ថាមពល
ឥន្ធនៈសម្រាប់ចម្អិនអាហារ
ឥន្ធនៈសម្រាប់ចម្អិនអាហារ

អុស និងធ្យូង គឺជាប្រភពថាមពលចម្បង សម្រាប់ទាំងលក្ខណៈគ្រួសារ និងលក្ខណៈសហគ្រាសខ្នាតតូច និងមធ្យមជាច្រើន (SME) ដូចជា ឧស្សាហកម្មឡឥដ្ឋ និងក្បឿង ជាដើម។ លទ្ធផលជំរឿនឆ្នាំ ២០០៨ បានបង្ហាញថា គ្រួសារកម្ពុជា ៩១ ភាគរយ ប្រើប្រាស់ជីវៈម៉ាស់ជាថាមពលចម្បង សម្រាប់ចម្អិនអាហារដែលក្នុងនោះផងដែរ ការប្រើប្រាស់អុសមាន ៨៤ ភាគរយ និង ការប្រើប្រាស់ធ្យូងមាន ៧ ភាគរយ។ ...