សេចក្តីប្រកាស
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី ៥
នៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិលើកទី៥។ ជាលទ្ធផល អង្គប្រជុំ បានពិនិត្យ និងអនុម័តលើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្ល សមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាល ក្រុង ស្រុក(ថ្មី) ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ ដែលគោលការណ៍ណែនាំថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាឧបករណ៍វាយតម្លៃ (សមិទ្ធកម្មការងារ) ការអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ដើម្បីចូលរួមពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដែលជាគោលដៅយុទ្ធសាស្ត្រមួយដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីជូនដំណឹងស្តីពីការបន្តអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក ខណ្ឌគោលដៅ នៃការផ្តល់សេវា និងផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ នៅថ្នាក់រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនៃរាជធានី ខេត្ត។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចេញនូវសេចក្តីជូនដំណឹងមួយទៅដល់អភិបាល នៃគណៈអភិបាល គ្រប់រាជធានី ខេត្ត ស្តីពី ...
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

