ដីធ្លី
ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្នើអភិបាលខេត្តកោះកុងពិនិត្យដោះស្រាយវិវាទដីធ្លីជាង ៥ ហិកតា
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានចេញលិខិតមួយស្នើទៅលោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុងចាត់ចែងឱ្យមានការចុះពិនិត្យស្រាវជ្រាវ និងដោះស្រាយករណីវិវាទដីធ្លីទំហំជាង ៥ ហិកតារវាងប្រជាពលរដ្ឋ និងនាយកឧទ្យានជាតិបទុមសាគរ ក្រោយមានការស្នើសុំអន្តរាគមន៍ពីអង្គការមួយ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-12-0940-236285.html
ពលរដ្ឋជនជាតិភាគតិចព្នង ៣ នាក់ ត្រូវបានអាវុធហត្ថខេត្តមណ្ឌលគិរីកោះហៅឱ្យចូលបំភ្លឺ ករណីទំនាស់ដីធ្លី
អាវុធហត្ថខេត្តមណ្ឌលគិរីកោះហៅជនជាតិដើមភាគតិចព្នង ៣ នាក់ នៅភូមិឡោកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ឱ្យចូលបំភ្លឺនៅអង្គភាពកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនាថ្ងៃទី ១៩ ឧសភា ពាក់ព័ន្ធច្រើនករណី ដូចជាមិនគោរពដីកាសម្រេច និងប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុជាដើម។ ក្នុងរឿងនេះជនជាតិដើមភាគតិចអះអាងថា ទង្វើនេះជារឿងអយុត្តិធម៌ ជាការគំរាមកំហែង និង ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-12-1342-236282.html
ក្នុងពេល ៣ ឆ្នាំ សាលាក្រុងដោះស្រាយបញ្ហាពលរដ្ឋរស់នៅលើដីរដ្ឋបាន ១៥០ សហគមន៍
ក្នុងរយៈពេល ៣ ឆ្នាំមកនេះ សាលារាជធានីភ្នំពេញបានខិតខំដោះស្រាយបញ្ហាពលរដ្ឋដែលរស់នៅលើដីសាធារណៈរបស់រដ្ឋនៅតាមសហគមន៍ក្រីក្របានចំនួន ១៥០ សហគមន៍ ក្នុងចំណោម ៣០០ សហគមន៍ ដែលក្នុងនោះក៏មានទាំងការអភិវឌ្ឍនៅនឹងកន្លែងផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-03-1044-232687.html
សមាជិកសហគមន៍តាតុងរង់ចាំប័ណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងជម្លោះកម្មសិទ្ធិ
សហគមន៍តាតុង មានទីតាំងស្ថិតនៅតាមប្រឡាយលេខ០៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋចំនួន ៣៥គ្រួសាររស់នៅ។ ពួកគាត់កំពុងរង់ចាំសាលារាជធានីចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ បន្ទាប់ពីបានដាក់ញត្តិកាលពីចុងឆ្នាំ២០១៨។ ...
សុវណ្ណ ស្រីពេជ្រ
https://cambojanews.com/tatok-community-members-waiting-for-land-titles-in-dispute-over-ownership/
តំណាងជនជាតិដើមភាគតិចព្នង ដាក់ពាក្យបណ្ដឹងទៅតុលាការរឿងដីកប់សព
អ្នកស្រី ក្រេះ សុរ៉ា ជាតំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ថ្លែងនៅថ្ងៃទី ២២ ខែកុម្ភៈថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ អ្នកស្រី និងតំណាងពលរដ្ឋ ៥ នាក់បានទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តមណ្ឌលគិរីឱ្យតុលាការ បើកការស៊ីបអង្កេតលោក គុជ ម៉េងធូ ជាចៅសង្កាត់ស្ពានមានជ័យ និងលោកស្រី ជិន ស៊ីលាភ ជាមេភូមិអូរស្ពាន ដោយសារតែបណ្ដែតបណ្ដោយធ្វើឱ្យមានការប៉ះពាល់ដល់ដីកប់សព។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-23-1207-232197.html
ពលរដ្ឋជាង ១ ០០០ គ្រួសារ បានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងស្រុកម៉ាឡៃ
ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារបានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីការដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1006-232109.html
អាជ្ញាធរខេត្តបដិសេធរបាយការណ៍អាដហុកដែលថា ការចាប់ខ្លួនពលរដ្ឋក្នុងវិវាទដីធ្លី ដើម្បីបំបាក់ស្មារតី
មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរីបដិសេធរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស (អាដហុក) ដែលបង្ហាញថា កត្តាចម្បងដែលនាំឱ្យមានការចាប់ខ្លួនចោទប្រកាន់ និងឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដីឱ្យពួកគេលែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌។ មន្ត្រីថា អាជ្ញាធរមិនអនុវត្តច្បាប់ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-10-1054-231461.html
មន្ទីរបរិស្ថានចាត់ទុកការទាមទារយកដីរដ្ឋរបស់បុគ្គលម្នាក់ថា ជារឿងខុសច្បាប់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចាត់ទុកបុគ្គលម្នាក់ឈ្មោះ ឱក ពុទ្ធី មានស្វាមីជាជនជាតិអូស្ត្រាលីមានលំនៅ នៅរាជធានីភ្នំពេញ ដែលបានទាមទារកាន់កាប់ដីព្រៃរបស់រដ្ឋទំហំ ៥០ ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ត្រង់ចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដើម្បីយកធ្វើជាកម្មសិទ្ធិគឺរឿងខុសច្បាប់។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-21-0927-228620.html
ផ្ទៃដីព្រៃលិចទឹកជាង ១ ម៉ឺនហិកតា ត្រូវបានកាប់ទន្ទ្រានក្នុងខេត្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំ រកឃើញផ្ទៃដីព្រៃលិចទឹកប្រមាណជាង ១ ម៉ឺនហិកតា ក្នុងតំបន់ ៣ នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំទទួលរងនូវការកាប់ទន្ទ្រាន ខណៈមកដល់ពេលនេះមានអ្នកចូលខ្លួនប្រគល់ដីត្រឡប់មកវិញជាង ២០០ គ្រួសារលើផ្ទៃដីជាង ២ ពាន់ហិកតា។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-10-1115-228120.html
ពលរដ្ឋចំនួន ១.២២៧ គ្រួសារនៅខេត្តកោះកុង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី
ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុងបានដោះស្រាយដោយជោគជ័យលើបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ១.២២៧គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន Union Development Group (UDG)។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50958172/1227-families-in-koh-kong-province-receive-land-titles/
ពលរដ្ឋ ១៣៧ គ្រួសារ សុំឱ្យពន្លឿនការបែងចែកដី និងថាមានអ្នកលួចធ្វើប្លង់
ពលរដ្ឋ ១៣៧ គ្រួសារ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទាមទារឱ្យអាជ្ញាធរខេត្តជួយពន្លឿនការបែងចែកដីចំនួន ៥៤ ហិកតា ក្នុងភូមិឃុំនេះ បន្ទាប់ពីមានអ្នកមានប្រាក់ និងអ្នកមានអំណាចឃុបឃិតជាមួយអាជ្ញាធរភូមិ ឃុំ លួចធ្វើប្លង់បំពានកម្មសិទ្ធិដីអាស្រ័យផលរបស់ពួកគាត់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-17-1620-221732.html
ក្រសួងរៀបចំដែនដីលើកឡើងពីសមត្ថកិច្ចរបស់ខ្លួនក្នុងការវាស់វែង និងផ្តល់សិទ្ធិកាន់កាប់ដីឯកជនរបស់រដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងពីសមត្ថកិច្ចរបស់ខ្លួនក្នុងការអង្កេតវាស់វែងសុរិយោដីនៃក្បាលដីក្នុងគោលបំណងផ្តល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ខណៈកន្លងមកការផ្តល់សិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ គឺត្រូវបានធ្វើឡើងដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ...
ឡុង គីមម៉ារីតា
https://bit.ly/3c66pq6
អាជ្ញាធរគ្រោងវាស់ដីតំបន់ឧទ្យានជាតិជូនពលរដ្ឋជាង ២ ពាន់គ្រួសារ
អាជ្ញាធរខេត្តកំពតគ្រោងវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីជូនពលរដ្ឋតែចំនួន ២ ១៣៨ គ្រួសារប៉ុណ្ណោះលើក្បាលដីចំនួន ២ ៥០០ ក្នុងទំហំស្មើនឹង ៦ ៦៤៩ ហិកតានៅក្នុងឧទ្យានជាតិ «ព្រះមុនីវង្សបូកគោ» ក្នុងចំណោមពលរដ្ឋដែលបានដាក់ពាក្យស្នើសុំកាន់កាប់ចំនួន ៣ ៣៨៦ គ្រួសារលើក្បាលដីចំនួន ៣ ៩១៣ ក្នុងទំហំស្មើនឹង ១២ ២៤៧ ...
