បរិស្ថាន និងធនធានធម្មជាតិ

ការការពារបរិស្ថាន និងជីវៈចម្រុះ

ទិវា​បរិស្ថាន​ឆ្នាំនេះ​ធ្វើ​ក្រោម​ប្រធានបទ​ «​ថែទាំ​ភពផែនដី ដើម្បី​សុខភាព​យើង​»

ក្រសួងបរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​បាត់ដំបង នឹង​ប្រារព្ធ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​នៅ​ថ្ងៃទី ៥ មិថុនា ដើម្បី​បង្កើន​ការយល់​ដឹង​ដល់​សាធារណជន​អំពី​បញ្ហា​បរិស្ថាន និង​ចូលរួម​ថែរក្សា​បរិស្ថាន សម្រាប់​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យមាន​និរន្តរភាព​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-05-0948-235922.html

គោលការណ៍ណែនាំដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050

ក្រសួងបរិស្ថាននឹងចេញសេចក្តីណែនាំស្តីពីការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយបាននិយាយថា កម្ពុជាតែងតែបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ...

សុ៊ន មិនា
https://www.khmertimeskh.com/501064347/guidelines-to-achieve-carbon-neutrality-by-2050/

កូនឈើជាង ១ម៉ឺនដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទបន្ទាយប្រី

នៅថ្ងៃសៅរ៍កន្លងទៅ កូនឈើជាង១ម៉ឺនដើម ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន Total Energies ដាំនៅបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LjEX6A

លោក ទៀ បាញ់ ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កោះកុង​ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី​

​រដ្ឋមន្ត្រីក្រសួង​ការ​​ពារ​ជាតិ​លោក ​ទៀ បាញ់ ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កោះកុង ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី ដែល​នៅ​សេសសល់​ឱ្យបាន​ចប់​សព្វ​គ្រប់ និង​ទាន់ពេលវេលា ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​រីក​រាលដាល​កាន់​ធំ​ទៅៗ ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនត្រូវ​ចុះហត្ថលេខា​លើ​ឯកសារ ទិញ​លក់​ផ្ទេរកម្មសិទ្ធិ និង​ឯកសារ​កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់ ក្នុង ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-21-0919-233581.html

ការពិភាក្សាជំរុញឱ្យមានការបង្កើនការប្រើប្រាស់យានយន្តអគ្គីសនី

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាជាបន្តបន្ទាប់ជាមួយអ្នកផ្តល់អគ្គិសនី និងអង្គការនិរន្តរភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ ដែលនឹងជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីច្រើននៅក្នុងប្រទេសកម្ពុជា។   ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/business/talks-encourage-increased-ev-use

អគារ​មជ្ឈមណ្ឌល គ្រប់គ្រង​តំបន់​រ៉ាមសារ​ព្រែកទាល់ ត្រូវបាន​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់

ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​មជ្ឈមណ្ឌល​គ្រប់គ្រង​តំបន់​រ៉ាមសារ​ព្រែកទាល់ ខេត្តបាត់ដំបង នា​ថ្ងៃទី​ ១៨ ខែកុម្ភៈ ខណៈ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​សង្ឃឹមថា ចំនួន​សត្វ​ស្លាប​ទឹក​ក្នុង​តំបន់​នេះ​នឹង​បន្ត​កើនឡើង​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-02-22-1430-232118.html

WCS និង​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ បាន​​ដោះលែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៣៥ ​ក្បាល

អង្គការ​ WCS សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៣៥ ​ក្បាល​ផ្សេងទៀត ចូលក្នុង​ទីជម្រក​ធម្មជាតិ​តាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​អង្គការ WCS នៅ​ថ្ងៃ​សុក្រ​ទី​ ១៨ ខែកុម្ភៈ​នេះ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0927-232016.html

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អ​ញ្ញើញ​អភិបាលស្រុក​ព្រះនេត្រព្រះ​ និង​មេឃុំ​ប្រាសាទ​ឲ្យ​ចូល​បំភ្លឺ​​ នៅ​អំឡុង​ខែមីនា​ពាក់​ព័ន្ធ​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក

ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចេញ​លិខិត​អ​ញ្ញើញ​អភិបាលស្រុក​ព្រះនេត្រព្រះ​លោក ឃូ ពៅ និង​មេឃុំ​ប្រាសាទ​លោក មាស​ហ៊ឹក ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​នៅ​អំឡុង​ខែមីនា​ពាក់​ព​ន្ធ័​នឹង​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​តំបន់ ​៣ ក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ ​និង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-13-1816-231639.html

ព្រះមហាក្សត្រ ផ្តល់សញ្ជាតិដល់គ្រួសារអ្នកការពារបរិស្ថាន

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានផ្តល់សញ្ជាតិខ្មែរ តាមរយៈការធ្វើសតិភាវូបនីយកម្ម ជូនអ្នកស្រលាញ់បរិស្ថានជនជាតិអាមេរិក លោក Benjamin Joseph Davis និងក្រុមគ្រួសារ សម្រាប់កិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើ និងសត្វព្រៃនៃដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ។   ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/king-grants-citizenships-family-environmentalists

បង្គោល​ជាង ​៨២​ ភាគរយ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង ​៦ ​ត្រូវបាន​ពិនិត្យ ខណៈដែល​ដើមឈើ​កំពុងតែ​ត្រូវ​បន្ត​ដាំ​ឡើងវិញ​

សកម្មភាព​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​បង្គោលព្រំ​តំបន់​៣​បាន​ចំនួន​៦៥៩​បង្គោល លើ​បង្គោល​សរុប​ចំនួន​៨០២​ដែល​ស្មើនឹង​៨២,២​ភាគរយ​គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២១​នេះ​។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1608-228529.html

​កម្ពុជា​ ​និង​ UN​D​P​ ​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​បរិស្ថាន​ល្អ​

​កម្ពុជា​ ​និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UN​D​P​) ​បាន​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ​និង​បរិស្ថាន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3E4lK4O

មន្ទីរបរិស្ថាន​ខេត្តកំពត​ព្រមាន​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​បូកគោ​ឱ្យ​ដកខ្លួន​ចេញ

មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​ប្រកាស​ព្រមាន​ដល់​អ្នក​ដែល​បាន​កាប់​រានទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» យក​ធ្វើជា​កម្មសិទ្ធិ ត្រូវ​រុះរើ ដក​ប្រមូល​ចេញ​នូវ​បង្គោល​ព្រំដី ឬ​សំណង់​ខ្ទម​ចាំ​ដី​ដោយ​ស្ម័គ្រចិត្ត​ឱ្យ​អស់​ត្រឹម​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ ជា​កំហិត បើ​មិនដូច្នោះ​ទេ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​តាមច្បាប់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-09-1021-228061.html

ក្រសួង និងសមាគមអភិរក្សសត្វព្រៃបន្តកិច្ចព្រមព្រៀងលើការការពារជីវចម្រុះ

ក្រសួងបរិស្ថាន និងសមាគមអភិរក្សសត្វព្រៃ (WCS) កាលពីម្សិលមិញបានបន្តកិច្ចព្រមព្រៀងមួយ ដើម្បីអនុវត្តគម្រោងអភិរក្សនៅតំបន់ការពារចំនួនបួនក្នុងប្រទេសកម្ពុជា។ ...

សែន​ ដា​វិត​
https://www.khmertimeskh.com/50977503/ministry-wcs-renew-deal-on-biodiversity-protection/

​ក្រសួងបរិស្ថាន​នឹង​ពង្រឹង​ការ​ការពារ​បរិស្ថាន​សមុទ្រ​ និង​ជីវចម្រុះ​

​ក្រសួងបរិស្ថាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​បរិស្ថាន​សមុទ្រ​ និង​ជីវចម្រុះ​របស់​កម្ពុជា​។​​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50975857/ministry-of-environment-to-strengthen-marine-environment-and-biodiversity-protection/

មន្ត្រី​ក្រសួងយុត្តិធម៌​មិន​យល់ស្រប​ការស្នើសុំ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី និង​ព្រៃឈើ

