សេដ្ឋកិច្ច និងពាណិជ្ជកម្ម
រដ្ឋបាលថ្នាក់ជាតិ រកចំណូលបានជាង ១៥ ពាន់ពាន់លានរៀលក្នុងរយៈពេល ៧ ខែ
រដ្ឋបាលថ្នាក់ជាតិនៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ រកចំណូលបានជាង ១៥ ពាន់ពាន់លានរៀល(ជាង ៣,៦ ពាន់លាន) ដែលស្មើជិត ៥៩ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ នៅក្នុងនោះចំណូលពន្ធមានជាង ៨៥ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-14-0928-254448.html
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរី កើនឡើង ៥៥៥% ពីខែមករាដល់ខែសីហា
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងគួរឲ្យចាប់អារម្មណ៍ចំនួន ៥៥៣.៨ ភាគរយក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ពោលគឺពី ៧២.៨៣ លានដុល្លារដល់ ៤៧៦.៩០ លានដុល្លារ។ ...
Manoj Mathew
https://tinyurl.com/fcyw6tam
ការវិនិយោគរបស់ចិន លើវិស័យកសិកម្មជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជា
អ្នកជំនាញមកពីសមាគមអ្នកស្រាវជ្រាវការវិវត្តន៍កម្ពុជាចិនបាននិយាយថា ការវិនិយោគរបស់ចិនក្នុងវិស័យកសិកម្មរបស់ព្រះរាជាណាចក្រកម្ពុជាបានជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាជនក្នុងស្រុក។ ...
ញ៉ាន ចំរ៉ុង
https://tinyurl.com/jmwanhj4
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងជួយកម្ពុជាសម្រេចបានគោលដៅឆ្នាំ២០៣០
ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងពហុភាគី បានមានប្រសាសន៍ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងជួយប្រទេសកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501359847/rcep-to-help-cambodia-achieve-2030-goal/
កម្ពុជា-កូរ៉េ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងការវិនិយោគ
ប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ តាមរយៈសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association-KITA) បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀតនៅក្នុងវិស័យឌីជីថល ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/mtpkkeuf
ថ្នាក់ដឹកនាំកម្ពុជា-ចិន និងពិភាក្សាអំពីគំនិតផ្តួចផ្តើមសេដ្ឋកិច្ចនាពេលអនាគត
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទូលំទូលាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ ...
កង សុធា
https://tinyurl.com/yfnr4ehc
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជាក្នុងប៉ុន្មានឆ្នាំខាងមុខ
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកម្ពុជា និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501360007/rcep-to-attract-more-investments-to-cambodia-in-coming-years/
ការនាំចេញរបស់កម្ពុជាទៅកាន់សឹង្ហបុរីកើនឡើង ៥៥៥% ក្នុងខែមករាដល់ខែសីហា
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងគួរឲ្យចាប់អារម្មណ៍ចំនួន ៥៥៤.៨ ភាគរយក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ពោលគឺពី ៧២.៨៣ លានដុល្លារដល់ ៥៧៦.៩០ លានដុល្លារ។ ...
Manoj Mathew
https://www.khmertimeskh.com/501359846/cambodias-exports-to-spore-rise-by-555-in-jan-aug/
សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ដល់អ្នកវិនិយោគជប៉ុនអោយពិចារណាវិនិយោគលើវិស័យសំខាន់ចំនួន២
សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជំរុញអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនលើវិស័យសំខាន់ៗចំនួនពីរនៅកម្ពុជា រួមមាន ការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម និងបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា រោងចក្រដំឡើងរថយន្ត គ្រឿងបង្គំអេឡិច ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/23xcf4jm
ដោយសារបញ្ហាអាកាសធាតុ បង់ក្លាដែស ប៉ាគីស្ថាន កម្ពុជា និងវៀតណាម ប្រឈមនឹងការខាតបង់ទឹកប្រាក់ប្រមាណ៦៥ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់
យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Cornell និងក្រុមហ៊ុន Schroders បានបង្ហាញកាលពីថ្ងៃពុធថា កំដៅឡើងខ្លាំង និងទឹកជំនន់អាចធ្វើអោយខាតបង់ប្រាក់ចំណូលនាំចេញសម្លៀកបំពាក់ចំនួន៦៥ ពាន់លានដុល្លារពីប្រទេសអាស៊ីចំនួន៤ នៅឆ្នាំ ២០៣០ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/2jya2tzx
ក្រុមហ៊ុន CHINT នឹងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនមកកម្ពុជា
CHINT ដែលជាក្រុមហ៊ុនដំណោះស្រាយថាមពលឆ្លាតវៃលំដាប់ពិភពលោក នឹងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមមកកម្ពុជាដើម្បីគាំទ្រដល់កំណើនដ៏ឆាប់រហ័សនៃតម្រូវការឧបករណ៍ថាមពលកម្លាំងវ៉ុលមធ្យមនៅកម្ពុជា។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-13-1004-254412.html
ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចពិសេស ២ ទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត និងបង្កើតការងារ
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា នាពេលឆាប់ៗ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ បន្ថែមដែលមានទីតាំងនៅស្រុកបទុមសាគរ ដើម្បីកៀរគរវិនិយោគិនមកវិនិយោគ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត តាមរយៈបង្កើតការងាររាប់ម៉ឺនកន្លែង។ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-12-1716-254398.html
