ក្រសួងផែនការ

អំពី​កិច្ច​សហប្រតិបត្តិការ​

​ក្នុង​ឆ្នាំ​២០១៩​ ប្រទេស​កម្ពុជា​នឹង​ផ្សព្វផ្សាយ​របាយការណ៍​ និង​ធ្វើ​បទ​បង្ហាញ​អំពី​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រ​ចិត្តជា​លើក​ដំបូង​នៅ​ ​វេទិកា​នយោបាយ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ នៅ​បុរី​ញូ​វ​យ៉​ក​ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ របស់​អង្គការសហប្រជាជាតិ​។​ ក្រសួងផែនការ​ជា​អ្នកដឹកនាំ​កិច្ច​ដំណើរការ​ត្រួតពិនិត្យ​និង​រាយការណ៍​ស្តី​ពី​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​នេះ​។​ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ ក្រសួងផែនការ​ត្រូវការ​ប្រមូល​ និង​ច្របាច់​បញ្ចូល​ធាតុ​ផ្សំ​ និង​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ក្នុង​វិស័យ​ដែល​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​នី​មួយៗ​នៃ​របៀបវារៈ​ឆ្នាំ​២០៣០​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​។​

​ដោយសារ​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ និង​ការ​អនុវត្ត​និង​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងផែនការ​ដើម្បី​សម្រួល​ដល់​ការ​ព្យាយាម​របស់​ក្រសួង​នៃ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ ​និង​សម្រួល​ដល់​ការ​ត្រួតពិនិត្យ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ តាម​រយៈ​វេទិកា​ទិន្នន័យ​បើកទូលាយតាម​អន​ឡាញ​របស់​អូ​ឌី​ស៊ី​។​

តំណាង​របស់​អូ​ឌី​ស៊ី​ និង​ ក្រសួងផែនការ​ (​ទី​មួយ​ និង​ ទី​ពីរ​ រាប់​ពីឆ្វេង​)​ នៅ​ក្នុង​ United​ Nations​ High-Level​ Political​ Forum​ Side​ Event​ ឆ្នាំ​២០១៨​។​ រូបភាព​ដោយ​៖​ Open​ Development​ Initiative

កិច្ចព្រមព្រៀង​នេះ​ស្នើរ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​សកម្មភាព​ដែល​ជួយ​ជំរុញ​ការ​អនុវត្ត​និង​ការ​ពិនិត្យ​ឡើង​វិញ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។​ សកម្មភាព​ទាំងនោះ​រួម​មាន​ ការ​លើកកម្ពស់​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ ការ​រៀបចំ​សិក្ខាសាលា​ផ្សេងៗ​ (​ចូលរួម​ដោយ​រដ្ឋាភិបាល​ អង្គការ​សហគមន៍​មូលដ្ឋាន ​និង​អង្គការ​សង្គម​ស៊ី​វិល​)​ ការ​ចែករំលែក​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក៏​ដូច​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ និង​ស្វែងរក​មូលនិធិ​សម្រាប់​សកម្មភាព​ចាំបាច់​នានា​ក្រោម​កិច្ចព្រមព្រៀង​។

ក្រុមការងារ​អូ​ឌី​ស៊ី​កំពុង​ស្រាវជ្រាវ​ និង​សរសេរ​ ទំព័រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​  ​នៅ​លើ​គេហទំព័រ​របស់​យើង​ ហើយ​យើង​ព្យាយាម​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ដំណើរការ​នៃ​ការ​អនុវត្ត​គោលដៅ​និ​មួយៗ​ ដើម្បី​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ និង​ក្រសួង​ដែល​ពាក់ព័ន្ធ​អាច​ទទួល​បាន​ធនធាន​ ទិន្នន័យ​ និង​ព័ត៌មាន​បន្ថែម​សម្រាប់​ធ្វើការ​វាយតម្លៃ​ និង​ពង្រឹង​សកម្មភាព​របស់​អង្គការ​និង​ក្រសួង​របស់​ពួក​គេ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ទំព័រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នេះ​នឹង​អនុញ្ញាតិ​ឲ្យ​សាធារណជន​យល់​ដឹង ​និង​សិក្សា​ពី​ទិដ្ឋភាព​និង​ដំណើរការ​អនុវត្ត​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។​ អង្គការ​អូ​ឌី​ស៊ី​ក៏​បាន​ចូលរួម​វិភាគទាន​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការ​បោះ​ពុ​ម្ភ​ផ្សាយ​របស់​ CSDG​ ដែល​ត្រូវ​បាន​ចែកចាយ​នៅ​ទូ​ទាំង​ ក្រសួង​ ស្ថាប័ន​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ ស្ថានទូត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។​

