សាកលវិទ្យាល័យ​កូ​ឡុំ​បៀ​ នាយកដ្ឋាន​ផ្នែក​កិច្ចការ​អន្តរជាតិ​ និង​សាធារណៈ​

Columbia SIPAនៅ ​ខែ តុលា ឆ្នាំ ២០១៣ អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ និង​នាយកដ្ឋាន​ផ្នែក​កិច្ចការ​អន្តរជាតិ និង​សាធារណៈ របស់​សាកលវិទ្យាល័យ កូ​ឡុំ​បៀ បាន​បង្កើត​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ ដើម្បី​ប្រមូល​ទិន្នន័យ និង​អធិប្បាយ​អំពី និន្នាការ​ដែល​ទាក់ទង​ទៅនឹង​ម្ចាស់ជំនួយ ប្រទេស​ជា​ដៃគូ និង​ជំនួយ​អភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា។ ភាពជា​ដៃគូ​នេះ គឺ​ចងភ្ជាប់​ទៅនឹង​សិក្ខាសាលា​ស្តីអំពី​ការអនុវត្ត​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​របស់ SIPA ដែលជា​វគ្គ​បណ្តុះបណ្តាល​សម្រាប់​និស្សិត អនុបណ្ឌិត ឆ្នាំទី​ពីរ ដែល​ផ្តោតទៅលើ​ការអភិវឌ្ឍ​នយោបាយ និង​សេដ្ឋកិច្ច។ ចំនុច​សំខាន់​នៃ​សិក្ខា​សាលា​នេះ គឹ​ការជំរុញ និង​លើកទឹកចិត្ត​ដល់​និស្សិត ដើម្បី​បង្កើន​ការពិនិត្យ​ពិច័យ​ទៅលើ​ចំណុចប្រសព្វ​នៃ​បញ្ហា​អំពី​ ការអភិវឌ្ឍ ដែល​ទាក់ ទង​ទៅនឹង​បញ្ហា​សិទ្ធិមនុស្ស ការទទួលខុសត្រូវ​សង្គម​ជារួម កិច្ចការ​មនុស្សធម៌ ការដោះស្រាយ​ទំនាស់ ការអប់រំ សុខភាព​សាធារណៈ យែ​ន​ឌ័​រ គោលនយោបាយ​បរិស្ថាន ការអភិវឌ្ឍ​វិស័យ​ឯកជន ភាពជា​សហគ្រិន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​បែប​ថ្មី។

ទំព័រ​ស្តីអំពី​ម្ចាស់ជំនួយ និង​ជំនួយ​អភិវឌ្ឍន៍

ចាប់តាំងពី ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ឆ្នាំ ១៩៩១ មក ប្រទេស​កម្ពុជា​បាន ទទួល​ជំនួយ​អភិវឌ្ឍន៍​យ៉ាង​ក្រាស់ក្រែល ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ​ទ្វេភាគី រដ្ឋាភិបាល​នានា និង​ទី​ភ្នា​ក់ ងារផ្សេង។ ខណៈដែល ដៃគូ​អភិវឌ្ឍន៍​នានា កំពុង​ផ្សព្វផ្សាយ​លើ​គេហទំព័ររៀងៗខ្លួន អំពី​ព័ត៌មាន និង​ទិន្នន័យ​ទាក់ទង នឹង​ជំនួយ​របស់គេ​នោះ នៅតែ​មិនទាន់មាន​ការផ្តួចផ្តើម​ណាមួយ ដើម្បី​ប្រមូលយក​ទិន្នន័យ​ទាំងអស់នេះ​ដាក់បញ្ចូល ទៅក្នុង​គេហទំព័រ​តែមួយ សម្រាប់​ជា​មជ្ឈមណ្ឌល​ទិន្នន័យ ផ្តល់​សាធារណៈជន និង​វិស័យ​អប់រំ​ប្រើប្រាស់។ ជាមួយគ្នា នោះដែរ ប្រទេស​កម្ពុជា ក៏​មិនទាន់មាន​មធ្យោបាយ​សម្រាប់​ពិនិត្យពិច័យ និង​វិភាគ​ទិន្នន័យ​ប្រតិ​ប​ត្ដិ​ការ​របស់​ម្ចាស់ជំនួយ ដែល​ទាក់ទង​ទៅនឹង​ស្ថាន​ការអភិវឌ្ឍ ជាក់ស្តែង​ដទៃទៀត​នៅឡើយ។

