អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ
ទ្រី ប៊ុនហេង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច (RULE)អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍគេហទំព័រ, កក្កដា-តុលា ២០២៤ប៊ុនហេងគឺជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ដែលកំពុងសិក្សាផ្នែកព័ត៌មានវិទ្យាឆ្នាំទីបី។ បច្ចុប្បន្នកំពុងធ្វើកម្មសិក្សាផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍគេហទំព័រ នៅ អូឌីស៊ី។ ប៊ុនហេងមានឆន្ទៈក្នុងការបង្កើនចំណេះដឹងរបស់គាត់ក្នុងការរចនា UX/UI ការអភិវឌ្ឍន៍គេហទំព័រ និងស្វែងរកអ្វីថ្មីៗក្នុងវិស័យបច្ចេកវិទ្យា។ កម្មសិក្សារបស់គាត់នៅអូឌីស៊ី ដើម្បីទទួលបានការយល់ដឹងដ៏មានតម្លៃ និងបទពិសោធន៍ជាក់ស្តែង ។ នូ សីហា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)អ្នកហាត់ការផ្នែកស្រាវជ្រាវទិន្នន័យ និងGIS, កក្កដា-តុលា ២០២៤សីហា មកពីខេត្តកណ្តាល។ បច្ចុប្បន្នគាត់ជានិស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងជាអ្នកហាត់ការនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។ ជាងនេះទៅទៀត លោកចង់បង្កើនចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពី GIS ខណៈពេលដែលជាផ្នែកមួយនៃកម្មសិក្សានេះ ហើយគោលដៅអនាគតរបស់គាត់គឺចង់ក្លាយជាអ្នកជំនាញ GIS ដូច្នេះគាត់អាចជាផ្នែកមួយនៃធនធានមនុស្សរបស់កម្ពុជា។ ...