ទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តល់ថវិកាចំនួន ១៥លានដុល្លារ ដើម្បីបង្កើនកម្លាំងពលកម្មជំនាញឌីជីថលនៅកម្ពុជា
ទីភ្នាក់ងារជំនួយអាមេរិក USAID និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Berkeley កាលពីម្សិលមិញបានចាប់ផ្តើម “គម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល” ពីគំនិតផ្តួចផ្តើមដែលផ្តល់មូលនិធិដោយ USAID ចំនួន 15 លានដុល្លារ ដែលនឹងផ្តល់ឱ្យ <A href='https://opendevelopmentcAmbodiA.net/km/news/usAid-provides-15-million-to-boost-skilled-digitAl-workforce-in-cAmbodiA/ ' clAss='cAmbodiA-color'>...A>
សុទ្ធ គឹមសឿន
https://www.khmertimeskh.com/501030664/usaid-provides-15-million-to-boost-skilled-digital-workforce-in-cambodia/
ក្រសួងយុត្តិធម៌នឹងចុះ MoU ជាមួយអង្គការអុកស្វាមលើគម្រោងសន្ធានកម្ម
ក្រសួងយុត្តិធម៌នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីគម្រោងពង្រឹងយន្តការ និងការអនុវត្តសន្ធានកម្មនៅថ្នាក់ក្រោមជាតិនាថ្ងៃទី ៧ ខែមីនា ជាមួយអង្គការអុកស្វាម ប្រចាំកម្ពុជា និងអង្គការនារី ដើម្បីសន្តិភាព ដើម្បីកាត់បន្ថយនូវការកកស្ទះសំណុំរឿងនៅតុលាការ និងបង្ខិតសេវាយុត្តិធម៌ឱ្យនៅកៀកពលរដ្ឋនៅមូលដ្ឋាន។ <a href='https://opendevelopmentcambodia.net/km/news/projects-to-improve-sub-national-mediation-judicial-services/ ' class='cambodia-color'>...a>
រី សុចាន់
https://www.postkhmer.com/national/2022-03-07-0937-232885.html
ក្រសួងយុត្តិធម៌កំពុងធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់
ក្រុមការងារក្រសួងយុត្ដិធម៌កំពុងធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មទៅដល់ក្រសួងស្ថាប័នត្រួតពិនិត្យ ដើម្បីឱ្យកម្ពុជាអាចបំពេញលក្ខខណ្ឌរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG)។ <A href='https://opendevelopmentcAmbodiA.net/km/news/group-preAches-money-lAundering-lAw/ ' clAss='cAmbodiA-color'>...A>
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-28-0924-232451.html
អាមេរិកផ្ដល់ជំនួយជាង ៦ លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម
សហរដ្ឋអាមេរិកតាមរយៈអង្គការ Norwegian People’s aids (NPa) នៅថ្ងៃទី ៩ មីនា បានចុះហត្ថលេខាផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦ ៣៥៥ ៧២០ ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីគាំទ្រដល់ការបោសសម្អាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមរយៈពេល ៤៥ ខែចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំនេះ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥។ <a href='https://opendevelopmentcambodia.net/km/news/cmac-secures-us-support-for-operations-through-2025/ ' class='cambodia-color'>...a>
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-10-0957-233079.html
ក្នុងពេល ៣ ឆ្នាំ សាលាក្រុងដោះស្រាយបញ្ហាពលរដ្ឋរស់នៅលើដីរដ្ឋបាន ១៥០ សហគមន៍
