សេចក្តី​ប្រកាស​ស្តី​ពី​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​២​ដែល​ទាក់ទង​និង​ការ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​និង​សេចក្តី​ព្រាង​

កាលពី​ថ្ងៃ​ទី​០៣​ ខែ​មី​នា ​ឆ្នាំ​២០២០​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ស្តី​ពី​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ឯកសារ​ចំនួន​២​ គឺ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​និង​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​លម្អិត​សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​ ២០១៩​ -​ ២០២៥​។​យោង​តាម​សេចក្តី​ប្រកាស​ សេចក្តី​ព្រាង​ទាំង​ពីរ​នេះ​បាន​ឆ្លង​កិច្ច​ពិភាក្សា​បច្ចេកទេស​ផ្ទៃក្នុង​ជា​ច្រើន​លើក​ព្រមទាំង​ដាក់​ពិភាក្សា​ពិគ្រោះ​យោបល់់​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​មុន​និង​យក​មក​ពិនិត្យ​ពិភាក្សា​សំរេច​នូវ​ថ្ងៃនេះ​។​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​ មាន​គោលដៅ​កំណត់​គោលការណ៍​ជា​សារវន្ត​និង​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​។​ ចំណែក​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​ ២០១៩​ -​ ២០២៥ ​ជា​ឧបករណ៍​ជំនួយ​ដល់​ការ​ត្រួតពិនិត្យ​ តាមដាន​ និង​វាយតម្លៃ​លើរ​ឌ្ឍ​នភា​ពនៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​ ២០១៩​ -​ ២០២៥​ ប្រចាំត្រីមាស ​និង​ប្រចាំឆ្នាំ​។​ ​

ក្រសួងសេដ្ឋកិច្ច

ទាញយក៖ pdf