ព័ត៌មាន​

មន្ទីរ​កសិកម្មៈ ពុំមាន​ការ​ដឹក​ឈើ​ចេញ​ពី​តំបន់​បាត​អាង

មន្ទីរ​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្ទឹង​ត្រែងបាន​ច្រាន​ចោល​នូវ​របា​យ​ការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ​ដែល​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​បន្តលើ​បណ្ដាញ​សង្គម​ដែល​ថា ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពីរោង​អារឈើ​របស់​ក្រុមហ៊ុន អាំង​អេន អាសូស៊ី​អេត ឡយឺរ អិល​ធីឌី ក្នុង​តំបន់​ស្ដារ​បាត ...

ឃុត សុភចរិយា
https://bit.ly/2ImAOl7

អាជ្ញាធរ​ កំពុង​ដោះស្រាយ​សំណង​ជូន​ អ្នក​រង​ផលប៉ះពាល់​ពី​ការសង់​ទំនប់

​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ធ្វើការ​ដោះស្រាយ​សំណង​ទៅ​តាម​ដំណាក់កាល​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ដោយ​អាជ្ញាធរ​បាន​ឯកភាព​ទាំងស្រុង​ទៅ​លើ​សំណើ​ និង​លក្ខខណ្ឌ​របស់​សហគមន៍​ភូមិ​ក្បាលរមាស ខណៈ​លក្ខខណ្ឌ​ និង​សំណើ​មួយ​ចំនួន​របស់​សហគមន៍ ...

ឃុត សុភចរិយា
https://bit.ly/2BQTdCN

ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​ការសង់​ទំនប់​ត្អូញ​ខ្វះ​ទឹក​ប្រើ

ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផលប៉ះពាល់​ដោយ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ​កាលពី​ម្សិលមិញ​បាន​ត្អូញត្អែរ​អំពី​កង្វះខាត​ទឹកស្អាត​ប្រើប្រាស់ ខណៈ​ស្រះ​ទឹក​ ១ ​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជីក​ឲ្យ​ពួកគាត់​នៅ​ចំណុច​ទួលស្រែវែង​នៅ​ពុំ​ទាន់​ចេញ​ទឹក​នៅ​ឡើយ​។ ...

ឃុត សុភចរិយា
https://bit.ly/2Q7Hgl7

លោក​ ស ខេង ​រិះគន់​ច្បាប់​ និង​​មន្ត្រី​ចំពោះ​បទល្មើស​ព្រៃឈើ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​រិះគន់​ច្បាប់​ព្រៃឈើ និង​ស្តីបន្ទោស​មន្ត្រី​ចំពោះ​ការ​បណ្តោយ​​ឲ្យ​មាន​បទល្មើស​ព្រៃឈើ និង​ការប្រើ​លេស​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ទៅ​បំផ្លាញ​ព្រៃឈើ​ខណៈ​សកម្មជន​ការពារ​បរិស្ថាន​ថា វិធានការ​មាន​ភាព​យឺតយ៉ាវ​ និង​គ្មាន​ប្រសិទ្ធភាព​។ ...

ម៉ិច ដារ៉ា
https://bit.ly/2OMHxFi

ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី ស្នើសុំ​គម្រោង​សេវា​សាធារណៈ

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ចំនួន​ជាង​ ៥០ ​គ្រួសារ​ក្នុង​ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ពី​ម្សិលមិញ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក​ឧកញ៉ា​ គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដើម្បី​ស្នើសុំ​គម្រោង​បម្រើ​សេវា​សាធារណៈ​មួយ​ចំនួន​ដែល ...

សុទ្ធ គឹមសឿន
https://bit.ly/2KVL1md

ក្រុមហ៊ុន​សេ​សាន​សន្យា​សាងសង់​សាលារៀន​ និង​ផ្លូវថ្នល់​

​ក្រុមហ៊ុន​វា​រី​សេ​សាន​ក្រោម​ ២​ បាន​យល់ព្រម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ក្រុម​គ្រួសារ​ជនជាតិភាគតិច​ឡាវ​ចំនួន​ ៧០​ គ្រួសារ​ នៅ​ក្នុងភូមិ​ស្រែ​គរ​ ដែល​បាន​បដិសេធ​មិន​ផ្លាស់​ទីលំនៅ​ បន្ទាប់​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២​ បាន​ដំណើរការ​ក្នុង​ខេត្តស្ទឹងត្រែង ...