ក្នុងរយៈពេល ៣ ឆ្នាំមកនេះ សាលារាជធានីភ្នំពេញបានខិតខំដោះស្រាយបញ្ហាពលរដ្ឋដែលរស់នៅលើដីសាធារណៈរបស់រដ្ឋនៅតាមសហគមន៍ក្រីក្របានចំនួន ១៥០ សហគមន៍ ក្នុងចំណោម ៣០០ សហគមន៍ ដែលក្នុងនោះក៏មានទាំងការអភិវឌ្ឍនៅនឹងកន្លែងផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ។ <a href='https://opendevelopmentcambodia.net/km/news/half-of-capitals-public-land-dwellers-accept-relocation/ ' class='cambodia-color'>...a>
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-03-1044-232687.html
អាជ្ញាធរជាតិអប្សរាកាត់ដក និងក្រីមែកឈើជាង ១០០ ដើម នៅតាមបរិវេណប្រាសាទ ដើម្បីបញ្ចៀសពីហានិភ័យ
ដើមឈើជាង ១០០ ដើមនៅក្នុងទីតាំងប្រាសាទសំខាន់ៗចំនួន ៣ និងក្នុងទីតាំងផ្សេងទៀតក្នុងស្រុកប្រាសាទបាងគង និងក្រុងសៀមរាបត្រូវបានអាជ្ញាធរជាតិអប្សរាកាត់ដកហូតដើម និងកាត់ក្រីមែកឈើទាំងនោះ ដោយសារវាមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។ <a href='https://opendevelopmentcambodia.net/km/news/ana-fells-100-trees-too-close-to-ancient-sites/ ' class='cambodia-color'>...a>
មុំ គន្ធា
https://www.postkhmer.com/national/2022-03-09-1028-233007.html
ផ្លូវជាតិលេខ ២១ ត្រូវសម្ពោធជាមួយនឹងការប្រកាសសង់ស្ពានពីភ្នំពេញទៅអរិយក្សត្រ
ផ្លូវជាតិលេខ ២១ ប្រវែងជិត ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។ <a href='https://opendevelopmentcambodia.net/km/news/strategic-national-road-21-stretch-opens/ ' class='cambodia-color'>...a>
មុំ គន្ធា
https://www.postkhmer.com/national/2022-03-24-0956-233747.html
១ ត្រីមាស អាជ្ញាធរជាតិអប្សរាឯកភាពសំណើសុំជួសជុល និងសង់ផ្ទះជាង ៣០០ សំណើ
ក្នុងត្រីមាសទី ១ ឆ្នាំនេះអាជ្ញាធរជាតិអប្សរាបានឯកភាពលើសំណើរបស់ពលរដ្ឋចំនួន ៣១៤ សំណើក្នុងចំណោម ៤៣៩ សំណើដែលបានស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ។ អាជ្ញាធរនេះអះអាងថា នឹងបន្តផ្សព្វផ្សាយអប់រំបន្ថែមទៀតដើម្បីឱ្យពលរដ្ឋបានយល់ <a href='https://opendevelopmentcambodia.net/km/news/apsara-national-authority-preserves-khmer-architecture-in-angkor-park/ ' class='cambodia-color'>...a>
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-04-1033-234365.html
រដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដីជាង ៣ ៤៤៨ ហិកតា នៅបឹងទន្លេសាបប្រគល់ជូនពលរដ្ឋ ១ ៦៥៨ គ្រួសារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់ប្រើប្រាស់ និងអាស្រ័យផល។ <a href='https://opendevelopmentcambodia.net/km/news/tonle-sap-area-in-rezoning/ ' class='cambodia-color'>...a>
ឡាយ សាមាន និង នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-30-1047-237110.html
ការនាំចេញសណ្តែកសៀង និងសណ្តែកបាយមានទឹកប្រាក់ ជាង $៥០០ លាន
កម្ពុជានាំចេញគ្រាប់សណ្តែកសៀង និងសណ្តែកបាយ ចំនួន ៦៤ ៦៦០ តោន នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនឡើងប្រមាណ ១០០ ភាគរយរៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ខណៈប្រទេសវៀតណាម គឺជាទីផ្សារទទួលទិញធំជាងគេ។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ <a href='https://opendevelopmentcambodia.net/km/news/soybean-mung-bean-exports-double-on-year/ ' class='cambodia-color'>...a>
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-06-01-1030-237226.html
កម្ពុជារកចំណូលបានជាង ១៧០ លានដុល្លារ ពីការនាំចេញជរ័និងឈើកៅស៊ូ នៅ ៥ខែឆ្នាំនេះ
