ការអប់រំកម្រិតឧត្តមសិក្សា
សាកលវិទ្យាល័យ
សេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ឱកាសទទួលបានការគាំទ្រលើការស្រាវជ្រាវសារណាបទបញ្ចប់ការសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
ដើម្បីចូលរួមបង្កើនសមត្ថភាពដល់និស្សិត និងគាំទ្រ នៅក្នុងការសរសេរសារណាបទសម្រាប់ថ្នាក់បញ្ចប់ ព្រមទាំងស្ថិតក្រោមកិច្ចសហការរវាង អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងដេប៉ាតឺម៉ង់ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អូឌី ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