រដ្ឋាភិបាល
លោក ស ខេង ឲ្យមន្ត្រីក្រោមឱវាទ ផ្ដល់សេវាឲ្យងាយស្រួលដល់ពលរដ្ឋដែលសុំកែតម្រូវអត្រានុកូលដ្ឋាន
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំទៅឲ្យស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ត្រូវប្រឹងប្រែងជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យទទួលបានសេវាកែតម្រូវ និងធ្វើមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋានឲ្យកាន់តែងាយស្រួល និងទូលំទូលាយដោយមិនគិតថ្លៃសេវាបង់ប្រាក់នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅ ...
ម៉ិច ដារ៉ា
https://bit.ly/34ZYpzW
ឯកអគ្គរដ្ឋទូត៖ គន្លឹះតម្លាភាពដើម្បីទាក់ទាញការវិនិយោគរបស់សហរដ្ឋអាមេរិក
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy កាលពីថ្ងៃចន្ទបានបើកកិច្ចប្រជុំជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីដើម្បីពិភាក្សាពីតំរូវការតម្លាភាពនៅក្នុងគម្រោងអភិវឌ្ឍន៍ដើម្បីទាក់ទាញការវិនិយោគរបស់អាមេរិកបន្ថែមទៀត។ លោក Murphy បានសរសេរនៅក្រោយជំនួប ...
ស៊ុន មេសា
https://www.khmertimeskh.com/50673427/transparency-key-to-attract-us-investments-ambassador
តុលាការឲ្យផ្អាកអាជីវកម្មមន្ត្រីយោធា ដែលចាក់ដីលុបសមុទ្រ
តុលាការខេត្តកោះកុងបានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នទៅលើអាជីវកម្មរបស់លោក ទុន ដៀត ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ ២) ហើយតម្រូវឲ្យកាយដីដែលបានចាក់លុបសមុទ្រនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងវិញ ដោយមានកិច្ចសហការពីសមត្ថកិច្ច ប៉ុន្តែនៅបន្ដនីតិវិធីច្បាប់បន្ថែមទៀត។ ការសម្រេចនេះ ...
ឡុង គីមម៉ារីតា
https://bit.ly/393Avqe
បណ្តឹងទំនាស់ដីធ្លី ២ ៧១៣ បានមកដល់ក្រសួង និងអាជ្ញាធរជាតិក្នុងឆ្នាំ ២០១៩ នេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក្នុងរយៈពេល ១ ឆ្នាំ ២០១៩ នេះបានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ខណៈសង្គមស៊ីវិល ...
សុទ្ធ គឹមសឿន
https://bit.ly/2Ql1TYt
ប្រជាពលរដ្ឋប៉ះពាល់ដោយការសង់ផ្លូវល្បឿនលឿន ស្នើររដ្ឋាភិបាលដោះស្រាយតាមតម្លៃទីផ្សារ
ប្រជាពលរដ្ឋជាង ១៣០គ្រួសារ រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ រងផលប៉ះពាល់ដោយសារការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានស្នើជាថ្មីដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការដោះស្រាយ និងសំណងលើផលប៉ះពាល់ដីធ្លីរបស់ពួកគាត់ទៅតាមតម្លៃទីផ្សារ ...
ប៉ិច សុធារី
https://bit.ly/2MtuHg5
អាជ្ញាធរខេត្តកោះកុងបញ្ច្រាសគម្រោងចាក់ដីលុបសមុទ្រ
កាលពីម្សិលមិញ អាជ្ញាធរខេត្តកោះកុងបានចាប់ផ្តើមកាយដីដែលចាក់លុបសមុទ្រ ដែលជាកម្មសិទ្ធិរបស់ឧត្តមសេនីយផ្កាយពីរនៅក្រុងខេមរភូមិន្ទ។ កាលពីថ្ងៃទី៣ ខែធ្នូ អាជ្ញាធរខេត្តបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងឧត្តមសេនីយ៍ទោ ទុន ដៀត អនុប្រធានទទួលបន្ទុកកិច្ចការព្រំដែន ...
ស៊ុន មេសា
https://www.khmertimeskh.com/50673041/koh-kong-authorities-reverse-reclamation-project
កម្ពុជា-កូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងប៊ូសាន
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងកាលពីម្សិលមិញ បានពិភាក្សាអំពីការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៊ូសានកាលពីខែមុនដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីម្សិលមិញបាន ...
ស៊ុន មេសា
https://www.khmertimeskh.com/50673093/cambodia-south-korea-to-implement-busan-agreements
កម្ពុជានិងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរយៈពេល ៥ ឆ្នាំ
ប្រទេសកម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចសហប្រតិបត្តិការការពារជាតិក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រួមទាំងការធានាសន្តិសុខ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន។ ...
