​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​កម្ចី​រយៈពេល​ ១​ ឆ្នាំ​ សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​ និង​ជនបទ​របស់​រដ្ឋ​ (ARDB)​ ពង្រីក​រយៈពេល​សង​ប្រាក់​កម្ចី​របស់​ខ្លួន​ដល់​ ១២​ ខែ​ ដើម្បី​ជួយ​សម្រួល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​។​ ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ...

ធូ វិរៈ
https://www.phnompenhpost.com/business/crf-requests-year-long-loans-rice-millers

​រោងចក្រ​ចំនួន​ ៤០០​ នៅ​ប្រទេស​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិការ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង​ ១៥០.០០០​ នាក់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩

​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ផលិត​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ប្រហែល​ ៤០០​ នៅ​ប្រទេស​កម្ពុជា​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ពួក​គេ​ដែល​បណ្តាល​ឱ្យ​កម្មករ​ជាង​ ១៥០.០០០​ នាក់​គ្មាន​ការងារ​ធ្វើ​ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​រួម ...

បុគ្គលិក​ខ្មែរថា​ម​ស៍
https://www.khmertimeskh.com/50740479/400-factories-in-cambodia-suspend-operations-affecting-over-150000-workers-due-to-covid-19/

​វិស័យ​ទេសចរណ៍​ប៉ះទង្គិច​ដោយ​កូ​វី​ដ​-១៩

​គិត​ត្រឹម​ខែឧសភា​ ទិន្នន័យ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​កូ​វី​ដ​-១៩​ បាន​បង្ខំ​ឱ្យ​អាជីវកម្ម​ដែល​មាន​មូលដ្ឋាន​លើ​វិស័យ​ទេសចរណ៍​ជិត​ ៣.០០០​ បាន​បិទទ្វា​ ហើយ​ធ្វើ​ឱ្យ​បុគ្គលិក​ជាង​ ៤៥.០៤៥​ នាក់​គ្មាន​ការងារ​ធ្វើ​។​ ភាព​អត់​ការងារ​ធ្វើ​ និង​ការ​កើនឡើង ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50740504/tourism-savaged-by-covid-19/

ការ​ពិនិត្យ​ឡើង​វិញ​នៃ​វិធាន​ច​ត្តា​ឡី​ស័ក​សម្រាប់​វិនិយោគិន​ និង​អ្នកជំនាញ​

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ (SSCA)​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​នឹង​កែសម្រួល​វិធានការ​ដាច់​ដោយឡែក​ (​ច​ត្តា​ឡី​ស័ក​)​ និង​រៀបចំ​ជា​ពិសេស​សម្រាប់​វិនិយោគិន​ដែល​មាន​សក្តានុពល​ អ្នកជំនាញ​បច្ចេកទេស​ និង​អ្នក​ពិគ្រោះ​យោបល់​ក្នុង​ការ​ដែល​ពួក​គេ​ចូល​មក ...

សុខ ចាន់
https://www.khmertimeskh.com/50739808/quarantine-being-reviewed-for-investors-and-experts/

អាជ្ញាធរ​បដិសេធ​របាយការណ៍​សមាគម​ធាងត្នោត​ ពី​ករណី​បណ្ដេញ​ពលរដ្ឋ

អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​បាន​បដិសេធ​របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​ដែល​អះអាង​ពី​ការរកឃើញ​ក្នុង​រយៈពេល​ ៣ ​ខែ​ចុងក្រោយ​នេះ​ថា នៅ​តែ​បន្ដ​មាន​ការបណ្តេញចេញ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ ទោះបី​ពួកគាត់​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។ ...