អ៊ុង ដាណេ
https://www.phnompenhpost.com/national/sesan-firm-promises-build-schools-roads

​គ្រួសារ​ជនជាតិ​ដើម​មិន​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយសារ​ទំនប់​

​ក្រុម​គ្រួសារ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុងភូមិ​ក្បាល​រមាស​ ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​កាលពី​ឆ្នាំ​មុន​ ដោយ​ទឹកជំនន់​ពី​អាង​ស្តុក​ទឹក​សេ​សាន​ក្រោម​ ២​ ក្នុង​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​ផ្តល់​លំនៅ​ដ្ឋា​ន​ថ្មី​ និង​សង្ឃឹមថា​ នឹង​មាន​ជីវភាព​ប្រសើរ​ឡើង​នៅ ...

G. Danapal
https://www.khmertimeskh.com/50487015/families-no-longer-displaced-by-dam/

ជនជាតិ​ដើម​ភាគតិច​ព្នង​ ទារ​សំណង​ ដោយសារ​ទឹក​ទំនប់​លិច

ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ក្បាលរមាស​បាន​ផ្តិត​មេដៃ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​សង​សំណង​ថ្លៃ​លិច​ស្រូវ​ ១៧៧ ​ហិកតា​ និង​ចុះបញ្ជី​ដីព្រៃ​សមូហភាព​ដែល​នៅ​សេសសល់​ពី​ទឹក​លិច​។ សេចក្តី​ថ្លែងការណ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2HDmctW

រដ្ឋាភិបាល​សម្រេច​ផ្អាក​ការដឹកឈើ​ចេញ​ពី​តំបន់​សង់​ទំនប់​សេសាន​ ២

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​ឈើ​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោម ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ផ្អាក​ការ​ឈូសឆាយ នៅ​ដីសម្បទាន​សេដ្ឋកិច្ច​ «​ជាបន្ទាន់​រហូត​ដល់​ការបោះឆ្នោត​ជាតិ​»​ ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​រួច ខណៈ​ដែល​អ្នក​ឃ្លាំមើល​បញ្ហា​បរិស្ថាន​ចង់​ឲ្យ​បញ្ឈប់​សកម្មភាព ...

ផាក់ ស៊ាងលី
http://bit.ly/2oD9eFu

អង្គការ​សហប្រជាជាតិ​​ ចេញ​ឯកសារ​សម្តែង​ក្តីបារម្ភ​ពី ​ស្ថានភាព​នយោបាយ​កម្ពុជា

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញ​ឯកសារ​មួយ​ចំនួន​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ចាប់​តាំងពី​ខែ​មិថុនា​ឆ្នាំ​មុន​ដោយ​បង្ហាញ​ថា​ការិយាល័យ​បាន​លើក​ឡើង​នូវ​ក្តីបារម្ភ​របស់​ខ្លួន​អំពី​បញ្ហា​ជាច្រើន​ដែល​មាន​តាំងពី ...

Leonie Kijewski
http://bit.ly/2CMlkAl

សហគមន៍​ជនជាតិ​ដើម​ទាមទារ​សំណង​ជា​ក្របី ១៥០០ ​ក្បាល​ជា​ថ្នូរ​នឹង​ការ​ធ្វើ​ឲ្យ​លិច​ផ្នូរ​ដូនតា

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ក្បាល​រមាស​បាន​និង​កំពុង​ទាមទារ​ជា​លក្ខណៈ​ប្រពៃណី​នូវ​ក្របី​យ៉ាង​តិច​ ១៥០០ ​ក្បាល​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ដែល​បាន​ធ្វើឲ្យ​ផ្នូរ​ដូនតា និង​ផ្នូរ​អ្នក​ដឹកនាំ​សំខាន់ៗ​របស់​ពួកគេ​ត្រូវ​ជន់​លិច និង​បាត់បង់ ដោយសារ​ការ ...

