ព្រៃឈើ និងរុក្ខាប្រមាញ់

ការការពារព្រៃឈើ

កិច្ចការពារព្រៃឡង់

កិច្ចការពារព្រៃឡង់ ​វិទ្យាស្ថាន​គ្រប់គ្រង​បូ​ព៌ាប​ស្ចឹ​ម (EWMI) ​បាន​ធ្វើការ​រួម​ជាមួយ​ក្រុម​សហ​គម​ន៍ចាប់តាំងពី​ឆ្នាំ​ ២០០៧​។​ ពួក​គេ​បាន​ចាប់ផ្តើម​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​​ជា​សកម្មភាព​​នានា​ រួមទាំង​សមាជិក​សហ​គមន៍​ព្រៃឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​។​ ពួក​គេ​បាន​គាំទ្រ​ដល់​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ (PLCN)​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។​​​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវៈចម្រុះ (SFB) ​នៅ​កម្ពុជា​ (​វិច្ឆិកា​ ២០១២​ ដល់​ ​វិច្ឆិកា​ ២០១៦)​​ ផ្តល់​មូលនិធិ​ដោយ​ USAID​ និង​គ្រប់គ្រង​ដោយ​អង្គការ​ Winrock​​ អន្តរជាតិ ជាមួយនឹង​ការ​ចូលរួម​ពី​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​នានា​ជា​ច្រើន​ផ្សេង​ទៀត​។​ គម្រោង​នេះ​ មាន​គោលបំណង​ជម្រុញ​អោយ​មាន​ភាពល្អ​ប្រសើរ​ក្នុង​កិច្ច​អភិរក្ស​ និង​ការ​គ្រប់គ្រង​ទេសភាព​ព្រៃ​ឡង់​ និង​តំបន់​វាលទំនាប​ភាគ​ខាងកើត​។​​គម្រោង​ “​គម្រោង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់ និង​រេចរិល​ព្រៃឈើ ​” (រេដបូក)​ គឺជា​កិច្ច​ផ្តួចផ្តើម​មួយ​របស់​អង្គការសហប្រជាជាតិ​។​ គម្រោងនេះ​បាន​បង្កើត​នូវ​ប្រព័ន្ធ​តាមដាន​ផែនទីបង្ហាញ​ផ្លូវសម្រាប់​ប្រទេស​កម្ពុជា​។​ គម្រោង​ថ្មី​របស់​ REDD+​ នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ឆ្នាំ​ ២០១៧​ ហើយ​វា​នឹង​ផ្តោត​គោលដៅ​លើ​បំលាស់ប្តូរ​ដី​។​ ព្រៃ​ឡង់​ ជា​ជម្រក​សំរាប់​មនុស្ស​​ ២៥០,០០០​ នាក់​ ដោយ​ភាគច្រើន​ពួក​គេ​មក​ពី​ក្រុម​ជនជាតិ​ដើម​ភាគតិច​គួ​យ​នៅ​កម្ពុជា​ ហើយ​ព្រៃ​ឡង់​ក៏​ជា​ព្រៃ​ភ្លៀង​ទំនាប​ធំ​ចុង​ក្រោយបង្អស់​នៅ​លើ​អាស៊ី​អាគ្នេយ៍​ដីគោក​ ដែល​កំពុង​ទទួល​បានការ​ខិតខំ​ប្រឹងប្រែងរ ...

តើព្រៃឡង់ជាអ្វី?

ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ និង​កំពង់ធំ ព្រៃ​ឡង់​មាន​​ជម្រក​​ចំនួន​ប្រាំបីប្រភេទខុសៗ​គ្នា​ ព្រមជាមួយនឹង​សណ្ឋាន​ដី​ច្រើន​បែប​ និង​អម្បូរ​សត្វប្រមាណជា​ជាង​ ៤០០​ ប្រភេទ ដែល​ក្នុង​នោះ​ដែរ​ សត្វ​ និង​រុក្ខជាតិ​ដែលជិត​ផុត​ពូជ​មាន​ ​១៧​ ​ប្រ​ភេទ​។​​ ព្រៃនេះ ក៏​ជាជម្រក ...

សហគមន៍ព្រៃឈើ
Cambodia community forestry

...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DXujy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!