រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
អង្គការក្រៅរដ្ឋាភិបាលត្រូវបំពេញកាលបរិច្ឆេទកំណត់
អង្គការក្រៅរដ្ឋាភិបាលសំខាន់ៗកាលពីម្សិលមិញបាននិយាយថា ពួកគេកំពុងព្យាយាមអនុវត្តតាមច្បាប់ថ្មីស្តីពីអង្គការ និងធ្វើឱ្យទាន់ថ្ងៃផុតកំណត់របស់ក្រសួងមហាផ្ទៃដើម្បីដាក់ជូននូវរបាយការណ៍នៅចុងខែកញ្ញា។ ...
ឃួន ណារីម
http://www.khmertimeskh.com/5079234/ngos-meet-deadline/
ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសម្រាប់កសិដ្ឋានចិញ្ចឹមត្រី
អ្នកវិនិយោគក្នុងគម្រោងចិញ្ចឹមត្រីសមុទ្រខ្នាតធំដំបូងគេនៅខេត្តព្រះសីហនុ ដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមេសា ត្រូវបានស្នើឲ្យដាក់ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានទៅក្រសួងបរិស្ថាន មុនពេលដែលអាចចាប់ផ្តើមប្រតិបត្តិការបាន ...
ជា វណ្ណៈ
http://www.khmertimeskh.com/5079194/eia-study-marine-fish-farm/
ផលិតផលក្នុងស្រុកទទួលបានការជំរុញពីក្រសួង
ក្រសួងចំនួនបួនកំពុងជំរុញអ្នកផលិតក្នុងស្រុក ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ឲ្យលើកកំពស់គុណភាព ស្តង់ដារ និងការវេចខ្ចប់របស់ពួកគេ និងផ្តល់ស្លាកត្រឹមត្រូវដល់ផលិតផល ដើម្បីធ្វើឲ្យផលិតផលក្នុងស្រុកកាន់តែមានភាពទាក់ទាញទៅនឹងផ្សារទំនើប ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5079195/local-products-get-ministries-boost/
លោក ស ខេង ថារដ្ឋាភិបាលសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពនៅកម្ពុជា
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពរបស់គេនៅលើទឹកដីកម្ពុជាជាបន្តទៀត។ ទន្ទឹមនឹងអង្គការនេះបានចេញសេចក្តីប្រកាសព័ត៌មាននៅក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនេះដែរ ដោយបានសម្តែងការសោកស្តាយ និងសុំទោសចំពោះការប៉ះពាល់និងឈឺចាប់របស់កម្ពុជា។ ...
គង់ មេត្តា និង ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2v1b9Ja
ថាមពលពន្លឺព្រះអាទិត្យនឹងដាក់ឲ្យដំណើរការនៅបាវិត
គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំដំបូងនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បង ប៉ុន្តែត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅចុងខែនេះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5079197/solar-power-set-shine-bavet/
ត្រីរាជដែលជិតផុតពូជត្រូវបានលែងក្នុងបឹងធម្មជាតិ
កូនត្រីរាជ ២០០ ក្បាល ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុនាំយកទៅលែងក្នុងតំបន់អាចទឹកសាបធម្មជាតិ ក្បាលឆាយ និងតំបន់ទឹកសាប៣ផ្សេងទៀតក្នុងស្រុកព្រៃនប់កាលពីព្រឹកថ្ងៃអាទិត្យដើម្បីអភិរក្សពូជត្រីកម្រ និងជិតផុតពូជនេះឡើងវិញ។ ...
ឃុត សុភចរិយា
http://bit.ly/2ikY3Aw
អាជ្ញាធររឹបអូសសត្វរាប់រយក្បាល
ការសម្រុកចូលឆែកឆេរកាលពីថ្ងៃចន្ទ នៅផ្ទះស្ត្រីម្នាក់នៅក្នុងខេត្តព្រៃវែង បានរកឃើញសត្វរាប់រយក្បាលដែលស្លាប់ និងរស់ត្រូវបានគេដាក់លក់នៅក្នុងការជួញដូរសត្វព្រៃខុសច្បាប់។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5079229/authorities-seize-hundreds-animals/
មន្ត្រីរាជការនឹងទទួលបានប្រាក់ ១២ដុល្លារ សម្រាប់បុណ្យភ្ជុំបិណ្ឌ
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដែលផ្តល់ ១២ដុល្លារ ក្នុងមួយឆ្នាំ ជូនមន្រ្តីរាជការស៊ីវិលទាំងអស់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5078968/civil-servants-get-12-pchum-ben/
TRC ចង់បានការធានាស៊ីមកាត
និយ័តករទូរគមនាគមន៍កម្ពុជាបានអំពាវនាវដល់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តចំនួន៧ ឲ្យផ្តល់នូវការធានានៅត្រឹមថ្ងៃទី១ ខែកញ្ញា ថាពួកគេបានចុះបញ្ជីអតិថិជនរបស់ខ្លួនទាំងអស់ ដោយអនុលោមតាមបទបញ្ជាពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5078934/trc-wants-sim-guarantee/
NBC ពិន័យមីក្រូហិរញ្ញវត្ថុ១០ម៉ឺនដុល្លារ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះបានពិន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនបញ្ជាក់ឈ្មោះមួយនូវទឹកប្រាក់ ១០ ម៉ឺនដុល្លារ ដោយសារគ្រឹះស្ថាននោះមិនបានអនុវត្តតាមប្រកាសស្តីពីតម្លាភាពក្នុងការផ្តល់សេវាកម្ចី។ ...
