ព័ត៌មាន
ក្រុមហ៊ុន ANA ចាប់ផ្តើមការហោះហើរដោយផ្ទាល់មកកាន់កម្ពុជា
ជើងហោះហើរដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មានពីអាកាសយានដ្ឋានណារីតា ទីក្រុងតូក្យូប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជា ជាមួយអ្នកដំណើរចំនួន២៨០ នាក់នៅរសៀលម៉ោង ៣:១០ នាទី កាលពីម្សិលមិញដោយសង្ឃឹមថា នឹងលើកកម្ពស់សេវាហោះហើរថ្មីជារៀងរាល់ថ្ងៃដោយផ្ទាល់រវាងកម្ពុជា និងជប៉ុន រួមទាំងទំហំពាណិជ្ជកម្ម និងវិស័យទេសចរណ៍។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន ANA បានឲ្យដឹងថាជើងហោះហើរដោយផ្ទាល់នាពេលបច្ចុប្បន្ននេះនឹងសម្រួលរវាងប្រទេសទាំងពីរនៅក្នុងលក្ខខ័ណ្ឌអាជីវកម្ម វិស័យទេសចរណ៍ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងសម្រាប់ប្រទេសទាំងពីរ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2bJ0rMk
កម្ពុជា កំណត់គោលដៅចំនួនភ្ញៀវទេសចរជប៉ុន ឲ្យបាន៣០ម៉ឺននាក់ត្រឹមឆ្នាំ ២០២០
កម្ពុជាបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជប៉ុន មកទស្សនាក្នុងប្រទេសឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខាងមុខ ខណៈពេលដែលការតភ្ជាប់ហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន គ្រោងធ្វើឡើងចាប់ពីដើមខែកញ្ញា តទៅ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។ ...
ជា វណ្ណៈ
http://bit.ly/2b0KwLE
ជើងហោះហើរផ្ទាល់ពីប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗ
ជើងហោះហើរផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ្នកតំណាងពីប្រទេសទាំងពីរបានផ្លាស់ប្តូរកំណត់ត្រាកិច្ចព្រមព្រៀងសេវាអាកាសចរ។ ...
មេ គុណមករា
http://www.khmertimeskh.com/news/25466/direct-flights-from-japan-to-start/
ជើងហោះហើរផ្ទាល់ទៅកាន់ប្រទេសជប៉ុននឹងបើកនៅខែកញ្ញា
ផែនការត្រូវបានសម្រេចនៅសប្តាហ៍មុន សម្រាប់ជើងហោះហើរផ្ទាល់រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលត្រូវបានកំណត់បើកដំណើរការនៅខែកញ្ញា នេះបើយោងតាមលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានជួបជាមួយ ឯកអគ្គរាជទូតជប៉ុន KUMAMARU Yuji នៅថ្ងៃព្រហស្បតិ៍។ ...
Kang Sothear
https://www.cambodiadaily.com/business/first-direct-flight-with-japan-set-for-september-112616/