ដូច្នេះ ​ទំព័រ​ស្តីអំពី​ម្ចាស់ជំនួយ និង​ជំនួយ​អភិវឌ្ឍន៍ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ បំពេញ​នូវ​ចន្លោះ​ខ្វះខាត ទាំងនេះ។ ទំព័រ​នេះ​នឹង​ប្រមូលផ្តុំ និង​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​របស់ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ (រួមមាន ដៃគូ​អភិវឌ្ឍន៍ មួយចំនួន មន្ត្រីរាជការ បុគ្គលិក​អង្គការ អ្នកស្រាវជ្រាវ និស្សិត និង​សាធារណៈជន) នូវ​ហេតុការណ៍ ទិន្នន័យ ដំ ណឹ​ង និង​ឯកសារ​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​ជំនួយ​អភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុជា។ គោលដៅ​នៃ​ទំព័រ​នេះ គឺ សម្រួល​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ការវិភាគ​របស់​ភាគី​ពាក់ព័ន្ធ ក្នុងពេល​ជាមួយគ្នា​នឹង​ការ​ផ្តល់ព័ត៌មានសំខាន់ៗ និង​ពេញលេញ​ដែល​អាចជួយ​អោយ​អ្នកធ្វើ​គោលនយោបាយ អាចធ្វើ​ការសម្រេចចិត្ត​ប្រកបដោយ​អភិបាលកិច្ច​ល្អ។ ទំព័រ​នេះ ត្រូវបាន​រំពឹងទុក​ថា នឹង​អធិប្បាយ​អំពី​ប្រភេទ​នៃ​ជំនួយផ្សេងៗ (ជំនួយ​ពហុភាគី ទ្វេរ​ភាគី និង​មូលនិធិ) និង​ឆ្លុះ បញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​នូវ​វិភាគទាន​របស់​ម្ចាស់ជំនួយ និង​ប្រទេស​ជា​ដៃគូ​មកកាន់​ប្រទេស​កម្ពុជា។

កំណែ​បេ​តា (beta version) នៃ​ទំព័រ​ម្ចាស់ជំនួយ និង​ជំនួយ​អភិវឌ្ឍន៍ (DDA) ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្សព្វផ្សាយ​នៅ​ឆ្នាំ ២០១៤ នេះ ។

អំពី​ក្រុម SIPA

 

ទីប្រឹក្សា​សាកលវិទ្យាល័យ

សារ៉ា ជេន ហ្វាមើ យូជីនីញ៉ា (ជិននី) ម៉ាក់ហ្គិល

ការអធិប្បាយអំពីដំណើរទស្សនកិច្ចសិក្សា

អ្នកនិពន្ធ: រ៉ាចាណា ឃូម៉ា

travel-blogពេលដែល ​ពួកយើង​បានមក​ដល់ទី​ក្រុងភ្នំពេញ នៅ​ដើមខែ មករា ឆ្នាំ២០១៤ ចំណាប់អារម្មណ៍​ដំបូង​របស់ខ្ញុំ គឺថា វា​ដូចជា​ទីក្រុង​មួយ​នៅ​ប្រទេស​ឥណ្ឌា កាលពី​ខ្ញុំ​នៅ​កុមារភាព​អ​ញ្ជឹ​ង។ អាកាសធាតុ​ល្អ មានផ្ទះ​អម​ជាមួយនឹង​ដើម ឈើធំៗ ហើយ​ប្រាកដ​ណាស់ មាន​យានយន្ត​នៅ​គ្រប់​ទីកន្លែង។ ភាពស្រដៀងគ្នា​មិនទាន់​អស់​នោះទេ ព្រោះ​ខ្ញុំ​បានដឹង ច្បាស់​ថា​ខ្ញុំ​មានឈ្មោះ​ជា​ភាសា​ខ្មែរ។ ខ្ញុំ​សប្បាយរីករាយ ដោយ​ពួកគេម្នាក់ៗ បាន​ហៅ​ឈ្មោះ​របស់ខ្ញុំ​ត្រឹមត្រូវ ជា​លើក ដំបូង​ដែល​ខ្ញុំ​បាន​ចាក​ចេញពី​ទ្វីបអាស៊ី​ខាងត្បូង។

