សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំរុញការអនុលោមតាមឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែងអាជីវកម្ម
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យនិយ័តករគណនេយ្យនិងសវនកម្ម (ACAR) ជំរុញការរាយការណ៍តាមប្រព័ន្ធឌីជីថល ការអនុលោមភាព និងការអភិវឌ្ឍជំនាញ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មរបស់កម្ពុជា។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/FseMk
កម្ពុជា-វៀតណាម នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ និងសំខាន់ជាមួយលោក Nguyễn Văn Hùng រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩។ ...
មុំ គន្ធា
https://shorturl.at/GKtg7
កម្ពុជានិងបួគីណាហ្វាសូឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដោះមីន
ប្រមុខរដ្ឋស្ដីទីកម្ពុជានិងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជាលោក Daouda Bitie ដែលបានចូលជួបនិងប្រគល់សារតាំងដល់លោកនៅព្រឹទ្ធសភាកាលពីម្សិលម្សិល។ ...
តន វិបុល
https://shorturl.at/tWYle
កម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកទំនាក់ទំនងវិនិយោគ
កម្ពុជា និងជប៉ុនបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការកែលម្អបរិយាកាសវិនិយោគ បន្ទាប់ពីកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/btaZ8
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី
គ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៤ តោនរបស់កម្ពុជាត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសអ៊ីតាលីកាលពីម្សិលមិញដោយក្រុមហ៊ុន Ample Agro Product Co., Ltd. ដែលជាសមិទ្ធផលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីជំរុញផលិតភាព កែច្នៃតម្លៃបន្ថែម និងការប្រកួតប្រជែងការនាំចេញ។ ...
មុំ គន្ធា
https://shorturl.at/flZwE
Nham24 នឹងបិទដំណើរការទាំងស្រុងនៅចុងខែកញ្ញា ក្រោយប្រតិបត្តិការអស់រយៈពេល១០ឆ្នាំ
ក្រុមហ៊ុន Go24 (Cambodia) Co Ltd ដែលជាក្រុមហ៊ុនប្រតិបត្តិការកម្មវិធីដឹកជញ្ជូនអាហារ Nham24 បានប្រកាសបិទជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយដំណើរការតាំងពីឆ្នាំ២០១៦។ ...
រ៉ូវ ហុងសេង
https://kiripostkhmer.com/stories/nham24-to-shutdown-after-10-years-of-operation-by-end-of-sept
គម្រោងវិនិយោគជិត ៥០០ ត្រូវបានអនុម័តដោយ CDC
គម្រោងវិនិយោគចំនួន ៥១ បានទទួលការអនុម័តឱ្យចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងខែសីហា ឆ្នាំ២០២៥ ដែលធ្វើឱ្យចំនួនគម្រោងវិនិយោគបានចុះបញ្ជីក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥ កើនដល់ជិត ៥០០ គម្រោង ខណៈពេញ ១ឆ្នាំ២០២៤ ការចុះបញ្ជីមានត្រឹមតែជាង ៤០០គម្រោងប៉ុណ្ណោះ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-4-1013-263164
កម្ពុជា-វៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក Pham Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានពិភាក្សាអំពីមធ្យោបាយពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។ ...
មុំ គន្ធា
https://shorturl.at/tQLjN
IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៤,៨%
សេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ នេះ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករណ៍ថា នឹងមានកំណើន ៤,៨% ដែលជាអត្រាទាបជាងឆ្នាំ២០២៤ ដែលសម្រេចបាន ៦% ខណៈការធ្លាក់ចុះនេះបណ្តាលមកពីភាពតានតឹងផ្នែកគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-3-162-263160
តំណាងកម្មករស្នើដំឡើងប្រាក់ឈ្នួលចំនួន១០ដុល្លារ ខណៈនិយោជកស្នើរក្សា២០៨ដុល្លារដដែល
តំណាងភាគីកម្មករនិយោជិត បានស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករចំនួន ១០ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦ ខណៈដែលតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន គឺ២០៨ដុល្លារអាម៉េរិកក្នុងមួយខែដដែល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-3-1624-263161
កង្វះការការពារសង្គមនឹងធ្វើឱ្យជនចំណាកស្រុកដែលទើបត្រឡប់មកវិញ ជួបវិបត្តិក្រីក្រកាន់តែខ្លាំង
បើគ្មានការការពារសង្គម ទោះបីតែរយៈពេលខ្លីនៃភាពអត់ការងារធ្វើនឹងធ្វើឱ្យជីវភាពគ្រួសារពលករចំណាកស្រុកកាន់តែអាក្រក់ទៅៗ ដោយការស្រាវជ្រាវបានរកឃើញថា ៣០ភាគរយ នៃចំនួនពលករដែលវិលត្រឡប់មានស្ថានភាពក្រីក្រ និងជំពាក់បំណុលគេរួចទៅហើយ។ ...
