ថាមពល
ក្រុមការពារបរិស្ថានបារម្ភឡាវ បិទផ្លូវទន្លេ សង់វារីអគ្គិសនីដនសាហុង
ក្រុមយុវជនការពារបរិស្ថាននិងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានលើកឡើងថា អាជ្ញាធរឡាវ បានបិទផ្លូវទន្លេតែមួយគត់សម្រាប់ត្រីធ្វើចរាចរ ដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវចម្រុះមច្ឆាជាតិនិងសត្វផ្សោតដែលរស់នៅក្នុងអន្លង់ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2nvFBa5
NGO ប្រយ័ត្នប្រយែងចំពោះការសន្យាលុបគម្រោងវារីអគ្គិសនី
ក្រុមអភិរក្សនៅតែមានការប្រយ័ត្នប្រយែងចំពោះការសន្យារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះថានឹងទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីឆាយអារ៉ែងដ៏ចម្រូងចម្រាស បន្ទាប់ពីរកឃើញថា គម្រោងនេះស្ថិតក្នុងបញ្ជីថ្មីដែលត្រូវអភិវឌ្ឍរបស់ក្រសួងរ៉ែនិងថាមពល។បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋាភិបាលបានប្រកាសថា ផែនការសាងសង់ទំនប់វារីអគ្គិសនីនៅចំកណ្ដាលភ្នំក្រវាញ ក្នុងខេត្តកោះកុង ត្រូវបានផ្អាកដោយមិនកំណត់ ហើយជំនួសដោយការកែលម្អរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានស្រាប់វិញ។ នៅពេលនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់អភិរក្សកន្លែងនេះសម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36848
ពលរដ្ឋដែលប៉ះពាល់ពីទំនប់វារីអគ្គិសនី សេសានក្រោម មិនព្រមយកសំណង
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំបន់វារីអគ្គិសនីសេសានក្រោមពីរក្នុងខេត្តស្ទឹងត្រែងជាង ១០ ភាគរយនៅតែមិនព្រមទទួលសំណងជាគោលនយោបាយដែលរដ្ឋាភិបាលផ្តល់ឲ្យដោយអះអាងថាពួកគាត់អាចប្រឈមនឹងការបាត់បង់មុខរបរ និងវប្បធម៌ប្រពៃណី ខណៈដែលតំបន់វារីអគ្គិសនីនេះរំពឹងថាដំណើរការ ...
ទូច សុខា
http://bit.ly/2mrF0ol
សហគមន៍រងផលប៉ះពាល់ពី ទំនប់វារីអគ្គិសនីមិនព្រមចាកចេញ
តំណាងប្រជាសហគមន៍ជិត២០០គ្រួសារដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងបានបង្ហាញជំហរមិនព្រមចាកចេញពីភូមិចាស់ទៅកាន់ភូមិថ្មីនិងបានទទូចសុំឲ្យរាជរដ្ឋាភិបាលចុះបញ្ជីកំណត់ព្រំដីឲ្យពួកគាត់ខណៈ ...
ប៉ិច សុធារី
http://bit.ly/2lJv7DV
ក្រុមហ៊ុន Toshiba សាងសង់រោងចក្រថាមពលធ្យូងថ្មនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនToshiba ទទួលបានក្រុមហ៊ុន Toshiba Plant Systems & Services Corporation (TPSC) របស់ប្រទេសជប៉ុន ទទួលបានសិទ្ធពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់គម្រោងផលិតថាមពលដើរដោយធ្យូងថ្មីមួយនៅក្នុងតំបន់ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ។ ...
