខណ្ឌបរិស្ថានសម្រាប់ ៣៣ ហាង ក៏ដូចជាភោជនីយដ្ឋាន និងអ្នកលក់ចល័តចំនួន ៣០០ នាក់ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅផ្សារក្តាមហើយត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ដល់ប្រជាជនចំនួន ១២.៧០០ នាក់ដែលរស់នៅក្នុងតំបន់ក្បែរតំបន់ផ្សារ។ |
ការចូលរួមជាសាធារណៈ | បញ្ហាបរិស្ថាន ឬបញ្ហាដែលទាក់ទងនឹងអនុគម្រោងខេត្តកំពត និងកែបមាន ៣ វិធីសាស្ត្រលើការសាកសួរ និងប្រមូលទិន្នន័យដូចខាងក្រោម៖ ក. បទសម្ភាសន៍ដល់មេគ្រួសារ និងមេភូមិដែលបានធ្វើឡើងសម្រាប់តែការអភិវឌ្ឍសង្គម ខ. ការពិគ្រោះយោបល់ជាក្រុមជាមួយទីភ្នាក់ងារខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀតដោយក្រុមអភិវឌ្ឍន៍សង្គម និងជំនួយការស្រាវជ្រាវបរិស្ថានជួលក្នុងកំឡុងពេលបេសកកម្ម។ គ. បទសម្ភាសន៍បុគ្គលធ្វើឡើងដោយអ្នកជំនាញបរិស្ថានអន្តរជាតិជាមួយភ្នាក់ងារគ្រប់គ្រងបរិស្ថានជាតិនិងខេត្ត។ លើសពីនេះទៅទៀតភាគីពាក់ព័ន្ធក្នុងការរចនាគម្រោងរួមមាន៖ EA PIUs ទីភ្នាក់ងារទីភ្នាក់ងារខេត្ដនិងថ្នាក់ជាតិ ក្រុមហ៊ុនឯកជន សភាពាណិជ្ជកម្មនិងអ្នកចូលរួមដែលមានសក្តានុពលក្នុងភាពជាដៃគូសាធារណៈឯកជន នាយកដ្ឋានកិច្ចការនារី មូលនិធិសត្វព្រៃពិភពលោក មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រី សហគមន៍ដែលរស់នៅតាមអនុតំបន់ដែលនឹងទទួលបានផលប្រយោជន៍ពីគម្រោងជាអតិបរមា និងសហគមន៍នានានៅក្នុងអនុគម្រោងដែលអាចនឹងទទួលរងផលប៉ះពាល់ដោយផ្ទាល់ ក្នុងការកំណត់វិធានការដើម្បីជៀសវាង ឬកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ |
ប្រភពដីបម្លែងពី | ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន | នៅក្នុងផែនការគ្រប់គ្រងបរិស្ថាន ការពិនិត្យលើសមត្ថភាពនិងតម្រូវការស្ថាប័នបង្ហាញឱ្យឃើញថា ស្ថាប័នអនុវត្តគម្រោងមានបទពិសោធនិងសមត្ថភាពតិចតួចសម្រាប់ការវាយតម្លៃនិងការគ្រប់គ្រងបរិស្ថានក្នុងចំណោមសមភាគីជាតិដែលទទួលខុសត្រូវចំពោះការអនុវត្ត EMP DOT/PIU និង DPWT នៅក្នុងខេត្តកំពត។ ពុំមានបុគ្គលិកបរិស្ថានមានសមត្ថភាពនៅក្នុង DOT ក៏ដូចក្នុង PIU។ DDSC ជាមួយអ្នកឯកទេសការពារផ្នែកអនុគម្រោង នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិក DOT / PIU ដែលទទួលខុសត្រូវ។ គោលបំណងរបស់វគ្គសិក្សាទំាងនេះ គឺដើម្បីពង្រឹងសមត្ថភាព PIU/PMU ក្នុងការត្រួតពិនិត្យការអនុវត្ត EMP ដោយអ្នកម៉ៅការសំណង់និង EMC។ ការអភិវឌ្ឍន៍ផែដឹកអ្នកដំណើរនៅខេត្តកំពត បង្ហាញថាមានថវិកាសរុបប្រមាណ ៦៨.