កសិកម្ម​ និង​ ការ​នេ​សាទ​

RDB ប្រកាសទទួលការស្នើសុំកម្ចីសម្រាប់ការទិញពោត

ធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គម្រោងផ្តល់កម្ចីសម្រាប់ទិញពោតពីកសិករដើម្បីរក្សាស្ថេរភាពតម្លៃត្រូវបានដាក់ឲ្យប្រើប្រាស់ហើយជាមួយនឹងអត្រាការប្រាក់៥ភាគរយក្នុង១ឆ្នាំបន្ទាប់ពីជំនួបជាមួយក្រុមឈ្មួញ និងម្ចាស់ឡសម្ងួតកាលពីថ្ងៃម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2tIypem

ព្រំដែនវៀតណាមថ្មីល្អសម្រាប់កសិកម្មកម្ពុជា

កាលពី​ថ្ងៃ​ពុធ​ ប្រទេស​កម្ពុជា​ និង​វៀតណាម​ បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ច្រកព្រំដែន​អូ​រយ៉ា​ដាវ​នៅ​ខេត្តរតនគិរី​ ដែល​នេះ​ជា​អំណោយផលមួយ​ដល់​ឧស្សាហកម្ម​កសិកម្ម​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​ ​ ...

មុំ សុផុន
http://www.khmertimeskh.com/5074019/vietnam-border-boost-farms/

អាជ្ញាធរជម្រុញឱ្យបញ្ចប់នូវជម្លោះដីដាំអំពៅ

អាជ្ញាធរខេត្តកោះកុងបានជំរុញឱ្យប្រជាពលរដ្ឋ ២០០ គ្រួសារដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីរយៈពេលមួយទសវត្សរ៍ជាមួយក្រុមហ៊ុនស្ករអំពៅមួយ រៀបចំភស្តុតាងនៃការអះអាងរបស់ពួកគេ ចំពេលដែលក្តីសង្ឃឹមនៃដំណោះស្រាយចុងក្រោយពីរដ្ឋាភិបាល។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5074027/push-end-sugarcane-land-row/

តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១

ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...

ចេង សុខហ័ង
http://bit.ly/2uFhXed

ប្លង់រឹងកម្មសិទ្ធិដីនៅកោះរ៉ុងប្រកាសចេញជាផ្លូវការដើម្បីជម្រុញគម្រោងអភិវឌ្ឍន៍កោះនេះ

បន្ទាប់​ពី​រដ្ឋាភិបាល​បញ្ជាក់​ពី​កម្ម​សិទ្ធ​ដី​ស្របច្បាប់​ទៅ​អោយ​អ្នកស្រុក​កោះ​រ៉ុ​ង​ និង​បាន​បញ្ចប់​ជម្លោះ​ ព្រមទាំង​ភាព​មិន​ច្បាស់លាស់​រវាង​ដី​អ្នកស្រុក​ និង​ដី​របស់​ក្រុមហ៊ុន​រួច​មក​កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៧ នេះ​ តម្លៃ​ដី​នៅ​ទីនោះ​ទំនងជា​នឹង ...

គី កុសល
https://www.realestate.com.kh/news/Koh-Rong-Land-Hard-Titles-Released-Today-to-Fasttrack-Island-Development-Plan/

ពាណិជ្ជករ​កសិកម្ម​ស្វាគមន៍​វិធានការ​រដ្ឋាភិបាល​

ខណៈ​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ដោះស្រាយ​វិស័យ​ស្រូវ​អង្ករ​ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ពោត អ្នក​នៅ​ក្នុង​វិស័យ​នេះ​ចាត់​ទុក​ថា ជា​ដំណោះស្រាយ​ល្អ​មួយ ទោះបី​មិន​ទាន់​បង្ហាញ​ពី​ជោគជ័យ​ច្រើន​ក៏​ដោយ​។ ...

