កសិកម្ម

ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

កម្ពុជា​សង្ឃឹម​នាំ​អង្ករ​ចេញ​ ១​ ពាន់​តោន​ទៅ​ហ្វី​លី​ពី​ន​

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ កម្ពុជា​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ការ​នាំ​ចេញ​អង្ករ​ចំនួន​ ១​ ពាន់​តោន​ជា​ការ​សាកល្បង​។​ ...

ប្រាក់ ចន្ធុល
https://kiripost.com/stories/cambodia-hopes-to-export-1000-tonnes-of-rice-to-the-philippines

អគ្គនាយកដ្ឋាន​កៅស៊ូ​ ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន​ភ្លើង​ឆេះ​កៅស៊ូ​ក្នុង​រដូវ​ស្លឹក​កៅស៊ូ​ជ្រុះ​

អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ចេញ​វិធានការ​ណែនាំ ៤​ ចំណុច ដល់​ម្ចាស់​ចម្ការកៅស៊ូ​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​សម្អាត និង​ធ្វើ​ផ្លូវ ព្រមទាំង​ប្រុងប្រយ័ត្ន​ការដុត​ភ្លើង​ក្នុង​ចម្ការកៅស៊ូ ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​នៅក្នុង​ចម្ការកៅស៊ូ​។​ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-02-02-1002-246546.html

កម្ពុជា​ និង​ វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អន្តរជាតិ​ ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កសិកម្ម​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អន្តរជាតិ​ (IRRI)​ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ជា​ពិសេស​លើ​វិស័យ​ស្រូវ​ និង​ប្រព័ន្ធ​កសិកម្ម​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/40klBGY

អំពាវនាវ​ឲ្យ​ចក្រភព​អង់គ្លេស​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា​

​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ចក្រភព​អង់គ្លេស​ពិចារណា​លើ​ការ​វិនិយោគ​លើ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​ បន្ទាប់​ពី​បាន​កត់​សម្គាល់ថា​វា​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ផលិតផល​កសិកម្ម​ និង​ផលិតកម្ម​របស់​កម្ពុជា​។​ ...

ឆន រស្មី
https://kiripost.com/stories/call-for-uk-to-invest-in-cambodias-agriculture-sector

រដ្ឋមន្ត្រីកសិកម្មគ្រោងបង្កើតសារមន្ទីរកៅស៊ូ និងដាក់ដើមកៅស៊ូមានអាយុជាង ១០០ ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌជាតិ

លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបង្កើតសារមន្ទីរកៅស៊ូនៅខេត្តត្បូងឃ្មុំ ដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជា និងបានលើកឡើងពីការ​គួរដាក់​បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ ចំពោះដើមកៅស៊ូជិត ៥០០ ដើម ដែលមានអាយុកាលជាង ១០០ ឆ្នាំ។ ...

ឃុត សុភចរិយា និង យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-26-1344-246303.html

Amru​ Rice​ ទទួល​បាន​ចំណាត់ថ្នាក់​ស្តង់ដារ​ពិភពលោក​លើ​សុវត្ថិភាព​ចំណីអាហារ​

Amru​ Rice​ នៅ​ព្រឹក​នេះ​ បាន​ប្រកាស​ពី​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ផ្លូវការ​ “Grade​ A”​ ពី​ British​ Retail​ Consortium​ Global​ Standard​ (BRCGS)​ លើ​ការ​វាយតម្លៃ​ប្រកបដោយ​ជោគជ័យ​ និង​ត្រូវ​បាន​បញ្ជាក់​ថា​បំពេញ​តាម​តម្រូវការ​នៃ​ “​ស្តង់ដារ​សកល​សម្រាប់​សុវត្ថិភាព​ចំណីអាហារ​”​ ដែល​មាន ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HbG47N

Amru Rice ដាក់​ផែនការ​ពង្រីក​ការវិនិយោគ​ទៅ​ខេត្ត​ភាគ​ឦសាន

ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ (Amru Rice) បានដាក់​ផែន​ការពង្រីក​ចង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​របស់ខ្លួន​ទៅ​ខេត្ត​នៅ​ភាគ​ឦសាន​ដើម្បី​ជួយ​ដល់​កសិករ​ឱ្យមាន​ទីផ្សារ​កាន់តែ​ល្អប្រសើរ តាមរយៈ​សាងសង់​រោង​ម៉ាស៊ីនកិនស្រូវ និង​ម៉ាស៊ីន​ស​ម្ងួ​ត​។ នេះ​បើ​យោងតាម​លោក សុង​ សារ៉ន អគ្គនាយក និង​ជា​ស្ថាប​និក​ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-23-0936-246182.html

គោលនយោបាយ​គ្រាប់ស្វាយចន្ទី​ សម្រាប់​ទីផ្សារ​នាំ​ចេញ​

​គោលនយោបាយ​ជាតិ​ដើម្បី​ជំរុញ​ឧស្សាហកម្ម​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​ត្រូវ​បាន​អនុម័ត​ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​វិស័យ​នេះ​ទៅ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សកល​ដ៏​សំខាន់​មួយ​។​ ...

