សមាជិកក្រុមប្រឹក្សាភិបាល

លោក បេ ចន្ត្រា

លោក បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ លោក ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ លោក ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) វេទិការយុវជន និងបាខែមប្រចាំតំបន់ដទៃទៀត (Regional Bar Camps)។ គោលដៅរបស់លោកគឺ ដើម្បីលើកកម្ពស់ឲ្យមានការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធិភាពទាំងនៅក្នុងស្ថាប័ន និងមុខជំនួញ។ លោកបានធ្វើ ការងារផ្នែករៀបចំព្រឹត្តិការណ៍ឯកជន និងយុទ្ធនាការផ្សេងៗ ដើម្បីឲ្យមានចលនាសង្គម។ ក្រៅពី ការងារគ្រប់គ្រងព្រឹត្តិការណ៍ទាំងនោះ លោកក៏ជាអ្នកជំនាញផ្នែកមាតិកាអនឡាញ ប្រព័ន្ធផ្សព្វ ផ្សាយសង្គម និងផ្នែកទីផ្សារផងដែរ។ លោក ចន្ត្រា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សា ភិបាលរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីខែតុលា ឆ្នាំ២០១៣ កន្លងទៅ។

លោកស្រី ស៊ីន គីមស៊ាន

លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី គីមស៊ាន បានប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌ខ្ពស់ផងដែរ ដើម្បីឲ្យមានតម្លាភាព និងប្រជាធិបតេយ្យ ទាំងស្មារតី និងការអនុវត្តជាក់ស្តែង។

លោក ណូប៊ឺត ក្លេន

លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។

លោក ប៊ុន ថារម្យ

លោក​ ប៊ុ​ន​ ថា​រម្យ​ គឺ​ជា​សហ​ស្ថាបនិក​នៃ​ ​Kiripost​ ​ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទំនើប​ ​ផ្តោត​លើ​អាជីវកម្ម​ ​និង​បច្ចេកវិទ្យា​។​ ​លោក​បាន​​ធ្វើ​ការ​​សរសេរ​ប្លុក​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០៤​។​ ការងារ​របស់​​លោក​​ក៏​ចេញផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មួយ​ចំនួន​ផង​ដែរ​។​

លោក​​ក៏​ជា​អ្នក​រួមចំណែក​ដល់​ Global​ Voices​ Online​ ដែល​ជា​គម្រោង​មួយ​បាន​ចាប់ផ្តើម​នៅ​មជ្ឈមណ្ឌល​ Berkman​ សម្រាប់​អ៊ីនធឺណិត​ និង​សង្គម​នៅ​សាលា​ច្បាប់​ Harvard​ ។​ លោក​ ថា​រម្យ​ បាន​ចាប់ផ្តើម​ដំណើរ​អាជីព​របស់​គាត់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​ នៅ​ពេល​ដែល​ការ​សរសេរ​ប្លុក​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ដោយ​មើលឃើញ​សក្តានុពល​បច្ចេកវិទ្យា​បង្កើត​ថ្មី​នេះ​ លោក​ បាន​ចាប់ផ្តើម​សរសេរ​ប្លុក​ផ្ទាល់ខ្លួន​ ដោយ​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​សរសេរ​ប្លុក​កម្ពុជា​។​ តាម​រយៈ​សំ​ណេ​រ​របស់​លោក​ ថា​រម្យ​ បាន​ចែករំលែក​គំនិត​​អំពី​បច្ចេកវិទ្យា​ និង​ឥទ្ធិពល​នៃ​អ៊ីនធឺណិត​លើ​សង្គម​ បាន​ធ្វើ​​​ឲ្យ​គេ​គោរព​នៅ​ក្នុង​សហគមន៍​អន​ឡាញ​។​ លោក​ ថា​រម្យ​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​ ​លោក​​គឺជា​អតីត​និស្សិត​នៃ​កម្មវិធី​ International​ Visitor​ Leadership​ Program​ (IVLP)​ ដែល​ជា​កម្មវិធី​ផ្លាស់​ប្តូរ​វិជ្ជាជីវៈ​ឈានមុខ​គេ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។​​