ភាពស្រដៀងគ្នា និង​ការ​អាឡោះអាល័យ គឺ​ធំធេង ប៉ុន្តែ​ក្នុងនាម​ជា​និស្សិត​ក្រោយ​ឧ​ត្ត​មសិ​ក្សា មកពី​សាលា​កិច្ច ការ​សាធារណៈ​អន្តរជាតិ របស់​សាកលវិទ្យាល័យ​កូ​ឡុំ​បៀ កញ្ញា អា​លី​សា លោក អ៊ី​ត និង​នាង​ខ្ញុំ​បាន​ទៅ​ទីនោះ ដើម្បី ផ្តួចផ្តើម​គំនិត​បង្កើត​ផ្នែក​មួយ​នៃ​គេហទំព័រ​របស់​អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ ស្តីអំពី​ម្ចាស់ជំនួយ និង​ជំនួយ​អភិវឌ្ឍន៍។ ការធ្វើដំណើរ​មកកាន់​ទីនេះ គឺមាន​គោលបំណង​ដើម្បី​ស្វែងយល់​ហេតុការណ៍ ធ្វើការ​វាយតម្លៃ​ទៅលើ​ស្ថានភាព​គម្រោង ប្រមូល​ឯកសារ និង​សិក្សា​ទៅលើ​រនាំង​ការពារ​ព័ត៌មាន​ទាំងឡាយណា ដែល​ក្រុមការងារ​នៅ​ទីក្រុង​ញូវយ៉ក​ត្រូវការ ដើម្បី សម្រេច​ការងារ​ពី ពាក់​កណ្តាលខែ មករា រហូតដល់​ពាក់កណ្តាល​ខែ មិនា។ នៅក្នុង​លក្ខណៈ​ដ៏​ពិ​សេសមួយ​នេះ ក្រុមការងារ​មាន​ទិសដៅ​ចម្បង​ពីរ មុនពេល​ចាប់ផ្តើម​ធ្វើដំណើរ។ គោលបំណង​ទី មួយ ការយល់ដឹង​អំពី​គោលការណ៍ របស់​អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ មធ្យោបាយ​ដើម្បី​បង្កើត​ទិន្នន័យ​បើកទូលាយ និង​ការធ្វើផែនការ​សម្រាប់​មាតិកា ទំព័រ​ម្ចាស់ជំនួយ​និង​ជំនួយ​អភិវឌ្ឍន៍ (DDA) សម្រាប់​ពេលបច្ចុប្បន្ន និង​ពេលអនាគត។ អ្វីដែល​សំខាន់​ជាទីបំផុត គឺ​ការងារ សិក្សារ​អំពី​ប្រតិ​ប​ត្ដិ​ការ​ផ្ទៃក្នុង​របស់​អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ ។ ចំណុច​ចុង​ក្រោយនេះ រាប់បញ្ចូល​ទាំង​ការអភិវឌ្ឍ ទាក់ទង​នឹង​ធនធានមនុស្ស ពេលវេលា និង​សមត្ថភាព​បច្ចេកទេស របស់​អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ ផងដែរ។

sipa-blog-300x224គោលបំណង ​ទី​ពីរ តម្រូវ​ឲ្យ​សមាជិក​របស់​ក្រុម SIPA ធ្វើការ​វាយ តម្លៃ ជាបឋម​នូវ​អ្វីដែល​អ្នកពាក់ព័ន្ធ​ទាំងអស់ នៅក្នុង គម្រោង​ជំនួយ ការអភិវឌ្ឍ ក្នុងប្រទេស​កម្ពុជា អាច​រំពឹងទុក​ពី​ផ្នែក DDA។ ចំពោះ គោលបំណង​នេះ​ក្រុម SIPA នៅ អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ មាន​គោលបំណង​ប្រមូល​ប្រតិកម្ម​នានា ទាក់ទង​នឹង​មាតិកា/អ្នក​ប្រើ ប្រាស់ និង​ការផ្ដល់​មតិយោបល់​ពី​ម្ចាស់ជំនួយ អង្គការ​មិនមែន​រដ្ឋា ភិ​បាល និង​ក្រុម​អ្នកប្រើប្រាស់​មួយចំនួន ដូចជា​អង្គការ​ថ្នាក់មូលដ្ឋាន និស្សិត និង​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ។

