រដ្ឋាភិបាល
ការប្រឆាំងអំពើពុករលួយ
ប្រទេសកម្ពុជាមានភាពប្រសើរឡើងនៅក្នុងសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ
ប្រទេសកម្ពុជាទទួលបានពិន្ទុ ២១ លើ ១០០ លើសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិសម្រាប់ឆ្នាំ ២០២០ ដែលជាការរីកចម្រើនមួយពិន្ទុលើពិន្ទុកាលពីឆ្នាំមុន។ ...
Brian Badzmierowski
https://www.khmertimeskh.com/50808341/cambodia-improves-in-corruption-perceptions-index/
ACU ទទួលបានឯកសារប្រកាសទ្រព្យជិត ២ ម៉ឺនច្បាប់ ខណៈអ្នកនៅសល់មានប្រមាណ ៣០%
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលជិត ២ ម៉ឺនច្បាប់ ដែលស្ថាប័ននេះបានទទួលពីមន្ត្រីនៅក្រសួង ស្ថាប័ន និងខេត្តមួយចំនួនក្នុងរយៈពេល ១០ ថ្ងៃ នៃការចាប់ផ្តើមទទួលពាក្យកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១០ ខែមករា ក៏ប៉ុន្តែ ...
នៅ ស៊ីវុត្ថា
http://bit.ly/2XCHsdj
មន្ត្រីចំនួន ៥ នាក់កំពុងរងការចោទប្រកាន់ពីបទចាប់យកដីធ្លី
ចៅក្រមព្រះរាជអាជ្ញារងមន្ត្រីជាន់ខ្ពស់យោធា ២ រូបនិងមន្ត្រីគ្រប់គ្រងដីធ្លីស្រុកបានប្តឹងពួកគេពីបទពុករលួយ រំលោភអំណាចនិងរំលោភយកដីចំនួន ៦ ហិកតានៅខេត្តឧត្តរមានជ័យកាលពីឆ្នាំ ២០១៦ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50797742/five-officials-under-fire-for-land-grabs/
អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៧ ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ដាក់ពន្ធនាគារ ៧ ឆ្នាំ ពិន័យជាប្រាក់ចូលថវិការដ្ឋ ១០០ លានរៀល និងរឹបអូសដីចំនួន ៣ កន្លែង របស់លោកមកធ្វើជាសម្បត្តិរដ្ឋវិញ។ ...
ឡុង គីមម៉ារីតា
https://bit.ly/399mjyH
លោកនាយករដ្ឋមន្ដ្រីព្រមានចាត់វិធានការលើជនណាដែលកេងចំណេញពីការបែងចែងដីធ្លីដល់ពលរដ្ឋក្នុងតំបន់ការពារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើមន្ត្រី និងជនទាំងឡាយណា ដែលឆ្លៀតឱកាសទាញយកប្រយោជន៍ពីការបែងចែក និងទទួលដីធ្លីជូនប្រជាពលរដ្ឋ ខណៈដែលលោកបានបញ្ជាទៅក្រសួងចំនួន៣ ឲ្យរៀបចំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ។ ...
ប៉ិច សុធារី
https://bit.ly/3gsRncN
ACU នាំខ្លួនអភិបាលរងខេត្តបាត់ដំបងម្នាក់មកសាកសួរពាក់ព័ន្ធសំណុំរឿងពុករលួយដីធ្លីនៅស្រុកគាស់ក្រឡ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបងមកសួរនាំនៅទីស្នាក់ការ ACU នៅភ្នំពេញកាលយប់ថ្ងៃទី ១ ខែកក្កដា ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយដីធ្លីរបស់លោកឧកញ៉ា សង ថន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ...
ឡុង គីមម៉ារីតា
https://bit.ly/3gj1z7K
ACU នាំខ្លួនឧកញ៉ា សង ថន ទៅសាកសួរពាក់ព័ន្ធករណីពុករលួយរឿងដីធ្លី
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីល្ងាចថ្ងៃទី ២៧ ខែមិថុនា បាននាំខ្លួនឧកញ៉ា សង ថន ដែលកាន់កាប់ដីប្រមាណ ៥ ពាន់ហិកតា ឬស្មើ ១ ភាគ ៤ នៃផ្ទៃដីក្នុងស្រុកគាស់ក្រឡទាំងមូលទៅសាកសួរពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លីនៅស្រុកនេះ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3dEQSKZ
លោកព្រាប កុល៖ ឆន្ទៈនយោបាយត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេស
មុនពេលដែលលោក ព្រាប កុល នាយកប្រតិបតិ្តនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជាបានលាឈប់ពីតំណែងកាលពីដើមខែនេះ លោកបានថ្លែងសុន្ទរកថារយៈពេល ១៧ នាទីដើម្បីចែករំលែកទស្សនៈរបស់លោកស្តីពីការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ...
