អង្គការទិន្នន័យអំពីការអភិវឌ្ឍបានបញ្ចូលធនធានបណ្ណាល័យថ្មីមួយស្តីពី “គម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ - LASED III”
អង្គការទិន្នន័យអំពីការអភិវឌ្ឍបានបញ្ចូលធនធានបណ្ណាល័យថ្មីមួយស្តីពី “គម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ - LASED III” ដែលក្នុងនោះមាននូវឯកសារស្តីពីការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមមួយចំនួន ដែលលោកអ្នកអាចចូលដំណើរការបាន។ ឯកសារទាំងនោះរួមមាន ក្របខណ្ឌការងារដើម្បីគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF); ផែនការបេ្តជ្ញាចិត្តផ្នែកបរិស្ថាន និងសង្គម (ESCP); នីតិវិធីគ្រប់គ្រងលក្ខខ័ណ្ឌការងារនិងពលកម្ម (LWCP); ក្របខណ្ឌផែនការជនជាតិដើមភាគតិច (IPPF); ក្របខណ្ឌគោលនយោបាយស្តីពីការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (RPF); ក្របខណ្ឌការពារបេតិកភណ្ឌវប្បធម៌ (CHPF) និង ផែនការចូលរួមរបស់ភាគីពាក់ព័ន្ធ (SEP)។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ធនធានបណ្ណាល័យអំពី “គម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ – LASED III”។