រី សុចាន់
https://bit.ly/3dM8tko

​ការ​ស្ទង់​មតិមួយរក​ឃើញ​ថា​កម្មករនិយោជិត​ដែល​ជំពាក់​បំណុលស្រាប់ ​ប្រឈម​នឹង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​ការ​កាត់​បន្ថយ​បុគ្គលិក​

ការ​ស្ទង់​មតិ​មួយ​បាន​ធ្វើ​ឡើង​ ដែល​ដឹកនាំ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ពីរ​ និង​សហជីព​មួយ​បាន​រក​ឃើញ​ថា​កម្មករ​កាត់ដេរ​រាប់​ម៉ឺន​នាក់​នៅ​ប្រទេស​កម្ពុជា​កំពុង​តស៊ូ​ដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ​ បន្ទាប់​ពី​ការ​បញ្ឈប់​ការងារ​ និង​ការ​ផ្អាក​រោងចក្រ​បណ្តាល​មក​ពី ...

សែន ដាវិដ
https://www.khmertimeskh.com/50739894/questioned-survey-which-finds-indebted-workers-suffering-worsened-by-pandemic-lay-offs/

​លោកនាយក​រដ្ឋមន្ត្រី​ទាមទារ​តម្លាភាព​ក្នុង​ការ​ចែកចាយ​ជំនួយ​ជា​សាច់ប្រាក់​

​កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​អាជ្ញាធរ​ណា​ដែល​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្តិ​នូវ​ភាព​មិន​ប្រក្រតី​ណាមួយ​ក្នុង​ការ​ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50739807/pm-demands-transparency-in-cash-aid-distribution/

អ្នក​ជាសះស្បើយ​​ពី​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា​កើនឡើង​ដល់​ ១៣០ ​នាក់​ ខណៈ​​មិនមាន​ករណី​ថ្មី

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ថា មាន​អ្នកជំងឺ​កូវីដ​ ១៩​ ម្នាក់​ទៀត​ ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ និង​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។ លទ្ធផល​នេះ​បាន​ធ្វើឱ្យ​ចំនួន​អ្នកជំងឺ​ដែល​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​កើន​ដល់​ ១៣០ ​នាក់ ឬ​ស្មើ​ ៩២% ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​នេះ ...

ខន សាវិ
https://bit.ly/3ihxcjI

PPAP ប្តេជ្ញា​ពង្រឹង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន

កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ប្ដេជ្ញា​នឹង​លើកកម្ពស់​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​ដែល​បណ្តាល​ពី​វិបត្តិ​សុខភាព​សកល តាមរយៈ​ការកាត់បន្ថយ​ការចំណាយ និង​ការពន្យារពេល​ការវិនិយោគ​ណា​ដែល​មិន​មាន​ភាពបន្ទាន់​។ ...

ម៉ៃ គុណមករា
https://bit.ly/3eH71Rq

​ការ​បង្រៀន​អក្ខរកម្ម​ឌី​ជី​ថ​ល​ដល់​ស្ត្រី​វ័យក្មេង​

សុី អុីនវេសមិន (SHE Investments) ជា​សហគ្រាស​សង្គម​ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ខ្នាត​តូច​របស់​ស្ត្រី​ (MSMEs)​ កំពុង​ចូលរួម​ជា​ដៃគូ​ក្នុង​នាម​ជា​ធុរកិច្ច​យុវជន​អន្តរជាតិ​កម្ពុជា​សម្រាប់​កម្មវិធី​ស្តារ​ និង​ឆ្លើយ​តប​រហ័ស​ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ Google.org​ ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី​ក្នុង​ការ​បង្កើត​ជំនាញ​អក្ខរកម្ម ...

សុខ​ ចាន់
https://www.khmertimeskh.com/50739209/teaching-young-women-digital-literacy/

​បន្ទាប់​ពី​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នឹង​ប្រឈម​នឹង​ឧបសគ្គ​មួយ​ចំនួន​

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSEZ)​ នឹង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​បាន​រាយការណ៍​ពី​លទ្ធផល​ល្អ​កាលពី​ឆ្នាំ​ ២០១៩​ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​។​ ​ ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50739183/after-massive-growth-special-economic-zone-will-face-hurdles/

វិស័យ​ហិរញ្ញវត្ថុ​បន្ត​រក្សា​កំណើន ទោះ​ជំងឺ​កូវីដ​ ១៩​ នៅ​បន្ត

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹងថា ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ធ្វើឲ្យ​ថមថយ​កំណើន​សេដ្ឋកិច្ច ដែល​កំពុង​ប៉ះពាល់​ដល់​វិស័យ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ​ក៏​វិស័យ​ហិរញ្ញវត្ថុ​នៅតែ​មាន​និន្នាការ​កើនឡើង​ប្រកប​ដោយ​ស្ថិរភាព​។​ ...