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម បណ្តាញ​សម្ព័ន្ធ​សហជីព សហគមន៍​មូលដ្ឋាន​ទាំង​ជនជាតិដើម​ភាគតិច និង​មិនមែន​ជនជាតិភាគតិច​ជិត​ ៩០ ​ស្ថាប័ន បានស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដែល​ត្រូវបាន​ចាប់​ និង​ឃុំខ្លួន​កន្លងមក​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-16-0924-226861.html

កម្ពុជា​នឹង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​បាន​៤២%​នៅ​ឆ្នាំ​២០៣០

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បាននិយាយកាលពីម្សិលមិញនៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) លើកទី ២៦ ដែលរៀបចំដោយចក្រភពអង់គ្លេសក្នុងភាពជាដៃគូជាមួយប្រទេសអ៊ីតាលីនៅបរិវេណព្រឹត្តិការណ៍ស្កុតឡេននៅទីក្រុង Glasgow ប្រទេសកម្ពុជាបានប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៤២% នៅឆ្នាំ២០៣០។ ...

សុន មិនា
https://www.khmertimeskh.com/50969350/cambodia-to-reduce-greenhouse-gases-by-up-to-42-by-2030/

រយៈពេល​ប្រមាណ​ ១៧ ​ឆ្នាំ​ អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​ដើមឈើ​ក្នុង​តំបន់​អង្គរ​ជាង​ ២ ​លាន​ដើម​ ដើម្បី​សោភណភាព

ក្នុង​រយៈពេល​ប្រមាណ​ ១៧ ​ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​ ២០០៤ រហូតដល់​ឆ្នាំ​ ២០២១ ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​ដើមឈើ​ក្នុង​បរិវេណ​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ជាង​ ២ ​លាន​ដើម ក្នុង​គោលបំណង​លើកកម្ពស់​បរិស្ថាន សោភណភាព និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-09-20-0958-223843.html

​បឹង​កា​ដេ​ត្រូវ​បាន​កំណត់​ជា​តំបន់​ការពារ​

​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ នឹង​កំណត់​ “​បឹង​កា​ដេ​”​ នៅ​ក្នុងស្រុក​ក្រូចឆ្មារ​ ជា​តំបន់ការពារធម្មជាតិ​ឆាប់ៗ​នេះ​ បន្ទាប់​ពី​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ និង​ការ​សិក្សា​លម្អិត​។​ ...

សុន មិនា
https://www.khmertimeskh.com/50904512/kade-lake-to-be-designated-a-protected-area/

មន្ត្រី​ក្រសួងបរិស្ថាន កំពុង​ពិនិត្យទិដ្ឋភាព​ច្បាប់​ប្រឆាំងនឹង​បុគ្គលដែល​លួច​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ

មន្ត្រី​ក្រសួងបរិស្ថាន​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ប្រឆាំងនឹង​បុគ្គល​ល្មើសច្បាប់ លួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដែល​សកម្មភាព​នេះ​នៅតែ​បន្ត​កើតមាន​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-07-28-1735-220631.html

ដីព្រៃ​សហគមន៍​ទ័ពមាន​ ត្រូវបាន​គេ​កាប់​​ទន្ទ្រាន​វាត​យក​អស់​ប្រមាណ​ ៣៥ ​ហិកតា

​ដីព្រៃ​សហគមន៍​ទ័ពមាន ក្នុង​ឃុំ​ទ័ពមាន ស្រុក​ថ្ពង​បាន​ទទួលរង​ការកាប់​ទន្ទ្រាន​វាត​យក​កាន់កាប់​អស់​ប្រមាណ​ ៣៥ ​ហិកតា​។ ប្រធាន​សហគមន៍​នេះ​កំពុង​មាន​ការព្រួយបារម្ភ និង​គ្រោង​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍ ការពារ​កុំឱ្យ​មាន​ការកាប់​រាន​យក​ដីព្រៃ​សហគមន៍​កាន់កាប់​បន្ថែមទៀត​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-07-27-1059-220517.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YNa8J
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!