តាំង វីដា
https://www.khmertimeskh.com/50673092/cambodia-and-vietnam-sign-five-year-defence-pact
លោក អ៊ិត សំហេង ជំរុញឲ្យបន្ដសហការល្អ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជំរុញឲ្យមានកិច្ចសហការគ្នាល្អបន្តទៀតរវាងរដ្ឋាភិបាល និងវិស័យឯកជនដើម្បីបង្កើនល្បឿនអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា ស្របពេលដែលមន្ត្រីសមាគមសហព័ន្ធនិយោជកកម្ពុជាក៏បានបង្ហាញពីលទ្ធផលនៃការចូលរួមដល់កំណើនសេដ្ឋកិច្ចផងដែរ ...
នៀម ឆេង
https://bit.ly/2ZifCDn
ផ្លូវល្បឿនលឿន ភ្នំពេញ - បាវិត កំពុងសិក្សាសាងសង់ជាថ្មី
សាជីវកម្មផ្លូវដែកចិនកំពុងធ្វើការសិក្សាពីលទ្ធភាពនៃការសាងសង់ផ្លូវល្បឿនលឿន ដែលភ្ជាប់ពីភ្នំពេញទៅនឹងទីក្រុងបាវិតជាប់ព្រំដែនប្រទេសវៀតណាម នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ...
ជា វណ្ណៈ
https://bit.ly/394bvix
ការចុះបញ្ជីពាណិជ្ជកម្មកើន ២៣ ភាគរយ ១១ ខែឆ្នាំនេះ
ចំនួនក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្មមានការកើនឡើងជាង ២៣ ភាគរយ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះឆ្លុះបញ្ចាំងពីដំណើរម៉ាក្រូសេដ្ឋកិច្ចល្អនៅឆ្នាំនេះ។ កាលពីចុងខែវិច្ឆិកា ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដែលគាំទ្រ ...
ធូ វិរៈ
https://bit.ly/377nRVD
លោកសខេងជំរុញឱ្យពលករចំណាកស្រុករាយការណ៍អំពីមេខ្យល់បោកប្រាស់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ជាថ្មីម្តងទៀតនូវការអំពាវនាវរបស់លោកកុំ ឲ្យ សាធារណជនចាញ់បោកការផ្សព្វផ្សាយបោកបញ្ឆោតដោយមេខ្យល់ដែលកេងចំណេញពីពលករចំណាកស្រុក ហើយលោកជំរុញឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីពួកមេខ្យល់ទាំងនោះ។ ...
តាំង វីដា
https://www.khmertimeskh.com/50672618/sar-kheng-urges-migrant-workers-to-report-fraudulent-brokers
បង់ក្លាដែសចង់បើកបេសកកម្មការទូតនៅភ្នំពេញ
ប្រទេសបង់ក្លាដែសកំពុងពិចារណាយ៉ាងមុតមាំក្នុងការបើកបេសកកម្មការទូតនៅទីក្រុងភ្នំពេញជំនួសឱ្យការគ្របដណ្តប់ការទូតនៅកម្ពុជារបស់ខ្លួនពីមូលដ្ឋាននៅទីក្រុងបាងកក។ ...
Raquel R Bacay
https://www.khmertimeskh.com/50672735/bangladesh-eyes-opening-diplomatic-mission-in-phnom-penh
សហគមន៍ និងក្រសួងបរិស្ថាន ចុះកិច្ចព្រមព្រៀងគ្រប់គ្រងធនធានធម្មជាតិ
តំណាងសហគមន៍មកពីតំបន់ការពារធម្មជាតិចំនួន ១២ ក្នុងចំណោម ១៩ មកពីដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមាក្នុងខេត្តមណ្ឌលគិរី បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិដោយមានមនុស្សជិត ១៣ ០០០ នាក់ ទទួលបានសិទ្ធិគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ពិធីចុះ ...
សុទ្ធ គឹមសឿន
https://bit.ly/2sRa8mS
CHRC បង្ហាញពីលទ្ធផលនៃបេសកកម្មនៅប្រទេសរុស្ស៊ី
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅប្រទេសរុស្ស៊ី ដែលជាកន្លែងដែលអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរត្រូវបាន ...
តាំង វីដា
https://www.khmertimeskh.com/50672564/chrc-highlights-outcome-of-mission-in-russia
សហរដ្ឋអាមេរិកបង្ហាញចំណាប់អារម្មណ៍លើវិស័យថាមពល
លោកឯកអគ្គរដ្ឋទូត Patrick Murphy បានសម្តែងនូវឆន្ទៈក្នុងការជំរុញវិនិយោគិនឯកជននៅសហរដ្ឋអាមេរិក ឱ្យ ធ្វើការជាមួយវិស័យប្រេង និងឧស្ម័ននៅប្រទេសកម្ពុជា ដរាបណាកម្ពុជាចង់សម្របសម្រួលការងារនេះជាមួយអាមេរិក។ ...
ស៊ុន មេសា
https://www.khmertimeskh.com/50671915/united-states-shows-interest-in-energy-sector
ទីភ្នាក់ងារ USAID ប្រកាសពីគំនិតផ្តួចផ្តើមគណនេយ្យភាពដ៏សំខាន់
ទីភ្នាក់ងារ USAID កាលពីម្សិលមិញបានប្រកាសពីគំនិតផ្តួចផ្តើមធំមួយដើម្បីពង្រឹងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈនៅតាមតំបន់ទីក្រុងចំនួន ៥ ។ ...