ចេង សុខហ័ង
http://bit.ly/2teim3G

ចំណូល​ពី​វិស័យ​ជលផល​បានកើនឡើង

វិស័យ​ជលផល​នៅ​កម្ពុជា​ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សន្តិសុខ​ស្បៀង​ និង​ការ​លើកកម្ពស់​អាហារូបត្ថម្ភ​ បាន​ផ្តល់​ប្រាក់​ចំណូល​ជាង​ ២៧៥,០០០​ដុល្លារ​ ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​។​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5073695/fisheries-earnings-rise/

អ្នកភូមិព្នង​ប្រយុទ្ធដើម្បី​​​​ដែន​​​​ដី​​ដូន​តា ​​ខណៈ​ដែលក្រុមហ៊ុន​ធ្វើការ​ឈូស​ឆាយ​ដី

សម្បទានដីបានត្រួតលើ​ផ្នែក​ខ្លះ​​​នៃ​ភូមិចាស់នៃសហគមន៍ជនជាតិដើមភាគតិចព្នង ​​ដែល​ជាតំបន់សំខាន់ខាងសាសនារបស់ពួកគេ ​​រួម​មាន​​​​ដី​ព្រៃ​អារក្ស​ និងដី​កប់​សព​​​​ ​​ដោយ​យោង​តាមជំនឿរបស់ជនជាតិភាគតិចព្នង តំបន់​ទាំង​នោះ​ មិនត្រូវឱ្យ​មានការរំខាន​​​ ឬ​​ចូល​ទៅ​បង្ក​ឱ្យ​​មាន​ការ ...

Brendan O’byrne
https://www.cambodiadaily.com/news/as-company-clears-land-bunong-villagers-fight-for-ancestral-home-132609/

រដ្ឋាភិបាលនឹងប្រើថវិកាអង្ករជួយតម្លៃពោត

មន្រ្តីរដ្ឋាភិបាល កាលពីម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាល​បាន​យល់ព្រម​ប្រើ​ប្រា​ស់​កញ្ចប់​ថវិកា​អង្ករ​ ២៧​លាន​ដុ​ល្លា​ ដើម្បី​ជួយ​ធានា​តម្លៃ​ពោត​បន្ទាប់​ពីមាន​ការ​តវ៉ា​ និង​បិទផ្លូវ​នៅ​ក្នុង​ខេត្តបាត់ដំបង​ពី​សំណាក់​កសិករ​កន្លង​មក​។​ ​ ...

ឆេង សុខហ៊ង
http://www.phnompenhpost.com/business/government-tap-emergency-rice-fund-help-corn-farmers

បន្ទាប់ពីការតវ៉ា ការចលាចលរបស់កសិករបានរីករាលដាលដល់ស្រុកជិតខាង

បន្ទាប់ពីកសិករប្រហែល ៥០០ នាក់បានតវ៉ាបិទផ្លូវជាតិនៅក្នុងខេត្តបាត់ដំបងកាលពីសប្តាហ៍មុន អាជ្ញាធរក្នុងតំបន់នៅតាមស្រុកជិតខាង កំពុងខិតខំប្រឹងប្រែងធ្វើឱ្យកសិកររាប់រយអ្នកផ្សេងទៀតដែលមិនសប្បាយចិត្តចំពោះតម្លៃពោតនិងដំឡូងមីមានសភាពស្ងប់ស្ងៀមវិញ។ ...

ឡេង ឡែន
https://www.cambodiadaily.com/news/protest-farmers-unrest-spreads-neighboring-districts-132586/

ការចិញ្ចឹមក្រពើកំពុងងាកទៅរកការពង្រីកទីផ្សារ

ឧស្សាហកម្មក្រពើរបស់កម្ពុជាកំពុងងាកទៅរកការជួញដូរបែបពាណិជ្ជកម្មទៅក្នុងទីផ្សារអន្តរជាតិ។ ខណៈកសិដ្ឋានចិញ្ចឹមក្រពើ១៦បន្ថែមទៀត ដែលបានចុះបញ្ជីជាមួយនឹងសន្ធិសញ្ញា Cites កំពុងរង់ចាំការអនុម័តជាផ្លូវការ។ នេះបើយោងតាមនាយកដ្ឋានអភិរក្សជលផលនៅក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2uz7T7g

ជនជាតិថៃត្រូវបានចាប់ខ្លួនដោយសារការនេសាទខុសច្បាប់

ប៉ូ​លី​ស​​ខេត្តឧត្តរមានជ័យ​ បាន​ស្តីបន្ទោស​ជនជាតិ​ថៃ​ ៦​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​នេសាទ​ខុសច្បាប់​នៅ​ក្រុង​សំរោង​។​ ស្នងការ​ប៉ូលិស​សង្កាត់​កូន​គ្រៀល​ លោក​ ផាត​ គី​ម​ បាន​និយាយ​ថា​ បុរស​៦​នាក់​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​វិញ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/40317/thais-caught-fishing/

ប្រជាកសិករដាំពោតនាំគ្នាបិទផ្លូវដោយសារតម្លៃចុះថោក

ប្រជាកសិករដាំពោត បាននាំគ្នាបិទផ្លូវត្រង់ចំណុចផ្លូវបំបែកស្រុកកំរៀង និងស្រុកភ្នំព្រឹក ក្នុងឃុំតាក្រី ខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា ការបិទផ្លូវនេះនឹងបញ្ចុះបញ្ចូល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដាក់សម្ពាធលើពាណិជ្ជករឲ្យបង្កើនតម្លៃដំណាំដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ...

ឡេង ឡែន
https://www.cambodiadaily.com/news/corn-farmers-block-road-over-low-prices-132502/

ADB ជិតសម្រេចផែនការលើកកម្ពស់តម្លៃកសិផល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជិតសម្រេចបានផែនការសកម្មភាព៥ឆ្នាំសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ហើយ ដែលជាការលើកកម្ពស់ចង្វាក់តម្លៃមានមូលដ្ឋានលើកសិកម្មទូទាំងមហាអនុតំបន់ទន្លេមេគង្គ (GMS) លាតសន្ធឹងកាត់តាមប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា និងខេត្តយូណានប្រទេសចិន។ ...

Kali Kotoski
http://bit.ly/2t9X5MN

GMS​ នឹង​ឈាន​ដល់​ការ​បង្កើត​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចំណីអាហារ​

​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ប្រាំ​ឆ្នាំ​សម្រាប់​ការ​លើកកម្ពស់​សុវត្ថិភាព​ផលិតផល​កសិកម្ម​ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ (GMS)​ ដែល​នឹង​ជួយ​ពង្រឹង​ដល់​សុវត្ថិភាព​ចំណីអាហារ​ក្នុង​តំបន់​ និង​លើកកម្ពស់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ គឺ​ត្រូវ​បាន​រំពឹង​ថា​នឹង ...

សុខ ចាន់
http://www.khmertimeskh.com/news/40334/gms-gets-closer-to-a-food-safety-strategy/

កិច្ច​សន្យា​កសិកម្ម​ កំពុង​តែ​ត្រូវ​បាន​ពង្រីក​កាន់​តែ​ធំ

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរូ រ៉ាយស៍ កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ធានា​ទិញ​ស្រូវ​សរីរាង្គ​ពី​កសិករ​សរុប ៤ ០០០ គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ ដោយ​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ​៧​លាន​ដុល្លារ ដើម្បី​ទិញ​ស្រូវ​សរីរាង្គ​ជាង​២​ម៉ឺន​តោន​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​។ នេះ​បើ​តាម​សេចក្តី​ជូន ...