នៅ ស៊ីវុត្ថា
https://bit.ly/3pepkSP
ថ្នាក់ខេត្តប្រាប់ឱ្យឃុំចំនួន ៥ នៃស្រុកវាលវែងចេញលិខិតមោឃភាពលើលិខិតកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ប្រាប់ឱ្យឃុំចំនួន ៥ នៃស្រុកវាលវែង ចេញលិខិតបដិសេធ និងមោឃភាពលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី និងលិខិតបញ្ជាក់កម្មសិទ្ធិដីផ្សេងៗទាំងអស់ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុសដែលធ្លាប់បានចុះហត្ថលេខានាពេលកន្លងមកនេះ ...
នៅ ស៊ីវត្ថា
https://bit.ly/3nECVlJ
វិធានការបន្ថែមដើម្បីបញ្ឈប់ការរំលោភយកដី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេង បានបញ្ជាឱ្យអភិបាលខេត្តទាំងអស់រារាំងការរំលោភយកដីដែលការពារដោយរដ្ឋដើម្បីចៀសវាងជម្លោះដីធ្លី។ ...
ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50742961/further-measures-issued-to-stop-land-encroachment/
រដ្ឋមន្ត្រីកសិកម្ម បង្កើតក្រុមការងារផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃដែលពលរដ្ឋកាន់កាប់ ក្រោយនាយករដ្ឋមន្ត្រីបញ្ជា
លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ៦ កក្កដាបានបង្កើតក្រុមការងារចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃដែលពលរដ្ឋកាន់កាប់ជាក់ស្ដែងលើ ២៤ ខេត្ដទូទាំងប្រទេស ក្រោយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដាក់បទបញ្ជាកាលពីសប្ដាហ៍មុនឱ្យក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយដោយហ្មត់ចត់ និងចេញប្លង់កម្មសិទ្ធិដល់ ...
វ៉ន ដារ៉ា
https://bit.ly/2BUVcJb
ជនជាតិភាគតិច និងសង្គមស៊ីវិលប្ដឹងជំទប់ឃុំ និងអភិបាលរងខេត្ត រឿងចេញបណ្ណសម្គាល់ដីជាន់លើដីព្រៃ
ពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិលចំនួន ៦ នាក់ បានដាក់ពាក្យបណ្ដឹងចំនួន ២ ដាច់ ដោយឡែកពីគ្នាប្ដឹងមនុស្ស ៤ នាក់ ទៅតុលាការខេត្តក្នុងនោះមានជំទប់ទី ១ ឃុំប៊ូស្រាម្នាក់ និងអភិបាលរងខេត្តមណ្ឌលគិរីម្នាក់ដោយចោទពាក់ព័ន្ធការចេញបណ្ណសម្គាល់ម្ចាស់ដីធ្លីជាន់លើដី ...
សុទ្ធ គឹមសឿន
https://bit.ly/36yBaNP
អភិបាលក្រុងថា ការដោះស្រាយបញ្ហានៅជ្រោយចង្វារនឹងបញ្ចប់ឆាប់ៗ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអះអាងថា ការដោះស្រាយបញ្ហារបស់ពលរដ្ឋដែលរងប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ទីក្រុងរណបនៅជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈក្រុមហ៊ុនបានបញ្ជាក់ថា ពលរដ្ឋដែលនៅសេសសល់មានត្រឹមតែជាង ៧ ភាគរយ។ កាលពីថ្ងៃទី ២០ មករាលោក ឃួង ស្រេង បានប្រគល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋ ...
ខន សាវិ
https://bit.ly/37uQa0R
ជនជាតិសុំអាជ្ញាធរស្រាវជ្រាវដីត្រូវគេរំលោភ ក្នុងដែនជម្រកសត្វព្រៃ
សហគមន៍ជនជាតិដើមព្នងនៅឃុំប៊ូស្រាបានស្នើសុំឲ្យសាលាស្រុកពេជ្រាដា ស្រាវជ្រាវទីតាំងដីជាច្រើនកន្លែងស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដោយពួកគេបានសង្ស័យថាដីព្រៃអភិរក្សទាំងនោះត្រូវបានធ្វើប្លង់រំលោភកាន់កាប់ជាកម្មសិទ្ធិឯកជនអស់ប្រហែលជាច្រើនរយហិកតា។ ទោះយ៉ាងណាក៏ដោយមន្ត្រីអះអាងថា ប្រសិនបើដីទាំងនោះ ...
ខន សាវិ
https://bit.ly/2FWbC2h
ក្រសួងនឹងធ្វើការចុះបញ្ជីដីធ្លីឱ្យបាន ១០០%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាថានឹងបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបាន ៩៤ ភាគរយនៅឆ្នាំក្រោយ និងបន្តសម្រេច ១០០ ភាគរយនូវការចុះបញ្ជីដីចំនួន ៧ លានក្បាលដីនៅត្រឹមឆ្នាំ ២០២១។ ដើម្បីសម្រេចគោលបំណងនេះ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/ministry-eyes-100-land-registrations