ហ៊ គីមសាយ
http://bit.ly/2xhamQZ
អ្នកតស៊ូមតិគាំទ្រការបញ្ជូនម៉ុងតាញ៉ាទៅប្រទេសទី៣
ក្រុមអ្នកតស៊ូមតិការអារជនភៀសខ្លួន បានស្វាគមន៍ផែនការពីអង្គការសហប្រជាជាតិ ដើម្បីផ្តល់លំនៅថ្មីដល់អ្នកសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា ៣៦ នាក់ ទៅប្រទេសទីបី ប៉ុន្តែរដ្ឋាភិបាលកម្ពុជារហូតមកដល់ពេលនេះ នៅតែស្ងៀមស្ងាត់និងមិនសហការ។ ...
Erin Handley និង Ananth Baliga
http://bit.ly/2vQLz8t
កាសែតឌឹខេមបូឌាដេលីអាចនឹងត្រូវបិទទ្វារ
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃសៅរ៍ បានថ្លែងថា កាសែត ឌឹ ខេមបូឌាដេលី ដែលជាកាសែតភាសាអង់គ្លេស ប្រឈមមុខនឹងការបិទទ្វារ និងរឹបអូសទ្រព្យសម្បត្តិប្រសិនបើកាសែតនេះ ខកខានមិនបង់ពន្ធនៅត្រឹមថ្ងៃទី៤ ខែកញ្ញា ខណៈចំណាត់ការនេះ ហាក់បីដូចជាការតម្រង់ទិសដៅរបស់រដ្ឋាភិបាល ទៅលើអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2v51bmf
លក្ខខណ្ឌតម្រូវសម្រាប់ភ្នាក់ងារជ្រើសរើសពលករទៅជប៉ុន
យោងតាមក្រសួងការងារបានឱ្យដឹងថា ទីភ្នាក់ងារជ្រើសរើសពលករត្រូវតែបំពេញលក្ខខណ្ឌតម្រូវចំនួន ១០ និងមិនមានកំណត់ត្រាធ្វើខុសក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដើម្បីបញ្ជូនពលករកម្ពុជាទៅប្រទេសជប៉ុន។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078971/requirements-issued-agencies-eyeing-japan/
គណបក្សអំណាចខ្មែរបានស្នើឲ្យដាក់របាយការណ៍ទៅរដ្ឋាភិបាល
កិច្ចប្រជុំកាលពីម្សិលមិញ រវាងមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានបញ្ចប់ទៅដោយគណបក្សអំណាចខ្មែរត្រូវបានស្នើឲ្យធ្វើរបាយការណ៍ប្រចាំឆ្នាំដើម្បីឲ្យស្របទៅតាមច្បាប់គណបក្សនយោបាយ។ ...
មាស សុខជា
http://www.phnompenhpost.com/national/kpp-asked-submit-reports-government
កម្ពុជានឹងបង្កើតពន្ធនាគារអនីតិជនឆាប់ៗនេះ
អនុក្រឹត្យស្តីពី ការបង្កើតពន្ធនាគារសម្រាប់អនីតិជនដំបូងបង្អស់របស់ប្រទេសកម្ពុជានឹងត្រូវចេញនៅដើមខែកញ្ញានេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង្ស សូត បានប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Rhona Smith កាលពីថ្ងៃពុធ។ ...
Erin Handley
http://www.phnompenhpost.com/national/cambodia-soon-establish-juvenile-prison-social-affairs
នៅតែមិនទាន់មានការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េខាងត្បូង
បើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម កម្ពុជានៅមិនទាន់នាំចេញស្វាយទៅកូរ៉េខាងត្បូងនៅឡើយទេ បើទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅឆ្នាំ ២០១៥ ជាមួយភ្នាក់ងារនៅអាស៊ីបូព៌ាក៏ដោយ។ ...