លោក​ ពុទ្ធ​ ច័ន្ទ​ជោត

លោក​ ពុទ្ធ​​ ច័ន្ទ​​ជោត​ គឺជា​អ្នកគ្រប់គ្រង​ផ្នែក​ ICT​ នៃ​អង្គការ​មនុស្សធម៌​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ មិនតែប៉ុណ្ណោះ​ លោក​ក៏​ជា​សមាជិក​ម្នាក់​នៃ​ក្រុមការងារ​បច្ចេកទេស​របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​សក​)​ ផង​ដែរ​ ដែល​ក្រុមការងារ​មួយ​នេះ​បាន​ជួយ​ចូលរួម​ចំណែក​ដល់​ប្រសិទ្ធិ​ភាព​នៃ​ការ​ប្រើប្រាស់​ ICT​ សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​នានា​ ក៏​ដូច​ជា​កំពុង​ចូលរួម​ចំណែក​ផ្នែក​ ICT​ ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រដ្ឋាភិបាល​ តាម​រយៈ​វិស័យ​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ផង​ដែរ​។​ ប្រវត្តិ​ការ​សិក្សា​របស់​លោក​៖​ នៅ​ឆ្នាំ​ ២០១០​ លោក​បាន​ទទួល​សញ្ញាបត្រ​ភាព​ជា​អ្នកដឹកនាំ​ និង​គ្រប់គ្រង​ ពី​ចក្រភព​អង់គ្លេស​,​ សញ្ញាបត្រ​ Open​ Source​ Software​ និង​សមាហរណកម្ម​ ពី​ប្រទេស​ជប៉ុន​ នៅ​ឆ្នាំ​ ២០០៤​ និង​ បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​វិស្វកម្ម​ នៅ​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​ ២០០១​។​

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ​ ថ្មីៗ​នេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន​ ប្រទេស​អូស្ត្រាលី​។​ លោកស្រី​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​សេដ្ឋកិច្ច​ និង​បរិញ្ញាបត្រ​ផ្នែក​ការ​អប់​រំជា​ភាសា​អង់គ្លេស​ពី​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ផង​ដែរ​។​

នៅ​ក្នុង​ជីវិត​ជា​និស្សិត​ លោកស្រី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​គម្រោង​ប្រកួតប្រជែង​គម្រោង​ LIVE​ (​សំដៅលើ​ការ​ដឹកនាំ​ ការ​ហាត់​ការ​ អ្នក​ស្ម័គ្រចិត្ត​ បទ​ពិសោធន៍​)​ ក្នុង​នាម​ជា​អ្នក​ប្រឹក្សា​យោបល់​ឈានមុខ​គេ​ ដែល​គាំទ្រ​ដោយ​មជ្ឈមណ្ឌល​សិក្សា​មែ​ល​ប៊​ន​នៃ​រដ្ឋាភិបាល​រដ្ឋ​វិច​តូ​រី​យ៉ា​។​ លោកស្រី​វ៉ា​ណេ​ ធ្លាប់​បាន​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និត​នៅ​ក្នុង​សហគមន៍​ និង​ត្រូវ​បាន​ស្គាល់​ថា​ ជា​អ្នកដឹកនាំ​ដែល​ទទួល​បានការ​កោតសរសើរ​ ចំពោះ​សមត្ថភាព​ខ្ពស់​ និង​ការ​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​ និង​ការ​អភិវឌ្ឍ​សហគមន៍​នៃ​កម្មវិធី​អ្នកដឹកនាំ​ ដោយ​លោកស្រី​បាន​ក្លាយជា​ អ្នក​ណែនាំ​ និង​បំពេញ​តួនាទី​យា់ង​សំខាន់​នៅ​ក្នុង​កម្មវិធី​អ្នកដឹកនាំ​ពិភពលោក​។​

ក្រៅពី​នេះ​លោកស្រី​ គឺជា​ជំនួយការ​នាយក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ និង​ពន្ធដារ​។​ នៅ​ក្នុង​មុខ​តំណែង​នេះ​ លោកស្រី​មាន​ភាព​ស្វាហាប់​ និង​រីករាយ​នឹង​ការងារ​ ហើយ​ជួយ​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ដែល​មិន​អាច​ខ្វះ​បាន​ដល់​ក្រុមការងារ​ នៅ​ក្នុង​កិច្ច​ដំណើរការ​ការងារ​ ការ​ស្រាវជ្រាវ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ ការ​វិភាគ​និង​ការ​ពិនិត្យ​ឯកសារ​។​ លើស​ពី​នេះ​ លោកស្រី​ក៏​មានបទពិសោធន៍​ក្នុង​ស្ថាប័នហិរញ្ញវត្ថុ​ដូច​ជា​ ធនាគារ​អន្តរជាតិ​មេ​ហ្គា​ពាណិជ្ជ​ និង​ធនាគារ​កម្ពុជា​សាធារណៈ​ភី​អិ​ល​ស៊ី​។​ តាម​រយៈ​ការ​ប្រើប្រាស់​បទ​ពិសោធន៍​ និង​ជំនាញ​លោកស្រី​មានចំណេះ​ដឹង​ទូលំទូលាយ​ និង​មាន​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ដែល​ជា​ជំនាញ​ចាំបាច់​មួយ​ដើម្បី​នាំ​មក​នូវ​ភាព​ជោគជ័យ​ដល់​ធុរកិច្ច​ និង​ការ​អភិវឌ្ឍ​សង្គម​។​ បន្ថែម​លើ​កិច្ចការ​សាជីវកម្ម​ លោកស្រី​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អតីត​និស្សិត​ឆ្នើម​នៃ​ពានរង្វាន់​កិត្តិយស​ នៃ​មហាវិទ្យាល័យ​ផ្នែក​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ នៃ​ទីក្រុង​មែ​ល​ប៊​ន​។​