ម៉ៃ គុណមករា
https://bit.ly/2VrsnLd

WWF​ ព្រមាន​ចំពោះ​ករណី​ដែល​អាច​មានការ​ចម្លងជំងឺ​ពី​សត្វ​ទៅ​មនុស្ស​

​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF)​ បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​សកល​ជា​បន្ទាន់​ ដើម្បី​ប្រយុទ្ធ​នឹង​កត្តា​ចម្បងៗ​ដែល​ជាដើម​ចមនាំ​ឲ្យ​មានការ​ផ្ទុះ​ជំងឺឆ្លង​ថ្មីៗ​រវាង​សត្វ​ និង​មនុស្ស​ នា​ពេល​អនាគត​ ស្រប​ពេល​ដែល​ពិភពលោក​កំពុង​បន្ត​ខិតខំ​រក​មធ្យោបាយ​ដោះស្រាយ ...

ប៉ិច សុធារី
https://bit.ly/2CwQ7Xs

​រហូត​ទៅ​ដល់​ ១៥​ ភាគរយ​នៃ​អ្នក​ផ្តល់​សេវា​ដឹក​ជ​ញ្ចូ​ន​កំពុង​ប្រឈម​នឹង​ការ​ក្ស័យធន​

សមាគម​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា​ (CFFA)​ កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ជំងឺ​កូ​វី​ដ​-១៩​ កំពុង​បន្ត​ផ្តល់​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជ​ញ្ចូ​ន​ ដោយ​ក្រុមហ៊ុន​ប្រហែលជា​ ១០​ ទៅ​ ១៥​ ភាគរយ​ នឹង​ក្ស័យធន​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50737975/up-to-15-percent-of-logistics-providers-heading-for-bankruptcy/

​ម្ចាស់​បារ​និង​ក្លិប​រាត្រី​ជួប​ការ​លំបាក​ ខណៈ​អា​ជី​កម្ម​មួយ​ចំនួន​បិទទ្វា​

​អ្នក​បើក​អាជីវកម្ម​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​នូវ​វិធានការ​ក្នុង​ការ​ដក​ការ​រឹត​បន្តឹង​លើ​អាជីវកម្ម​ក្លឹ​ប​ បារ​ និង​ខារ៉ាអូខេ​ដើម្បី​ម្ចាស់​អាជីវកម្ម​ដែល​កំពុង​ជួប​ការ​លំបាក​នានា​អាច​អនុវត្ត​គំរោង​អាជីវកម្ម​បន្ត​បាន​ ប៉ុន្តែ ...

Harrison White
https://bit.ly/2NthqnP

​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ ថ្មី​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់​ ១៣០​ករណី​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ចេញផ្សាយ​កាលពី​ព្រឹក​ម្សិលមិញ​ នេះ​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ថា​មាន​ករណី​កូ​វី​ដ​-១៩​ ថ្មី​ ដែល​នាំ​ឱ្យ​ចំនួន​សរុប​ដល់​កើន​ដល់​១៣០​។​ ​ ...

ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50737360/new-c-19-positive-case-brings-total-to-130/

​កម្ពុជា​នឹង​ពន្យារពេល​បើក​សាលា​រហូត​ដល់​ដំណាច់ឆ្នាំ​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ពន្យា​ពេល​ការ​បើក​សាលា​ និង​ការ​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​រហូត​ដល់​ដំណាច់ឆ្នាំ​នេះ​ ដើម្បី​ការពារ​កុំអោយ​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ ។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50737447/cambodia-to-delay-school-opening-till-years-end/

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ចាប់ផ្តើម​ដំណាក់កាល​ទី​ ២​ នៃ​ជំនួយ​ស្បៀងអាហារ​

​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រោគរាតត្បាត​មក​លើ​ប្រទេស​កម្ពុជា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ សហការ​ជាមួយ​ក្រសួង​អប់រំ​នឹង​ធ្វើ​ជំនួយ​ស្បៀង​ដំណាក់កាល​ទី​ ២​ សម្រាប់​ខេត្ត​ចំនួន​ ៥​ ក្នុង​ព្រះរាជាណាចក្រ​ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​បច្ចុប្បន្ន​។​ ...

សំ​ កណ្ណិកា
https://www.khmertimeskh.com/50737380/wfp-to-start-phase-two-of-food-aid/

​ប្រទេស​កម្ពុជា​លុប​ចោលការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​

​កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​ជូនដំណឹង​ដល់​ប្រទេស​វៀតណាម​អំពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ ក្នុង​កា​រដក​បម្រាម​ការ​ឆ្លង​ព្រំដែន​ជាមួយ​ប្រទេស​នេះ​ ប៉ុន្តែ​បាន​និយាយ​ថា​គោលការណ៍​ណែនាំ​បង្ការ​នៅ​តែ​បន្ត​មាន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូ​វី ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50736881/cambodia-lifts-cross-border-travel-restrictions-with-vietnam/

​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បន្ត​ទោះបី​មាន​កូ​វី​ដ​-១៩​ ក៏​ដោយ​

​គំរោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​នឹង​នៅ​តែ​បន្ត​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ ដែល​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50736992/infrastructure-development-projects-to-go-on-despite-covid-19/

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​មាន​ប្រសាសន៍​ថា​ “​ថវិកា​មាន​តុល្យភាព​”

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ថវិកា​មាន​តុល្យភាព​ដោយ​ប្រាក់​សន្សំ​បច្ចុប្បន្ន​មាន​ចំនួន​ ៣,៥​ ពាន់​លាន​ដុល្លារ​។​ សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សង្ស័យ​ថា​តើ​ប្រទេស ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50736883/pm-hun-sen-says-budget-balanced/

​វិស័យ​សំណង់​មាន​កំណើន​ទាប​

​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ វិស័យ​សំណង់​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​បាន​ទទួល​នូវ​អត្រាកំណើន​អវិជ្ជមាន​ ៥,៣​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០២០​ ដោយសារតែជំងឺកូវីដ-១៩ ហើយ​រំពឹង​ថា​នឹង​មាន​អត្រាកំណើន​ ៣.៣​ ភាគរយ​នៅ​ឆ្នាំ​ក្រោយ​ ។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50736882/construction-suffers-from-low-growth/

GMAC៖​ ប្រាក់​ឈ្នួល​អប្បបរមា​គួរតែ​ត្រូវ​បាន​ផ្អាក​សិន​ក្នុង​កំឡុង​ពេល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​មាន​ប្រសាសន៍​ថា​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​បាន​ធានា​ត្រឹម​ ១៩០​ ដុល្លារ​ក្នុង​មួយ​ខែ​ គួរតែ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដើម្បី​ធានា​ថា​វិស័យ​នេះ​នៅ​តែ​មាន​ភាព​ប្រកួតប្រជែង​រហូត​ដល់​ការ​រីក ...

https://www.khmertimeskh.com/50736454/gmac-minimum-wage-should-be-suspended-during-covid-19/
http://Harrison White

​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​កម្មវិធី​ផ្តល់​ប្រាក់​ជំនួយ​

​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​កម្មវិធី​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​កូវីដ-១៩​ នេះ​នៅ​ថ្ងៃ​ពុធ​ទី​ ២៤​ ខែមិថុនា​។​ ​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50736498/cambodia-to-launch-cash-relief-programme/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mgwFz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!