ម៉ៃ គុណមករា
http://bit.ly/2m0l6Bb
ឡាវព្យាយាមបន្ធូរការព្រួយបារម្ភអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីរបស់ខ្លួន
មន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញរបស់ប្រទេសឡាវ បានអះអាងថាគម្រោងស្ថាបនាទំនប់វារីអគ្គិសនីថ្មីមួយទៀតរបស់ខ្លួនគឺទំនប់ ប៉ាក់ បេង (Pak Beng) មិនមានផលប៉ះពាល់ធំដុំដល់ប្រទេសជិតខាងនោះ ទេ ដោយពួកគេលើកឡើងថាទំនប់វារីអគ្គិសនីនេះ នឹងធ្វើឡើងដូចនឹងទំនប់ ...
ស៊ុន ណារិន
http://khmer.voanews.com/a/laos-attempts-to-ease-concern-on-the-new-dam-construction/3735178.html
សំណើរសាងសង់ទំនប់វារីអគ្គីសនីធំទី៣របស់ឡាវស្ថិតក្រោមការពិនិត្យពិច័យ
ប្រទេសជាសមាជិកនៃគណកម្មការទន្លេមេគង្គ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលនឹងនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់មួយនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងសំណើររបស់ប្រទេសឡាវ ...
ស្រេង លក្ខិណា
http://khmer.voanews.com/a/pak-beng-dam-proposal-in-laos-under-scrutiny/3731165.html
សង្គមស៊ីវិលស្នើរដ្ឋាភិបាលឲ្យបដិសេធសំណើធ្វើទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននៅថ្ងៃសុក្រនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាច្រានចោលសំណើរបស់ប្រទេសឡាវដើម្បីស្ថាបនាទំនប់វារីអគ្គិសនីថ្មីមួយទៀតដែលមានឈ្មោះថាប៉ាក់ បេង (Pak Beng)។ ពួកគេលើកឡើងថាទំនប់នេះ នឹងប៉ះពាល់ ...
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត បង្កើនថាមពលទាក់ទាញវិនិយោគ
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត បានចាប់ដៃគូជាមួយក្រុមហ៊ុនថាមពលពីប្រទេសថៃ ក្នុងការនាំចូលអគ្គិសនីពីប្រទេសថៃផ្គត់ផ្គង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដើម្បីធានាអគ្គិសនីមានគុណភាពទាក់ទាញវិនិយោគបង្កើតរោងចក្រឧស្សាហកម្មបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/2kG4n6A
រដ្ឋាភិបាលឲ្យសង់បណ្តាញអគ្គិសនីពី ស្ទឹងតាតៃ
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្របានផ្តល់ភ្លើងខៀវឲ្យមានការសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីពីទំនប់វារីអគ្គិសនីស្ទឹងតាតៃក្នុងខេត្តកោះកុងមករាជធានីភ្នំពេញ បើទោះបីជាមានក្តីបារម្ភពីក្រុមអ្នកអភិរក្សបរិស្ថានចំពោះ ...
Ananth Baliga and គង់ មេត្ដា
http://bit.ly/2kCJGsc
គណៈរដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគអគ្គិសនីចំនួនពីរកន្លែង
គណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្របានអនុម័តលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព១៣៥មេហ្គាវ៉ាត់ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការវិវត្តន៍ថ្មីនៃវិស័យថាមពល ត្រូវបានគេមើលឃើញថា នឹងជួយជំរុញ និងទាក់ទាញ សកម្មភាព ...
ជា វណ្ណៈ
http://bit.ly/2ll4663
ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលឡាវ ផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់បេង
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននិងបណ្ដាញប្រជានេសាទកម្ពុជា បានបង្ហាញការព្រួយបារម្ភ និងស្នើឲ្យរដ្ឋាភិបាលឡាវ ផ្អាកសកម្មភាពលើគម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់បេង (Pak Beng) ដែលជាគម្រោងថ្មីមួយទៀតនៅលើដងទន្លេមេគង្គដោយពួកគេលើកឡើងថាទំនប់នេះនឹងមាន ...