នៀម ឆេង
https://www.phnompenhpost.com/national/kol-political-will-needed-fight-graft-kingdom
ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអាជីវកម្ម
កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើម្បីបង្កើតការជឿទុកចិត្តនិងបង្កើតបរិយាកាសវិនិយោគល្អប្រសើរ សម្រាប់ក្រុមហ៊ុនជប៉ុននិងវិនិយោគិនដទៃទៀតនៅកម្ពុជា។ ...
សុខ ចាន់
https://www.khmertimeskh.com/50706190/fighting-corruption-in-business/
ករណីលាងលុយកខ្វក់ជាង ៧០ ករណីត្រូវបានរកឃើញចាប់តាំងពីការចុះបញ្ជីរបស់អង្គការឃ្លាំមើលពិភពលោក
បន្ទាប់ពីក្រុមឃ្លាំមើលការលាងលុយកខ្វក់ពិភពលោកបានដាក់ព្រះរាជាណាចក្រកម្ពុជាក្នុងបញ្ជីប្រផេះរបស់ខ្លួនកាលពីឆ្នាំមុន ក្រសួងមហាផ្ទៃបានបង្ក្រាបលើ ៧៥ ករណីរឹបអូសប្រាក់បានប្រហែល ៨ លានដុល្លារនិងរឹបអូសយានយន្តជិត ៣.០០០ គ្រឿង។ ...
អតីតប្រធាននាយកដ្ឋានដែនដីស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នបន្ទាប់ពីមានការចាប់ខ្លួនពីអង្គភាពប្រឆាំងអំពើពុករលួយ
កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានដាក់អតីតប្រធានមន្ទីរគ្រប់គ្រងដីធ្លីខេត្តព្រះសីហនុ ឲ្យ ឃុំខ្លួនបណ្តោះអាសន្នបន្ទាប់ពីលោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ពីបទរំលោភអំណាចនិងប្រព្រឹត្តបទល្មើសព្រៃឈើក្នុងអំឡុងពេលកាន់តំណែងរយៈពេល ២ ឆ្នាំ ...
អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនអតីតប្រធានមន្ទីរដែនដីខេត្តព្រះសីហនុសង្ស័យពាក់ព័ន្ធអំពើពុករលួយ
លោក នួន ប៉ុក អតីតប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី ១ មីនា។ ការចាប់ខ្លួននេះដោយសារមានការសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយនៅអំឡុងពេលកំពុងកាន់តំណែងជាប្រធានមន្ទីរដែនដីខេត្តព្រះសីហនុចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។ ...
ខន សាវិ
http://bit.ly/38lfIgn
រាជរដ្ឋាភិបាលដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩-២០២៣ ផ្ដោតលើអាទិភាពការងារមួយចំនួន
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩-២០២៣ ដោយបានផ្ដោតលើការងារអាទិភាពមួយចំនួនដូចជាសម្រួចយុទ្ធសាស្ត្រអប់រំ បង្ការ ទប់ស្កាត់ ដោយផ្អែកលើយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយតម្រូវឲ្យមានការពង្រីកកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាតិ និងស្ថាប័នអន្តរជាតិនៅក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សា និង ...
ម៉ិច ដារ៉ា
https://bit.ly/2U04ytW
លោក ផៃ ស៊ីផាន ច្រានចោលចំណាត់ថ្នាក់អំពើពុករលួយរបស់ TI លើកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានបានចាត់ទុករបាយការណ៍នៃការវាយតម្លៃ និងដាក់ពិន្ទុរបស់អង្គការតម្លាភាពអន្តរជាតិ (TI) មកលើកម្ពុជាដោយបានកម្រិតអំពើពុករលួយនៅកម្ពុជាខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីផលប្រយោជន៍ផ្ទាល់របស់ពួកគេ និងគ្មានតម្លៃផ្លូវច្បាប់នៅកម្ពុជា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្ម ...
