បរិស្ថាន និងធនធានធម្មជាតិ
ជីវៈចម្រុះ
ក្រុមអ្នកអភិរក្សអំពាវនាវឲ្យមានការអនុវត្តច្បាប់បញ្ចប់ការបរបាញ់ ការដាក់អន្ទាក់នៅកម្ពុជា
កាលពីថ្ងៃច័ន្ទ ក្រុមអ្នកអភិរក្សបានអំពាវនាវឱ្យមានវិធានការជាបន្ទាន់ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិដើម្បីបញ្ចប់ការបរបាញ់ និងការដាក់អន្ទាក់ដែលកំពុងគំរាមកំហែងដល់សត្វព្រៃនៅកម្ពុជានេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3wlAZ8I
មន្ត្រីបរិស្ថានជំរុញឱ្យសហគមន៍ក្នុងតំបន់ការពារធម្មជាតិខេត្តបាត់ដំបងចិញ្ចឹមសត្វបន្ថែម ដើម្បីសេដ្ឋកិច្ចកាន់តែប្រសើរ
ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបញ្ជាក់ថា លោកកំពុងធ្វើការជំរុញប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិទាំងអស់នៃខេត្តបាត់ដំបងឱ្យបង្កើនការចិញ្ចឹមសត្វបន្ថែមលើចម្ការដំណាំដែលមានស្រាប់ ជាពិសេសការចិញ្ចឹមសត្វព្រៃកម្រមួយចំនួន ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-16-1023-236457.html
ប្រទះឃើញសត្វផ្សោត ពេញវ័យទម្ងន់ ៩៣គីឡូក្រាម ១ក្បាលងាប់នៅប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពី
សត្វផ្សោតពេញវ័យមួយក្បាលមានទម្ងន់ ៩៣ គីឡូក្រាម ប្រវែង ២១៥ សង់ទីម៉ែត្រត្រូវបានគេប្រទះងាប់អណ្តែតទឹកនៅចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ កាលពីម្សិលមិញ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-14-1540-236424.html
ក្រសួងចុះអនុស្សរណៈជាមួយសួនរុក្ខឧទ្យានអង់គ្លេស ដើម្បីបន្តអភិរក្សជីវចម្រុះនិងស្រាវជ្រាវកេសរកូលព្រៃនៅកម្ពុជា
ក្រសួងបរិស្ថានបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន ២ ជាមួយសួនរុក្ខឧទ្យាន KEW នៃចក្រភពអង់គ្លេស និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដើម្បីបន្តអភិរក្សជីវចម្រុះក៏ដូចជា ស្រាវជ្រាវប្រភេទរុក្ខជាតិកេសរកូលព្រៃនៅកម្ពុជា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-12-0915-236278.html
តំណាងសង្គមស៊ីវិល និងយុវជន ២៥ នាក់ ជិះកង់ចម្ងាយប្រមាណ ៦០០ គីឡូ សម្រាប់ទិវាបរិស្ថាន
តំណាងអង្គការសង្គមស៊ីវិលសហគមន៍មូលដ្ឋាន និងក្រុមយុវជនចំនួន ២៥ នាក់ មកពី ១៥ ស្ថាប័ន ជិះកង់ចម្ងាយប្រមាណ ៦០០ គីឡូម៉ែត្រ ដែលជាព្រឹត្តិការណ៍ ១ ប្រើពេល ១១ ថ្ងៃ និងព្រឹត្ដិការណ៍ ១ ទៀត គឺ «តោះជិះកង់នៅជុំវិញបឹងតាមោក» រាជធានីភ្នំពេញរយៈចម្ងាយជិត ដោយប្រើពេល ១ ថ្ងៃ ដើម្បីទិវាបរិស្ថានពិភពលោក ឆ្នាំ ២០២២។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-11-1349-236219.html
ទីតាំងឡដុតធ្យូង និងរោងខុសច្បាប់ជាង ២០ កន្លែង ត្រូវបានសមត្ថកិច្ចរុះរើ និងកម្ទេចចោលនៅភ្នំឱរ៉ាល់
ក្រុមសកម្មជនបរិស្ថាននិយាយថា ទីតាំងឡដុតធ្យូង និងរោងខ្ទមខុសច្បាប់ជាង ២០ កន្លែង ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រុះរើ និងកម្ទេចចោល បន្ទាប់ពីម្ចាស់ទីតាំងឡដុតធ្យូងទាំងនោះ មិនអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដែលតម្រូវឱ្យបញ្ឈប់ជាបន្ទាន់ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-11-1830-236270.html
ក្រសួងបរិស្ថាន និងសសយកនឹងរៀបចំវេទិកាកេសរកូលជាតិនាសប្តាហ៍នេះដើម្បីផ្សព្វផ្សាយ ឱ្យសាធារណជនបានស្គាល់
ក្រសួងបរិស្ថានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញគ្រោងរៀបចំវេទិកាកេសរកូលជាតិលើកទី ២ នៅថ្ងៃទី ១១ ខែឧសភា នៅអគារខេមរានីរបស់សហព័ន្ធនេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-09-1100-236095.html
ភាពជាដៃគូរបស់ USAID-KOICA ដើម្បីពង្រឹងជំនាញដល់អ្នកជំនាន់ក្រោយផ្នែកជំងឺដែលឆ្លងពីសត្វទៅមនុស្សក្នុងប្រទេសកម្ពុជា
អ្នកជំនាញជំនាន់ក្រោយរបស់កម្ពុជាលើជំងឺដែលឆ្លងពីសត្វទៅមនុស្ស បានទទួលការពង្រឹងសមត្ថភាពដោយភាពជាដៃគូរវាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sgTCIx
ប្រទះឃើញខ្លារខិនញីឥណ្ឌូចិន នៅមណ្ឌលគិរី
ក្រុមស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន និងអង្គការ WWF នៅសប្តាហ៍នេះ បានបង្ហាញរូបថតដ៏កម្រមួយរបស់ខ្លារខិនញីឥណ្ឌូចិន ពីការអង្កេតតាមកាមេរ៉ារបស់ពួកគេ ដែលធ្វើឡើងនៅក្នុងព្រៃនៃវាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3LogT2S
មន្ត្រីផ្ដល់អនុសាសន៍ចំនួន ៥ ដើម្បីជោគជ័យលើការប្រើប្រាស់កាបូន
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានផ្តល់អនុសាសន៍ចំនួន ៥ ដើម្បីឱ្យទទួលបានជោគជ័យលើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ខណៈការរៀបចំយុទ្ធសាស្ដ្រនេះជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជាក្នុងឆ្នាំ ២០៥០ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-27-1032-235468.html
ខេត្តមណ្ឌលគិរីរៀបចំអភិរក្សតំបន់ព្រៃឈើនិងសួនសត្វ
អភិបាលខេត្តមណ្ឌលគិរី ណែនាំឲ្យមន្ត្រីធ្វើការស្តារឡើងវិញនូវព្រៃឈើយ៉ាងហោចណាស់ ១០០ហិកតា ដើម្បីបង្កើនចំនួនសត្វព្រៃ និងបង្កើតសួនសត្វ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ...
ទិត្យ គង្សនូវ
https://bit.ly/37NiZdZ
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំងដាំកូនឈើ ២៤ ០០០ ដើមទៀត ដើម្បីស្តារព្រៃលិចទឹកបឹងទន្លេសាប
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៥ មេសា បានដាំដើមឈើចម្រុះចំនួន ២៤ ០០០ ដើមបន្ថែមទៀត ដើម្បីស្តារឡើងវិញនូវព្រៃលិចទឹក ក្នុងតំបន់ ៣ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-0953-235383.html
មន្ត្រីប្រទះឃើញកូនផ្សោត ១ ក្បាលថ្មី ងាប់នៅផ្នែកខាងលើនៃអន្លង់កាំពី
កូនផ្សោតញី ១ ក្បាលត្រូវបានក្រុមឆ្មាំទន្លេនៃតំបន់អភិរក្សអន្លង់ផ្សោតកាំពីប្រទះឃើញងាប់អណ្ដែតទឹកតាមដងទន្លេមេគង្គកាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ នៅក្នុងភូមិសាស្ត្រ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-26-1027-235395.html
អភិបាលខេត្តឱ្យមន្ត្រីជំនាញបង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃ
អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានណែនាំដល់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃស្រែពករកទីតាំងសមរម្យសម្រាប់បង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃដែលអាចឈានដល់ការបង្កើតសួនសត្វព្រៃសម្រាប់បម្រើដល់ភ្ញៀវទេសចរមើលកម្សាន្ត។ នេះបើតាមការឱ្យដឹងពីលោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យខេត្តមណ្ឌលគិរី។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-1433-235392.html
អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាលបង្កើតក្រុមការងារដើម្បីការពារសត្វត្រយ៉ង
អង្គការក្រៅរដ្ឋាភិបាលមួយក្រុម និងក្រសួងបរិស្ថានបានរួមកម្លាំងគ្នាបង្កើតក្រុមការងារសត្វត្រយ៉ងកម្ពុជា ដើម្បីការពារ និងអភិរក្សប្រភេទសត្វស្លាបទឹកនេះ ដោយសារប្រទេសនេះជាកន្លែងចុងក្រោយបង្អស់ដែលសត្វស្លាបអាចត្រូវបានរកឃើញនៅលើពិភពលោក។ ...
សុ៊ន មិនា
https://www.khmertimeskh.com/501061778/ngos-govt-set-up-working-group-to-protect-ibis/
ធនធានសត្វព្រៃ និងរុក្ខជាតិត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី
ក្រុមអ្នកស្រាវជ្រាវកំពុងប្រារព្ធការរកឃើញសត្វព្រៃ និងប្រភេទរុក្ខជាតិកម្រមួយចំនួនធំ ក៏ដូចជាទឹកធ្លាក់ក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងខេត្តមណ្ឌលគិរី។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501059227/wealth-of-wildlife-and-plants-discovered-in-mondulkiri-says-moe/
ក្រពើកម្រដែលគេលែងចូលព្រៃក្នុងប្រទេសកម្ពុជា បង្កើនក្តីសង្ឃឹមសម្រាប់ការអភិរក្សសត្វល្មូន
ក្រពើសៀម ឬ Crocodylus siamensis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាសត្វជិតផុតពូជដែលមានចំនួនប្រហែល២៥០ ក្បាលដែលត្រូវបានគេប៉ាន់ស្មានថាកំពុងរស់រានមានជីវិតនៅក្នុងទន្លេនៃប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DRadY3
គម្រោងព្រៃឡង់បៃតងការពារត្រពាំងជាង ១០០ ក្នុងដែនជម្រកសត្វព្រៃ
គម្រោងព្រៃឡង់បៃតងកំពុងការពារត្រពាំងដែលមានហានិភ័យខ្ពស់ជាង ១០០ ត្រពាំង នៅក្នុងដែនជម្រកសត្វព្រៃ ព្រះរកា គូលែនព្រហ្មទេព ឆែប និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ចាប់ពីដើមខែកុម្ភៈ ដល់ចុងខែឧសភា ខណៈក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធកំពុងបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ ដើម្បីផ្តល់សុវត្ថិភាពបន្ថែមដល់សត្វព្រៃ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-0938-234182.html
សត្វស្លាបនៅតំបន់អភិរក្សរាប់រយក្បាលបានងាប់ ដោយសារអាកាសធាតុក្ដៅ
សត្វស្លាបរាប់រយក្បាលត្រូវបានប្រទះឃើញឈឺងាប់នៅតំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយសារកត្តាអាកាសធាតុក្តៅ ខណៈមន្ត្រីជំនាញបានដើរប្រមូលសត្វងាប់ទាំងនោះទៅកប់ចោលដើម្បីបញ្ចៀសក្លិនស្អុយរាលដាលទៅសត្វផ្សេងទៀត។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-30-1336-234134.html
រដ្ឋាភិបាលជំរុញឱ្យការពារដំរី និងជម្រករបស់ពួកគេ
អ្នកអភិរក្សសត្វដំរីក្នុងខេត្តមណ្ឌលគិរី អំពាវនាវដល់រដ្ឋាភិបាលឲ្យការពារសត្វដំរី និងថែរក្សាព្រៃឈើ។ ការអំពាវនាវនេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការសម្លាប់ដំរីសម្រាប់ភ្លុករបស់វា និងផ្នែកផ្សេងៗទៀត។ ...
សុត គឹមសឿន
https://www.khmertimeskh.com/501050336/government-urged-to-protect-elephants-and-their-habitats/
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានប្រកាសជាផលិតផល GI
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្នុងគោលដៅផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់គុណភាពសម្បកវេចខ្ចប់ និងកេរ្តិ៍ឈ្មោះ ព្រមទាំងបង្កើនចង្វាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាជន។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-28-1136-233973.html
បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់ចំនួន ៨០០ ករណីត្រូវបានរាយការណ៍កាលពីឆ្នាំមុន
បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់មានចំនួន ៨១១ ករណីដែលត្រូវបានរាយការណ៍កាលពីឆ្នាំមុន ហើយក្នុងចំណោម ៣២០ ករណីដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើត្រូវបានពិន័យ ខណៈដែល ៤៩១ ករណីផ្សេងទៀតត្រូវបានបញ្ជូនទៅតុលាការ។ ...
ក្រុមការងាររដ្ឋបាលព្រៃឈើភេទរុក្ខជាតិ កេសរកូលព្រៃ នៅខេត្តសៀមរាប
មន្ត្រីក្រុមការងាររដ្ឋបាលព្រៃឈើកំពុងបន្តធ្វើការស្រាវជ្រាវប្រភេទរុក្ខជាតិកេសរកូលព្រៃ (អ័រគីដេ) នៅក្នុងខេត្តសៀមរាប ខណៈរកឃើញចំនួន ១៨០ ប្រភេទកាលពីសប្តាហ៍មុន នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយក្នុងស្រុកវ៉ារិននៃខេត្តសៀមរាប។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-22-1408-233637.html
ហ្វូងដំរី៨ក្បាលត្រូវបានគេប្រទះឃើញក្នុងដែនជម្រកស្រែពក
ដំរីមួយហ្វូងចំនួនប្រាំបីត្រូវបានប្រទះឃើញដោយអ្នកអភិរក្សមកពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF កាលពីម្សិលមិញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ ...
សុន មិនា
https://bit.ly/3qCK6Pt