០០០ ដុល្លារអាមេរិកសម្រាប់ផែនការត្រួតពិនិត្យបរិស្ថានដែលផ្អែកលើដំណាក់កាលមុន និងក្រោយការសាងសង់។ ទន្ទឹមនឹងនេះការអនុវត្ត EMP សម្រាប់ការកែលម្អទីផ្សារក្តាមនៅខេត្តកែបបង្ហាញជាមួយថវិការប៉ាន់ស្មានរបស់ EMP ចំនួន ៧៦.៥០០ ដុល្លារអាមេរិកជាមួយនឹងសកម្មភាពនៃការសាងសង់មុនពេលសាងសង់ និងក្រោយការសាងសង់ និងការកែលម្អការងារសំណង់ស៊ីវិលបន្ថែមទៀត។ ងាកទៅមើលការត្រួតពិនិត្យសមត្ថភាពនិងតម្រូវការស្ថាប័ននៅខេត្តកែបវិញ របាយការណ៍នេះបានបង្ហាញជាមួយនឹងការពិនិត្យឡើងវិញស្រដៀងគ្នានៃគម្រោងខេត្តកំពតស្តីពីសមត្ថភាពក្នុងការអនុវត្ត EMP ។ DDSC ជាមួយអ្នកឯកទេសការពារអនុ គម្រោងខេត្តកែប នឹងបង្ហាញវគ្គបណ្តុះបណ្តាលដល់បុគ្គលិក DOT / PIU និងបុគ្គលិក DPWT ផងដែរ។ |
ផែនការអភិវឌ្ឍ | ព័ត៌មានពុំអាចរកបាន |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | វិធានការណ៍កាត់បន្ថយផលប៉ះពាល់សំខាន់ៗក្នុងដំណាក់កាលមុនពេលសាងសង់គឺ៖ ១. ការចាប់ផ្តើមផែនការទីតាំងគម្រោង ២. ការត្រួតពិនិត្យទឹកក្រោមដី និងដីនៅផ្សារក្តាម ៣. ការបញ្ចប់នូវឌីហ្សាញលំអិតនៃអនុគម្រោង និង ៤. ការធ្វើបច្ចុប្បន្នភាពនិងការផ្តួចផ្តើមផែនការគ្រប់គ្រងបរិស្ថាន ។ គុណភាពទឹក៖ អគារ និងចំណតរថយន្តដែលជាប់ទាក់ទងអនុគម្រោង អាចបង្កឱ្យមានដីល្បាប់ហូរចាក់ចាក់ទៅទឹកទន្លេទឹកឈូ និងធ្វើឱ្យបញ្ហាចុះថយគុណភាពទឹក។ ការដាក់រនំាងដីខ្សាច់ស្របទៅនឹង កន្លែងច្រាំងសាងសង់ អាចកម្រិតលើការហូរដីល្បាប់។ ក្នុងកំឡុងពេលសាងសង់ផែ និងច្រាំងថ្ម ការគ្រប់គ្រងនិងច្បាប់ដែលបានបង្កើតនិងអនុវត្តដោយអ្នកម៉ៅការមិនឱ្យមានការបោះចោលកាក សំណល់សំណង់ទៅក្នុងទឹកទន្លេទឹកឈូឡើយ។ ចរាចរណ៍យានយន្តជុំវិញទីតាំងសំណង់គួរតែដាក់ហ៊ុមព័ទ្ធរបង ដើម្បីការពារសំណឹកដី កសិដ្ឋានអំបិល និង ការប្រើប្រាស់ដី។ ការហូរទឹកកខ្វក់ពី ABR គួរតែឆ្លងកាត់បំពង់លូ ឬ PVC ដោយបង្ហូរទៅដីសើមសិប្បនិម្មិត។ ការកាប់បំផ្លាញ ព្រៃកោងកាង និងស្តារឡើងវិញ៖ ព្រៃកោងកាងមានសភាពរាយប៉ាយនៅទីតាំងផែសាងសង់ ខាងកើតទឹកទន្លេទឹកឈូ នឹងត្រូវកាប់សម្អាតដើម្បីសាងសង់កន្លែងផែដោយរក្សាព្រៃកោងកាងសំខាន់ៗ និងរក្សាគំលាតពីព្រៃកោងកាងបាត់បង ក្រោមសកម្មភាពស្ថារឡើងវិញ របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រី។ ភាពរំខានពីចរាចរណ៍តាមផ្លូវថ្នល់និងដងទន្លេ៖ បង្កើតផែនការគ្រប់គ្រងចរាចរណ៍របស់យានយន្តសំណង់ រួមមានការគ្រប់គ្រងលំហូរចរាចរណ៍បន្តការស្ទះ កម្រិតល្បឿនចរាចរណ៍ និងដីសម្រាប់សំណង់កំពង់ផែ។ តំបន់ឆ្នេរ និងគុណភាពទឹក៖ ដីជីកសម្រាប់អាងស្តុកទឹកកខ្វក់ ABR ត្រូវបានយកទៅដំឡើង នៅតំបន់ដែលយល់ព្រមដោយ DOE ។ តំបន់ឆ្នេរសមុទ្រដែលនៅជាប់នឹងទីផ្សារក្តាមគួរតែដាក់ជាមួយរបាំងហ៊ុមព័ទ្ធប្លាស្ទិក។ បញ្ហាសំខាន់មួយជាមួយប្រព័ន្ធទឹកស្អុយរបស់ ABR គឺត្រូវបានកំណត់ក្នុងដំណាក់ការឌីហ្សាញលម្អិតនៃជម្រាបរបស់ប្រព័ន្ធទឹកស្អុយ ABR ត្រូវមានទីតាំងត្រឹមត្រូវប្រាកដថាមិនមានការបំពុលដល់ទឹកក្រោមដី។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | គម្រោងខេត្តកំពត (ផែដឹកអ្នកដំណើរ) សរុបជាទឹកប្រាក់សរុប ៦៨.០០០ ដុល្លារអាមេរិកសម្រាប់ការតាមដានបរិស្ថាន គម្រោងខេត្តកែប (ប្រព័ន្ធចំរុះទឹកស្អាតផ្សារក្តាម) សរុបជាទឹកប្រាក់សរុប ១៥.០០០ ដុល្លារអាមេរិកសម្រាប់ការកសាងធនធានមនុស្ស លើផ្នែកគ្រប់គ្រងបរិស្ថាន។ ការចំណាយសរុបលើការរុះរើទីតំាងសរុបជាទឹកប្រាប់ ១១.០២៨ ដុល្លារអាមេរិក។ ទឹកប្រាក់ ៤.៩៥០ ដុល្លារអាមេរិកសម្រាប់គ្រោងចំណាយលើការខាតបង់ជំនួញនានា។ ទឹកប្រាក់ ៤.២៤០ ដុល្លារអាមេរិកសម្រាប់គ្រោងចំណាយអនុវត្តន៍ និង ទឹកប្រាក់ ១.៨៣៨ ដុល្លារអាមេរិក (២០ភាគរយ) សម្រាប់ការចំណាយជាយថាហេតុនានាលើគម្រោងប្រព័ន្ធចំរុះទឹកស្អាតផ្សារក្តាម។ |
ឆ្នាំបោះពុម្ភ EIA | ២០១៦ |
បច្ចុប្បន្នភាព | កញ្ញា ២០២១ |
ឯកសារយោង
[ពង្រាង] ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ច
|
គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៣ រួមមានប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឱកាសការងារដល់អ្នកមានចំណូលទាប ស្របទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃអនុតំបន់មេគង្គឆ្នាំ ២០១២-២០២២ យុទ្ធសាស្ត្រវិស័យ ២០០៥-២០១៥ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនាពេលបច្ចុប្បន្ន របស់បណ្តាប្រទេសដែលចូលរួម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនៃគម្រោងនេះ ផ្តោតទៅលើខេត្តកំពត និងកែបក្រោមជំនួយរបស់ អេ ឌី ប៊ី ចំណាត់ថ្នាក់គម្រោង "ខ" ហើយការវិនិយោគ លើកកម្ពស់រចនាសម្ព័ន្ធ និងកិច្ចការពារបរិស្ថាននៅតំបន់អនុគម្រោងនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពត និងកែប នេះចង្អុលបង្ហាញនៅក្នុងលទ្ធផលចំនួនបួនដូចតទៅនេះ: - លទ្ធផលទី ១៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើដំណើរទេសចរណ៍ - លទ្ធផលទី ២៖ ការពង្រឹងសេវាកម្មបរិស្ថាននៅមណ្ឌលទេសចរណ៍ព្រំដែនឆ្លងកាត់ - លទ្ធផលទី ៣៖ គាំទ្រដល់ការកសាងសមត្ថភាព - លទ្ធផលទី ៤៖ ការគ្រប់គ្រងគម្រោង។ |