វ៉ន ដារ៉ា
https://bit.ly/2TSsXBq
ត្រឹមថ្ងៃទី ៤ មករា មានមន្ត្រីជិត ៨០០០ នាក់បានប្រកាសទ្រព្យ និងបំណុលនៅ ACU
គិតត្រឹមថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២០ នេះមានមន្ត្រីប្រកាសទ្រព្យសម្បត្តិ និងបំណុលជិត ៨០០០ នាក់បានដាក់ឯកសាររួចរាល់ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងចំណោមអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលប្រមាណ ២ ម៉ឺននាក់នៅឆ្នាំនេះ។ កាលពីថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩ ACU បានចេញសេចក្តីជូនដំណឹងដល់ក្រសួងស្ថាប័នរាជធានី-ខេត្តជិត ៥០ ដើម្បី ...
ឡុង គីមម៉ារីតា
https://bit.ly/2ttsHhp
លោក ស ខេង ប្រកាសថា ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងបើកតាមធនាគារ ដើម្បីទប់ស្កាត់អំពើពុករលួយ និងព្រមានមន្ត្រីកុំរំលោភអំណាចដើម្បីប្រយោជន៍
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង ពីម្សិលមិញបានប្រកាសថា ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅឆ្នាំ ២០២០ នឹងបើកតាមប្រព័ន្ធធនាគារ ដើម្បីឲ្យមានតម្លាភាពដែលអាចទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់អ្នករត់ការបើកប្រាក់ខែឲ្យម្ចាស់សាមីក្នុងបំណងយកភាគរយ ហើយព្រមានថា មន្ត្រីមិនត្រូវប្រើអំណាចរំលោភទៅលើអំណាចដើម្បី ...
ម៉ិច ដារ៉ា
https://bit.ly/2QblhH9
ACU ដាក់ចេញយុទ្ធនាការត្រួតពិនិត្យការផ្ដល់សេវា នៅថ្នាក់ក្រោមជាតិ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដាក់ចេញយុទ្ធនាការត្រួតពិនិត្យការងារផ្តល់សេវាសាធារណៈពេញ ១ ឆ្នាំ ២០២០ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្សារភ្ជាប់ការពង្រឹងការផ្សព្វផ្សាយព័ត៌មានសេវាសាធារណៈ និងជំរុញការអនុវត្តយន្តការទទួលព័ត៌មានក៏ដូចជាដោះស្រាយបណ្តឹងអ្នកទទួលសេវា និងពង្រឹងក្រមសីលធម៌មន្ត្រីក្នុងការផ្តល់សេវាសាធារណៈ។ ការដាក់ចេញយុទ្ធនាការនេះ ...
រី សុចាន់
https://bit.ly/2PDUX8s
លោក ហ៊ុន សែន ប្រកាសអនុវត្តអភិក្រមទី ៥ គឺវះកាត់មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើមិនប្រក្រតីក្នុងតួនាទី
ជួបជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុវត្តអភិក្រមទី ៥ គឺវះកាត់មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើមិនប្រក្រតីក្នុងតួនាទី ដោយលោកបានបញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ឱ្យពិនិត្យមើលអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ខណៈសមាជិកនៃឧត្តមក្រុមប្រឹក្សាក៏លើក ...
ឡុង គីមម៉ារីតា
https://bit.ly/2ZwnIGQ
ACU រកឃើញលុយជិត $៤០ ម៉ឺន ពីអំពើពុករលួយរបស់មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញលុយទទួលពីអំពើពុករលួយបន្ថែមទៀតរបស់ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿន ដែលបានប្រព្រឹត្តល្មើសច្បាប់ ១៤០ ករណី សរុបចំនួនជិត ៤០ ម៉ឺនដុល្លារ ក្នុងរយៈពេលនៃការកាន់តំណែង ៣ ឆ្នាំ ក្រោយ ...
សុទ្ធ គឹមសឿន
https://bit.ly/2YLkRP1
នាយករដ្ឋមន្ត្រីចេញសេចក្តីព្រមានយ៉ាងតឹងរឹងដល់មន្ត្រីពុករលួយ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានព្រមានអំពីការបញ្ឈប់និងការរឹបអូសទ្រព្យសម្បត្តិពីសមាជិកកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរដ្ឋាភិបាលដែលត្រូវបានរកឃើញថាពាក់ព័ន្ធនឹងអំពើពុករលួយ ការកាប់ឈើខុសច្បាប់ ឬការរំលោភយកដីធ្លី។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50630155/pm-issues-stern-warning-to-corrupt-officials/