ហ៊ គីមសាយ
http://bit.ly/2u6XpLP

ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប

ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2ubxjH5

ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត

​ប្រទេសចិនត្រូវបាន​គេរំពឹង​ទុកថា នឹង​ទិញ​កៅស៊ូប្រមាណ​ ៣០០.០០០​តោន ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​មួយរបស់​ក្រសួងពាណិជ្ជកម្ម​ ។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/

មន្ត្រី​កសិកម្ម​ខេត្ត​ព្រះវិហារ ​ចុះ​អន្ដរាគមន៍​ករណី​ខ្យង​បំផ្លាញ​សន្ទូង

មន្ត្រី​កសិកម្ម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​បន្ទាប់ពី​ផ្ទុះ​ករណី​ខ្យង​មាស​បំផ្លាញ​សន្ទូង​កសិករ​នៅ​ស្រុក​ឆែប​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​លោក ពឹង ទ្រីដា បាន​ចាត់​ឲ្យ​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ឆែប​ចុះ​អន្តរាគមន៍​ជួយ​ដល់​ប្រជាកសិករ​ដើម្បី​រក​ ...

ឃុត សុភចរិយា
http://bit.ly/2uMuw48

រោងចក្រ​កែច្នៃ​ម្រេច​នៅ​ត្បូង​ឃ្មុំ​នឹង​បើក​ខែ​ក្រោយ

រោងចក្រ​កែច្នៃ និង​សម្អាត​គ្រាប់​ម្រេច​តម្លៃ​៤០​ម៉ឺន​ដុល្លារ ដែល​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ​របស់​កម្ពុជា​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ខែ​ក្រោយ ដោយ​កំណត់​ទិសដៅ​នាំ​ចេញ ២០០០​តោន​នៅ​ឆ្នាំ​ក្រោយ​។ ...

ចេង សុខហ័ង
http://bit.ly/2urRNsP

ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​បញ្ហា​ប្រឈម​ នៃ​វិស័យ​កសិកម្ម

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) កាលពី​ម្សិលមិញ​ បាន​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​មួយ​ស្តីពី «​គន្លង​ថ្មី​នៃ​កំណើន​វិស័យ​កសិកម្ម​កម្ពុជា​» ដែល​ប្រមូល​ផ្តុំ​ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​ឲ្យ​ពួកគេ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ក្រសួង​ត្រៀម ...

ហ៊ គីមសាយ
http://bit.ly/2sKvfSe

ក្រុម​ការងារ​ពិនិត្យ​ការ​នាំ​ចូល​ជ្រូក ​ត្រូវ​រំលាយ​ចោល

ក្រុម​ការងារ​វិស័យ​ឯកជន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ជ្រូក ក្នុង​គោលបំណង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ដោយ​ខុស​ច្បាប់​មក​ទីផ្សារ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល​វិញ​ហើយ ដោយ​សារ​ក្រសួង​កសិកម្ម​អះអាង​ថា ក្រុម​ការងារ​នេះ​គ្មាន​ភារកិច្ច​ត្រួត​ពិនិត្យ​លើ​ការងារ​នេះ ...

ចេង សុខហ័ង
http://bit.ly/2tOSb7z

ក្រុមហ៊ុន​ចិន​ពីរ ​សហការ​គ្នា​លើ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

ក្រុមហ៊ុន​ចិន​ដែល​នៅ​ពី​ក្រោយ​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ កសិ​ឧស្សាហកម្ម​តម្លៃ​ ២​ ពាន់​លាន​ដុល្លារ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ផ្សេង​ទៀត​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ម្រេច និង​ម្ទេស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ...

ចេង សុខហ័ង
http://bit.ly/2sGNfgj

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​លើ​ឃ្លាំង​ស្តុក​ដ៏ធំ​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Soma Group ក្នុង​ការ​បង្កើត​ឃ្លាំង​ស្តុក​ស្រូវ​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​។ ...

ចេង សុខហ័ង
http://bit.ly/2tCdEQx

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Pf6tn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!