ផាក់ ស៊ាងលី
http://bit.ly/2ozyBHz

អាជ្ញាធរ​សន្យា​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ឲ្យ​ពល​រដ្ឋ​រង​គ្រោះ​ ដោយ​សារ​ការ​សង់​ទំនប់​វារីអគ្គិសនី​

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ បាន​អះអាង​សាជាថ្មី​ទៀត​ថា នឹង​យល់ព្រម​សាងសង់​ហេដ្ឋារ​ចនាសម្ព័​ន្ធ​ជូន​ប្រជា​ពលរដ្ឋ ៨៣ ខ្នង​ផ្ទះ​ ដែល​ជំទាស់​មិន​ព្រម​ចាក​ចេញពី​លំនៅឋាន​ ដែល​ជន់​លិច​ដោយសារ​ទំនប់​វា​រី​អ​គ្គិស​នី​សេ​សាន​ក្រោម ២។ ...

ផាក់ ស៊ាងលី
http://bit.ly/2EiZD0u

​អ្នក​ភូមិ​សេ​សាន​ស្វែងរក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

​គ្រួសារ​ដែល​ត្រូវ​បង្ខំ​ឱ្យ​ផ្លាស់​ទីលំនៅ​ដោយសារ​ការ​ស្ថាបនា​ទំនប់​សេ​សាន​ក្រោម​ II​ កំពុង​ស្នើ​សុំ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ចុះ​ឈ្មោះ​ភូមិ​ថ្មី​របស់​ពួក​គេ​ជា​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​។​ ប្រជាពលរដ្ឋ​ចំនួន​ ៦៧​ គ្រួសារ​មក​ពី​ឃុំ​ស្រែ​គរ​បាន ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50106907/sesan-villagers-seek-land-titles/

MRC នឹង​ស្វែង​រក​ការកាត់​បន្ថយ​ផល​ប៉ះ​ពាល់ ចំពោះ​ការ​សង់​ទំនប់​វា​រី​អគ្គិសនី​តាម​ទន្លេ​មេគង្គ​

គោលការណ៍​ណែនាំ​ថ្មី​ ស្តីអំពី​ការអភិវឌ្ឍ​ទំនប់វា​រី​អគ្គី​សនី​​ដែល​សម្រេច​ដោយ​ គណៈ​កម្មការ​ទន្លេមេគង្គ​នៅឯ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​វៀង​ចន្ទ​ ប្រទេស​ឡាវ​ កាលពី​ខែ​មុន​ គ្រោង​នឹង​ចេញ​ផ្សាយ​នៅក្នុង​ខែមីនា​ខាង​មុខ​​ ដើម្បី​ស្វែង​រក​ការ «កាត់​បន្ថយ» ផលផល​ប៉ះពាល់​បរិស្ថាន ​និង​គ្រប់ ...

Alessandro Marazzi Sassoon
http://bit.ly/2BHqCkA

'​ពិភព​ទឹក​ស្ងប់ស្ងាត់​':​ ភូមិ​មួយ​ត្រូវ​លិចលង់​ដោយ​ទឹកជំនន់​ពី​ទំនប់​ដែល​សាងសង់​ដោយ​ចិន​

​ទឹកជំនន់​បញ្ចេញ​ពី​ទំនប់​វា​រី​អគ្គិសនី​បាន​ធ្វើ​ឱ្យ​ភូមិ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លិចលង់​ទាំងស្រុង​ដែល​ប្រែ​ក្លាយទៅជា​ “​ពិភព​ទឹក​ស្ងប់ស្ងាត់​”​ ។​ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២ ​ថ្មី​បាន​បញ្ចេញ​ទឹក​ទៅ​លើ​ឃុំ​ស្រែ​គរ ...

