សេចក្តីជូនដំណឹង​ស្តី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​និង​ផ្តល់​ភាព​កក់ក្តៅ​

នៅ​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​ ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ និង​ផ្ដល់​ភាព​កក់ក្តៅ​។​

​ក្រសួង​ចេញ​សេចក្ដីជូនដំណឹង​នេះ​បញ្ជាក់​ជូន​សាធារណជន​ សមាគម​ ទេសចរណ៍​ ប្រតិបត្តិ​ករ​ទេសចរណ៍​ ផ្នែក​ឯកជន​ អ្នក​សារព័ត៌មាន​ ភ្ញៀវ​ទេសចរ​ វិនិយោគិន​ជាតិ​ អន្តរជាតិ​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ ជាមួយនឹង​ស្ថិរភាព​នយោបាយ​ សណ្តាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ​ ព្រមទាំង​ផ្តល់​បរិយាកាស​កក់ក្តៅ​ ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិស​ទី​នៅ​លើ​ពិភពលោក​។

ក្រសួងទេសចរណ៍

ទាញយក៖ pdf