ការសរសេររឿងដោយប្រើប្រាស់ទិន្នន័យ
ODC និង ODM បានសហការគ្នាលើវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ ដើម្បីបង្កើនការស្រាវជ្រាវផ្អែកលើភស្តុតាង និងការសរសេររឿង ឬអត្ថបទដែលប្រើប្រាស់ទិន្នន័យនៅក្នុងប្រទេសកម្ពុជា
អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (ODC) និង Open Development Mekong (ODM) បានសហការរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យជាលើកដំបូងស្តីពីការវិនិយោគបរទេសដល់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវនៅកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនជំនាញ ចំណេះដឹង ការយល់ដឹងអំពីទិន្នន័យ និងតម្លៃរបស់ទិន្នន័យ ព្រមទាំងណែនាំឧបករណ៍ និងកម្មវិធីសម្រាប់ការប្រមូល និងគ្រប់គ្រងទិន្នន័យ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយធ្វើឡើងនៅថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ២០២៣ និងមានអ្នកចូលរួមចំនួន ១១នាក់ (ក្នុងនោះមាន៣នាក់ជាស្ត្រី)។ ដំណាក់កាលទីពីរ ធ្វើឡើងនៅថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមចំនួន៧នាក់ (ក្នុងនោះមាន២នាក់ជាស្ត្រី)។លោក Arran Ridley អ្នកគ្រប់គ្រងមាតិកាស្រាវជ្រាវ និងវិចារណកថារបស់ ODM និងក្រុមការងារ ODC មានលោក វង្ស ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ...