ព័ត៌មាន​

សត្វ​ទោច​ជិត​ផុត​ពូជ​ត្រូវ​បាន​ដោះ​លែង​ទៅ​ក្នុង​ព្រៃ​

ជា​ផ្នែក​មួយ​នៃ​គម្រោង​រៀបចំ​ឡើង​វិញ​នៃ​ព្រៃ​ជុំវិញ​ប្រាសាទអង្គរវត្ត​ សត្វ​ទោច​មួយគូ​ដែល​ជិត​ផុត​ពូជ​ត្រូវ​បាន​ដោះ​លែង​កាលពី​ម្សិលមិញ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ រដ្ឋបាល​ព្រៃឈើ​ និង​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​។​ នេះ​គឺជា​គូ​ទី​ ៣​ នៃ​សត្វ​ទោច​ដែល ...

សែន ដាវិដ
https://www.khmertimeskh.com/50740974/endangered-gibbons-released-into-the-wild/

សត្វ​ខ្ទីង​ដ៏​កម្រ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​

មន្ត្រី​អនុរក្ស​មក​ពី​ទីស្នាក់ការ​កណ្តាល​ក្នុង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​ភាគ​ខាងត្បូង​ និង​មន្ត្រី​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​រក​ឃើញ​សាច់សត្វ​ដែល​បាន​មក​ពី​សត្វ​ខ្ទីងដ៏​កម្រ​នៅ​ក្នុង​តំបន់​ភ្នំ​ក្រ​វ៉ា​ញ​នៃ​ឧទ្យាន ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/rare-gaur-found-dead-national-park

​ក្រសួង​បដិសេធ​ការ​អះអាង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស​

​កាលពី​ម្សិលមិញ​ក្រសួងបរិស្ថាន​ បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​អះអាង​របស់​សម្ព័ន្ធភាព​សត្វព្រៃ​ថា​ព្រៃកោងកាង​ជាង​ ២០០​ ហិ​កតា​ត្រូវ​បាន​គេ​ឈូស​ឆាយ​នៅ​ខាងក្នុង​តំបន់​ការពារ​ក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ខេត្តកោះកុង​។​ ...

ឃួន ណារីម
https://www.khmertimeskh.com/50720988/ministry-refutes-ngos-claim-about-cleared-protected-forest/

ក្រុម​ល្បាត​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​រក​ឃើញ​សត្វ​ស្លាប​ងាប់​ និង​ឧបករណ៍​អន្ទាក់​ខុសច្បាប់​

​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​ បាន​និយាយ​ថា​គ្រោងឆ្អឹង​របស់​ម៉ា​ទី​ន​ហ្សា​ក​ក្រហម​ ត្រូវ​បាន​រក​ឃើញ​ដោយ​អនុរក្ស​នៅ​ស្ថានីយ៍​ថ្ម​រូង​ខេត្តកោះកុង​ ពេល​ល្បាត​រយៈពេល​ ៣​ ថ្ងៃ​ថ្មីៗ​នេះ​។​ ក្នុង​កំឡុង​ពេល​ល្បាត​ ក្រុម​ល្បាត​បាន​ដោះ​លែង​មាន់ព្រៃ​ចំនួន ...

រី សុចាន់
https://www.phnompenhpost.com/national/wildlife-alliance-patrol-uncovers-dead-muntjac-illegal-equipment

កម្លាំង​អនុរក្ស​ និង​អង្គការ​រឹបអូស​សាច់​ឈ្លូស​ ៤០​ គីឡូ​ និង​សម្ភារ​ខុសច្បាប់​ជា​ច្រើន​

ក្នុងអំឡុងពេល​ប្រមាណ​ ១​ ស​ប្ដា​ហ៍​ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​ រវៀង​ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife​ Alliance)​ បាន​ដើរ​ល្បាត​ក្នុង​តំបន់​ការពារ​សត្វព្រៃ​រវៀង​ ហើយបាន​រឹបអូស​សាច់សត្វ​ព្រៃ​ សម្ភារៈ​ និង​សំណង់​ខុសច្បាប់​ជា​ច្រើន​ ដែល​ជា​ការ​គំរាមកំហែង​ដល់​ជីវិត ...

សុទ្ធ គឹមសឿន
https://bit.ly/3a73klV

អង្គការ​សត្វព្រៃ​ព្រមាន​អំពី​ការ​បរិភោគ​សាច់សត្វ​ព្រៃ​

​កាលពី​ម្សិលមិញ​អង្គការ​សត្វព្រៃ​ចំនួន​ ២​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ដោយ​អំពាវនាវ​ ឱ្យ​ ពលរដ្ឋ​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ និង​ការ​ប្រើប្រាស់​សត្វព្រៃ​ខុសច្បាប់​ចំ​ពេល​មានការ​ភ័យ​ខ្លាច​នៃ​ការ​រាតត្បាត​វីរុស​កូ​រូ​ណា​។​ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ...

សែន ដាវិដ
https://www.khmertimeskh.com/50685778/virus-prompts-warning-of-meat-consumption

សត្វព្រៃ​ ៥២៦ ​ក្បាល​ ដែល​ចាប់បាន​ពី​ឈ្មួញ​កំពុង​ត្រូវបាន​ព្យាបាល និង​ថែបំប៉ន

សត្វព្រៃ​ចំនួន​ ៥២៦ ​ក្បាល​ ដែល​ត្រូវបាន​ក្រុមមន្ត្រី​អង្គការ​សង្គ្រោះ​ជីវិត​សត្វព្រៃ Wildlife Alliance សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ រំដោះ​ចេញពី​ទីតាំង​ប្រមូល​ទិញ និង​ស្តុក​សត្វព្រៃ ១ ​កន្លែង​នៅ​ភូមិ​ភ្នាម សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​កំពុង​ស្ថិត​ក្រោម ការព្យាបាល និង​ថែបំប៉ន​ដោយ​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល ...

ឃុត សុភចរិយា
https://bit.ly/2snSnvF

មន្ត្រី​ឧទ្យានុរក្ស​បាន​រើ​អន្ទាក់​ជាង​ ២០០ ​ចេញពី​តំបន់​ការពារ​សត្វព្រៃ​អារ៉ែង

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance Cambodia) ​បាន​ឲ្យ​ដឹងថា កាលពី​សប្ដាហ៍​មុន មន្ត្រី​ឧទ្យានុរក្ស​បាន​ចុះ​ដកហូត​អន្ទាក់​ដាក់​សត្វព្រៃ​ចំនួន​ជាង​​ ២០០ ​អន្ទាក់​នៅក្នុង​តំបន់​អារ៉ែង​។ មន្ត្រី​បរិស្ថាន​ខេត្តកោះកុង​បាន​លើកឡើង​ថា ជ្រូកព្រៃ​គឺជា​សត្វ​រងគ្រោះ​ច្រើន​ជាងគេ ដោយសារ​អន្ទាក់​ទាំងនោះ​។ ទំព័រ​ហ្វេសប៊ុក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចុះផ្សាយ​នៅ​ថ្ងៃទី ...

ខន សាវិ
https://bit.ly/2FH973W

សមត្ថកិច្ច ​និង​អង្គការ​សត្វ​ព្រៃ ​រឹប​អូស​រទេះ​គោ​ដឹក​ឈើ ​១០ គ្រឿង

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) បាន​បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ និង​​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល ដោយ​រឹប​អូស​រទេះ​​គោ​ចំនួន ១០ ​គ្រឿង រណារ​យន្ត​ចំនួន ១១ គ្រឿង និង​ឧបករណ៍​ជាច្រើន​ប្រភេទ ...

សុទ្ធ គឹមសឿន
https://bit.ly/35goLOf

មន្ត្រី​ឧទ្យានុរក្ស និង​អង្គការ​ការពារ​សត្វព្រៃ​ បង្ក្រាប​ការដាក់​មង​ចាប់​សត្វ​ស្លាប

មង​ចាប់​សត្វ​ស្លាប​ប្រវែង​ ៣ ២០០ ​ម៉ែត្រ​បន្ថែមទៀត​ ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ល្បាត​ស្ទឹងព្រាត់ រួម​សហការ​ជាមួយ​ក្រុម​ឧទ្យានុរក្ស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ការពារ​សត្វព្រៃ (Wildlife Alliance) រុះរើ និង​ដកហូត​នៅក្នុង​ពេល​ដែល​ពួកគេ​បាន​រួម​គ្នា​ចុះ​ល្បាត ហើយ​ប្រទះឃើញ​គេ​ដាក់ពង្រាយ​នៅលើ​វាលស្មៅ​នៃ​តំបន់​ព្រៃកោងកាង​ដែល​ស្ថិតនៅ ...

ឃុត សុភចរិយា
https://bit.ly/2O5n7t7

សាច់សត្វ​ព្រៃ​ជាង​ ៧០ ​គីឡូ​ ត្រូវ​បាន​រឹបអូស ខណៈ​ឈ្មួញ​រត់គេច

សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្លាំង​កងរាជ​អាវុធហត្ថ និង​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​បានលុង​កាលពី​ថ្ងៃ​អាទិត្យ បាន​ឆ្មក់​ចូល​បង្ក្រាប​ចាប់​រឹបអូស​សាច់​សត្វព្រៃ​បាន​ជាង​ ៧០ ​គីឡូក្រាម​ពី​ក្នុង​ផ្សារ​បានលុង ប៉ុន្តែ​មិនមាន​ឈ្មួញ​ជួញដូរ​សាច់សត្វ​ព្រៃ​ណា​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន ...

ឃុត សុភចរិយា
https://bit.ly/2lzjjoa

ខ្លាធំ​វ័យ​ចំណាស់​ ​១ ​ក្បាល ​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​បាន​ងាប់​

ខ្លា​ដំបង ​ឬ​ខ្លាធំ​មួយ​ក្បាល​អាយុ ២១ ឆ្នាំ ​នៅ​ក្នុង​ឧទ្យាន​សួន​សត្វ ​និង​មជ្ឈមណ្ឌ​ល​​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ បាន​ងាប់​កាល​ពី​ថ្ងៃទី ៨ ខែ សីហា ដោយសារ​មាន​វ័យ​ចំណាស់​ និង​​កើត​ជំងឺ​មហារីក​ក្នុង​មាត់។ មន្ត្រី​​និយាយ​ថា សត្វ​ខ្លា​ដំបង​ឈ្មោះ ​ម៉ាប់ ​ដែល​ងាប់​នេះ ...

ខន សាវិ
https://bit.ly/2TSWUPO

មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

លោក​ សេង ​ប៊ុណ្ណា ​អនុប្រធាន ​និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ចេញ​​ដីកា​កាល​ពី​ថ្ងៃទី ​៩ ​សីហា​ ​ប៉ុន្តែ​​ភ្នំពេញ​ប៉ុស្ដិ៍ ​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ សាល​ដីកា​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សមត្ថកិច្ច​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2MVIJIu

អង្គការ​មួយ​​ព្រមាន​ពីការ​ផុត​ពូជ​ជីវ​ចម្រុះ​ និង​សត្វព្រៃ​បើ​មិន​មាន​ក្រុម​ឧទ្យានុរក្ស

អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រួម​ទាំង​​កម្ពុជា​ផង​ដែរ​ ​គឺជា​តំបន់​ចំណុច​កណ្ដាលនៃ​ការ​កើន​ឡើង​នូវ​​ការគំរាម​កំហែង​ និង​វិបត្តិ​នៃ​ការ​ផុត​ពូជ​នូវ​ជីវ​ចម្រុះ​ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀតរបស់​ពិភព​លោក ហើយ​ប្រសិនបើ​គ្មាន​​ក្រុម​ឧទ្យានុរក្ស​ទេ នោះ​ក៏ ...

ខន សាវិ

គ្រោង​លែង​ខ្លា​ធំ ៦ ក្បាល​ ចូល​ដែន​ជម្រក​សត្វព្រៃ​ស្រែពក

នៅក្នុង​ឆ្នាំ ២០​២​​២ ខាង​មុខ កម្ពុជា​នឹង​លែង​សត្វ​ខ្លាធំ​ចំនួន ៦ ក្បាល​ ដែល​នាំ​ពី​ប្រទេស​ឥណ្ឌា​ចូលទៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​បច្ចុប្បន្នមន្ត្រី​ និង​អង្គការពាក់​ព័ន្ធ​ខាង​ការពារ​សត្វ​ព្រៃកំពុង​ជំរុញ​ការផ្សព្វ​ផ្សាយ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការ​អភិរក្ស​សត្វ ...

ខន សាវិ
https://bit.ly/2ZnfWQo

២ ឆ្នាំ​ ចាប់​ម៉ាស៊ីន​អារ​ឈើ​បាន ២ ៣០០ គ្រឿង

គ្រាន់​តែ​ក្នុង​រយៈ​ពេល ២​ ឆ្នាំ គឺ​ក្នុង​ឆ្នាំ ២០១៧ និង​ក្នុង​ឆ្នាំ ២០១៨ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) បាន​ចាប់​​ម៉ាស៊ីន​អារឈើខ្នាតតូច​​ ចំនួន ២ ៣០០ គ្រឿង ពី​​ក្រុម​ជន​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់រួមទាំ​ង​​​អន្ទាក់​សត្វព្រៃ គ្រឿង​​ចក្រចូក និងឈូសឆាយ និងម៉ាស៊ីន​អារឈើខ្នាតធំ មួយ​ចំនួនទៀត ត្រូវបាន​រឹបអូស​ នៅ​ក្នុង​តំបន់​ការពារ​ព្រៃឈើ​ជួរភ្នំ​ក្រវាញ​ខាងត្បូង។ ...

ខន សាវិ
https://bit.ly/2Y2FFjD

មន្ត្រីថា​ អន្ទាក់​ជា​ឧបករណ៍​បង្ក​វិនាសកម្ម​សត្វព្រៃ​ដ៏​សាហាវ

ក្រុម​អភិ​រក្ស​សត្វ​ព្រៃ​ និង​ជីវចម្រុះ​បាន​ចាត់​ទុក​អន្ទាក់​ជា​ឧបក​រណ៍​​ដែល​បង្ក​វិ​នាស​កម្ម​យ៉ាង​ស្ងប់​ស្ងាត់​បំផុត​ក្នុង​ការ​សម្លាប់​សត្វ​ព្រៃ​ដោយ​មិន​ត្រឹម​តែ​ប្រភេទ​សត្វ​ស្លាប​នោះ​ទេ​ សូម្បី​តែ​សត្វ​ខ្លា​ធំ​ ខ្លា​ឃ្មុំ ...

ឃុត សុភចរិយា
https://bit.ly/2PHUCRD

អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្តល់​ប្រាក់​សំណង​ដល់​កសិករ​ចំនួន​ ៣,០០០​ ដុល្លារ​សម្រាប់​ការ​កាប់​ដើមឈើ​

គ្រួសារ​កសិករ​មួយ​បាន​យល់ព្រម​ទទួល​បាន​សំណង​ចំនួន​ ៣,០០០​ ដុល្លារ​ពី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ បន្ទាប់​ពី​វា​បាន​ជម្រះ​ដើមឈើ​ហូប​ផ្លែ​របស់​គ្រួសារ​នៅ​ក្នុងស្រុក​កោះកុង​ ខេត្តកោះកុង​។​ អ្នកស្រី​ យ៉ង​ តា​យ​ ភរិយា​កសិករ​ឈ្មោះ​ សេង​ ធេ​ត​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50549485/ngo-to-pay-farmer-3000-for-cutting-down-trees-2/

ក្រុម​អភិរក្ស​សត្វ​ព្រៃ ថា​សួនសត្វ​សាហ្វារី ប្រើ​អំពើ​ឃោរឃៅ​លើ​សត្វ

ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​បាន​ចាត់ទុក​ការ​បង្វឹក​សត្វ​របស់​ក្រុម​អ្នក​ថែរក្សា​សត្វ​នៃ​សួនសត្វ Safari World ថា​ជា​ទង្វើ​ព្រៃផ្សៃ​ប្រឆាំង​នឹង​សត្វ ហើយ​ថា​សួន​សត្វ​ដ៏ធំ​បំផុត​នៅ​ភ្នំពេញ​មួយ​នេះ​រៀបចំ​ឡើង​សម្រាប់​បម្រើ​ឲ្យ​តែ​ការសប្បាយ​ដោយ​ពុំ​គិត​ដល់​ការងារ​អភិរក្ស​សត្វ ...

ឃុត សុភចរិយា
https://bit.ly/2Q3NH4A

សត្វ​ខ្ទីង​នៅ​ភ្នំ​តាម៉ៅ ​កើត​បាន​កូន​មួយទៀត បន្ទាប់ពី​នាំ​បា​ពី​ប្រទេស​បារាំង​មក​បង្កាត់

មេខ្ទីង​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​បាន​កើត​កូនឈ្មោល​ ១ ​ក្បាល​ទៀត បន្ទាប់ពី​ត្រូវ​បាន​នាំ​មកពី​ភូមិភាគ​ឦសាន​នៃ​កម្ពុជា​កាលពី​ ៧ ​ឆ្នាំ​មុន​ដើម្បី​បង្កាត់​ពូជ​ជាមួយ​ខ្ទីង​ឈ្មោល​នាំ​មក​ពី​សួនសត្វ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​សម្រាប់​កម្មវិធី​បង្កាត់​ពូជ​សត្វព្រៃ​នៃ​ឧទ្យាន សួន ...

ឃុត សុភចរិយា
https://bit.ly/2O85DOM

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LGB7G
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!