រោងចក្រដំឡើងរថយន្ត Toyota នៅភ្នំពេញនឹងបើកដំណើរការនៅឆ្នាំក្រោយ
រោងចក្រដំឡើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនឹងបើកដំណើរការនៅឆ្នាំ២០២៤។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/svetl
ភាគីពាក់ព័ន្ធឯកភាពបញ្ចប់ការកំណត់ប្រាក់ឈ្នួលត្រឹមថ្ងៃ ២៨ កញ្ញា
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៤ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤ ភាគីពាក់ព័ន្ធបានឯកភាពថា នឹងពន្លឿនបញ្ចប់ការពិភាក្សា ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-12-0853-254384.html
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់ជិត $៦,៣ ពាន់លាន ក្នុងនោះទំនិញកម្ពុជានាំចេញជាង $៦,១ ពាន់លាន
ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ មានតម្លៃជាង ៦,១ ពាន់លានដុល្លារ ធ្លាក់ចុះតិចតួចបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-13-0923-254411.html
លោក ស៊ុន ចាន់ថុល ទស្សនាតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា បានអញ្ជើញទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358469/sun-chanthol-visits-sihanoukville-port-special-economic-zone/
អ្នកជំនាញ៖ ការកសាងច្រករបៀងសេដ្ឋកិច្ចចំនួនពីរជាមួយប្រទេសចិនមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍របស់កម្ពុជា
អ្នកជំនាញបាននិយាយកាលពីថ្ងៃអង្គារថា ការបង្កើត “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ជាមួយប្រទេសចិន គឺមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ដោយឯករាជ្យ រួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/dyvuawfh
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាត្រូវបានកត់ត្រា មានជិត៣២ប៊ីលានដុល្លារក្នុងរយៈពេល ៨ខែដំបូង
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងដៃគូរជុំវិញពិភពលោក ឈានដល់ជិត ៣២ប៊ីលានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣ ធ្លាក់ចុះ ១៤,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/bdhp4uee
អាកាសយានដ្ឋានអន្តរជាតិស្វាគមន៍អ្នកដំណើរ ៣.៤លាននាក់ក្នុងរយៈពេលប្រាំបីខែ
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិក្នុងរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ បានស្វាគមន៍អ្នកដំណើរសរុបចំនួន ៣.៤ លាននាក់ ក្នុងរយៈពេលប្រាំបីខែនៃឆ្នាំនេះ ដែលកើនឡើង ១៨០ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501358752/international-airports-welcome-3-4m-passengers-in-eight-months/
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរធ្លាក់ចុះ ១៩% ក្នុងខែមករាដល់ខែសីហា
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) របស់កម្ពុជាបន្តធ្លាក់ចុះជាមួយនឹងរយៈពេលពីខែមករាដល់ខែសីហា ដែលបង្ហាញពីការធ្លាក់ចុះចំនួន ១៩.២៨ ភាគរយ បើប្រៀបធៀបទៅនឹងដំណើរការនៃវិស័យនេះក្នុងអំឡុងពេលដូចគ្នាកាលពី ...
Manoj Mathew
https://www.khmertimeskh.com/501358748/gft-exports-decline-19-in-jan-aug/
ព្រៃវែងនាំចេញអង្ករជិត១,៦លានតោន រកចំណូលបានជិត៤០០លានដុល្លារក្នុង៩ខែដើមឆ្នាំ ២០២៣
យ៉ាងហោចណាស់អង្ករចំនួន ១.៦ លានតោនត្រូវបាននាំចេញពីខេត្តព្រៃវែងទៅកាន់ប្រទេសវៀតណាមដោយទទួលបានប្រាក់ចំណូលជិត ៤០០ លានដុល្លារត្រឹមរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខា ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501359137/prey-veng-exports-nearly-1-6-million-tons-of-rice-earning-nearly-400-million-in-the-first-nine-months-of-2023/
អ្នកធ្វើដំណើរតាមផ្លូវអាកាសមានចំនួនកើនឡើង១៨០ ភាគរយក្នុងរយៈពេល ៨ ខែដំបូង
របាយការណ៍ដែលចេញផ្សាយដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃចន្ទបានឱ្យដឹងថា កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន ៣.៤ លាននាក់ក្នុងអំឡុងពេល៨ខែដំបូងនៃឆ្នាំ២០២៣កើនឡើង១៨០ភាគរយបើធៀបនឹងឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/45McUrb
កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ២៤ ដែលមានទុនជាង $៨ ពាន់លាន
ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ២៤ បើគិតចាប់តាំងពីឆ្នាំ ២០០៦ ដល់ដំណាច់ឆមាសទី ១ ឆ្នាំ ២០២៣ ដោយមានទុនវិនិយោគជាង ៨ ពាន់លានដុល្លារ ហើយភាគច្រើនស្ថិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ វិស័យគ្រឿង ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-12-1031-254386.html
កម្ពុជាបានផ្សព្វផ្សាយយ៉ាងប៉ិនប្រសប់ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោករួមជាមួយមន្ត្រីកំពូលមកពីស្ថាប័នរដ្ឋ និងឯកជនបានលើកកម្ពស់វិស័យផ្សេងៗនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកិច្ចប្រជុំទ្វេភាគី និងពហុភាគីចំនួន ១៨ ក្នុងចំណោម ...
កង សុធា
https://www.khmertimeskh.com/501357932/cambodia-skilfully-marketed-during-43rd-asean-summit/