ប៉ិច សុធារី
http://bit.ly/2mcVoGu
រដ្ឋាភិបាលប្ដេជ្ញារក្សាស្ថិរភាពថាមពលដើម្បីពង្រឹងវិស័យឧស្សាហកម្ម
គុណភាពនិងស្ថិរភាពថាមពលអគ្គិសនីគឺជាអាទិភាពស្នូលក្នុងចំណោមអាទិភាពនិងវិធានការផ្សេងៗដើម្បីទាក់ទាញឧស្សាហកម្មដែលផលិតទំនិញដែលមានតម្លៃបន្ថែមខ្ពស់ៗមកកម្ពុជាប៉ុន្តែបញ្ហាគុណភាពអគ្គិសនីនៅតែប្រឈមចំពោះវិនិយោគិននៅកម្ពុជា ខណៈការធ្វើពិពិធកម្មពីឧស្សាហកម្ម ផលិតសំលៀកបំពាក់ និងវាយនភ័ណ្ឌទៅ ...
សុខ ចាន់
http://bit.ly/2la6kFi
វិស័យឯកជននៅតែប្រឈមនឹងតម្លៃអគ្គិសនីខ្ពស់
ជាការលើកឡើងដដែលពីវិស័យឯកជន ដែលនៅតែបង្ហាញក្តីបារម្ភពីតម្លៃអគ្គិសនីដ៏ខ្ពស់នៅក្នុងប្រទេសកម្ពុជាដែលជាឧបសគ្គរយៈពេលក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងសន្និសីទពាណិជ្ជកម្មអន្តរជាតិ (IBC) នៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញដែលមាន ...
Kali Kotoski
http://bit.ly/2lknzWR
Pestech ពង្រីកកិច្ចព្រមព្រៀងថាមពលនៅកម្ពុជា
Pestech (Cambodia) Ltd (PCL) ដែលជាក្រុមហ៊ុនផ្ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលគ្រប់គ្រងដោយវិនិយោគិនម៉ាឡេស៊ី បានពង្រីកកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមហ៊ុន Alex Corporation របស់កម្ពុជា ដើម្បីអភិវឌ្ឍខ្សែបញ្ជូនថាមពល និងស្ថានីយថាមពល។ ...
Post Staff
http://bit.ly/2kZ9sUj
សង្គមស៊ីវិលកម្ពុជាជំរុញមិនឲ្យមានការស្ថាបនាទំនប់វារីអគ្គិសនីថ្មី Pak Beng របស់ឡាវ
នៅក្នុងវេទិកាពិភាក្សាស្តីអំពីការស្នើសុំសាងសង់ទំនប់វារីអគ្គិសនីថ្មីរបស់ប្រទេសឡាវឈ្មោះ Pak Beng ដែលធ្វើឡើងនៅពេលខាងមុខនេះ សង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថានជំរុញរដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធ កុំឲ្យគាំទ្រការស្ថាបនាទំនប់នេះ។ ពួកគេលើកឡើងថា ...
ស៊ុន ណារិន
http://khmer.voanews.com/a/cambodia-groups-urge-to-reject-new-laos-dam-at-talks/3714509.html
តម្រូវការប្រភពអគ្គិសនីពីប្រទេសជិតខាងផ្គត់ផ្គង់ក្នុងស្រុកថយចុះ
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ការជាវអគ្គិសនីពីប្រទេសជិតខាងបានធ្លាក់ចុះពី ចំនួន ២៥,៧៣ភាគរយនៅឆ្នាំមុន មកត្រឹមតែ ២០ភាគរយក្នុងឆ្នាំនេះ ពីព្រោះ ...
សុខ ចាន់
http://bit.ly/2keI0l4
រោងចក្រថាមពលធ្យូងថ្មមួយទៀតអាចបើកនៅត្រីមាសនេះ
រោងចក្រទី៣នៃគម្រោងថាមពលដ៏ធំដែលដំណើរការដោយធ្យូងថ្មទំហំ ៧០០មេហ្គាវ៉ាត់របស់ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) បានចាប់ផ្ដើមដំណាក់កាលសាកល្បងរចនាសម្ព័ន្ធរបស់ខ្លួន ហើយត្រូវបានរំពឹងថា នឹងដាក់ឲ្យដំណើរការនៅពេលណាមួយក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ ...