កម្ពុជាបាននាំចេញជ័រកៅស៊ូ ក្នុងបរិមាណជាង ១០ ម៉ឺនតោន ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២នេះ មានការកើនឡើង ៣ភាគរយ ខណៈដែលតម្លៃបានថយចុះជាង ៧០ដុល្លារ ក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ <a href='https://opendevelopmentcambodia.net/km/news/january-may-rubber-exports-bounce-up-3-on-year/ ' class='cambodia-color'>...a>
ហំ ផានិត
https://www.postkhmer.com/business/2022-06-12-1755-237619.html
ប្រមុខដឹកនាំវិស័យពាណិជ្ជកម្មកម្ពុជា និងអាមេរិកគ្រោងនឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន
គណៈប្រតិភូធុរកិច្ចដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា (CCC) នឹងធ្វើដំណើរទៅកាន់ទីក្រុងចំនួនពីរក្នុងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៥ ខែឧសភា រួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន <a href='https://opendevelopmentcambodia.net/km/news/cambodia-us-biz-leaders-set-to-meet-at-us-asean-summit/ ' class='cambodia-color'>...a>
កង សុធា
https://bit.ly/3Fxi12b
ការនាំចេញផលិតផលស្បែកជើងក្នុងរយៈពេល ៥ ខែ មានតម្លៃជាង $៧០០ លាន
កម្ពុជាបាននាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ក្នុងទឹកប្រាក់ជាង ៧០២ លានដុល្លារ នារយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ កើនជិត ៣៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ <a href='https://opendevelopmentcambodia.net/km/news/jan-may-footwear-exports-run-past-700m/ ' class='cambodia-color'>...a>
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-06-14-0956-237660.html
គ.ជ.ប បង្រៀននីតិវិធីពាក់ព័ន្ធការបោះឆ្នោតដល់ក្រុមពាក់ព័ន្ធការងារបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញ បានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីដល់មន្ត្រីនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយនានា អង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធការងារបោះឆ្នោត និងអាជ្ញាធរពាក់ព័ន្ធស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ <a href='https://opendevelopmentcambodia.net/km/news/nec-wrapping-up-elections-training/ ' class='cambodia-color'>...a>
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-03-1017-235834.html
សមាជគណបក្សពន្លឺភ្លើងទៀនចេញផែនការគោលនយោបាយផ្លូវការ
គណបក្សពន្លឺភ្លើងទៀនបានសម្រេចចិត្តអនុម័តផែនការគោលនយោបាយចំនួន៧ចំណុចក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា។ ការសម្រេចនេះធ្វើឡើងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅថ្ងៃទី១៥ ខែឧសភា នៅភូមិអន្លង់ក្ងាន <a href='https://opendevelopmentcambodia.net/km/news/candlelight-party-congress-issues-official-policy-plans/ ' class='cambodia-color'>...a>
អោម ប៊ុនធឿន
https://www.phnompenhpost.com/national-politics/candlelight-party-congress-issues-official-policy-plans
អាជ្ញាធរស្រុកគិរីសាគរ និងដៃគូពាក់ព័ន្ធ ចេញផ្សព្វផ្សាយអប់រំដល់ពលរដ្ឋអ្នកទេសចរកុំចោលសំរាមនៅតាឆ្នេរ ឬចូលសមុទ្រ