ស៊ើង និមល់ និង មួន លីហ្សា
https://khmer.cambojanews.com/lack-of-social-protection-could-deepen-poverty-among-returning-migrants/
កម្ពុជានាំចូលអង្ករដំណើបឡាវដើម្បីបំពេញតម្រូវការក្នុងស្រុក
អង្ករដំណើបប្រមាណ ៨០តោន ត្រូវបាននាំចូលពីប្រទេសឡាវដើម្បីបំពេញតម្រូវការរបស់កម្ពុជាខណៈកសិករក្នុងស្រុកមិនព្រមដាំដោយសារតម្រូវការទាប។ កសិករបានងាកមកដាំដុះពូជស្រូវរយៈពេលខ្លីវិញ ព្រោះទទួលបានទិន្នផលខ្ពស់ជាង។ ...
ថាំង ស៊ីណន
https://kiripostkhmer.com/stories/cambodias-glutinous-rice-shortage-fuels-imports-from-laos
Travelex ដាក់បញ្ចូលប្រាក់រៀលទៅក្នុងតារាងជួញដូររូបិយបណ្ឌនៅបញ្ជរប្តូរប្រាក់ ក្នុងទីក្រុងមែលប៊ន
ឥទ្ធិពល និងចរាចរណ៍ប្រាក់រៀលកម្ពុជាលើទីផ្សារអន្តរជាតិនឹងមានកាន់តែច្រើន បន្ទាប់ពីក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស Travelex បានដាក់បញ្ចូលប្រាក់រៀលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅតាមបញ្ជរប្តូរប្រាក់របស់ខ្លួនក្នុងទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-2-1317-263141
សន្និធិបំណុលសាធារណៈរបស់កម្ពុជាស្ថិតក្នុងភាពអាចគ្រប់គ្រង
សន្និធិបំណុលសាធារណៈរបស់កម្ពុជាគិតត្រឹមចុងឆមាសទី១ ឆ្នាំ ២០២៥ មានប្រមាណជាង ១២ ប៊ី(ពាន់)លានដុល្លារអាមេរិក ដែលចំនួននេះស្ថិតក្នុងភាពអាចគ្រប់គ្រងបាន គឺនៅតែមាន«ចីរភាព» និង«ហានិភ័យកម្រិតទាប»។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-2-1658-263149
កម្ពុជាបង្ហាញលទ្ធផលក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក នៅប្រជាមានិតចិន
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបង្ហាញលទ្ធផលនៃការចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ សីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញ ...
ហង្ស ពណ្ណរាយ
https://surl.li/fpxwog
កម្ពុជា-វៀតណាម ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម
កម្ពុជា និងវៀតណាមបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅនៅក្នុងកម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម (CVTPP) ដែលធ្វើឡើងនៅសណ្ឋាគារ Novotel Phnom Penh នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/EoRYw
ភ្ញៀវទេសចរបរទេសចំនួនប្រមាណ៦៧ម៉ឺននាក់បានមកទស្សនាអង្គរក្នុងអំឡុងខែមករាដល់ខែសីហា
រមណីយដ្ឋានអង្គរដ៏ទាក់ទាញបំផុតនៅកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦៦៩.៦១៩នាក់ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ កើនឡើង ២.៧២ភាគរយ នេះបើយោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរដែលបានបង្ហាញកាលពីថ្ងៃចន្ទ។ ...