Kali Kotoski
http://bit.ly/2klfQaU
ទំនប់វារីអគ្គិសនីថ្មីនៅលើទន្លេមេគង្គ
តំណាងនានាមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានជួបជុំគ្នានៅទីក្រុងវៀងច័ន្ទ កាលពីថ្ងៃអង្គារ ដើម្បីបើកដំណើរការប្រឹក្សាប្រចាំឆមាស ស្តីពីទំនប់វារីអគ្គិសនីអនុភាពទី៣ នៅទន្លេមេគង្គក្រោមប្រទេសឡាវ។ ...
Cristina Maza
http://www.phnompenhpost.com/national/new-dam-mekong-looms
តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ$២០០លាននឹងបើកនៅកំពង់ឆ្នាំង
គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស (SEZ) តម្លៃ២០០លានដុល្លារនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាការវិនិយោគរួមរវាងវិនិយោគិនក្នុងស្រុក និងប្រទេសកូរ៉េខាងត្បូងកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាល។ នេះបើយោងតាមមន្ត្រីក្រុមហ៊ុន។ ...
ចេង សុខហ័ង
http://bit.ly/2iiMKbR
ទំនប់ពហុបំណងបាត់ដំបង តម្លៃជាង ១០០លានដុល្លារសម្រេច៩៨ភាគរយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដំណើរការសាងសង់ទំនប់ប្រព័ន្ធធារាសាស្ត្រ ដែលជាអាងទឹកធំជាងគេ នៅខេត្តបាត់ដំបងមានតម្លៃជាង ១០០លានដុល្លារ បានសម្រេច ៩៨ភាគរយ ហើយការសាងសង់គ្រោងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ...
តាំង វីដា
http://bit.ly/2im24Q2
នាយករដ្ឋមន្ត្រីចុះទៅការដ្ឋានទំនប់វារីអគ្គិសនីឡាវ ហើយសន្យាជាថ្មីថានឹងផ្តល់ថាមពលក្នុងតម្លៃថោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយសមភាគីឡាវគឺលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ចុះទៅពិនិត្យកន្លែងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្បែរព្រំដែនកាលពីម្សិលមិញ ដោយកត់សម្គាល់ឲ្យឃើញថា ដំណើរចុះពិនិត្យនេះគឺជាការរំឭកពីការតាំងចិត្តរបស់ប្រទេសឡាវក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/36159
ការសង់ទំនប់នៅឡាវកំពុងប៉ះពាល់ដល់ខ្មែរ
សហគមន៍ព្រះរំកិលក្នុងស្រុកថាឡាបរិវ៉ាត់បាននិងកំពុងតែទទួលរងផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គិសនីដនសាហុងដោយបង្កឲ្យគុណភាពទឹកប្រែប្រួលបំផ្លាញត្រីផ្សោត និងវិស័យទេសចរណ៍ហើយពួកគេបានស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញការដែលកម្ពុជាឯកភាពឲ្យឡាវ ...
ផាក់ ស៊ាងលី
http://bit.ly/2h8IR5h
ក្រុមហ៊ុនបរទេសបង្ហាញឧបសគ្គ និងបញ្ហាប្រឈមការធ្វើធុរកិច្ចនៅកម្ពុជា
ប្រធានក្រុមហ៊ុនបរទេសធំៗប្រមាណជាង ១០រូប ដែលមានក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃម្សិលមិញ បានលើកឡើងសារជាថ្មីម្តងទៀតពីឧបសគ្គ និងបញ្ហាប្រឈមក្នុងការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជាដែលភាគច្រើនបំផុតគឺពាក់ព័ន្ធទៅ ...
សុខ ចាន់
http://bit.ly/2gXn1or