តាំង វីដា
https://www.khmertimeskh.com/50672321/usaid-announces-major-accountability-initiative
ប្រជាសហគមន៍សាអន្ទាក់ជាង ២០០ ដើម្បីសង្គ្រោះសត្វព្រៃ
ប្រជាសហគមន៍បានចុះល្បាតព្រៃរបស់ពួកគេនៅក្នុងខែធ្នូនេះ ដោយបានសាអន្ទាក់ជាង ២០០ អន្ទាក់ ដែលក្រុមព្រានបានលួចដាក់ចាប់សត្វព្រៃនៅក្នុងតំបន់សហគមន៍ព្រៃឈើប្រាំបីមុមនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាតំបន់ការពារព្រៃឈើត្រូវបានអនុញ្ញាតដោយក្រសួងកសិកម្ម ...
ឡុង គីមម៉ារីតា
https://bit.ly/2Q6OvqE
លោក ស ខេង ប្រកាសថា ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងបើកតាមធនាគារ ដើម្បីទប់ស្កាត់អំពើពុករលួយ និងព្រមានមន្ត្រីកុំរំលោភអំណាចដើម្បីប្រយោជន៍
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង ពីម្សិលមិញបានប្រកាសថា ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅឆ្នាំ ២០២០ នឹងបើកតាមប្រព័ន្ធធនាគារ ដើម្បីឲ្យមានតម្លាភាពដែលអាចទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់អ្នករត់ការបើកប្រាក់ខែឲ្យម្ចាស់សាមីក្នុងបំណងយកភាគរយ ហើយព្រមានថា មន្ត្រីមិនត្រូវប្រើអំណាចរំលោភទៅលើអំណាចដើម្បី ...
ម៉ិច ដារ៉ា
https://bit.ly/2QblhH9
ក្រុមហ៊ុនប្រេងអេមីរ៉ាតអារ៉ាប់រួម មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Muba-dala Petroleum ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយរបស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម បានមកស្វែងរកឱកាសវិនិយោគលើវិស័យប្រេងនៅកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ លោក ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបង្ហាញចំណាប់អារម្មណ៍នេះកើតមានឡើង ...
ធូ វិរៈ
https://bit.ly/36wHNks
ក្រុមជនជាតិភាគតិច ដាក់ញត្តិទាក់ទងនឹងការវាស់វែងព្រំដីនៅភ្នំដោះក្រមុំ
តំណាងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីបានបដិសេធចំពោះការបោះបង្គោល និងការវាស់វែងព្រំប្រទល់ដីនៃមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំរបស់មន្ត្រីខេត្តនេះកាលពីដើមខែធ្នូ ដោយពួកគេយល់ថា មិនមានភាពត្រឹមត្រូវ ប៉ុន្តែមន្ត្រីខេត្តថា ករណីនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ។ តាមញត្តិរបស់តំណាងជនជាតិ ...
ឡុង គីមម៉ារីតា
https://bit.ly/2PGQP7C
គយ និងរដ្ឋាករព្រមានចាត់ការតឹងរ៉ឹង ជនប្រើយានយន្តឥតពន្ធ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះជនមួយចំនួនដែលប្រើប្រាស់យានយន្តឥតពន្ធ និងកែច្នៃខុសបច្ចេកទេស ក្រោយពីសមត្ថកិច្ចបានធ្វើការអប់រំ និងផ្សព្វផ្សាយ ប៉ុន្តែនៅតែមានជនមួយចំនួន ប្រើប្រាស់យានយន្ដឥតពន្ធ និងកែច្នៃខុសបច្ចេកទេសដដែល។ លោក គុណ ញឹម អគ្គនាយកនៃ ...
វ៉ន ដារ៉ា
https://bit.ly/38A9WsH
ក្រសួងការបរទេសបានដាក់ការឆ្លើយតប ចំពោះរបាយការណ៍គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹង EBA កាលពីថ្ងៃម្សិលមិញ
កម្ពុជារំពឹងថា សហភាពអឺរ៉ុបនឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ EBA និងផលប៉ះពាល់លើកម្មករជិត ១ លាននាក់ នៅកម្ពុជាក្នុងករណីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ។ កាលពីថ្ងៃព្រហស្បតិ៍ទី ១២ ធ្នូ ម្សិលមិញក្រសួងការបរទេសបានដាក់ការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះ ...
នៀម ឆេង
https://bit.ly/2PftD1g
លោក សាយ សំអាល់ អំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ផ្តល់ថវិកាដល់មូលនិធិអាកាសធាតុបៃតង
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ កាលពីថ្ងៃពុធ បានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ បង្កើនការផ្តល់ថវិកាហិរញ្ញវត្ថុលើមូលនិធិអាកាសធាតុបៃតង មូលនិធិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងមូលនិធិបន្សាំ ដើម្បីឆ្លើយតបនឹង ...
ប៉ិច សុធារី
https://bit.ly/35hqi7p