Tom Barnes
http://www.independent.co.uk/news/world/asia/dam-flood-cambodia-china-village-srekor-underwater-submerged-silent-waterworld-a8193461.html

អាជ្ញាធរ​បដិសេធ​ការ​ស្នើ​សុំ​បង្កើត​ភូមិ​ថ្មី​ របស់​ពល​រដ្ឋ​រង​ផល​ប៉ះ​ពាល់​ពីការ​សង់​ទំនប់​

អាជ្ញាធរ​ នឹងមិន​បង្កើត​ភូមិ​ថ្មី និង​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​​នៅ​ទីតាំង​ថ្មី​ផ្សេង​ទៀត ដល់​ពលរដ្ឋ​ភូមិ​ស្រែគរ និង​ក្បាល​រមាស​ចាស់​ ដែល​មិន​ព្រម​ចាកចេញ​​ពី​ភូមិ​ចាស់ ​​ទៅ​​តាំង​​ទី​លំនៅ​ នៅ​ភូមិ​ថ្មី ដែល​រៀប​ចំ​ដោយ​អាជ្ញា​ធរ​ និង​ក្រុម ...

ផាក់ ស៊ាងលី
http://bit.ly/2EhrE7Y

ទំនប់​សេ​សាន​ទទួល​បាន​ដី​សម្បទាន​

​រដ្ឋាភិបាល​បាន​ចាត់​ចំណាត់ថ្នាក់​ដី​សាធារណៈ​ចំនួន​ ៣២.៣០៥​ ហិ​កតា​នៅ​ក្នុងស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ដើម្បី​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​សម្រាប់​ទំនប់​សេ​សាន​ក្រោម​ ២​។​ យោង​តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​ ១៧​ ខែវិច្ឆិកា​ ដី​នេះ​គ្របដណ្តប់ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5097362/sesan-dam-gets-land-concession/

អ្នកស្រុកសេសានទទួលបានសិទ្ធិស្នាក់នៅ

អាជ្ញាធរមូលដ្ឋានបានយល់ព្រមអនុញ្ញាតឱ្យគ្រួសារចុងក្រោយដែលមិនព្រមរើលំនៅដ្ឋានរបស់ពួកគេនៅក្បែរទំនប់សេសានក្រោម ២ ដើម្បីបង្កើតភូមិថ្មីមួយនៅលើព្រៃសហគមន៍ និងដីធ្លីដូនតារបស់ពួកគេ។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5094169/sesan-locals-win-right-stay/

អ្នកភូមិ​ក្នុង​តំបន់​សេសាន​ ២ ​កំពុង​ខ្វះ​ទឹកស្អាត​ប្រើ

ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ក្បាល​រមាស​ដែល​មិន​ព្រម​ចាកចេញ​ចំនួន​ ២៥២ ​នាក់​បាន​កំពុង​រង​ការ​​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វះ​ទឹក​ប្រើប្រាស់​ព្រោះ​ស្រះ​ទឹក​ចំនួន​ ៤ ​កំពុង​តែ​រីងស្ងួត ខណៈ​ទឹក​ទន្លេ​ស្រែពក​មាន​ក្លិន​ស្អុយ​ដោយសារ​តែ​ការ​បិទ​ទំនប់​វារីអគ្គិសនី ...

ផាក់ ស៊ាងលី
http://bit.ly/2jQqy6S

អ្នកស្រុក​សេ​សាន​បាន​បង្កើត​ភូមិ​ "​ដោយ​ខុសច្បាប់​"

​គ្រួសារ​ដែល​រស់នៅ​ក្នុង​ឃុំ​ដែល​បាន​ជន់​លិច​ដោយ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ បាន​បង្កើត​ភូមិ​ថ្មី​មួយ​នៅ​លើ​ព្រៃ​សហគមន៍​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​។​ ​ប្រជាពលរដ្ឋ​នៃ​ឃុំ​ស្រែ​កូ​ត្រូវ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5090324/sesan-locals-set-illegal-village/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ekPzB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!