អាជ្ញាធរស្រុកគិរីសាគរនៃខេត្តកោះកុង សហការជាមួយដៃគូពាក់ព័ន្ធ បានចេញល្បាត និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលធ្វើដំណើរទៅលេងកោះស្តេច កុំឱ្យចោលសំរាមនៅតាមឆ្នេរ ឬចូលសមុទ្រ ដែលនាំឱ្យប៉ះពាលដល់បរិស្ថាន និងបាត់បង់សោភណភាព។ <a href='https://opendevelopmentcambodia.net/km/news/koh-sdachs-rubbish-campaign-aiming-for-big-sea-coast-clean-up/ ' class='cambodia-color'>...a>
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-16-1847-236476.html
សមត្ថកិច្ចចុះដកហូតដីសម្បទានរបស់រដ្ឋជាង ២៣ ហិកតា ពីបុគ្គលម្នាក់ដែលចូលកាន់កាប់ដោយខុសច្បាប់
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ បានចុះដកហូតដីទំហំ ២៣,៤ ហិកតាដែលជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋពីបុគ្គលឈ្មោះ ជា សេងគន តាមអំណាចសាលក្រមសាលាដំបូងខេត្តព្រះវិហារ ក្រោយពីបុគ្គលរូបនេះបានចូលទៅកាន់កាប់ដោយខុសច្បាប់នាពេលកន្លងមក។ <a href='https://opendevelopmentcambodia.net/km/news/court-returns-disputed-land-to-firm-in-preah-vihear/ ' class='cambodia-color'>...a>
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-17-0918-236482.html
ការបើកសណ្ឋាគារក្នុងខេត្តសៀមរាបនៅតែមានភាពយឺតយ៉ាវបន្ទាប់ពីការបីទដោយសារកូវីដ-១៩
សណ្ឋាគារក្នុងខេត្តសៀមរាបតែ២០%ប៉ុណ្ណោះបានបើកដំណើរការវិញបន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩ក្នុងខេត្តនេះបានធូរស្រាល ឯសណ្ឋាគារផ្សេងទៀតភាគច្រើនត្រូវបិទ ឬ បិទជាបណ្ដោះអាសន្ន ខណៈសណ្ឋាគារខ្លះទៀតនឹងបើកវិញនៅពេលក្រោយពេល <a href='https://opendevelopmentcambodia.net/km/news/sr-hotel-reopenings-still-sluggish-after-c-19-closures/ ' class='cambodia-color'>...a>
ឈុន ស៊ុនលី
https://www.khmertimeskh.com/501078675/sr-hotel-reopenings-still-sluggish-after-c-19-closures/
គម្រោងអនាគតបៃតង ជ្រើសរើសបេក្ខជនពីការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ
គម្រោងអនាគតបៃតងកម្ពុជា (Cambodia Green Future) ក្រោមការគាំទ្រពី USaID ប្រកាសជ្រើសរើសបេក្ខជនឱ្យចូលរួមប្រកួតស្នាដៃនិងគំនិតច្នៃប្រឌិតក្រោមប្រធានបទទី ៣ «បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ» ដើម្បីស្វែងរកជយលាភី ៥ នាក់ ឬក្រុម ខណៈការឈប់ទទួល <a href='https://opendevelopmentcambodia.net/km/news/cambodia-green-future-sponsors-stop-littering-contest-for-youths/ ' class='cambodia-color'>...a>
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-12-19-1038-244862.html
កម្ពុជា និងវៀតណាម ជំរុញឱ្យបើកឡើងវិញនូវការហោះហើរត្រង់រវាងដាណាង-កម្ពុជា
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង លោក Luong Nguyen Minh Triet បាននិយាយកាលពីថ្ងៃទី២៦ ខែធ្នូថា ទីក្រុង Da Nang សង្ឃឹមថានឹងចាប់ផ្តើមឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងនេះ ទៅប្រទេសកម្ពុជា ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគីលើ <a href='https://opendevelopmentcambodia.net/km/news/cambodia-and-vietnam-urge-resumption-of-da-nang-cambodia-direct-flights/ ' class='cambodia-color'>...a>
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3YRu0Ru