អតីតសមាជិកក្រុមប្រឹក្សាភិបាល

លោក​ ម៉ួ​ន​ ​វិចិត្រ​

លោក​ ម៉ួ​ន​ វិចិត្រ​ ធ្លាប់​ជា​សិស្ស​ឆ្នើម​ម្នាក់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន​ សហភាព​មី​យ៉ា​ន់​ម៉ា​ ហើយ​លោក​ធ្លាប់​ជា​អ្នក​រៀបរៀង​អត្ថបទ​ និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ត្រួតពិនិត្យ​បោះពុម្ពផ្សាយ​សៀវភៅ​ប្រចាំឆ្នាំ​នៃ​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​សហភាព​មី​យ៉ា​ន់​ម៉ា​ ចន្លោះ​ឆ្នាំ​ ២០០៧​ និង​ ២០១០​។​ សៀវភៅ​ដែល​បាន​បោះពុម្ពផ្សាយ​ទាក់ទង​ទៅ​នឹង​៖​ ជីវិត​ គុណធម៌​ កាលៈទេសៈ​សង្គម​ មនុស្សជាតិ​ ការ​ធ្វើអំពើ​ល្អ​និង​អំពើអាក្រក់​ គ្រួសារ​។​ល​។​ សៀវភៅ​ទាំងនោះ​មាន​គោលបំណង​ជំរុញ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ដឹកនាំ​ជីវិត​របស់​ពួក​គេ​នៅ​លើ​ផ្លូវ​ប្រកបដោយ​គុណធម៌​។​ ​លោក​បាន​បម្រើ​ការ​ជា​អ្នកសម្របសម្រួល​នៃ​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា​។​ លោក​ក៏​ធ្លាប់​ជា​សមាជិក​នៃ​ការ​ពិភាក្សា​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ជាមួយនឹង​តំណាង​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC)​ និង​តំណាង​មន្ត្រី​ក្រសួងមហាផ្ទៃ​។​ លោក​មាន​ចំណេះដឹង​ទូលំទូលាយ​ពី​ការ​ធ្វើ​សមាធិ​។​ លោក​បាន​ធ្វើការ​បង្រៀន​មនុស្ស​ ដោយ​ប្រើ​បច្ចេកទេស​សមាធិ​សម្រាប់​ការ​គ្រប់គ្រង​ស្ត្រេ​ស​ និង​ថាមពល​ផ្លូវចិត្ត​។​

លោក អៀន រ៉ាម៊ែឃ

លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក អៀន បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិកដើមក្នុងចំណោមសមាជិកដទៃទៀតរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។

លោក អ៊ំ វណ្ណថារិទ្ធ

លោក អ៊ំ វណ្ណថារិទ្ធ គឺជាអ្នកតស៊ូមតិដើម្បីផ្លាស់ប្តូរចំណេះដឹង បែបសេរី និងបើកទូលាយក្នុងប្រទេសកម្ពុជា។ លោកចាប់អារម្មណ៍លើប្រធានបទដូចជា ទិន្នន័យបើកទូលាយ ការទទួលបានព័ត៌មានបើកទូលាយ ការផ្តល់អាជ្ញាប័ណ្ណបើកទូលាយ ការប្រមូលគំនិតពីប្រភពមជ្ឈដ្ឋាននានា កិច្ចសហប្រត្តិបត្តិការតាមប្រព័ន្ធអ៊ិនធឺណែត និងមីក្រូហិរញ្ញវត្ថុ។ ដំបូង លោកបានចូលរួមជាមួយនឹងចលនាប្រភពបើកទូលាយ តាមរយៈការបកប្រែជាភាសារខ្មែរ។ ក្រោយមក លោក បានដឹងអំពីវីគីភីឌា និងបានក្លាយទៅជាអ្នកស្ម័គ្រចិត្តមួយរូប តាំងពីឆ្នាំ២០០៦ និងបានធ្វើជាអភិបាល (Administrator) នៃវីគីភីឌាភាសាខ្មែរ នៅឆ្នាំ២០០៩។​លោកក៏ជាអ្នកកាន់គម្រោងស៊ីស៊ីកម្ពុជា (ccCambodia) ដើម្បីលើកកម្ពស់ចលនាផ្តួចផ្តើមគំនិតរួមមួយ នៅក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍ទូទៅរបស់លោក គឺភាសារបរទេស ការថតរូប និងការធ្វើដំណើរទេសចរណ៍។

លោក ចន វីកស៍

លោក ចន វីកស៍ (John WEEKS) គឺជាអ្នកផ្តល់ការអប់រំ និងជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើ វិស័យព័ត៌មានវិទ្យា និងប្រភពបើកទូលាយ។ លោក បានធ្វើការសម្របសម្រួលគម្រោងព័ត៌មានវិទ្យា ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍ តាមរយៈក្រុមហ៊ុនរចនាគេហទំព័រ House 32 Web Design ហើយបច្ចុប្បន្នលោកកំពុងគ្រប់គ្រងលើគេហទំព័រ Open-Comics.net

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6uV3W
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!