សុខ ចាន់
http://www.khmertimeskh.com/5078690/still-no-mango-exports-south-korea/
សេចក្តីព្រៀងច្បាប់ស្តីពីបរិស្ថាននឹងត្រូវបានបញ្ចប់ឆាប់ៗនេះ
ច្បាប់ថ្មីស្តីពីបរិស្ថាន និងធនធានធម្មជាតិ នឹងត្រូវដាក់ជូនទៅរដ្ឋសភានៅចុងឆ្នាំនេះ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5078542/environment-law-draft-pipeline/
អគ្គនាយកដ្ឋានពន្ធដារ៖ វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិកត្រូវបង់ពន្ឋ
អគ្គនាយកដ្ឋានពន្ធដារបានអះអាងសាជាថ្មីកាលពីម្សិលមិញថា វិទ្យុអាស៊ីសេរី(RFA) និងសំឡេងសហរដ្ឋអាមេរិកវីអូអេ(VOA) នឹងតម្រូវឲ្យបង់ពន្ធ ដែលនេះផ្ទុយពីសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារីទ្ធ។ ...
Khmer Times
http://www.khmertimeskh.com/5078545/radio-tax-flip-flops/
កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ចិននៅក្នុងការងារ
មន្ត្រីក្រសួងបរិស្ថានបាននិយាយកាលពីម្សិលមិញថា ប្រទេសកម្ពុជា និងប្រទេសចិនជិតឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងនាំប្រទេសកម្ពុជាបោះជំហានកាន់តែខិតជិតទៅរកការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាវានឹងមិនត្រូវបានគេប្រើដំបូងដើម្បីជំរុញការផលិតអគ្គីសនីក៏ដោយ។ ...
Daphne Chen
http://www.phnompenhpost.com/national/chinese-nuclear-pact-works
អភិបាលក្រុងដាក់បញ្ជាឱ្យឆែកឆេរ ហាងបញ្ចាំទាំងអស់
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យអាជ្ញាធរនៅតាមខណ្ឌទាំង ១២ ត្រូវចុះឆែកឆេរហាងបញ្ចាំទាំងមានច្បាប់ និងអត់ច្បាប់ ដែលរកស៊ីពាក់ព័ន្ធនឹងបទល្មើសទទួលបញ្ចាំម៉ូតូ ឡាន និងសម្ភារមួយចំនួនទៀតឱ្យអស់នៅក្នុងរយៈពេលតែពីរសប្តាហ៍ ខណៈដែលក្នុងរយៈពេល ...
សុទ្ធ គឹមសឿន
http://bit.ly/2wRJVCe
NBC ដាក់ឱ្យដំណើរការប្រព័ន្ធជួញដូរអនឡាញ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះបានដាក់ឱ្យដំណើរការប្រព័ន្ធធ្វើប្រតិបត្តិការឧបករណ៍ហិរញ្ញវត្ថុតាមអនឡាញ ដែលជាប្រព័ន្ធថ្មីមួយផ្តល់ភាពងាយស្រួលជាងមុនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងភ្នាក់ងារប្តូរប្រាក់នៅពេលធ្វើការជាមួយ NBC ក្នុងគោលដៅជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារ។ ...
ហ៊ គីមសាយ
http://bit.ly/2uKL3tW
មន្ត្រីព្រមានពីជំងឺគ្រុនផ្តាសាយ
ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយក្នុងរដូវវស្សា ទោះបីជាមិនទាន់មានករណីផ្ទុះជំងឺដ៏ធ្ងន់ធ្ងរក៏ដោយ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078543/officials-flu-warning/
ថៃឃាត់ខ្លួនជនអន្តោប្រវេសន៍ជាង ៣០ នាក់
កម្មករជាង ៣០ នាក់ដែលបានចូលក្នុងប្រទេសថៃដោយខុសច្បាប់ដើម្បីរកការងារធ្វើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃចន្ទ នៅស្រុកអារញ្ញ ខេត្តស្រះកែវ ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078534/thais-detain-30-migrants/
ការព្យាករណ៍ពីព្យុះនាំមកនូវការប្រុងប្រយ័ត្នពីទឹកជំនន់
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានជំរុញអាជ្ញាធរមូលដ្ឋាន និងសាធារណជនអោយប្រុងប្រយ័ត្នចំពោះទឹកជំនន់ ដែលនឹងកើតមានឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ដែលគេរំពឹងថាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអាទិត្យ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078539/storms-forecast-brings-flood-alert/