ដើម្បី ​សម្រេចបាន​គោលបំណង ពួកយើង​មានការ​ប្រជុំ​មួយចំនួន​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំង​ខាងក្រៅ និង​ខាងក្នុង។ យើង បាន​ជួប​អ្នកតំណាង មកពី​អង្គការផ្សេងៗ ដែលមាន​ចាប់ពី​អង្គការ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ(USAID), ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) រហូតដល់ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGO Forum) និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា។ តាមរយៈ​កិច្ចប្រជុំ​នេះ ពួកយើង​មិន​ត្រឹមតែ​បាន​បង្កើន​ការយល់ដឹង​កាន់តែ​ប្រសើរ អំពី ជំនួយ​អភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ការផ្តល់​មតិ​យោបល់ ដ៏​មាន​ប្រយោជន៍ ទៅលើ គេហទំព័រ​របស់​អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ ថែម​ទៀតផង។ ទស្សនកិច្ច​នៅ​ខែមករា ពិត​ជាមាន​សារៈសំខាន់ យ៉ាងពិត​ប្រាកដ​សម្រាប់​ពួកយើង ដើម្បី​យល់ដឹង​អំពី​បរិបទ​សង្គម​នយោបាយ និង​វប្បធម៌​របស់​គម្រោង។ រាល់​ព័ត៌មាន​ទាំង អស់​ដែល​ប្រមូលបាន ធ្វើ​ឲ្យ​យើង​មានការ​ចោទសួរ ទៅលើ​សេចក្តី​សន្ម​ត់​ជា​មូលដ្ឋាន នៃ​គម្រោង​របស់​យើង និង​បាន ផ្តល់នូវ​អត្ថន័យ​កាន់តែ​ល្អប្រសើរ អំពី​ទិសដៅ​ដែល​ចង់បាន។

sipa presentationដើម្បី ​សម្រេចបាន​គោលបំណង ពួកយើង​មានការ​ប្រជុំ​មួយចំនួន​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំង​ខាងក្រៅ និង​ខាងក្នុង។ យើង បាន​ជួប​អ្នកតំណាង មកពី​អង្គការផ្សេងៗ ដែលមាន​ចាប់ពី​អង្គការ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ(USAID), ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) រហូតដល់ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGO Forum) និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា។ តាមរយៈ​កិច្ចប្រជុំ​នេះ ពួកយើង​មិន​ត្រឹមតែ​បាន​បង្កើន​ការយល់ដឹង​កាន់តែ​ប្រសើរ អំពី ជំនួយ​អភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ការផ្តល់​មតិ​យោបល់ ដ៏​មាន​ប្រយោជន៍ ទៅលើ គេហទំព័រ​របស់​អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ ថែម​ទៀតផង។ ទស្សនកិច្ច​នៅ​ខែមករា ពិត​ជាមាន​សារៈសំខាន់ យ៉ាងពិត​ប្រាកដ​សម្រាប់​ពួកយើង ដើម្បី​យល់ដឹង​អំពី​បរិបទ​សង្គម​នយោបាយ និង​វប្បធម៌​របស់​គម្រោង។ រាល់​ព័ត៌មាន​ទាំង អស់​ដែល​ប្រមូលបាន ធ្វើ​ឲ្យ​យើង​មានការ​ចោទសួរ ទៅលើ​សេចក្តី​សន្ម​ត់​ជា​មូលដ្ឋាន នៃ​គម្រោង​របស់​យើង និង​បាន ផ្តល់នូវ​អត្ថន័យ​កាន់តែ​ល្អប្រសើរ អំពី​ទិសដៅ​ដែល​ចង់បាន។

ក្រៅពី ​បទពិសោធ​អំពី​ការរៀន​ជំនាញ​វិជ្ជាជីវៈ​ដ៏​សន្ធឹកសន្ធាប់ ក្រុម​របស់​យើង​រីករាយ​នឹង​ការស្វាគមន៍​ទទួល រាក់ទាក់ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ បេ​តិក​ភ័​ណ្ឌ​ដ៍​ស្រស់ស្អាត និង​បាន​ស្គាល់​មនុស្សល្អៗ ដែល​កំពុងធ្វើការ​នៅ​អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ។ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ ជា​ប្រភេទ​គម្រោង​ទិន្នន័យ​បើកទូលាយ​ដំបូង​នៅក្នុង​ទ្វីបអាស៊ី អាគ្នេយ៍ នឹង​ជម្រុញ​ឲ្យ​មានការ​អភិវឌ្ឍ និង​ចីរភាព​ក្នុងប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ទទួលបាន​ផលប្រយោជន៍​គ្រប់ផ្នែក​ទាំង អស់នៃ​សង្គម។ ថ្វីត្បិតតែ មាន​ឧបសគ្គ​មួយចំនួន នៅក្នុង​ទិន្នន័យ​បើកទូលាយ និង​នៅក្នុង​តំបន់​ក្តី ក្រុម​អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង មាន​សក្តានុពល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ដ៏​យូរអង្វែង នៅក្នុង​ទិន្នន័យ បើកទូលាយ និង​នៅលើ​ទិដ្ឋភាព​ការអភិវឌ្ឍ​នានា​នៅ​អាស៊ីអាគ្នេយ៍។

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Dv34D
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!