ឆន រស្មី
https://kiripost.com/stories/cambodia-cashew-policy-gateway-to-export-market

អង្ករ​ប្រភេទ​ថ្មី​ ចំប៉ីស​ ៧០​ ត្រូវ​បាន​ដាក់​ឈ្មោះ​បន្ទាប់​ពី​ទំនាក់ទំនង​ការទូត​កម្ពុជា​-​អូស្ត្រាលី​

​ចំប៉ីស​ ៧០​ ជា​អង្ករ​ប្រភេទ​ថ្មី​ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​នៅ​ចុងឆ្នាំ​ ២០២២​ ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​អូស្ត្រាលី​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3IZHVzs

​ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ ២៨%​ ក្នុង​ឆ្នាំ​ ២០២២

​កម្ពុជា​រក​ចំណូល​បាន​ ៥៤១.៦៦​ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ​ និង​ផលិតផល​កៅស៊ូ​នៅ​ឆ្នាំ​ ២០២២​ ដែល​មាន​កំណើន​ ២៨.៣​ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​ បើ​ទោះបីជា​មាន​ស្ថានភាព​មិនល្អ​ រួម​ទាំង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កៅស៊ូ​ធម្មជាតិ​ក៏​ដោយ​។ ...

Manoj Mathew
https://www.khmertimeskh.com/501221397/cambodias-rubber-goods-exports-up-28-in-2022/

រដ្ឋមន្ត្រី​កសិកម្ម​ជំ​រុញឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ដើម្បី​បង្កើត​ពូជស្រូវ​

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ បាន​ជំរុញ​ឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ផ្តោតលើ​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​ផ្សារភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ការ​ប្រមូល​ចំណូល​ពី​ការបង្កើត​ពូជស្រូវ​ដែល​ទទួលបាន​ជោគជ័យ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-01-17-0959-245990.html

“គោលនយោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី ឆ្នាំ ២០២២-២០២៧” ត្រូវ​បាន​អនុម័ត

កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ ២០២៣ នេះ បាន​អនុម័ត​លើ​សេចក្តី​ព្រាង “គោល​យោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បី​អភិវឌ្ឍន៍​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ប្រកប​ដោយ​បរិយាប័ន្ន ធានា​នូវ​និរន្តរភាព និង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/business/2023-01-14-1004-245904.html

លោក គិត ម៉េង ជំរុញ​ឱ្យ​ភាគី​ចិន​ធ្វើការ​នាំចូល​ផលិតផល​កសិកម្ម​សក្តា​នុព​ល​ឱ្យបាន​ច្រើន

ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ​បានស្នើ​ដល់​បណ្តា​ក្រុមហ៊ុន និង​វិនិយោគិន​មកពី​ខេត្ត​គួ​ង​ស៊ី​ របស់​ចិន​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​ដែលមាន​សក្តានុពល​នៅ​កម្ពុជា​ដើម្បី​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ដែល​បាន​កំពុងតែ​អនុវត្ត​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-09-0823-245736.html

ការ​នាំ​ចេញ​អង្ករ​សរុប​ ៦៣៧,០០៤​ តោន​ក្នុង​ឆ្នាំ​២០២២

​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង​ ៦៣៧,០០០​ តោន​កាលពី​ឆ្នាំ​មុន​ ដោយ​ជិត​ពាក់កណ្តាល​បាន​ទៅ​ប្រទេស​ចិន​។​ ...

សេង ម៉េងហេង
https://kiripost.com/stories/rice-exports-total-637004-tons-in-2022

ចិន​ជា​អ្នកទិញ​កសិផល​ដ៏​សំខាន់​របស់​កម្ពុជា​

​យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​កម្ពុជា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​គឺជា​អ្នក​នាំ​ចូល​ដ៏​សំខាន់​នៃ​កសិផល​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3WOTugV

វិស័យ​ឯកជន​រំពឹង​លើ​ទីផ្សារ​កាន់តែ​រីកធំ​ឡើង ​ក្រោយ​ផលិតផល​អំបិល​កំពត-កែប ​ទឹកត្រី​កំពត-​កែប ​និង​បង្កង​តាកែវ​ ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​

វិស័យ​ឯកជន​រំពឹងថា ​ក្រោយពី​ផលិតផល​របស់​ខ្មែរ ​៣ ​មុខ ​ រួមមាន ​អំបិល​កំពត​-កែប ​ទឹកត្រី​កំពត​-កែប ​និង​បង្កង​តាកែវ ​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​ក្នុង​ឆ្នាំ ​២០២៣​ នេះ​រួចហើយ ​ទីផ្សារ​នៃ​ផលិតផល​ទាំងនេះ ​នឹង​កាន់តែ​ធំ​ជាង​មុន ​ដែល​អាច​នឹង​ឈានដល់​ការនាំ​ចេញ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-03-1756-245512.html

ផែនការ​ជំរុញ​ការ​នាំ​ចេញ​កសិផល​ និង​បង្កើន​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​ ២០២៣

