​ឱកាស​ទទួល​បានការ​គាំទ្រ​លើ​ការ​ស្រាវជ្រាវ​សារ​ណា​បទ​បញ្ចប់​ការ​សិក្សា​សម្រាប់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​

​ដើម្បី​ចូលរួម​បង្កើន​សមត្ថភាព​ដល់​និស្សិត​ និង​គាំទ្រ​ នៅ​ក្នុង​ការ​សរសេរ​សារ​ណា​បទ​សម្រាប់​ថ្នាក់​បញ្ចប់​ ព្រមទាំង​ស្ថិត​ក្រោម​កិច្ចសហការ​រវាង​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​ដេ​ប៉ា​តឺ​ម៉​ង់​ គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ អូ​ឌី​ស៊ី​ នឹង​ធ្វើការ​គាំទ្រ​ថវិកា​ ដល់​ការ​សរសេរ​សារ​ណា​បទ​ របស់​និស្សិត​ ដែល​ផ្តោត​ទៅ​លើ​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ (​ដីធ្លី​ និង​ព្រៃឈើ​)​។​ អូ​ឌី​ស៊ី​ នឹង​ផ្តល់​ការ​គាំទ្រ​ជា​ថវិកា​ សម្រាប់​សារ​ណា​បទ​ ចំនួន​បី​ ដែល​មិន​លើស​ពី​ ៣៥០​ដុល្លា​អា​មេ​រិ​ក​ សម្រាប់​សារ​ណា​នីមួយៗ​។​

​សម្រាប់​ពាក្យ​ស្នើ​សុំ​ (Application​ Form)​ សូម​ចុច​តំណ​នេះ​៖​ https://tinyurl.com/y6284j2o 

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ

ទាញយក៖ pdf