ពី​ធី​ផ្សព្វផ្សាយ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​

​ដោយ​ផ្អែក​លើ​របៀបវារៈ​ឆ្នាំ​២០៣០​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ និង​កិច្ចសហការ​ជាមួយ​ក្រសួងផែនការ​ អូ​ឌី​ស៊ី​ ចាត់​ទុក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជា​អាទិភាព​ចម្បង​មួយ​ដែល​យើង​កំពុងធ្វើការ​យ៉ាង​ម៉ត់ចត់​ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​សម្រាប់​ទាំងអស់​គ្នា​។​

​អំពី SDG​ និង​ CSDG

​នៅ​ខែកញ្ញា ​ឆ្នាំ​២០១៥​ មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​របៀបវារៈ​ឆ្នាំ២០៣០​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ របៀបវារៈ​នេះ​មាន​ធាតុ​ចំនួន​១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (SDG)​ របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលដៅ​បន្ថែម​មួយទៀត​សម្រាប់​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​កម្ពុជា​ក្នុង​បំណង​ជំរុញ​សកម្មភាព​សំខាន់ៗ​នៅ​តាម​តំបន់​រហូត​ដល់​ឆ្នាំ​២០៣០។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​បំបែក​ទៅ​ជា​ចំណុច​ដៅ​ចំនួន​ ១៦៩​ និង​សូចនាករ​ចំនួន​ ២៣០។​

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ជំនួស​កម្មវិធី​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ដែល​មាន​គោលដៅ​ប្រាំបី​ដែល​ត្រូវ​សម្រេច​បាន​នៅ​ឆ្នាំ​២០១៥​។​ គោលដៅ​ថ្មីៗ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ជា​ផ្នែក​ទៅ​នឹង​ការ​រិះគន់​លើ​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​។​ គោលដៅ​ពី​មុន​ទាំងនោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ខ្វះ​ភាព​ជា​ម្ចាស់​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ហើយ​វា​ពាក់ព័ន្ធ​ទៅ​នឹង​បរិបទ​អភិវឌ្ឍន៍​ជាស​កល​ជា​ជាង​ការ​អភិវឌ្ឍ​ជា​មូលដ្ឋាន​។​ គោលដៅ​មុនៗ​ក៏​បាន​ផ្តល់​អាទិភាព​ដល់​អ្វី​ដែល​ម្ចាស់​ជំនួយ​ចង់​បានជា​ជាង​ដំណើរការ​អភិវឌ្ឍន៍​ក្នុងស្រុក​ផង​ដែរ​។​

​មូលដ្ឋាន​នី​យ​កម្ម​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែល​រៀបចំ​ដោយ​ក្រសួងផែនការ​។​ អ្នកចូលរួម​រួម​មាន​អ្នកតំណាង​មក​ពី​រដ្ឋាភិបាល​ ដៃគូ​អភិវឌ្ឍន៍​ និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដែល​បាន​ពិនិត្យ​ឡើង​វិញ​នូវ​ចំណុច​ដៅ​ និង​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នីមួយៗ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​បរិការណ៍​ប្រទេស​កម្ពុជា​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ មាន​គោលដៅ​ចំនូ​ន​ ១៨​ លើស​ពី​គោលដៅ​សាកល​មួយ​ ដែល​គោលដៅ​បន្ថែម​មួយ​នោះ​គឺ​ទាក់ទង​នឹង​សំណល់​ផ្ទុះ​ពី​សង្គ្រាម​ ហើយ​គោលដៅ​ទាំងអស់​មាន​ចំណុច​ដៅ​ចំនួន​ ៨៨​ និង​សូចនាករ​ចំនួន​ ១៤៨​។​

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

McspM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!