ជា វណ្ណយុទ្ធ
https://surl.li/hcudpo
ក្រសួងរ៉ែ និងថាមពលនឹងប្រើប្រាស់ប្រាក់ចំណូលពីការជីកយករ៉ែដើម្បីជំរុញកំណើនជាតិ
ការគ្រប់គ្រងប្រកបដោយតម្លាភាពនៃមូលនិធិពីការរុករករ៉ែ គឺជាគន្លឹះក្នុងការរក្សានិរន្តរភាពកំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគបន្ថែម និងការធានាអត្ថប្រយោជន៍របស់សហគមន៍មូលដ្ឋានពីធនធានរ៉ែ។ ...
ញ៉ាន ចំរ៉ុង
https://surl.li/ckrexg
ក្រសួងដាក់គោលដៅត្រឹមឆ្នាំ២០២៨ រៀបចំសាលារៀនជំនាន់ថ្មីបន្ថែមចន្លោះពី៥០០ ទៅ១០០០
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលដៅប្រែក្លាយសាលារៀនក្នុងប្រទេសទៅជាសាលារៀនជំនាន់ថ្មីបន្ថែមឱ្យបានយ៉ាងហោចចន្លោះពី៥០០ ទៅ ១០០០ សាលាត្រឹមឆ្នាំ២០២៨ ដើម្បីធានាគុណភាពអប់រំ ព្រមទាំងការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។ ...
ហង្ស ពណ្ណរាយ
https://surli.cc/snbjdp
PPCBank ប្រារព្ធខួបលើកទី ១៧ ជាមួយនឹងការលើកកម្ពស់សហគមន៍ និងគាំទ្រការអប់រំ ដើម្បីជំរុញវឌ្ឍនភាពនៅកម្ពុជា
ដើម្បីអបអរសាទរគម្រប់ខួប ១៧ ឆ្នាំរបស់ខ្លួន ធនាគារ PPCBank បានបញ្ជាក់ជាថ្មីពីការបេ្តជ្ញាចិត្តរបស់ធនាគារចំពោះការគាំទ្រសហគមន៍កម្ពុជា តាមរយៈការបរិច្ចាគកង់ចំនួន ៥០ គ្រឿង និងសម្ភារសិក្សាមួយចំនួន ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2025-9-1-1020-263123
ទស្សនកិច្ចរបស់លោក Marcos Jr ប្រធានាធិបតីហ្វីលីពីននឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ហ្វីលីពីន
លោក Ferdinand R Marcos Jr ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ខែកញ្ញា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន (PNA)។ ...
Sreekanth Ravindran
https://shorturl.at/LVZdu
សហគ្រាសទេសចរណ៍ធំៗនៅចិនចាប់អារម្មណ៍សក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា
សហគ្រាសក្នុងវិស័យទេសចរណ៍ធំៗ ចំនួន ១០ នៅក្នុងប្រទេសចិន បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍របស់កម្ពុជា ខណៈឆ្នាំ២០២៥ នេះក៏ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»ផងដែរ។ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2025-9-1-1616-263131
ប្រែក្លាយវិបត្តិទៅជាឱកាសវិនិយោគនៅកម្ពុជា
ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង បរិយាកាសអំណោយក្នុងការវិនិយោគ និងការរីកចម្រើនជាលំដាប់ កម្ពុជាកំពុងលេចចេញយ៉ាងឆាប់រហ័សជាទិសដៅសំខាន់ក្នុងការរួមបញ្ចូលខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។ ...
បុគ្គលិកខ្មែរថាមស៍
https://shorturl.at/sNlEC
ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-វៀតណាម នឹងកើនឡើងកាន់តែខ្ពស់
កម្ពុជា-វៀតណាម កំពុងខិតខំជំរុញសកម្មភាពពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមមាញឹកបន្ថែមទៀតតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៧ខែឆ្នាំ២០២៥ នេះ សម្រេចបានជិត ៥ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-29-1415-263111