​យុទ្ធសាស្ត្រ​របស់​ក្រសួងកសិកម្ម​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ ជា​ពិសេស​តម្លៃ​ស្រូវ​របស់​កសិករ​នឹង​ត្រូវ​បាន​ពង្រឹង​នៅ​ឆ្នាំ​២០២៣​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-plans-to-boost-agricultural-exports-and-increase-rice-prices-in-2023

​កសិករ​ដាំ​ស្រូវ​ងាក​ទៅ​រក​ការងារ​ថ្មី​ចំ​ពេល​តម្លៃ​ធ្លាក់​ចុះ​

​កសិករ​នៅ​បាត់ដំបង​មួយ​ចំនួន​កំពុង​ត្រូវ​បង្ខំចិត្ត​រក​ការងារ​ថ្មី​ ខណៈ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ នៅ​ពេល​ដែល​អ្នកខ្លះ​ទៀត​ត្រូវ​បង្ខំចិត្ត​បន្ត​ធ្វើស្រែ​ បើ​ទោះបីជា​មាន​បញ្ហា​ក៏​ដោយ​។​ ...

បុគ្គលិកគិរីប៉ុស្តិ៍
https://kiripost.com/stories/rice-farmers-turn-to-new-jobs-amid-tumbling-prices

​កម្ពុជា​រកចំណូលបាន​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​ ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំនេះ​

ប្រទេស​កម្ពុជា ​រកចំណូលបាន​ជាង​ ៣ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​ ១០ ​ខែ​ដើម​ឆ្នាំនេះ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ដូចជា​ទីផ្សារ​ចិន និង​កូរ៉េខាងត្បូង​ដែល​បាន​បើក​ទីផ្សារ​កាន់តែ​ធំ​ដល់​កសិផល​កម្ពុជា​ដោយ​រួច​​ពន្ធ​នាំចូល តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-12-22-0859-245065.html

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ TIKA​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​កម្ពុជា​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ជាមួយ​ទីភ្នាក់ងារ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទួ​រ​គី​ (TIKA)​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3WfUomg

​រដ្ឋ​នឹងចូលរួម​ជួយ​រក​ដំណោះស្រាយ​ការ​ធ្លាក់ចុះ​តម្លៃ​ជ្រូក​រស់​

អ្នក​ចិញ្ចឹម​ជ្រូក​រំពឹងថា តម្លៃ​ជ្រូករ​ស់នឹង​ល្អប្រសើរ​ឡើងវិញ​ខ្លះ​ក្នុងពេល​ឆាប់ៗ​បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ខណៈ​អាជ្ញាធរ​នឹង​រៀបចំ​កិច្ចប្រជុំ​អន្តរ​​ក្រសួង​កម្រិត​បច្ចេកទេស​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នៃ​ការធ្លាក់​ចុះថ្លៃ​ជ្រូក​រស់នៅ​ក្នុងស្រុក និង​ការធានា​ស្ថិរភាព​ថ្លៃ​សាច់ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-12-12-1013-244598.html

ទំនិញ​កសិកម្ម​របស់​កម្ពុជា​កំណត់​យក​ប្រទេស​ចិន​ជា​គោលដៅ​នាំ​ចេញ​សំខាន់​

ទំ​ប្រទេស​ចិន​គឺជា​គោលដៅ​នាំ​ចេញ​ដ៏​សំខាន់​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ទំនិញ​កសិកម្ម​របស់​កម្ពុជា​ ដោយសារ​តែ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CCFTA)​ ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​ ១​ ខែមករា​ ឆ្នាំ​២០២២​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3iU7O8K

សាច់​ជ្រូក​ដែល​រត់ពន្ធ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ ត្រូវ​សមត្ថកិច្ច​រឹបអូស​បាន​

​សាច់​ជ្រូក​ប្រហែល​ ១,៥​ តោន​ត្រូវ​បាន​រឹបអូស​ដោយ​បសុសត្វ​ និង​គយ​ថៃ​កាលពី​ថ្ងៃអាទិត្យ​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ PBS​ World​ បាន​រាយការណ៍​ថា​ សាច់​ជ្រូក​នេះ​ត្រូវ​បាន​រត់ពន្ធ​ចូល​ខេត្ត​ស្រះ​កែវ​ ភាគ​ខាងកើត​ប្រទេស​ថៃ​ ពី​ប្រទេស​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3UxAOQz

អង្ករ​កម្ពុជា​ នឹងមាន​វត្តមាន​កាន់តែច្រើន​នៅក្នុង​ទីផ្សារ​អឺរ៉ុប​

កម្ពុជា​រំពឹងថា​នឹង​ជំរុញ​ការនាំចេញ​អង្ករ​គ្រាប់​វែង​​ (Indica Rice)​ ទៅ​ទីផ្សារ​អឺរ៉ុប​កាន់តែច្រើន​ថែមទៀត បន្ទាប់ពី​បានទទួល​ជ័យជម្នះ​លើ​បណ្តឹងតវ៉ា​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប កាលពី​ឆ្នាំ​ ២០១៩ ដែល​ដកហូត​ការ​អនុ​​គ្រោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​អង្ករ​គ្រាប់​វែង ​(Indica Rice)​ ពី​កម្ពុជា​ទៅ​សហភាព ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-12-02-0935-244268.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gj85V
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!